តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់កម្រិត Deriv P2P ខ្ពស់ជាងមុន?
លោកអ្នកឡើងកម្រិតដោយបង្ហាញថាលោកអ្នកជាអ្នកជួញដូរសកម្ម និងអាចទុកចិត្តបានតាមពេលវេលា។ យើងពិនិត្យមើលចំណុច 5 យ៉ាងដូចខាងក្រោម៖
1. រយៈពេលប្រើប្រាស់ Deriv P2P។ នេះគឺជាចំនួនថ្ងៃគិតចាប់តាំងពីលោកអ្នកចូលរួម P2P។ វាមិនអាចបង្កើនល្បឿនបានទេ ដូច្នេះវាផ្ដល់រង្វាន់ដល់អ្នកប្រើប្រាស់ដែលបន្តប្រើប្រាស់វេទិកានេះជាប់លាប់។
2. ចំនួនប្រតិបត្តិការសរុបពេញមួយកំឡុងពេល។ នេះគឺជាតម្លៃសរុបនៃការបញ្ជាទិញ P2P ទាំងអស់របស់លោកអ្នកដែលបានបញ្ចប់ ទាំងការទិញ និងការលក់ គិតចាប់តាំងពីលោកអ្នកចូលរួម។
3. ចំនួនប្រតិបត្តិការសរុបរយៈពេល 30 ថ្ងៃ៖ នេះគឺជាតម្លៃសរុបនៃការបញ្ជាទិញ P2P ទាំងអស់របស់លោកអ្នកដែលបានបញ្ចប់ ទាំងការទិញ និងការលក់ ក្នុងរយៈពេល 30 ថ្ងៃកន្លងមក។
4. អត្រាបញ្ចប់ក្នុងរយៈពេល 30 ថ្ងៃកន្លងមក។ នេះគឺជាភាគរយនៃការបញ្ជាទិញរបស់លោកអ្នកដែលបានបញ្ចប់ដោយជោគជ័យ។ ការបញ្ជាទិញដែលលោកអ្នកលុបចោល ឬដែលផុតកំណត់ដោយសារលោកអ្នកមិនបានធ្វើសកម្មភាពទាន់ពេល នឹងបន្ថយអត្រាបញ្ចប់របស់លោកអ្នក។
ឧទាហរណ៍៖ លោកអ្នកបានដាក់ការបញ្ជាទិញចំនួន 20 ក្នុងរយៈពេល 30 ថ្ងៃកន្លងមក។ មានការបញ្ជាទិញចំនួន 18 ត្រូវបានបញ្ចប់ ចំនួន 1 ត្រូវបានលុបចោល និងចំនួន 1 ត្រូវបានផុតកំណត់។ អត្រាបញ្ចប់របស់លោកអ្នកគឺ 18 ÷ 20 = 90%។
5. ចំនួនអតិថិជន៖ ចំនួនអតិថិជនដែលលោកអ្នកបានបញ្ចប់ប្រតិបត្តិការជាមួយ គិតចាប់តាំងពីលោកអ្នកចូលរួម។
- លក្ខណវិនិច្ឆ័យ — Bronze — Silver — Gold — Diamond
- ចំនួនថ្ងៃអប្បបរមាគិតចាប់តាំងពីចូលរួម — - — 45 — 90 — 180
- ចំនួនប្រតិបត្តិការសរុបអប្បបរមាពេញមួយកំឡុងពេល (USD) — - — 15,000 — 50,000 — មិនបានបញ្ចេញព័ត៌មាន
- អត្រាបញ្ចប់អប្បបរមារយៈពេល 30 ថ្ងៃ — - — 80% — 90% — 98%
- ចំនួនអតិថិជន — - — - — 10 — 20
- ការផ្ទេរប្រាក់/ចំនួនប្រតិបត្តិការសរុបរយៈពេល 30 ថ្ងៃ — - — - — 5,000 — 15,000
គួរដឹង
- លោកអ្នកត្រូវបំពេញគ្រប់លក្ខណវិនិច្ឆ័យទាំងអស់សម្រាប់កម្រិតនីមួយៗ មិនមែនគ្រាន់ខ្លះនោះទេ
- កម្រិតត្រូវបានត្រួតពិនិត្យឡើងវិញជារៀងរាល់ 30 ថ្ងៃជាបន្តបន្ទាប់
- កម្រិតអាចត្រូវបន្ថយ ប្រសិនបើលក្ខខណ្ឌមួយ ឬច្រើននៃកម្រិតនោះមិនបានបំពេញ ឧទាហរណ៍ អ្នកប្រើប្រាស់កម្រិត Silver អាចបន្ថយទៅកម្រិត Bronze ប្រសិនបើអត្រាបញ្ចប់រយៈពេល 30 ថ្ងៃរបស់ពួកគេធ្លាក់ចុះក្រោម 80%។
គន្លឹះសម្រាប់ឡើងកម្រិតលឿនជាងមុន
- សូមដាក់ការបញ្ជាទិញតែដែលលោកអ្នកមានបំណងបញ្ចប់ប៉ុណ្ណោះ។ ការលុបចោលនឹងប៉ះពាល់ដល់អត្រាបញ្ចប់របស់លោកអ្នក។
- សូមបង់ប្រាក់ និងដោះប្រាក់ភ្លាមៗ ដើម្បីកុំឲ្យការបញ្ជាទិញផុតកំណត់។
- សូមអានលក្ខខណ្ឌនៃការផ្សាយពាណិជ្ជកម្មមុនពេលធ្វើការបញ្ជាទិញ ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើលដែលនាំឲ្យមានជម្លោះ។






