រំលងទៅមាតិកាចម្បង

តើខ្ញុំអាចជៀសវាងការក្លែងបន្លំជូនដំណឹងទូទាត់តាម SMS នៅលើ Deriv P2P បានយ៉ាងដូចម្ដេច?

វិធីដែលការក្លែងបន្លំនេះដំណើរការ

លោកអ្នកកំពុងលក់នៅលើ Deriv P2P។ មិនយូរប៉ុន្មានបន្ទាប់ពីការដាក់ការបញ្ជាទិញ លោកអ្នកទទួលបានសារជាអក្សរដែលមើលទៅហាក់ដូចជាមកពីធនាគារ ឬ e-wallet របស់លោកអ្នក ដោយបញ្ជាក់ថាលោកអ្នកបានទទួលការទូទាត់រួចហើយ។ វាអាចបង្ហាញឈ្មោះធនាគារជាអ្នកផ្ញើ និងចំនួនទឹកប្រាក់ត្រឹមត្រូវ។

សារនោះគឺជាសារក្លែងក្លាយ។ អ្នកក្លែងបន្លំអាចធ្វើឱ្យសារ SMS បង្ហាញថាមកពីឈ្មោះណាមួយក៏បាន។ ការធ្វើបែបនេះគេហៅថា spoofing។ វាអាចបង្ហាញនៅក្នុងខ្សែសន្ទនាដូចគ្នានឹងសារធនាគារពិតរបស់លោកអ្នកផងដែរ។

អ្វីដែលត្រូវធ្វើ

  • មិនត្រូវប្រគល់ប្រាក់ដោយផ្អែកតែលើ SMS អ៊ីមែល ឬការជូនដំណឹងផុសឡើង (push notification) ជាដាច់ខាត។
  • សូមបើកកម្មវិធីធនាគារ ឬ e-wallet របស់លោកអ្នកដោយខ្លួនឯង ឬចូលគណនីតាមរយៈគេហទំព័រផ្លូវការ រួចពិនិត្យមើលសមតុល្យទឹកប្រាក់ ឬប្រវត្តិប្រតិបត្តិការ។
  • មិនត្រូវចុចលើតំណភ្ជាប់នៅក្នុងសារនោះឡើយ។ ការជូនដំណឹងក្លែងក្លាយមួយចំនួនភ្ជាប់ទៅគេហទំព័រដែលចំលងទំព័រចូលគណនីធនាគាររបស់លោកអ្នក ដើម្បីលួចពាសសម្ងាត់។
  • សូមពិនិត្យថាចំនួនទឹកប្រាក់ និងឈ្មោះអ្នកផ្ញើត្រូវគ្នានឹងការបញ្ជាទិញដែរឬទេ ដូចគ្នានឹងវិធីពិនិត្យការក្លែងបន្លំលើភស្តុតាងនៃការទូទាត់។

សញ្ញាព្រមាន

  • ការជូនដំណឹងមកដល់យ៉ាងលឿនណាស់ មុនពេលអ្នកទិញសម្គាល់ថាការបញ្ជាទិញបានទូទាត់រួច ឬត្រឹមប៉ុន្មានវិនាទីក្រោយមក។
  • ចំនួនទឹកប្រាក់មានភាពខុសគ្នាបន្តិចបន្តួចពីការបញ្ជាទិញ ឬសារនោះមានការប្រើពាក្យ ឬការសរសេរខុសប្រក្រតី។
  • សារនោះស្នើឱ្យលោកអ្នកចុចលើតំណភ្ជាប់ ឬហៅទូរស័ព្ទទៅលេខណាមួយ។
  • សមតុល្យទឹកប្រាក់របស់លោកអ្នកនៅក្នុងកម្មវិធីមិនបានផ្លាស់ប្ដូរឡើយ។

ប្រសិនបើលោកអ្នកគិតថាលោកអ្នកបានទទួលការជូនដំណឹងក្លែងក្លាយ

មិនត្រូវប្រគល់ប្រាក់ឡើយ។ សូមប្រាប់អ្នកទិញនៅក្នុងការជជែកនៃការបញ្ជាទិញថា ការទូទាត់មិនទាន់មកដល់ទេ។ ប្រសិនបើគេនៅតែអះអាងថាបានទូទាត់ហើយ សូមលើកឡើងជាវិវាទ និងទាក់ទងមកយើងតាមរយៈការជជែកផ្ទាល់ (live chat)។ លោកអ្នកក៏អាចរាយការណ៍សារនោះទៅធនាគាររបស់លោកអ្នកផងដែរ។

នៅតែត្រូវការជំនួយមែនទេ?

WhatsApp