ចម្លងការជួញដូររបស់អ្នកជំនាញដោយស្វ័យប្រវត្តិទៅក្នុងគណនី Deriv MT5 របស់លោកអ្នក ដោយឥតគិតថ្លៃ ឬដោយបង់ថ្លៃសេវា។ នៅពេលលោកអ្នកបានជាវសញ្ញាជួញដូរណាមួយរួចហើយ ការជួញដូររបស់អ្នកផ្ដល់សេវានឹងត្រូវបានចម្លងទៅក្នុងគណនីជួញដូរ Deriv MT5 របស់លោកអ្នកដោយស្វ័យប្រវត្តិ រាល់ពេលដែលគេធ្វើការជួញដូរ។
អត្ថប្រយោជន៍នៃការជាវសញ្ញាជួញដូរ MT5
ការជួញដូររបស់អ្នកជួញដូរជំនាញត្រូវបានចម្លងដោយស្វ័យប្រវត្តិចូលទៅក្នុងគណនីរបស់លោកអ្នក។
សន្សំសំចៃពេលវេលា — ការជាវសញ្ញាជួយឲ្យការជួញដូររបស់លោកអ្នកធ្វើឡើងដោយស្វ័យប្រវត្តិ។
រៀបចំបានយ៉ាងងាយស្រួល – មិនចាំបាច់ដំឡើងកម្មវិធីទេ។
ការបង្ហាញព័ត៌មានពេញលេញអំពីការអនុវត្តការងាររបស់អ្នកផ្ដល់សេវាម្នាក់ៗ។
គ្មានថ្លៃសេវា ឬកម្រៃជើងសារលាក់កំបាំង។

របៀបជាវសញ្ញាណជួញដូរ MT5
ជំហានទី 1
ទៅកាន់ MQL5 Signals
នៅក្នុងស្ថានីយ៍ជួញដូរ MT5 របស់លោកអ្នក សូមចូលទៅកាន់ ឧបករណ៍ (Tools) ហើយជ្រើសរើស MQL5 Signals។
ជំហានទី 2
សូមជាវទៅអ្នកផ្ដល់សញ្ញា
សូមជ្រើសរើសអ្នកផ្ដល់សញ្ញាដែលលោកអ្នកពេញចិត្ត ហើយចុច «Subscribe»។
ជំហានទី 3
បញ្ចប់ការជាវរបស់លោកអ្នក
សូមកំណត់ប៉ារ៉ាម៉ែត្រការជួញដូរ និងការគ្រប់គ្រងហានិភ័យរបស់លោកអ្នក។ បន្ទាប់មកសូមចុច «OK» ដើម្បីបញ្ចប់ការជាវ។
របៀបបន្ត ឬលុបចោលការជាវរបស់លោកអ្នក
ជំហានទី 1
ទៅកាន់ My Statistics
នៅក្នុងផ្ទាំង Navigator សូមចូលទៅកាន់ Signals ហើយចុច “My Statistics”។
ជំហានទី 2
សូមជ្រើសរើសអ្នកផ្ដល់សេវា
សូមជ្រើសរើសអ្នកផ្ដល់សញ្ញាដែលលោកអ្នកចង់បន្ត ឬលុបចោលការជាវរបស់លោកអ្នក។
ជំហានទី 3
បន្ត ឬលុបចេញពីការជាវ
សូមចុច «បន្ត» ឬ «ឈប់ជាវ» ដើម្បីបន្តឬបោះបង់ការជាវរបស់លោកអ្នក។
Note:
- ត្រូវការគណនីសហគមន៍ MQL5 ដើម្បីជាវសញ្ញាជួញដូរ។ ប្រសិនបើលោកអ្នកមិនទាន់មានគណនីទេ សូមចូលទៅកាន់ MQL5.com ដើម្បីចុះឈ្មោះ។
- ដើម្បីជាវសញ្ញាបង់ប្រាក់ សូមបញ្ចូលប្រាក់ទៅក្នុងគណនី MQL5 របស់លោកអ្នក។
- លោកអ្នកអាចជាវអ្នកផ្ដល់សញ្ញាបានតែម្នាក់ ជាមួយគណនី Deriv MT5 មួយ ក្នុងពេលតែមួយ។ លោកអ្នកអាចប្រើប្រាស់សញ្ញារបស់លោកអ្នកបានលើកុំព្យូទ័រខុសគ្នារហូតដល់ 3 គ្រឿង។
- បន្ទាប់ពីលោកអ្នកបានជាវសញ្ញាណមួយហើយ លោកអ្នកនឹងមិនអាចជួញដូរដោយដៃជាមួយគណនី Deriv MT5 ដដែលបានទៀតឡើយ។





