សញ្ញានៃការបន្លំតាមរយៈ phishing
កំហុសអក្ខរាវិរុទ្ធ
ការប៉ុនប៉ងបន្លំតាមអ៊ីមែលជាច្រើនមានកំហុសអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រោះអ្នកបោកប្រាស់ជាធម្មតាមិនបញ្ជូនមាតិការបស់ពួកគេឱ្យអ្នកនិពន្ធវិជ្ជាជីវៈត្រួតពិនិត្យទេ។
តំណភ្ជាប់ និងឯកសារភ្ជាប់ដែលគួរឱ្យសង្ស័យ
សារវាយបន្លំ (phishing) មានតំណភ្ជាប់ និងឯកសារភ្ជាប់គ្រោះថ្នាក់ ដែលបង្កើតឡើងដើម្បីទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ឬដំឡើងមេរោគ។ តំណភ្ជាប់ទាំងនេះច្រើនមានអក្ខរាវិរុទ្ធខុសពីគេហទំព័រពិត ឬត្រូវបានបង្ហោះនៅលើដែនសង្ស័យ និងគ្មានសុវត្ថិភាព។
ភាពបន្ទាន់
ការបង្កើតអារម្មណ៍ប្រញាប់ប្រញាល់ ភ័យខ្លាច ឬរំភើប ដើម្បីធ្វើឱ្យលោកអ្នកធ្វើសកម្មភាពយ៉ាងលឿន គឺជាល្បិចបោកប្រាស់ដែលគេប្រើជាទូទៅ។ ពួកគេចង់ឱ្យលោកអ្នកភ័យស្លន់ស្លោ ដើម្បីឱ្យលោកអ្នកផ្ដល់ព័ត៌មានលម្អិត និងបញ្ចប់ប្រតិបត្តិការយ៉ាងលឿនដោយមិនបានគិតពិចារណា។
ការសន្យាថានឹងទទួលបានប្រាក់យ៉ាងងាយស្រួល
គណនីក្លែងបន្លំនឹងអះអាងថាលោកអ្នកបានឈ្នះប្រាក់ ហើយសុំពាក្យសម្ងាត់ ឬលេខធនាគាររបស់លោកអ្នក។ Deriv មិនដែលសុំព័ត៌មានផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុរបស់លោកអ្នកតាមរយៈបណ្ដាញសង្គមឡើយ។ នោះរួមបញ្ចូលទាំងការចាប់រង្វាន់ និងការផ្សព្វផ្សាយផងដែរ។
អ្នកផ្ញើមិនស្គាល់
ការព្យាយាមវាយបន្លំតាមអ៊ីមែល (phishing) ច្រើនមកពីអាសយដ្ឋានអ៊ីមែល និងគណនីបណ្ដាញសង្គមដែលស្រដៀងនឹងរបស់យើង ប៉ុន្តែមានអក្ខរាវិរុទ្ធខុសនៅក្នុងឈ្មោះ។ សូមទុកចិត្តតែព័ត៌មានដែលបានផ្សាយពីគណនីបណ្ដាញសង្គមដែលមានរាយនៅផ្នែកខាងក្រោមគេហទំព័ររបស់យើងប៉ុណ្ណោះ។
របៀបជៀសវាងការបន្លំតាមអ៊ីមែល (phishing)
កុំចុចលើតំណភ្ជាប់ភ្លាមៗ
សូមដាក់ទស្សន៍ទ្រនិចលើ URL មុននឹងចុចលើវា ដើម្បីមើលតំណ។ ប្រសិនបើតំណមិនត្រូវគ្នានឹងដែនរបស់យើង ឬមើលទៅគួរឱ្យសង្ស័យ សូមកុំចុចលើវា។
កុំទាញយកឯកសារ
សូមកុំបើកឯកសារភ្ជាប់ដែលមានកន្សោម (extension) ដូចជា .exe, .com, .bat និង .scr លើកលែងតែលោកអ្នកកំពុងរង់ចាំវា។ ឯកសារប្រភេទនេះអាចមានមេរោគ (malware)។
កុំធ្វើសកម្មភាពភ្លាមៗ
សូមកុំធ្វើការទូទាត់ ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ប្រសិនបើលោកអ្នកត្រូវបានជំរុញឱ្យធ្វើដូច្នេះ។ យើងនឹងទាក់ទងលោកអ្នកតាមរយៈអ៊ីមែលដែលបញ្ចប់ដោយ @deriv.com, info.deriv.com ឬតាមរយៈការជជែកផ្ទាល់ (live chat) ប្រសិនបើចាំបាច់។
កុំចែករំលែកព័ត៌មានផ្ទាល់ខ្លួន
មិនត្រូវបញ្ចេញព័ត៌មានផ្ទាល់ខ្លួនដោយមិនបានផ្ទៀងផ្ទាត់អ្នកផ្ញើឡើយ។ រាល់កិច្ចការសម្ងាត់ទាំងអស់ត្រូវធ្វើឡើងតាមរយៈ WhatsApp ឬការជជែកផ្ទាល់ជាមួយក្រុមការងារគាំទ្រអតិថិជនរបស់យើងប៉ុណ្ណោះ។
កុំឆ្លើយតបសារ
សូមទប់ស្កាត់ការហៅទូរសព្ទដែលមិនស្គាល់ រាយការណ៍អ៊ីមែលគួរឱ្យសង្ស័យ និងទាក់ទងក្រុមការគាំទ្រអតិថិជនរបស់យើង ប្រសិនបើលោកអ្នកជួបប្រវត្តិរូបគួរឱ្យសង្ស័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
កុំខ្លាចក្នុងការសួរ
សូមទាក់ទងមកយើងតាមការជជែកផ្ទាល់ ប្រសិនបើលោកអ្នកមិនច្បាស់អំពីអ៊ីមែល ឬគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ហើយយើងនឹងផ្ទៀងផ្ទាត់ថាវាមកពី Deriv ឬមិនមែន។
រៀនបន្ថែមអំពីការរក្សាសុវត្ថិភាព
សូមអានការណែនាំរបស់យើងអំពីការជួញដូរប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវ ដើម្បីស្វែងយល់បន្ថែមអំពីការការពារគណនីរបស់លោកអ្នក។