យើងគឺជានរណា
Deriv គឺជាឈ្មួញកណ្ដាលអនឡាញធំបំផុតមួយរបស់ពិភពលោក។ យើងផ្ដល់ជូននូវប្រភេទចំណេញបន្ថែម និងនិស្សន្ទវត្ថុផ្សេងទៀត លើ Forex ភាគហ៊ុន និងសន្ទស្សន៍ រូបិយប័ណ្ណគ្រីបតូ ទំនិញ និងសន្ទស្សន៍យោង ដល់អ្នកប្រើប្រាស់ដែលបានចុះឈ្មោះរាប់លាននាក់នៅទូទាំងពិភពលោក។
គុណតម្លៃរបស់យើង
ភាពស្មោះត្រង់
យើងបម្រើអតិថិជនរបស់យើងដោយភាពយុត្តិធម៌ និងតម្លាភាព។ យើងទូទាត់កិច្ចសន្យាទាំងអស់ត្រឹមត្រូវតាមវិធានការណ៍ ហើយនិយាយដោយត្រង់ៗ និងស្មោះត្រង់។

ការផ្ដោតលើអតិថិជន
យើងដាក់អតិថិជនជាចំណាប់អារម្មណ៍ដំបូង ហើយខិតខំកសាងផលិតផលដែលផ្ដល់នូវបទពិសោធន៍អតិថិជនល្អបំផុត។
សមត្ថភាព
យើងឱ្យតម្លៃដល់សហការីដែលមានសមត្ថភាពវិនិច្ឆ័យបានត្រឹមត្រូវ និងមានចំណូលចិត្ដក្នុងការរៀនសូត្រ និងរីកចម្រើន។

ការងារជាក្រុម
យើងឱ្យតម្លៃដល់អ្នកធ្វើការជាក្រុមដែលសហការគ្នាដោយសេរីឆ្លងដាក់នាយកដ្ឋានផ្សេងៗ ដោយភាពសុភាពរាបសា និងមហិច្ឆតា។
វិញ្ញាបនបត្ររបស់យើង
យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់ជា Great Place to Work™ និងទទួលបានវិញ្ញាបនបត្រកម្រិត Platinum ពី Investors in People ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ដរបស់យើងចំពោះវប្បធម៌កន្លែងធ្វើការ និងការអភិវឌ្ឍន៍បុគ្គលិក។


គោលការណ៍របស់យើង
ជឿទុកចិត្តបាន
យើងទូទាត់កិច្ចសន្យាទាំងអស់ដោយយុត្តិធម៌ ដំណើរការការដាក់ប្រាក់ និងការដកប្រាក់ទាំងអស់យ៉ាងឆាប់រហ័ស ហើយផ្ដល់ជូននូវការគាំទ្រគួរឱ្យទុកចិត្ត និងបទពិសោធន៍ជួញដូរគុណភាពខ្ពស់ដល់អតិថិជនទាំងអស់របស់យើង។
យុត្តិធម៌
យើងប្រព្រឹត្ដចំពោះអតិថិជនទាំងអស់ដោយស្មើភាពគ្នា ដោះស្រាយបណ្ដឹងដោយភាពស្មោះត្រង់ និងផ្ដល់ជូននូវតម្លៃប្រកួតប្រជែង គ្មានចំណាយលាក់កំបាំង ហើយគ្មានឧបសគ្គសិប្បនិម្មិតលើការដកប្រាក់របស់អតិថិជនឡើយ។
មានតម្លាភាព
យើងនិយាយដោយត្រង់ៗដើម្បីជៀសវាងភាពមិនច្បាស់លាស់ បង្ហាញលក្ខខណ្ឌនៃកិច្ចសន្យាទាំងអស់ និងបញ្ជាក់ច្បាស់អំពីហានិភ័យនៃការជួញដូរ ព្រមទាំងរបៀបដែលយើងរកប្រាក់ចំណូល។
ទទួលខុសត្រូវ
យើងមិនអនុវត្តការលក់បង្ខំ មិនផ្ដល់ដំបូន្មានហិរញ្ញវត្ថុ ឬការជួញដូរ ហើយក៏មិនធ្វើការសន្យាអំពីផលចំណេញដែលធានាដែរ។ យើងមិនលើកទឹកចិត្តឱ្យអ្នកងាយរងគ្រោះធ្វើការជួញដូរនោះទេ ហើយអនុវត្តការត្រួតពិនិត្យដើម្បីទប់ស្កាត់ការងារខុសច្បាប់ណាមួយ។








