តើថ្នាក់ និងដែនកំណត់ P2P មានអ្វីខ្លះ?
អ្នកប្រើប្រាស់ Deriv P2P គ្រប់រូបសុទ្ធតែមានថ្នាក់ (tier) ។ ថ្នាក់របស់លោកអ្នកកំណត់ចំនួនទឹកប្រាក់ដែលលោកអ្នកអាចទិញ និងលក់បានជារៀងរាល់ថ្ងៃ។ អ្នកប្រើប្រាស់ថ្មីចាប់ផ្ដើមនៅថ្នាក់ Bronze ហើយលោកអ្នកនឹងឡើងថ្នាក់ខ្ពស់ឡើងនៅពេលលោកអ្នកបង្កើតកំណត់ត្រានៃការជួញដូរដែលមានសុវត្ថិភាព និងបានបញ្ចប់ដោយជោគជ័យ។
ដែនកំណត់ជួយរក្សាសុវត្ថិភាពនៃទីផ្សារ។ ដែនកំណត់ខ្ពស់ត្រូវបានផ្ដល់ជូនដល់អ្នកប្រើប្រាស់ដែលបានបង្ហាញថាធ្វើការជួញដូរយ៉ាងគួរឱ្យទុកចិត្ត។
- ថ្នាក់ — ដែនកំណត់ទិញប្រចាំថ្ងៃ (USD) — ដែនកំណត់លក់ប្រចាំថ្ងៃ (USD)
- Bronze — 500 — 500
- Silver — 5,000 — 5,000
- Gold — 8,000 — 8,000
- Diamond — 11,000 — 11,000
របៀបដែលដែនកំណត់ដំណើរការ
- ដែនកំណត់ទិញ និងលក់គឺដាច់ដោយឡែកពីគ្នា។ នៅថ្នាក់ Bronze លោកអ្នកអាចទិញបានរហូតដល់ 500 USD និង លក់បានរហូតដល់ 500 USD ក្នុងថ្ងៃតែមួយ។
- ដែនកំណត់គឺជាចំនួនសរុបនៃការបញ្ជាទិញ-លក់ទាំងអស់របស់លោកអ្នកក្នុងថ្ងៃនោះ មិនមែនគិតតាមការបញ្ជាទិញ-លក់នីមួយៗទេ។ ឧទាហរណ៍ នៅថ្នាក់ Bronze ប្រសិនបើលោកអ្នកបានទិញ 300 USD ថ្ងៃនេះ លោកអ្នកអាចទិញបានបន្ថែមទៀតរហូតដល់ 200 USD ។
- ដែនកំណត់កំណត់ឡើងវិញរៀងរាល់ 24 ម៉ោង
- ការបញ្ជាទិញ-លក់ដែលបានបដិសេធ និងផុតកំណត់ មិនត្រូវបានរាប់បញ្ចូលក្នុងដែនកំណត់ប្រចាំថ្ងៃរបស់លោកអ្នកទេ
- ការផ្សាយពាណិជ្ជកម្មនីមួយៗក៏អាចមានទំហំអប្បបរមា និងអតិបរមានៃការបញ្ជាទិញ-លក់ផ្ទាល់ខ្លួនផងដែរ។ លោកអ្នកត្រូវរក្សាឱ្យស្ថិតក្នុងទាំងជួរកំណត់របស់ការផ្សាយពាណិជ្ជកម្ម និងដែនកំណត់ប្រចាំថ្ងៃដែលនៅសល់របស់លោកអ្នក។
កន្លែងមើលថ្នាក់របស់លោកអ្នក
ថ្នាក់របស់លោកអ្នកអាចមើលបាននៅលើទំព័រប្រវត្តិរូប P2P របស់លោកអ្នក
ដើម្បីរៀនពីរបៀបឡើងថ្នាក់ខ្ពស់ឡើង សូមមើល «តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ថ្នាក់ Deriv P2P ខ្ពស់ជាងនេះ?»






