រំលងទៅមាតិកាចម្បង

គុណសម្បត្តិ និងគុណវិបត្តិនៃការជួញដូរបែបចម្លង ឬ Copy Trading

3
នាទីក្នុងការអាន
ដុំដូមីណូកញ្ចក់ដែលកំពុងដួលរលំ នាំទៅដល់អេក្រង់ជួញដូរដែលមានគំនូសតាង តំណាងឱ្យឥទ្ធិពលបន្តបន្ទាប់នៃការសម្រេចចិត្តក្នុងការជួញដូរបែបចម្លង ឬ Copy Trading។

កំឡុងជំងឺរាតត្បាត COVID-19 អ្នកជួញដូរលក់រាយបានផ្លាស់ប្ដូរវិធីដែលពួកគេជួញដូរភាគហ៊ុន។ អ្នកជួញដូរជាច្រើនបានចាប់ផ្ដើមធ្វើត្រាប់តាមជំហានរបស់អ្នកដទៃ ដែលជាអាកប្បកិរិយាហៅថា ចិត្តគំនិតតាមហ្វូង (herd mentality)។ នេះគឺជាកន្លែងដែលការជួញដូរបែបចម្លង ឬ Copy Trading អាចដើរតួនាទី។
‍

តើការជួញដូរបែបចម្លង ឬ Copy Trading ដំណើរការយ៉ាងដូចម្ដេច?

ការជួញដូរបែបចម្លង ឬ Copy Trading អនុញ្ញាតឱ្យអ្នកជួញដូរ ទាំងអ្នកចាប់ផ្ដើមថ្មី ឬអ្នកមានបទពិសោធន៍ក្នុងការជួញដូរ ចម្លងការជួញដូររបស់អ្នកជួញដូរដែលទទួលបានជោគជ័យ។ គំនិតនេះសាមញ្ញណាស់៖ នៅពេលពួកគេទទួលបានប្រាក់ចំណេញ លោកអ្នកក៏អាចទទួលបានដូចគ្នាដែរ។ ប៉ុន្តែ ដូចយុទ្ធសាស្ត្រជួញដូរទាំងអស់ដែរ ការជួញដូរបែបចម្លង ឬ Copy Trading មានគុណសម្បត្តិ និងគុណវិបត្តិផ្ទាល់ខ្លួនរបស់វា។

‍

គុណសម្បត្តិ និងគុណវិបត្តិនៃការជួញដូរបែបចម្លង ឬ Copy Trading

ដើម្បីឱ្យងាយស្រួលជាងមុន នេះជាការសង្ខេបរហ័ស៖

គុណសម្បត្តិ គុណវិបត្តិ
ឱកាសក្នុងការរៀន - អ្នកចាប់ផ្ដើមថ្មីអាចសង្កេត និងរៀនពីអ្នកជួញដូរដែលមានបទពិសោធន៍។ ហានិភ័យនៃការខាតបង់ - ប្រសិនបើអ្នកជួញដូរដែលលោកអ្នកចម្លងធ្វើសកម្មភាពមិនត្រឹមត្រូវ លោកអ្នកអាចបាត់បង់ប្រាក់។
ភាពចម្រុះនៃផលប័ត្រ - ការចម្លងអ្នកជួញដូរច្រើននាក់ជួយបែងចែកហានិភ័យឱ្យទៅលើទ្រព្យសកម្ម និងយុទ្ធសាស្ត្រផ្សេងៗ។ ការពឹងផ្អែកលើអ្នកដទៃ - ការពឹងផ្អែកលើអ្នកដទៃអាចធ្វើឱ្យការអភិវឌ្ឍជំនាញជួញដូរឯករាជ្យរបស់លោកអ្នកយឺតយ៉ាវ។
ភាពងាយស្រួល - ការជួញដូរត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ ដែលជួយសន្សំពេលវេលារបស់លោកអ្នក។ ថ្លៃសេវាតាមបរិមាណ - អ្នកផ្ដល់យុទ្ធសាស្ត្រមួយចំនួនគិតថ្លៃសេវាលើលទ្ធផល និងថ្លៃគ្រប់គ្រង ដែលអាចប៉ះពាល់ដល់ផលចំណេញរួមរបស់លោកអ្នក។
សក្តានុពលនៃប្រាក់ចំណូលអកម្ម - អ្នកផ្ដល់យុទ្ធសាស្ត្រទទួលបានកម្រៃជើងសារនៅពេលមានអ្នកចម្លងពួកគេ។ ភាពប្រែប្រួលនៃទីផ្សារ - ចលនាទីផ្សារដែលមិនអាចទាយទុកជាមុនបានអាចប៉ះពាល់សូម្បីតែអ្នកជួញដូរដ៏ល្អបំផុត។

‍

ចំណុចដែលគួរពិចារណាមុនពេលធ្វើការជួញដូរបែបចម្លង ឬ Copy Trading យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ

ប្រសិនបើលោកអ្នកកំពុងគិតអំពីការជួញដូរបែបចម្លង ឬ Copy Trading លោកអ្នកចាំបាច់ត្រូវពិចារណាអំពីសមត្ថភាពទទួលយកហានិភ័យ គោលដៅជួញដូរ និងចំណេះដឹងអំពីការជួញដូររបស់លោកអ្នក។ នេះជារបៀបចាប់ផ្ដើមដោយទទួលខុសត្រូវ៖

  • សូមស្រាវជ្រាវអំពីអ្នកជួញដូរមុនពេលចម្លងពួកគេ។ សូមមើលលទ្ធផលកន្លងមក រចនាបថគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រជួញដូររបស់ពួកគេ។
    ‍
  • សូមចាប់ផ្ដើមតិចៗ។ កុំដាក់ទុនទាំងអស់ក្នុងពេលតែមួយ។ សូមអនុវត្តលើគណនីសាកល្បងដើម្បីកសាងទំនុកចិត្តមុនពេលជួញដូរជាក់ស្ដែង។
    ‍
  • សូមបែងចែកឱ្យមានភាពចម្រុះ។ ការចម្លងអ្នកជួញដូរច្រើននាក់អាចជួយធ្វើឱ្យមានតុល្យភាពរវាងហានិភ័យ និងផលចំណេញដែលអាចទទួលបាន។
    ‍
  • សូមតាមដានព័ត៌មានអំពីនិន្នាការទីផ្សារ ដើម្បីធ្វើការសម្រេចចិត្តរយៈពេលវែងកាន់តែប្រសើរ។

ចង់សាកល្បងការជួញដូរបែបចម្លង ឬ Copy Trading ដោយគ្មានហានិភ័យឬទេ? សូមបើក Deriv Trader គណនីសាកល្បង ហើយអនុវត្តជាមួយប្រាក់និម្មិត $10,000!

‍

Quiz

តើចំណុចមួយណាខាងក្រោមនេះមិនមែនជាអត្ថប្រយោជន៍នៃការជួញដូរបែបចម្លង ឬ Copy Trading ទេ?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp