
ការចាប់ផ្ដើមជួញដូរដោយមិនបានហាត់ គឺប្រៀបដូចជាការបើកបរលើផ្លូវល្បឿនលឿនដែលមានចរាចរណ៍ក្រាស់ក្រែលជាលើកដំបូង ដែលពោរពេញដោយហានិភ័យ និងធ្វើឱ្យមានភាពតានតឹង។ នេះហើយជាកន្លែងដែលគណនីជួញដូរសាកល្បងចូលមកជួយ! វាជាការសាកល្បងបើកបរក្នុងការជួញដូររបស់លោកអ្នក ដែលអនុញ្ញាតឱ្យលោកអ្នកស្វែងយល់ពីទីផ្សារ សាកល្បងយុទ្ធសាស្ត្រជួញដូរ និងស្គាល់ឧបករណ៍ជួញដូរ ដោយមិនប្រថុយប្រថានប្រាក់ពិតសូម្បីតែ 1 សេន។
តើគណនីជួញដូរសាកល្បងជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់?
គណនីជួញដូរសាកល្បងគឺជាវិធីឥតគិតថ្លៃ និងគ្មានហានិភ័យក្នុងការរៀនពីរបៀបដែលការជួញដូរដំណើរការ។ វាផ្ដល់ឱ្យលោកអ្នកនូវលទ្ធភាពចូលប្រើលក្ខខណ្ឌទីផ្សារជាក់ស្ដែង ដែលអនុញ្ញាតឱ្យលោកអ្នកហាត់ប្រើយុទ្ធសាស្ត្រផ្សេងៗ ដោយប្រើមូលនិធិនិម្មិត។ សូមគិតថាវាជាម៉ាស៊ីនក្លែងធ្វើការហោះហើរសម្រាប់អ្នកជួញដូរ គឺលោកអ្នកទទួលបានបទពិសោធន៍ពេញលេញ ដោយគ្មានភាពច្របូកច្របល់នៃហានិភ័យហិរញ្ញវត្ថុពិតប្រាកដ។
តើលោកអ្នកអាចបើកគណនីជួញដូរសាកល្បងនៅទីណា?
Deriv ផ្ដល់ជូនគណនីសាកល្បងនៅលើវេទិកាជួញដូរទាំងអស់របស់ខ្លួន ដោយមានមូលនិធិនិម្មិតចំនួន 10,000 USD។ លោកអ្នកអាចបញ្ចូលសមតុល្យទឹកប្រាក់បន្ថែមបានគ្រប់ពេល និងស្វែងយល់ពីទីផ្សារផ្សេងៗ ចាប់ពី Forex ដល់ភាគហ៊ុន រូបិយប័ណ្ណគ្រីបតូ និងសូម្បីតែសន្ទស្សន៍សំយោគ។
ការហាត់ជួញដូរដោយមិនប្រើប្រាក់ពិត

អ្នកជួញដូរមួយចំនួនចាប់ផ្ដើមជួញដូរពិតលឿនពេក ដោយដេញតាមប្រាក់ចំណេញធំៗ ដោយគ្មានបទពិសោធន៍។ ជារឿយៗនេះនាំឱ្យមានការខាតបង់ដ៏ឈឺចាប់។ គណនីសាកល្បងអនុញ្ញាតឱ្យលោកអ្នកសាកល្បងយុទ្ធសាស្ត្រ យល់ពីឧបករណ៍គ្រប់គ្រងហានិភ័យ និងកសាងទំនុកចិត្ត ដោយមិនបាត់បង់មូលនិធិពិត។
នៅលើ Deriv Trader លោកអ្នកអាចហាត់ជួញដូរ Options និងស្វែងយល់ពី Multipliers ដែលរួមមានឧបករណ៍គ្រប់គ្រងហានិភ័យដូចជា Stop Loss, Take Profit និងការលុបចោលការជួញដូរ។
ការប្រើគណនីសាកល្បងសម្រាប់ការវិភាគទីផ្សារ
ទីផ្សារផ្លាស់ប្ដូរទៅតាមនិន្នាការ ព្រឹត្តិការណ៍ពិភពលោក និងអាកប្បកិរិយារបស់អ្នកជួញដូរ។ ការយល់ដឹងអំពីចលនាទាំងនេះគឺសំខាន់ណាស់។ ជាមួយគណនីសាកល្បង លោកអ្នកអាចសិក្សាលក្ខខណ្ឌទីផ្សារក្នុងពេលវេលាជាក់ស្ដែង សាកល្បងឧបករណ៍វិភាគបច្ចេកទេស និងអភិវឌ្ឍយុទ្ធសាស្ត្រ ដោយមិនបារម្ភពីការបាត់បង់ប្រាក់។
Deriv MT5 (DMT5) ជាវេទិកាដ៏ល្អមួយសម្រាប់ធ្វើដូច្នេះ។ វាផ្ដល់ជូននូវឧបករណ៍គូសក្រាហ្វិកកម្រិតខ្ពស់ សូចនាករ និងមុខងារវិភាគ ដើម្បីជួយលោកអ្នកឱ្យទទួលបានបទពិសោធន៍ជួញដូរពេញលេញ មុនពេលប្រើគណនីពិត។
ការបង្កើតផែនការជួញដូរមុនពេលចាប់ផ្ដើមជួញដូរជាក់ស្ដែង
អ្នកជួញដូរដ៏ល្អមិនដែលជួញដូរតាមកម្រើកចិត្តភ្លាមៗទេ។ ការបង្កើតផែនការជួញដូរដែលមានរចនាសម្ព័ន្ធជួយឱ្យលោកអ្នករក្សាវិន័យបាន។ ជាមួយគណនីសាកល្បង លោកអ្នកអាច៖
- កំណត់គោលដៅជាក់ស្ដែង និងជ្រើសរើសរចនាប័ទ្មជួញដូរដែលស័ក្ដិសមនឹងលោកអ្នក (scalping, swing trading)។
- កំណត់យុទ្ធសាស្ត្រចូល និងចេញ ដោយប្រើសូចនាករបច្ចេកទេស។
- ហាត់គ្រប់គ្រងហានិភ័យជាមួយបញ្ជា Stop Loss និងការកំណត់ទំហំ position។
តើពេលណាដែលលោកអ្នកគួរប្ដូរទៅគណនីពិត?
មិនមានចម្លើយតែមួយដែលសមស្របសម្រាប់ទាំងអស់ទេ ប៉ុន្តែនេះជាសញ្ញាមួយចំនួនដែលបង្ហាញថាលោកអ្នកប្រហែលជាត្រៀមខ្លួនរួចរាល់៖
- លោកអ្នកបានសាកល្បងយុទ្ធសាស្ត្រមួយដោយជោគជ័យ (ការជួញដូរលើសពី 50% ទទួលបានប្រាក់ចំណេញ)។
- លោកអ្នកគ្រប់គ្រងមូលនិធិរបស់លោកអ្នកបានល្អ និងយល់ពីការគ្រប់គ្រងហានិភ័យ។
- លោកអ្នកអាចជួញដូរដោយមិនឱ្យអារម្មណ៍គ្រប់គ្រងការសម្រេចចិត្តរបស់លោកអ្នក។
Quiz
តើអត្ថប្រយោជន៍ធំបំផុតនៃគណនីសាកល្បងសម្រាប់ការជួញដូរគឺជាអ្វី?


