រំលងទៅមាតិកាចម្បង

របៀបក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រ cTrader

6
នាទីក្នុងការអាន
ផ្ទាំងគ្រប់គ្រងឌីជីថលបែបអនាគតនិយមដែលមានធាតុចំណុចប្រទាក់ពណ៌ក្រហមភ្លឺសម្រាប់យុទ្ធសាស្ត្រ អ្នកតាមដាន និងប្រសិទ្ធភាព ដែលតំណាងឱ្យការរៀបចំ cTrader។

ចង់ប្រែក្លាយជំនាញជួញដូររបស់លោកអ្នកទៅជាប្រាក់ចំណូលបន្ថែមឬ? ការក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រលើ វេទិកា cTrader អនុញ្ញាតឱ្យលោកអ្នកចែករំលែកយុទ្ធសាស្ត្រ ទទួលបានកម្រៃជើងសារ និងកសាងអ្នកតាមដាន។ នេះជារបៀបចាប់ផ្ដើម។


អ្នកផ្ដល់យុទ្ធសាស្ត្រគឺជាអ្វី?

អ្នកផ្ដល់យុទ្ធសាស្ត្រគឺជាអ្នកជួញដូរដែលអនុញ្ញាតឱ្យអ្នកដទៃចម្លងការជួញដូររបស់ខ្លួនដោយស្វ័យប្រវត្តិ យុទ្ធសាស្ត្រការជួញដូរបែបចម្លង ឬ Copy Trading។ សូមកំណត់កម្រៃរបស់លោកអ្នកផ្ទាល់ រួមមានកម្រៃតាមដំណើរការ កម្រៃគ្រប់គ្រង និងកម្រៃតាមបរិមាណ។ បន្ទាប់មក លោកអ្នកនឹងទទួលបានប្រាក់ចំណូលពីរាល់ការជួញដូរជោគជ័យដែលត្រូវបានចម្លង។

‍

លក្ខខណ្ឌដើម្បីក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រ

អ្នកប្រើប្រាស់ cTrader ណាម្នាក់ដែលមានគណនី hedging (មិនមែនគណនី netting) អាចក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រលើ Deriv។ នេះជាអ្វីដែលលោកអ្នកត្រូវការ៖

  • សមតុល្យទឹកប្រាក់វិជ្ជមាននៅក្នុងគណនី
    ‍
  • ការជួញដូរដែលកំពុងបើកយ៉ាងហោចណាស់មួយ
    ‍
  • ការជួញដូរមួយដែលបានអនុវត្តក្នុងរយៈពេល 72 ម៉ោងចុងក្រោយ
    ‍
  • ROI ពេញមួយអាយុកាលលើសពី 90%

សមត្ថភាពរបស់លោកអ្នកក្នុងការគិតកម្រៃអាស្រ័យលើសមាជិកភាពរបស់លោកអ្នក៖

  • សមាជិកភាពពេញលេញ (FM)៖ គិតកម្រៃសម្រាប់យុទ្ធសាស្ត្រដែលត្រូវបានចម្លងដោយគណនីពិត។
    ‍
  • សមាជិកភាពសាកល្បង (DM)៖ អាចផ្ដល់បានតែយុទ្ធសាស្ត្រដោយឥតគិតកម្រៃប៉ុណ្ណោះ។

សូមពិនិត្យប្រភេទសមាជិកភាពរបស់លោកអ្នកក្នុងប្រូហ្វាល់គណនី មុនពេលចាប់ផ្ដើម។


ការរៀបចំប្រូហ្វាល់អ្នកផ្ដល់យុទ្ធសាស្ត្ររបស់លោកអ្នក

  1. សូមចូលទៅកាន់ផ្នែក «ចម្លង» ហើយជ្រើសរើសគណនីរបស់លោកអ្នក។
 Account selection interface on the Deriv cTrader platform showing two accounts with leverage, balance, and FM settings.
  1. សូមចុច ក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រ។
Button on Deriv cTrader with the words "Become a Strategy rovider"
  1. សូមបំពេញព័ត៌មានលម្អិត៖
    • ឈ្មោះយុទ្ធសាស្ត្រ៖ មិនជាន់គ្នា អតិបរមា 80 តួអក្សរ ហើយចៀសវាងតួអក្សរពិសេស។
      ‍
    • ទឹកប្រាក់ជួញដូរអប្បបរមា៖ ដើមទុនអប្បបរមាដែលត្រូវការដើម្បីចម្លងយុទ្ធសាស្ត្ររបស់លោកអ្នក។
      ‍
    • កម្រៃតាមដំណើរការ៖ ភាគរយនៃប្រាក់ចំណេញសុទ្ធ (គណនាតាមគំរូ High-Water Mark)។
      ‍
    • កម្រៃគ្រប់គ្រង៖ ភាគរយ (រហូតដល់ 10%) នៃមូលធនរបស់អ្នកជួញដូរ។
      ‍
    • កម្រៃតាមបរិមាណ៖ គិតក្នុងមួយលាននៃបរិមាណដែលបានចម្លង (អតិបរមា $10 ក្នុងមួយលាន)។
      ‍
    • ការអនុញ្ញាតឱ្យចម្លង៖ អនុញ្ញាតឱ្យចម្លងសម្រាប់តែគណនីពិត ឬទាំងគណនីពិត និងគណនីសាកល្បង។
      ‍
    • ការកំណត់ភាពមើលឃើញ៖ ជ្រើសរើសអ្នកដែលអាចមើលឃើញ និងចម្លងយុទ្ធសាស្ត្ររបស់លោកអ្នក។
      ‍
    • ការពិពណ៌នា៖ បន្ថែមព័ត៌មានលម្អិតដើម្បីទាក់ទាញអ្នកជួញដូរ។

‍

  1. សូមចុច ក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រ ដើម្បីបើកដំណើរការយុទ្ធសាស្ត្ររបស់លោកអ្នក។
Strategy setup form on the Deriv cTrader platform showing investment terms, visibility settings, and description field for new providers.

លោកអ្នកអាចកែសម្រួលការកំណត់ភាគច្រើនបានគ្រប់ពេលនៅក្រោម «ការកំណត់យុទ្ធសាស្ត្រ»។ ទោះយ៉ាងណា ជម្រើសមួយចំនួនអាចផ្លាស់ប្ដូរបានតែបន្ទាប់ពីបញ្ឈប់យុទ្ធសាស្ត្ររបស់លោកអ្នកប៉ុណ្ណោះ។


ការគ្រប់គ្រង និងការបញ្ឈប់យុទ្ធសាស្ត្ររបស់លោកអ្នក

  • ដើម្បីបញ្ឈប់ការចែករំលែកយុទ្ធសាស្ត្ររបស់លោកអ្នក សូមចុច បញ្ឈប់ការផ្ដល់យុទ្ធសាស្ត្រ។
    ‍
  • ដើម្បីចាប់ផ្ដើមឡើងវិញ សូមជ្រើសរើស ចាប់ផ្ដើមការផ្ដល់យុទ្ធសាស្ត្រឡើងវិញ នៅក្នុងសេចក្ដីសង្ខេបយុទ្ធសាស្ត្ររបស់លោកអ្នក។
    ‍
  • យុទ្ធសាស្ត្រនឹងត្រូវបានលុបដោយស្វ័យប្រវត្តិ ប្រសិនបើវាអសកម្មលើសពី 30 ថ្ងៃ ដោយគ្មានការជួញដូរ។

‍

ចាប់ផ្ដើមរកប្រាក់ចំណូលក្នុងនាមជាអ្នកផ្ដល់យុទ្ធសាស្ត្រ

ការក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រ អនុញ្ញាតឱ្យលោកអ្នកបង្ហាញជំនាញ និងបង្កើតប្រាក់ចំណូល ខណៈជួយអ្នកដទៃឱ្យជួញដូរបានជោគជ័យ។ ចង់សាកល្បងជាមុនសិនឬ? សូមបើកគណនីសាកល្បងឥតគិតថ្លៃ ហើយស្គាល់ដំណើរការនេះ មុនពេលចូលជួញដូរជាក់ស្ដែង!

Quiz

តើត្រូវមានគណនី cTrader ប្រភេទណា ដើម្បីក្លាយជាអ្នកផ្ដល់យុទ្ធសាស្ត្រនៅលើ Deriv?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp