
Deriv Nakala នាំយកការជួញដូរបែបចម្លង ឬ Copy Trading មកដល់ចុងម្រាមដៃរបស់លោកអ្នក។ ជាមួយ Nakala លោកអ្នកអាចស្វែងរកអ្នកជួញដូរដែលទទួលបានជោគជ័យ ចម្លងយុទ្ធសាស្ត្ររបស់ពួកគេដោយស្វ័យប្រវត្តិ និងគ្រប់គ្រងហានិភ័យរបស់លោកអ្នក ទាំងអស់នេះនៅក្នុង គ្រប់គ្រងហានិភ័យរបស់លោកអ្នក ប្រព័ន្ធអេកូឡូស៊ី Deriv។ សូមអនុវត្តតាមមគ្គុទ្ទេសក៍ជាជំហានៗនេះ ដើម្បីបង្កើតគណនី រៀបចំកម្មវិធីទូរសព្ទ បញ្ចូលទឹកប្រាក់ក្នុងគណនីជួញដូររបស់លោកអ្នក និងចាប់ផ្ដើមចម្លងអ្នកដែលមានលទ្ធផលល្អបំផុត។
ការបើកគណនី Deriv Nakala របស់លោកអ្នក
ដើម្បីប្រើប្រាស់ Deriv Nakala លោកអ្នកត្រូវមានគណនី Deriv.com ដែលបានចុះឈ្មោះ និងគណនី Deriv MT5 Standard ជាមុនសិន។
- ចុះឈ្មោះ ឬចូលគណនីនៅលើ Deriv.com
- ប្រសិនបើលោកអ្នកមិនទាន់មានគណនីទេ សូមចុចប៊ូតុង «Open account» ហើយអនុវត្តតាមការណែនាំ ដើម្បីរៀបចំគណនីរបស់លោកអ្នក។
- ប្រសិនបើលោកអ្នកមានគណនី Deriv រួចហើយ សូមចូលគណនីរបស់លោកអ្នក ហើយចូលទៅកាន់ Trader's Hub។
- រៀបចំគណនី MT5 Standard ពិតរបស់លោកអ្នក
- ប្រសិនបើលោកអ្នកមិនទាន់មានគណនី Deriv MT5 Standard ពិតទេ សូមរកប្រភេទគណនីនេះនៅក្នុងផ្នែកប្រភេទចំណេញបន្ថែមនៃ Trader's Hub របស់លោកអ្នក ហើយចុច «Get»។ សូមអនុវត្តតាមការណែនាំលើអេក្រង់ ដើម្បីបញ្ចប់ការរៀបចំគណនី។
- ប្រសិនបើលោកអ្នកមានគណនី Deriv MT5 Standard ពិតរួចហើយ សូមចុច «Open» នៅក្បែរគណនីរបស់លោកអ្នក ដើម្បីមើលព័ត៌មានលម្អិតរបស់គណនី។
- ទាញយកកម្មវិធី Deriv Nakala
- សូមស្វែងរក «Deriv Nakala» នៅលើ App Store (iOS) ឬ Google Play (Android)។
- សូមដំឡើង និងបើកកម្មវិធី។

- ចុះឈ្មោះ ឬចូលគណនី
- សូមចុច «Create Your Profile» ដើម្បីចុះឈ្មោះ។
- សូមប្រើអាសយដ្ឋានអ៊ីមែលដែលបានចុះឈ្មោះជាមួយ Deriv ដើម្បីចុះឈ្មោះ។

- ផ្ទៀងផ្ទាត់អ៊ីមែលរបស់លោកអ្នក
- សូមរកមើលអ៊ីមែលផ្ទៀងផ្ទាត់ ហើយចុចតំណដើម្បីបញ្ជាក់គណនីរបស់លោកអ្នក។
ការរៀបចំកម្មវិធីទូរសព្ទ
នៅពេលលោកអ្នកបានចុះឈ្មោះរួច សូមបំពេញប្រវត្តិរូបរបស់លោកអ្នក ហើយភ្ជាប់គណនីជួញដូររបស់លោកអ្នក។
កែសម្រួលប្រវត្តិរូបរបស់លោកអ្នក៖
- សូមចុចរូបតំណាងប្រវត្តិរូប ដើម្បីកំណត់ឈ្មោះបង្ហាញ បន្ថែមរូបភាពប្រវត្តិរូប សរសេរជីវប្រវត្តិសង្ខេប និងបន្ថែមតំណគេហទំព័រ ឬបណ្ដាញសង្គមណាមួយ។ ការកំណត់ Signal Name ដែលប្លែកពីអ្នកដទៃ នឹងធ្វើឱ្យលោកអ្នកអាចមើលឃើញ ប្រសិនបើលោកអ្នកចង់ក្លាយជាអ្នកផ្ដល់សញ្ញានៅពេលអនាគត។

ភ្ជាប់គណនីជួញដូររបស់លោកអ្នក៖
សូមចូលទៅកាន់ «Account» > «Link Account»។
សូមបញ្ចូលព័ត៌មានលម្អិតគណនី Deriv MT5 Standard របស់លោកអ្នក (រួមទាំងពាក្យសម្ងាត់ជួញដូរ មិនមែនពាក្យសម្ងាត់សម្រាប់មើលប៉ុណ្ណោះទេ) ហើយជ្រើសរើសម៉ាស៊ីនមេឱ្យត្រឹមត្រូវ។ បន្ទាប់មក សូមជ្រើសរើសថាលោកអ្នកចង់ធ្វើជាអ្នកចម្លង ឬអ្នកផ្ដល់សញ្ញា។

នៅពេលលោកអ្នកបានភ្ជាប់គណនីដោយជោគជ័យ ស្ថានភាពរបស់លោកអ្នកនឹងបង្ហាញថា «copying» ដែលមានន័យថាគណនីរបស់លោកអ្នកកំពុងដំណើរការ ហើយអាចចម្លងបាន។
របៀបបញ្ចូលទឹកប្រាក់ទៅក្នុងគណនីជួញដូររបស់លោកអ្នក
មុនចាប់ផ្ដើមចម្លងការជួញដូរ សូមប្រាកដថាគណនីជួញដូររបស់លោកអ្នកមានទឹកប្រាក់ និងរួចរាល់។
- ដាក់ប្រាក់៖
- សូមចូលគណនីរបស់លោកអ្នកនៅលើ deriv.com
- សូមចូលទៅកាន់ «Cashier» ហើយជ្រើសរើសវិធីសាស្ត្រដាក់ប្រាក់ដែលលោកអ្នកពេញចិត្ត។
- សូមបំពេញការដាក់ប្រាក់ ហើយរង់ចាំរហូតដល់ទឹកប្រាក់បង្ហាញនៅក្នុង Deriv Wallet របស់លោកអ្នក។
- ផ្ទេរទៅ MT5៖
- សូមផ្ទេរទឹកប្រាក់ពីគណនីមេរបស់លោកអ្នកទៅគណនី Deriv MT5 Standard របស់លោកអ្នក ដោយប្រើមុខងារ «Transfer» នៅក្បែរគណនីរបស់លោកអ្នក។
- សូមប្រាកដថាមានទឹកប្រាក់ចាំបាច់នៅក្នុង MT5 ដើម្បីចម្លងការជួញដូរនៅលើ Nakala។
ការស្វែងរក និងការចម្លងអ្នកជួញដូរ
ស្វែងរកអ្នកផ្ដល់សញ្ញាដែលទទួលបានជោគជ័យ ហើយចាប់ផ្ដើមចម្លងការជួញដូររបស់ពួកគេ ដោយគ្រាន់តែចុចពីរបីដង។
- សូមចូលមើលផ្នែក «Discover» ដើម្បីមើលអ្នកផ្ដល់សញ្ញាដែលមាន ហើយស្វែងរក ឬជ្រើសរើសអ្នកជួញដូរដើម្បីចម្លង។
- សូមចុចលើប្រវត្តិរូបរបស់អ្នកផ្ដល់សញ្ញា ដើម្បីមើលប្រវត្តិលទ្ធផលលម្អិត និងទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្រ។
- សូមពិនិត្យលក្ខខណ្ឌរបស់អ្នកផ្ដល់សញ្ញា ហើយកែប្រែការកំណត់ចម្លងរបស់លោកអ្នក។ នៅលើទំព័រនេះ លោកអ្នកក៏អាចកំណត់ទំហំនៃការជួញដូរដែលលោកអ្នកចង់បានផងដែរ។ ជាចុងក្រោយ សូមបញ្ជាក់ ហើយបើកដំណើរការចម្លង ការជួញដូរនឹងត្រូវបានចម្លងទៅគណនីរបស់លោកអ្នកដោយស្វ័យប្រវត្តិ។
- ជាចុងក្រោយ សូមជ្រើសរើស «OK» ដើម្បីបន្ត ឬចុច «Max drawdown» ដើម្បីកំណត់ soft stop និង hard stop។
- តាមដាន និងគ្រប់គ្រង៖
- សូមប្រើផ្ទាំង «Positions» ដើម្បីតាមដានការជួញដូរដែលកំពុងបើក និងប្រាក់ចំណេញ/ខាតបង់។
- លោកអ្នកអាចផ្អាក កែសម្រួល ឬបញ្ឈប់ការចម្លងអ្នកផ្ដល់សញ្ញាណាមួយបានគ្រប់ពេល។
ការចាប់ផ្ដើមជាមួយ Deriv Nakala គឺជាវិធីងាយស្រួលក្នុងការចូលទៅកាន់ពិភពនៃការជួញដូរបែបចម្លង ឬ Copy Trading ទោះលោកអ្នកទើបចាប់ផ្ដើមជួញដូរ ឬចង់ពិពិធកម្មយុទ្ធសាស្ត្រជួញដូររបស់លោកអ្នកដោយមានការណែនាំពីអ្នកជំនាញក៏ដោយ។ ដោយអនុវត្តតាមជំហានខាងលើ លោកអ្នកនឹងអាចស្វែងរកអ្នកដែលមានលទ្ធផលល្អបំផុត និងគ្រប់គ្រងសកម្មភាពជួញដូររបស់លោកអ្នកដោយមានការគ្រប់គ្រងហានិភ័យរឹងមាំ។
សូមចងចាំថា គន្លឹះនៃការជួញដូរបែបចម្លង ឬ Copy Trading ដែលទទួលបានជោគជ័យ មិនត្រឹមតែស្ថិតនៅលើឧបករណ៍ដែលលោកអ្នកប្រើប៉ុណ្ណោះទេ ប៉ុន្តែក៏ស្ថិតនៅលើការជ្រើសរើសអ្នកផ្ដល់យុទ្ធសាស្ត្រដែលស័ក្តិសមបំផុតនឹងគោលដៅ និងចំណូលចិត្តលើហានិភ័យរបស់លោកអ្នកផងដែរ។ សម្រាប់គន្លឹះជាក់ស្ដែងអំពីរបៀបជ្រើសរើសអ្នកជួញដូរដែលត្រឹមត្រូវដើម្បីតាម សូមអានអត្ថបទរបស់យើងស្ដីពី ការជ្រើសរើសអ្នកដែលត្រូវចម្លងការជួញដូរ។
Quiz
តើលោកអ្នកត្រូវភ្ជាប់គណនី Deriv ប្រភេទណាជាមួយ Nakala ដើម្បីចាប់ផ្ដើមចម្លងការជួញដូរ?


