រំលងទៅមាតិកាចម្បង

kសម័យកាលថ្មីនៃការជួញដូរ EA៖ បង្កើត Expert Advisorផ្ទាល់ខ្លួនរបស់លោកអ្នកដោយប្រើ AI

7
នាទីក្នុងការអាន
ដៃមនុស្សយន្តពណ៌ក្រហមកំពុងធ្វើអន្តរកម្មជាមួយតារាងគំនូសទៀនជាប់ ដែលតំណាងឱ្យការជួញដូរ EA និងស្វ័យប្រវត្តិកម្មដោយប្រើ AI នៅក្នុងផ្សារហិរញ្ញវត្ថុ។

តើការជួញដូរ Expert Advisor ជាអ្វី?

ប្រសិនបើលោកអ្នកឆ្ងល់ថា Expert Advisor (EA) ជាអ្វី លោកអ្នកមិនមែនតែម្នាក់ឯងទេ! EA គឺជាកម្មវិធីជួញដូរស្វ័យប្រវត្តិដែលដំណើរការនៅលើវេទិកាដូចជា MT5 និង cTrader MT5។ វាអាចបើក គ្រប់គ្រង និងបិទការជួញដូរដោយផ្អែកលើច្បាប់ដែលបានកំណត់ទុកជាមុន។ ដោយសារបញ្ញាសិប្បនិមិត្ត ការជួញដូរស្វ័យប្រវត្តិ ឥឡូវនេះលោកអ្នកអាចបង្កើត ឬកែលម្អ Expert Advisor សម្រាប់ការជួញដូរផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល ទោះបីជាលោកអ្នកមានបទពិសោធន៍សរសេរកូដតិចតួចក៏ដោយ។
‍
‍

ហេតុអ្វីបានជាប្រើ AI ដើម្បីបង្កើត Expert Advisor របស់លោកអ្នក 

ការបង្កើត EA អាចមើលទៅពិបាក ជាពិសេសប្រសិនបើលោកអ្នកគ្មានបទពិសោធន៍សរសេរកូដ។ ដំណឹងល្អគឺថា ការប្រើ AI ឥឡូវនេះអនុញ្ញាតឱ្យទាំងអ្នកចាប់ផ្ដើមដំបូង និងអ្នកជួញដូរដែលមានបទពិសោធន៍ បង្កើតរ៉ូបូត Expert Advisor បានដោយគ្រាន់តែពន្យល់ច្បាប់ជួញដូរជាភាសាសាមញ្ញ។ ម៉ូដែល AI ដូចជា Claude, ChatGPT និង Gemini បំប្លែងគំនិតជួញដូររបស់លោកអ្នកទៅជាកូដដែលអាចដំណើរការបាន ដែលធ្វើឱ្យការជួញដូរ Expert Advisor កាន់តែងាយស្រួលចូលប្រើ និងមានអានុភាព។

‍

1. ការជ្រើសរើសម៉ូដែល AI ត្រឹមត្រូវដើម្បីបង្កើត Expert Advisor 

ជាដំបូង សូមជ្រើសរើសម៉ូដែល AI មួយដើម្បីបង្កើតកូដ EA របស់លោកអ្នក។ ជម្រើសដែលពេញនិយមបំផុតរួមមាន៖

  • Claude (ដោយ Anthropic)៖ ពូកែផលិតកូដដែលមានរចនាសម្ព័ន្ធច្បាស់លាស់។
  • ChatGPT (ដោយ OpenAI)៖ កំណែបង់ប្រាក់ត្រូវបានគេស្គាល់ជាពិសេសសម្រាប់កិច្ចការសរសេរកូដ។ សូមប្រើ GPT-4 (o1) ដើម្បីរៀបចំតក្កវិជ្ជាដំបូង និង prompt ហើយប្រើ GPT-4o (o3 mini) សម្រាប់កែលម្អលទ្ធផល។
  • Gemini (ដោយ Google AI)៖ ក៏សមស្របសម្រាប់កូដជួញដូរតាមក្បួនដោះស្រាយដែរ។

សូមសាកល្បងម៉ូដែលនីមួយៗ ដើម្បីរកមើលថាម៉ូដែលណាសមស្របបំផុតនឹងវិធីសាស្ត្រ និងតម្រូវការរបស់លោកអ្នក។
‍

2. របៀបបញ្ជា AI ឱ្យបង្កើត Expert Advisor

មុនពេលបង្កើតកូដ លោកអ្នកប្រហែលជាចង់ស្នើឱ្យ AI ជួយកំណត់ ឬកែលម្អតក្កវិជ្ជាជួញដូររបស់លោកអ្នក ជាពិសេសសម្រាប់យុទ្ធសាស្ត្រកម្រិតខ្ពស់។ ទោះបីជាលោកអ្នកអាចរំលងជំហាននេះបាន ក៏វាអាចធ្វើឱ្យលទ្ធផលប្រសើរឡើងយ៉ាងច្រើនដែរ។

នៅពេលរួចរាល់ សូមប្រើ prompt ដែលច្បាស់លាស់ និងមានរចនាសម្ព័ន្ធ។

ឧទាហរណ៍៖

«អ្នកគឺជាអ្នកសរសេរកូដ MQL5 ជំនាញ។ សូមបង្កើត Expert Advisor (EA) ដែលដំណើរការបានពេញលេញក្នុង MQL5 ដោយផ្អែកលើតក្កវិជ្ជា និងច្បាប់ខាងក្រោម។ សូមបន្ថែមមតិយោបល់ច្បាស់លាស់ ដើម្បីឱ្យកូដងាយតាមដាន។ សូមផ្ដល់កូដប្រភព .mq5 ពេញលេញក្នុង triple backticks នៅចុងបញ្ចប់។»

‍

បន្ទាប់មក សូមគូសបញ្ជាក់យុទ្ធសាស្ត្ររបស់លោកអ្នក។ ឧទាហរណ៍៖

  • ប្រើ Simple Moving Average (SMA) រយៈពេល 50 និង SMA រយៈពេល 200។
  • បើកការជួញដូរទិញ នៅពេលដែល SMA 50 កាត់ឡើងលើ SMA 200 នៅលើ timeframe H1។
  • បិទការជួញដូរ នៅពេលដែល SMA កាត់ចុះក្រោមវិញ។
  • កំណត់ Stop Loss នៅចំណុចទាបនៃ swing ចុងក្រោយ។
  • ទទួលហានិភ័យ 1% នៃសមតុល្យទឹកប្រាក់គណនីក្នុងមួយការជួញដូរ។

ការណែនាំរបស់លោកអ្នកកាន់តែជាក់លាក់ លទ្ធផលរបស់ AI កាន់តែត្រឹមត្រូវ និងមានប្រយោជន៍។
‍

3. ការចម្លង និងការសាកល្បងកូដ EA ដែលបង្កើតដោយ AI របស់លោកអ្នក

សម្រាប់ Deriv MT5 (MQL5)

  1. ពីរបារឧបករណ៍របស់ Deriv MT5 សូមចុច IDE។
  2. នៅជ្រុងខាងលើខាងឆ្វេង សូមជ្រើសរើស New ហើយជ្រើសរើស Expert Advisor។
  3. សូមបញ្ចូលឈ្មោះសម្រាប់ EA របស់លោកអ្នក ហើយអនុវត្តតាមការណែនាំ។
  4. សូមបិទភ្ជាប់កូដដែលបង្កើតដោយ AI ទៅក្នុង MetaEditor ហើយពិនិត្យរកកំហុស។
  5. សូមធ្វើ Backtest លើ EA ដើម្បីប្រាកដថាវាដំណើរការដូចការរំពឹងទុក។
  6. ប្រសិនបើអ្វីៗសុទ្ធតែដំណើរការល្អ សូមត្រឡប់ទៅ MT5 វិញ បើក Navigator → ចុចកណ្ដុរខាងស្ដាំលើ Expert Advisors → Refresh។
  7. សូមអូស EA របស់លោកអ្នកទៅលើតារាងមួយ ហើយបើក Algo Trading។
    ‍

សម្រាប់ Deriv cTrader (C#)

សូមស្នើឱ្យ AI បង្កើត cBot ជាភាសា C#។ សូមប្រើ prompt ដែលច្បាស់លាស់ និងលម្អិត ដូចជា៖

«សូមសរសេរ រ៉ូបូតជួញដូរ cTrader (cBot) ជាភាសា C# ដែលបើកការជួញដូរទិញ នៅពេលដែល RSI (14) ស្ថិតនៅក្រោម 30 ហើយតម្លៃបិទលើសពី EMA រយៈពេល 20 នៅលើ timeframe H1។ សូមចេញពីការជួញដូរ នៅពេលដែល RSI ឈានដល់ 70។ ទទួលហានិភ័យ 2% នៃសមតុល្យទឹកប្រាក់ក្នុងមួយការជួញដូរ។»

  • prompt របស់លោកអ្នកកាន់តែជាក់លាក់ លទ្ធផលកាន់តែល្អ។
  • ប្រសិនបើលោកអ្នកជួបកំហុស សូមបិទភ្ជាប់សារកំហុសនោះត្រឡប់ទៅ AI វិញ ព្រោះជាទូទៅវាអាចជួយលោកអ្នកដោះស្រាយបញ្ហាបាន។
    ‍

4. កំហុសទូទៅរបស់ AI នៅពេលបង្កើត EA សម្រាប់ការជួញដូរ និងរបៀបកែ

កូដដែលបង្កើតដោយ AI មិនតែងតែល្អឥតខ្ចោះទេ។ នេះជាបញ្ហាមួយចំនួនដែលលោកអ្នកអាចជួប រួមជាមួយដំណោះស្រាយ៖

បញ្ហាទី 1៖ កំហុស «Undeclared identifier» ក្នុង MQL5

ដំណោះស្រាយ៖ AI អាចប្រើអថេរ ឬអនុគមន៍ដែលមិនទាន់បានកំណត់។ សូមពិនិត្យម្ដងទៀតនូវការហៅ indicator ដូចជា iMA() ឬ iRSI() ដើម្បីប្រាកដថាវាត្រូវបានកំណត់ត្រឹមត្រូវ។ មុខងារទិញ/លក់ដែលបាត់
‍
បញ្ហាទី 2៖ មុខងារទិញ/លក់ដែលបាត់

ដំណោះស្រាយ៖ សូមបន្ថែមមុខងារជួញដូរដោយដៃ។ ឧទាហរណ៍៖

Example MQL5 code for an EA showing how to manually create a buy order using MqlTradeRequest and OrderSend().

បញ្ហាទី 3៖ តក្កវិជ្ជាជួញដូរមិនដំណើរការក្នុង Deriv cTrader

ដំណោះស្រាយ៖ សូមប្រាកដថាកូដរបស់លោកអ្នកស្ថិតនៅក្នុង event handler ត្រឹមត្រូវ ដូចជា OnBar() ឬ OnTick()

បញ្ហាទី 4៖ ការគណនាទំហំ Lot មិនត្រឹមត្រូវ

ដំណោះស្រាយ៖ AI អាចគណនាទំហំតំណែងដោយផ្អែកលើសមតុល្យទឹកប្រាក់គណនីតែប៉ុណ្ណោះ ដោយមិនគិតដល់ទំហំកុងត្រា។ នេះអាចធ្វើឱ្យការជួញដូរមានទំហំធំពេក ឬតូចពេក។ សូមធ្វើ Backtest ជានិច្ច ហើយកែតម្រូវរូបមន្តប្រសិនបើចាំបាច់។

‍
5. ការអនុវត្តល្អបំផុតសម្រាប់ការប្រើ AI ក្នុងការជួញដូរ 

ទោះបីជា AI អាចបង្កើតកូដដែលដំណើរការបាន ក៏វាអាចខ្វះប្រសិទ្ធភាព ឬភាពអាចទុកចិត្តបានដែរ។ សូមពិចារណាអនុសាសន៍ទាំងនេះដើម្បីកែលម្អ EA របស់លោកអ្នក៖

  • បន្ថែមការគ្រប់គ្រងកំហុសសម្រាប់លក្ខខណ្ឌទីផ្សារដែលមិនរំពឹងទុក។
  • ប្រើ Trailing Stop Loss ដើម្បីរក្សាផលចំណេញ។
  • ធ្វើ Backtest ដើម្បីបង្កើនប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ។
  • សូមពិនិត្យកូដដោយដៃ ឬប្រើ MetaEditor Debugger ក្នុង Deriv MT5។

‍
6. មកដល់ឆាប់ៗនេះ៖ ភ្នាក់ងារកែកំហុសដោយ AI

ភ្នាក់ងារកែកំហុស EA ថ្មីដែលដំណើរការដោយ AI កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ។ នៅពេលចេញផ្សាយ វានឹង៖

  • កែកំហុសវាក្យសម្ពន្ធក្នុងកូដដែលបង្កើតដោយ AI ដោយស្វ័យប្រវត្តិ
  • បង្កើនប្រសិទ្ធភាពនៃការប្រតិបត្តិ
  • ពន្យល់កូដនីមួយៗជាពាក្យសាមញ្ញ

ឧបករណ៍នេះនឹងធ្វើឱ្យការកែកំហុសកាន់តែលឿន និងងាយស្រួលចូលប្រើ ដូច្នេះសូមរង់ចាំតាមដានព័ត៌មានថ្មីៗ។

‍

‍

សេចក្ដីសង្ខេប

ជាមួយឧបករណ៍ AI នាពេលបច្ចុប្បន្ន ការបង្កើត Expert Advisor សម្រាប់ Deriv MT5 ឬ Deriv cTrader កាន់តែងាយស្រួលជាងពេលណាៗទាំងអស់។ ដោយផ្ដល់ prompt ច្បាស់លាស់ និងសាកល្បងកូដរបស់លោកអ្នកដោយប្រុងប្រយ័ត្ន លោកអ្នកអាចបង្កើត កែលម្អ និងពង្រឹងក្បួនដោះស្រាយជួញដូរផ្ទាល់ខ្លួនរបស់លោកអ្នក។ ប្រសិនបើលោកអ្នកជួបបញ្ហាប្រឈម សូមយោងទៅដំណោះស្រាយទូទៅ និងអនុសាសន៍ដែលបានផ្ដល់ខាងលើ។

តើលោកអ្នកត្រៀមខ្លួនបង្កើតយុទ្ធសាស្ត្រជួញដូរស្វ័យប្រវត្តិផ្ទាល់ខ្លួនហើយឬនៅ? សូមបង្កើត EA ដំបូងរបស់លោកអ្នកជាមួយ Deriv MT5 ឬ cTrader ហើយធ្វើឱ្យយុទ្ធសាស្ត្ររបស់លោកអ្នកក្លាយជាការពិតដោយប្រើ AI។

‍

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp