រំលងទៅមាតិកាចម្បង

តើការជួញដូរ CFD ជាអ្វី ហើយវាដំណើរការយ៉ាងដូចម្ដេចនៅលើ Deriv?

4
នាទីក្នុងការអាន
ផ្ទាំងកញ្ចក់ភ្លឺដែលមានស្លាក «CFD» ជាមួយរូបតំណាងរូបិយប័ណ្ណ និងគ្រីបតូ ដែលតំណាងឱ្យ Contracts for Difference ក្នុងការជួញដូរហិរញ្ញវត្ថុ។

CFD (Contract for Difference) គឺជាកិច្ចសន្យានិស្សន្ទវត្ថុហិរញ្ញវត្ថុរវាងលោកអ្នក និងឈ្មួញកណ្ដាល ដើម្បីប្ដូរភាពខុសគ្នានៃតម្លៃទ្រព្យសកម្មរវាងពេលបើក និងពេលបិទការជួញដូរ។ គោលគំនិតនេះអាចអនុវត្តបានចំពោះទ្រព្យសកម្មជាច្រើន រួមទាំង Forex ភាគហ៊ុន សន្ទស្សន៍ និងទំនិញ។ វាមានភាពទាក់ទាញជាពិសេស ព្រោះវាអនុញ្ញាតឱ្យលោកអ្នកជួញដូរក្នុងទីផ្សារដែលកំពុងឡើង និងធ្លាក់ ដោយប្រើ Leverage។

ការជួញដូរ CFD អនុញ្ញាតឱ្យអ្នកជួញដូរទស្សន៍ទាយចលនាតម្លៃនៃទីផ្សារហិរញ្ញវត្ថុ ដោយមិនចាំបាច់ជាម្ចាស់ទ្រព្យសកម្មមូលដ្ឋាន។ ជំនួសឱ្យការទិញទំនិញជាក់ស្ដែង ឬភាគហ៊ុន លោកអ្នកជួញដូរដោយផ្អែកលើការរំពឹងថាតម្លៃនឹងឡើង ឬធ្លាក់។ នេះធ្វើឱ្យ CFD ក្លាយជាទម្រង់ជួញដូរមួយដែលបត់បែន និងងាយស្រួលចូលរួមបំផុតមួយ សម្រាប់ទាំងអ្នកចាប់ផ្ដើមដំបូង និងអ្នកមានបទពិសោធន៍។

សេចក្ដីសង្ខេបរហ័ស

  • CFD អនុញ្ញាតឱ្យលោកអ្នកទស្សន៍ទាយតម្លៃទីផ្សារ ដោយមិនចាំបាច់ជាម្ចាស់ទ្រព្យសកម្ម។
  • លោកអ្នកអាចជួញដូរបានទាំងពីរទិស៖ អាចរកប្រាក់ចំណេញពីតម្លៃដែលឡើង ឬធ្លាក់។
  • Leverage ជួយឱ្យលោកអ្នកគ្រប់គ្រងមុខតំណែងធំជាងមុន ប៉ុន្តែក៏បង្កើនហានិភ័យផងដែរ។
  • វេទិកា Deriv ដូចជា Deriv MT5 និង Deriv cTrader ជាវេទិកាជួញដូរ ដែលធ្វើឱ្យការជួញដូរ CFD ងាយស្រួលសម្រាប់អ្នកចាប់ផ្ដើមដំបូង។
  • ទំនិញ Forex និងសន្ទស្សន៍ ស្ថិតក្នុងចំណោមទីផ្សារ CFD ដែលពេញនិយមបំផុត។

តើលក្ខណៈសំខាន់ៗនៃការជួញដូរ CFD មានអ្វីខ្លះ?

Leverage ក្នុងការជួញដូរ CFD ការជួញដូរដោយប្រើ Margin

Leverage អនុញ្ញាតឱ្យលោកអ្នកបើកការជួញដូរធំជាងដើមទុនដំបូងរបស់លោកអ្នក។ ឧទាហរណ៍ ជាមួយ Leverage 10:1 ប្រាក់ដាក់ $100 អាចគ្រប់គ្រងការជួញដូរតម្លៃ $1,000។ ទោះបីជាវាពង្រីកប្រាក់ចំណេញក៏ដោយ វាក៏បង្កើនការខាតបង់ផងដែរ ដូច្នេះការគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវគឺចាំបាច់។

Sarah Long អ្នកអប់រំផ្នែកហិរញ្ញវត្ថុដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ណែនាំថា៖

«Leverage មានអានុភាពខ្លាំង ប៉ុន្តែអ្នកចាប់ផ្ដើមដំបូងគួរផ្ដោតលើការរក្សាដើមទុនមុនប្រាក់ចំណេញ។ សូមចាប់ផ្ដើមពីចំនួនតិច ប្រើ Stop Loss ហើយចាត់ទុកប៉ុន្មានខែដំបូងរបស់លោកអ្នកជាការហ្វឹកហ្វឺន។»

ការជួញដូរពីរទិស

មិនដូចការជួញដូរបែបប្រពៃណីទេ អ្នកជួញដូរ CFD អាចរកប្រាក់ចំណេញបានទាំងនៅពេលទីផ្សារឡើង និងធ្លាក់។ លោកអ្នកអាចបើកមុខតំណែង Long នៅពេលរំពឹងថាតម្លៃនឹងឡើង ឬមុខតំណែង Short នៅពេលរំពឹងថាតម្លៃនឹងធ្លាក់។ លក្ខណៈនេះធ្វើឱ្យ CFD ក្លាយជាជម្រើសដ៏បត់បែនសម្រាប់ទីផ្សារដែលផ្លាស់ប្ដូរឥតឈប់ឈរ។

មិនមានកម្មសិទ្ធិជាក់ស្ដែង

លោកអ្នកមិនចាំបាច់ជាម្ចាស់ទ្រព្យសកម្មពិតប្រាកដដែលលោកអ្នកកំពុងជួញដូរទេ។ អ្នកជួញដូរ CFD ទទួលបានអត្ថប្រយោជន៍ពីចលនាតម្លៃ ដោយគ្មានបញ្ហាស្តុក ការដឹកជញ្ជូន ឬកម្មសិទ្ធិ ដែលពាក់ព័ន្ធជាពិសេសចំពោះទំនិញដូចជាមាស ប្រេង ឬកាហ្វេ។

ទំហំមុខតំណែងបត់បែន

ការជួញដូរ CFD អនុញ្ញាតឱ្យអ្នកជួញដូរកែសម្រួលទំហំនៃការជួញដូរតាមកម្រិតផាសុកភាពរបស់ខ្លួន។ អ្នកចាប់ផ្ដើមដំបូងអាចចាប់ផ្ដើមពីចំនួនតិច ហើយបង្កើនបន្តិចម្ដងៗនៅពេលមានបទពិសោធន៍។

ការចូលដល់ទីផ្សារទូលំទូលាយ

CFD ផ្ដល់ឱកាសចូលរួមក្នុងទីផ្សារសកលនានា រួមទាំង Forex សន្ទស្សន៍ ទំនិញ និងភាគហ៊ុន ទាំងអស់នៅលើវេទិកាតែមួយ។ លក្ខណៈនេះធ្វើឱ្យងាយស្រួលក្នុងការធ្វើពិពិធកម្ម និងស្វែងរកឱកាសឆ្លងកាត់ល្វែងម៉ោងផ្សេងៗ។

Diagram illustrating Contract for Difference (CFD) trading concept with leverage and margin

នៅពេលទីផ្សារផ្លាស់ប្ដូរលឿន មុខតំណែងដែលប្រើ Leverage មានប្រតិកម្មខ្លាំងជាង ដែលជាមូលហេតុចម្បងដែលការគ្រប់គ្រងហានិភ័យមានសារៈសំខាន់ក្នុងការជួញដូរ CFD។

ឧទាហរណ៍ លោកអ្នកបើកមុខតំណែងទិញ CFD លើមាសក្នុងតម្លៃ $2,000 ក្នុងមួយអោនស៍។ ប្រសិនបើតម្លៃឡើងដល់ $2,020 លោកអ្នកទទួលបានភាពខុសគ្នា (ដកថ្លៃដើមជួញដូរ)។ ប្រសិនបើវាធ្លាក់ដល់ $1,980 លោកអ្នកបាត់បង់ភាពខុសគ្នានោះ។

តើអត្ថប្រយោជន៍ និងហានិភ័យនៃការជួញដូរ CFD សម្រាប់អ្នកចាប់ផ្ដើមដំបូងមានអ្វីខ្លះ?

ការជួញដូរ CFD រួមបញ្ចូលភាពងាយស្រួលចូលរួមជាមួយឱកាស ប៉ុន្តែក៏មានហានិភ័យផងដែរ។ ការយល់ដឹងពីទាំងសងខាងគឺសំខាន់ មុនពេលប្រើប្រាស់ប្រាក់ពិត។

អត្ថប្រយោជន៍

  • ចូលរួមដោយប្រើដើមទុនតិច៖ លោកអ្នកអាចចាប់ផ្ដើមជួញដូរដោយប្រាក់ដាក់ចំនួនតិច។
  • ឱកាសចម្រុះ៖ ចូលដល់ថ្នាក់ទ្រព្យសកម្មជាច្រើន រួមទាំង Forex សន្ទស្សន៍ និងទំនិញ។
  • គ្មានកាលបរិច្ឆេទផុតកំណត់៖ មិនដូចកិច្ចសន្យា Futures ទេ CFD ភាគច្រើនគ្មានកាលកំណត់ផុតកំណត់ ហើយមុខតំណែងអាចបន្តបើកបានដរាបណាលោកអ្នករក្សា Margin។
  • តម្លាភាពតាមពេលវេលាជាក់ស្ដែង៖ វេទិកា CFD ទំនើបៗ រួមទាំងវេទិការបស់ Deriv ផ្ដល់ការអាប់ដេតតម្លៃផ្ទាល់ Spread និងតម្លាភាពនៃកម្រៃ។
  • ងាយស្រួលប្រើ៖ អ្នកចាប់ផ្ដើមដំបូងអាចប្រើប្រាស់ចំណុចប្រទាក់ដែលងាយយល់ ដែលណែនាំពួកគេតាមរយៈការជួញដូរម្ដងមួយជំហាន។

ហានិភ័យ

  • Leverage ពង្រីកការប៉ះពាល់៖ ទោះបីជា Leverage ពង្រីកសក្ដានុពលប្រាក់ចំណេញក៏ដោយ វាក៏អាចពង្រីកការខាតបង់ផងដែរ។
  • ថ្លៃហិរញ្ញប្បទានពេលយប់៖ ការជួញដូរដែលរក្សាទុកហួសពេលបិទទីផ្សារអាចមានកម្រៃការប្រាក់បន្តិចបន្តួច។
  • ហានិភ័យនៃភាពប្រែប្រួល៖ ការប្រកាសសេដ្ឋកិច្ច ការចេញផ្សាយទិន្នន័យថាមពល ឬព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយ អាចបណ្ដាលឱ្យតម្លៃប្រែប្រួលខ្លាំង។
  • ការជួញដូរតាមអារម្មណ៍៖ ប្រសិនបើគ្មានវិន័យ ការជួញដូរហួសកម្រិត និងការគ្រប់គ្រងហានិភ័យមិនល្អ អាចបន្ថយដើមទុន។

David CM Carter គ្រូបង្វឹកជួញដូរឯករាជ្យ ពន្យល់ថា៖ 

«ការយល់ដឹងពីភាពប្រែប្រួលជាផ្នែកមួយនៃការគ្រប់គ្រងអារម្មណ៍។ CFD ផ្ដល់រង្វាន់ដល់វិន័យ និងការគ្រប់គ្រងហានិភ័យ។»

កិច្ចសន្យា

កិច្ចព្រមព្រៀងក្នុងការប្ដូរភាពខុសគ្នានៃតម្លៃ ចាប់ពីពេលបើកកិច្ចសន្យាដល់ពេលបិទ

Leverage

ជួញដូរមុខតំណែងធំជាងមុនដោយប្រើដើមទុនតិចជាង ព្រោះឈ្មួញកណ្ដាលឱ្យលោកអ្នកខ្ចីភាគច្រើននៃតម្លៃមុខតំណែង

Margin

ប្រាក់ដាក់ដំបូងដែលត្រូវការដើម្បីបើកមុខតំណែងដែលប្រើ Leverage ដែលជារឿយៗជាភាគរយតិចតួចនៃតម្លៃសរុបនៃការជួញដូរ

យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ភាពប្រែប្រួលនៃទីផ្សារទំនិញក្នុងឆ្នាំ 2024–2025 ត្រូវបានភ្ជាប់យ៉ាងខ្លាំងនឹងការផ្លាស់ប្ដូរនៃការផ្គត់ផ្គង់ថាមពល និងគោលនយោបាយអត្រាការប្រាក់ ដែលពង្រឹងតម្រូវការសម្រាប់ឧបករណ៍គ្រប់គ្រងហានិភ័យ ដូចជា CFD។

ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ អ្នកជួញដូរជារឿយៗប្រើបញ្ជា Stop Loss និង Take Profit។ Stop Loss បិទការជួញដូរដែលខាតដោយស្វ័យប្រវត្តិនៅកម្រិតដែលបានកំណត់ទុកជាមុន ដើម្បីការពារដើមទុនរបស់លោកអ្នក។ Take Profit រក្សាប្រាក់ចំណេញនៅពេលទៅដល់គោលដៅរបស់លោកអ្នក ដោយជួយចៀសវាងការសម្រេចចិត្តតាមអារម្មណ៍។

តើវេទិកាជួញដូរ CFD របស់ Deriv ដំណើរការយ៉ាងដូចម្ដេចសម្រាប់អ្នកចាប់ផ្ដើមដំបូង?

Deriv ធ្វើឱ្យការជួញដូរ CFD មានភាពសាមញ្ញសម្រាប់អ្នកប្រើប្រាស់គ្រប់កម្រិតបទពិសោធន៍។ ទោះលោកអ្នកចូលចិត្តការវិភាគតារាងលម្អិត ឬចំណុចប្រទាក់ជួញដូរសាមញ្ញ Deriv ផ្ដល់វេទិកាដែលស័ក្ដិសមនឹងរបៀបជួញដូរគ្រប់បែបយ៉ាង។

Deriv MT5 និង Deriv cTrader

Deriv MT5 និង Deriv cTrader គឺជាវេទិកាកម្រិតខ្ពស់ដែលបង្កើតឡើងសម្រាប់អ្នកជួញដូរផ្នែកវិភាគ និងបច្ចេកទេស ដែលចូលចិត្តការគ្រប់គ្រង និងភាពច្បាស់លាស់បន្ថែម។

  • ឧបករណ៍តារាងជំនាញ៖ កំណត់អត្តសញ្ញាណនិន្នាការ វិភាគទិន្នន័យ និងប្រើសូចនាករបច្ចេកទេសដូចជា RSI MACD និង Fibonacci retracements។
  • យុទ្ធសាស្ត្រស្វ័យប្រវត្តិ៖ កំណត់ប៉ូតជួញដូរ ឬ Expert Advisors (EAs) ដើម្បីអនុវត្តដោយមិនចាំបាច់ធ្វើដោយដៃ។
  • ឧបករណ៍គ្រប់គ្រងហានិភ័យ៖ មាន Stop Loss, Take Profit និង trailing stop ភ្ជាប់មកស្រាប់ សម្រាប់ការគ្រប់គ្រងដោយស្វ័យប្រវត្តិ។
  • ភាពចម្រុះនៃទីផ្សារ៖ ជួញដូរ CFD លើ Forex សន្ទស្សន៍ រូបិយប័ណ្ណគ្រីបតូ និងទំនិញ។

អ្នកឯកទេសបច្ចេកវិទ្យាទីផ្សារ (Marketing Technology) របស់ Deriv គឺ Abheeshta Ongole Santoshini ឱ្យដឹងថា៖

«Deriv MT5 និង Deriv cTrader ផ្ដល់ភាពបត់បែនដល់អ្នកជួញដូរក្នុងការរៀបចំយុទ្ធសាស្ត្រដែលស័ក្តិសមនឹងល្បឿនរបស់ពួកគេ។»
Deriv CFD trading platform showing BTCETH H1 chart with candlestick patterns and symbol watchlist for beginners

Thisyahlen Nair មកពីក្រុម Product Engineering នៅ Deriv ឱ្យដឹងថា៖

«គោលដៅសម្រាប់អ្នកជួញដូរថ្មី មិនមែនជាល្បឿនទេ គឺជាភាពច្បាស់លាស់។ វេទិការបស់យើងជួយអ្នកចាប់ផ្ដើមឱ្យមើលឃើញការជួញដូរ យល់ដឹងអំពី Leverage និងរៀនតាមរយៈការអនុវត្ត។»

តើ CFD លើទំនិញគឺជាអ្វី ហើយហេតុអ្វីបានជាគួរជួញដូរ CFD លើទំនិញនៅលើ Deriv?

CFD លើទំនិញគឺជាផ្នែកមួយនៃការជួញដូរ CFD ដែលលោកអ្នកប៉ាន់ស្មានលើតម្លៃនៃវត្ថុធាតុដើម ដូចជាមាស ប្រេង ឬកាហ្វេ។ ពួកវាមានយន្តការដូចគ្នានឹង CFD ផ្សេងទៀត៖ លោកអ្នកជួញដូរលើភាពខុសគ្នានៃតម្លៃ ជាជាងការជាម្ចាស់ទំនិញពិតប្រាកដ។

ហេតុអ្វីបានជា CFD លើទំនិញទាក់ទាញអ្នកជួញដូរ

  • សន្ទនីយភាពខ្ពស់៖ ទំនិញដូចជាមាស និងប្រេងឆៅ មានបរិមាណជួញដូរប្រចាំថ្ងៃខ្ពស់ និង Spread តូច។
  • ចលនាដោយសារព្រឹត្តិការណ៍៖ ទិន្នន័យសេដ្ឋកិច្ច ការផ្លាស់ប្ដូរគោលនយោបាយ OPEC+ ឬការប្រែប្រួលអាកាសធាតុ អាចជះឥទ្ធិពលលើតម្លៃយ៉ាងរហ័ស។
  • ពិពិធកម្ម៖ CFD លើទំនិញជួយបង្កើតតុល្យភាពដល់ផលប័ត្រ ដែលបើមិនដូច្នេះអាចពឹងផ្អែកលើ Forex ឬភាគហ៊ុន។
  • សក្តានុពលនៃភាពប្រែប្រួល៖ ចលនាតម្លៃលឿនបង្កើតឱកាសសម្រាប់ការជួញដូរទាំងរយៈពេលខ្លី និងរយៈពេលវែង។
CFD trading platform interface showing risk management tools for beginners

ទិន្នន័យពី Commodity Markets Outlook (2025) របស់ធនាគារពិភពលោក បង្ហាញថា ទំនិញកសិកម្ម និងថាមពលមានការប្រែប្រួលតាមរដូវកាលខ្លាំងជាងលោហធាតុ ដោយសារគំរូអាកាសធាតុ និងតម្រូវការដែលកំពុងវិវត្ត។

យុទ្ធសាស្ត្រជួញដូរទូទៅ៖ អ្នកចាប់ផ្ដើមតែងតែចាប់ផ្ដើមជាមួយទំនិញមួយ ឬពីរ (ដូចជាមាស ឬប្រេង) អនុវត្តលើគណនីសាកល្បង ហើយពង្រីកបណ្ដើរៗ នៅពេលពួកគេរៀនពីរបៀបដែលកត្តាម៉ាក្រូសេដ្ឋកិច្ចជះឥទ្ធិពលលើទីផ្សារនីមួយៗ។

តើអ្នកចាប់ផ្ដើមអាចរៀនជួញដូរ CFD យុទ្ធសាស្ត្រជួញដូរសម្រាប់អ្នកចាប់ផ្ដើម ដោយសុវត្ថិភាព និងមានប្រសិទ្ធភាពបានដោយរបៀបណា?

ការរៀនជួញដូរ CFD គឺជាដំណើរការមួយជំហានម្ដងៗ។ អ្នកជួញដូរជោគជ័យគ្រប់រូបចាប់ផ្ដើមពីការអប់រំ និងការអនុវត្ត មុនពេលប្រថុយនឹងដើមទុនពិតប្រាកដ។

ជំហានជាក់ស្ដែងដើម្បីចាប់ផ្ដើម

  1. សិក្សាមូលដ្ឋានគ្រឹះនៃ CFD៖ សូមរៀនពីរបៀបដែលកិច្ចសន្យា Leverage និងតម្រូវការ Margin ដំណើរការ។
  2. ប្រើគណនីសាកល្បង៖ គណនីសាកល្បងឥតគិតថ្លៃរបស់ Deriv អនុញ្ញាតឱ្យលោកអ្នកជួញដូរដោយប្រើមូលនិធិនិម្មិត ក្នុងលក្ខខណ្ឌទីផ្សារផ្ទាល់។
  3. កំណត់គោលដៅ៖ សូមកំណត់ប្រភេទអ្នកជួញដូរដែលលោកអ្នកចង់ក្លាយជា ដូចជាអ្នកជួញដូរប្រចាំថ្ងៃ អ្នកជួញដូរ swing ឬអ្នកជួញដូររយៈពេលវែង។
  4. អនុវត្តការគ្រប់គ្រងហានិភ័យ៖ សូមប្រើបញ្ជា Stop Loss ជានិច្ច ហើយប្រថុយតែភាគរយតិចតួចនៃសមតុល្យរបស់លោកអ្នកក្នុងមួយការជួញដូរ។
  5. បន្តរៀន៖ សូមស្វែងរកមជ្ឈមណ្ឌលសិក្សារបស់ Deriv សម្រាប់វគ្គសិក្សា សិក្ខាសាលាអនឡាញ និងមគ្គុទ្ទេសក៍វេទិកាឥតគិតថ្លៃ។

កំហុសទូទៅរបស់អ្នកចាប់ផ្ដើមដែលគួរជៀសវាង

  • ជួញដូរដោយគ្មានផែនការ៖ សូមកំណត់ចំណុចចូល ចំណុចចេញ និងកម្រិតហានិភ័យជានិច្ច។
  • មិនអើពើនឹងឥទ្ធិពលនៃ Leverage៖ សូមចាប់ផ្ដើមជាមួយ Leverage ទាបជាមុន រហូតដល់លោកអ្នកយល់ពីកម្រិតប្រឈមនឹងហានិភ័យ។
  • ជួញដូរហួសហេតុ៖ សូមផ្ដោតលើគុណភាពនៃការរៀបចំការជួញដូរ មិនមែនបរិមាណ។
  • រំលងការត្រួតពិនិត្យឡើងវិញ៖ សូមវាយតម្លៃលទ្ធផលរបស់លោកអ្នកជាប្រចាំ ដើម្បីបង្កើនវិន័យ។
«ការរៀនសូត្រជាប្រចាំ និងការអត់ធ្មត់ ញែកអ្នកជួញដូរជោគជ័យចេញពីអ្នកជួញដូរដែលធ្វើសកម្មភាពដោយឥតគិត» នេះជាសម្ដីរបស់ Aisha Patel ជាអ្នកឯកទេសអប់រំរបស់ Deriv។ «គោលដៅរបស់ Deriv គឺធ្វើឱ្យដំណើរនេះមានរចនាសម្ព័ន្ធ និងសុវត្ថិភាព។»

Quiz

តើមួយណាខាងក្រោមនេះមិនមែនជាអត្ថប្រយោជន៍នៃការជួញដូរ CFD?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp