រំលងទៅមាតិកាចម្បង

ការជ្រើសរើសវេទិកាជួញដូរ CFD ដែលល្អបំផុតសម្រាប់តម្រូវការរបស់លោកអ្នក

5
នាទីក្នុងការអាន
ការបង្ហាញបែបអនាគតនៃវេទិកាជួញដូរ CFD ជាមួយតារាង និងក្រាហ្វភ្លឺចែងចាំង ដែលបង្ហាញជម្រើសសម្រាប់ការជ្រើសរើសវេទិកាជួញដូរដែលល្អបំផុត។

ចំណាំ៖ ចាប់ពីខែសីហា ឆ្នាំ 2025 យើងលែងផ្ដល់ជូនវេទិកា Deriv X ទៀតហើយ។

‍

ទើបចាប់ផ្ដើមជួញដូរ CFD មែនទេ? វេទិកាដែលលោកអ្នកជ្រើសរើសអាចមានឥទ្ធិពលយ៉ាងធំធេងលើបទពិសោធន៍ជួញដូររបស់លោកអ្នក។ នៅ Deriv យើងផ្ដល់ជូនវេទិកាដ៏មានអានុភាពចំនួនបី គឺ MetaTrader 5 (MT5), cTrader និង Deriv X។ វេទិកានីមួយៗមានចំណុចខ្លាំងរៀងៗខ្លួន ដូច្នេះសូមមើលលម្អិតអំពីវេទិកានីមួយៗ ដើម្បីជួយលោកអ្នករកឃើញវេទិកាដែលសមស្របបំផុតនឹងរចនាបថជួញដូររបស់លោកអ្នក។


Deriv MetaTrader 5 (MT5)៖ វេទិកាដ៏មានអានុភាពដែលមានមុខងារគ្រប់ជ្រុងជ្រោយ

MetaTrader 5 គឺជាវេទិកាជួញដូរមួយក្នុងចំណោមវេទិកាដ៏ពេញនិយម និងសម្បូរមុខងារបំផុតរបស់ពិភពលោក។ មិនថាលោកអ្នកជាអ្នកទើបចាប់ផ្ដើម ឬជាអ្នកជួញដូរកម្រិតខ្ពស់ក៏ដោយ MT5 ផ្ដល់នូវឧបករណ៍ដ៏មានអានុភាពសម្រាប់ការវិភាគបច្ចេកទេស ការជួញដូរស្វ័យប្រវត្តិ និងការតាមដានទីផ្សារ។ លោកអ្នកអាចប្រើវាបានលើកុំព្យូទ័រ គេហទំព័រ និងទូរសព្ទចល័ត។


ប្រភេទគណនី MT5

MT5 ផ្ដល់ជូនប្រភេទគណនីផ្សេងៗ ដើម្បីឆ្លើយតបនឹងតម្រូវការជួញដូររបស់លោកអ្នក៖

  • គណនី Standard។ ចូលប្រើទ្រព្យសកម្មជាច្រើនប្រភេទ រួមមាន Forex ទំនិញ និងសន្ទស្សន៍ Tactical និងសន្ទស្សន៍យោងរបស់ Deriv។
    ‍
  • គណនី Financial។ រចនាឡើងសម្រាប់អ្នកជួញដូរដែលចូលចិត្ត Spread តូចជាងលើទ្រព្យសកម្មហិរញ្ញវត្ថុ។
    ‍
  • គណនី Swap-free។ ជៀសវាងថ្លៃសេវាអូសពេលយប់ ដែលធ្វើឲ្យសមស្របបំផុតសម្រាប់អ្នកជួញដូរដែលអនុវត្តតាមគោលការណ៍ហិរញ្ញវត្ថុជាក់លាក់។
    ‍
  • គណនី Zero spread។ មិនមាន Spread ប៉ុន្តែមានកម្រៃជើងសារក្នុងមួយការជួញដូរ ដើម្បីគ្រប់គ្រងថ្លៃចំណាយបានច្បាស់លាស់។


ការគូសតារាង និងការវិភាគកម្រិតខ្ពស់

MT5 មានប្រភេទតារាងច្រើន សូចនាករបច្ចេកទេស និងឧបករណ៍គូស ដើម្បីជួយអ្នកជួញដូរកែលម្អយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួន។ វាអាចកែតម្រូវបានទាំងស្រុង ដែលអនុញ្ញាតឲ្យលោកអ្នករៀបចំតារាង និងប្លង់ឲ្យត្រូវនឹងវិធីសាស្ត្រដែលលោកអ្នកពេញចិត្ត។
‍

 Screenshot of an MT5 trading platform chart showing advanced tools, indicators, and a candlestick graph for US Tech 100 index.

Deriv cTrader៖ ការជួញដូរដោយរលូន និងតាមបែបសង្គម

cTrader គឺជាវេទិកាជួញដូរ CFD ងាយស្រួលប្រើ ដែលផ្ដោតលើចំណុចប្រទាក់ស្អាត និងរួសរាយមិត្តនឹងអ្នកប្រើ។ វាមានលើកុំព្យូទ័រ គេហទំព័រ និងទូរសព្ទចល័ត ដែលរចនាឡើងដើម្បីភាពងាយស្រួល មិនថាលោកអ្នកមានបទពិសោធន៍កម្រិតណាក៏ដោយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យវាប្លែកពីគេ? ការជួញដូរបែបចម្លង ឬ Copy Trading។


ការជួញដូរបែបចម្លង ឬ Copy Trading សម្រាប់ CFD

ចង់ដើរតាមគន្លងអ្នកជួញដូរដែលមានបទពិសោធន៍មែនទេ? មុខងារការជួញដូរបែបចម្លង ឬ Copy Trading របស់ cTrader អនុញ្ញាតឲ្យលោកអ្នកចម្លងយុទ្ធសាស្ត្ររបស់អ្នកជួញដូរជំនាញដោយស្វ័យប្រវត្តិ។ នេះអាចជាកត្តាផ្លាស់ប្ដូរដ៏ធំសម្រាប់អ្នកទើបចាប់ផ្ដើម ដោយផ្ដល់ជូននូវ៖

  • បទពិសោធន៍រៀនសូត្រជាក់ស្ដែងពីអ្នកជួញដូរដែលមានបទពិសោធន៍។
    ‍
  • ការធ្វើពិពិធកម្មដោយតាមដានយុទ្ធសាស្ត្រច្រើន។
    ‍
  • ចំណាយពេលមើលអេក្រង់តិចជាង។ អ្នកផ្សេងអាចធ្វើការងារធ្ងន់ៗ ខណៈលោកអ្នកតាមដានលទ្ធផល។
    ‍
Copy trading dashboard showing top-performing strategies, ROI charts, provider details, and options to start copying CFD trades.


Deriv X៖ អាចកែតម្រូវបានទាំងស្រុងជាមួយ TradingView

សម្រាប់អ្នកជួញដូរដែលចូលចិត្តការកែតម្រូវ Deriv X គឺជាវេទិកាបត់បែនដែលរួមបញ្ចូលអានុភាពនៃតារាង TradingView។ វាមានលើគេហទំព័រ និងទូរសព្ទចល័ត ដោយផ្ដល់បទពិសោធន៍តាមតម្រូវសម្រាប់អ្នកជួញដូរដែលឲ្យតម្លៃវិធីសាស្ត្រផ្ទាល់ខ្លួន។


តើអ្វីធ្វើឲ្យ Deriv X លេចធ្លោ?

  • អាចកែតម្រូវបានខ្ពស់៖ រៀបចំផ្ទាំងគ្រប់គ្រងការជួញដូររបស់លោកអ្នកជាមួយ Widget ដើម្បីបង្កើតការរៀបចំដែលសមនឹងរចនាបថរបស់លោកអ្នក។
    ‍
  • ការរួមបញ្ចូល TradingView៖ ទទួលបានអត្ថប្រយោជន៍ពីតារាង សូចនាករ និងឧបករណ៍គូសរបស់ TradingView ដែលអាចកែតម្រូវបានខ្ពស់។
    ‍
  • ការតាមដានទ្រព្យសកម្មច្រើន៖ មើលតារាងច្រើនក្នុងពេលតែមួយ ដើម្បីតាមដានផ្សារផ្សេងៗ និងកម្រិតពេលវេលាផ្សេងៗប្រកបដោយប្រសិទ្ធភាព។
    ‍
 Deriv X trading interface showing EUR/USD chart, technical indicators, market depth, and live account balance and positions.


មិនប្រាកដថាវេទិកា CFD មួយណាសមស្របនឹងលោកអ្នកបំផុតមែនទេ?

វេទិកាដែលល្អបំផុតអាស្រ័យលើអ្វីដែលលោកអ្នកកំពុងស្វែងរក៖

  • MT5៖ សមស្របសម្រាប់អ្នកជួញដូរដែលចង់បានការវិភាគបច្ចេកទេសកម្រិតខ្ពស់ និងជម្រើសគណនីជាច្រើន។
    ‍
  • cTrader៖ ល្អឥតខ្ចោះប្រសិនបើលោកអ្នកចង់បានវេទិកាងាយស្រួលសម្រាប់អ្នកចាប់ផ្ដើម ដែលមានមុខងារការជួញដូរបែបចម្លង ឬ Copy Trading។
    ‍
  • Deriv X៖ ល្អសម្រាប់អ្នកជួញដូរដែលចូលចិត្តការកែតម្រូវ និងឧបករណ៍គូសតារាងដ៏រឹងមាំ។

ចង់ប្រាកដមែនទេ? សូមសាកល្បងទាំងអស់លើគណនី Demo សិន។

សូមបើកគណនី Demo ឥតគិតថ្លៃលើវេទិកានីមួយៗ ហើយមើលថាមួយណាត្រូវចិត្តលោកអ្នក។ វិធីល្អបំផុតក្នុងការជ្រើសរើសគឺការសាកល្បងដោយផ្ទាល់។

ត្រៀមខ្លួនជួញដូរហើយឬនៅ? សូមបើកគណនី Demoនៅថ្ងៃនេះ ហើយស្វែងរកវេទិកាជួញដូរដែលសមស្របបំផុតសម្រាប់លោកអ្នក!

‍

Quiz

តើវេទិកាណាល្អបំផុតសម្រាប់ការជួញដូរបែបចម្លង ឬ Copy Trading?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp