
តើលោកអ្នកធ្លាប់ចង់ជួញដូរដោយប្រើប្រាក់ច្រើនជាងអ្វីដែលលោកអ្នកមានពិតប្រាកដទេ? នៅក្នុង Forex លោកអ្នកអាចធ្វើបាន ដោយសារ Leverage! វាប្រៀបដូចជាអំណាចពិសេសផ្នែកហិរញ្ញវត្ថុ ដែលផ្ដល់ឱ្យលោកអ្នកនូវទំហំការជួញដូរក្នុងទីផ្សារធំជាងមុន ដោយប្រើដើមទុនតិចជាង។ ប៉ុន្តែដូចអំណាចពិសេសផ្សេងទៀតដែរ វាមកជាមួយការទទួលខុសត្រូវ។ ខណៈដែល Leverage អាចជួយបង្កើនប្រាក់ចំណេញដែលអាចទទួលបានរបស់លោកអ្នក វាក៏អាចពង្រីកហានិភ័យរបស់លោកអ្នកផងដែរ។
តោះពិនិត្យលម្អិតម្ដងមួយៗ។
Leverage៖ ឧបករណ៍ពង្រីកការជួញដូររបស់លោកអ្នក
សូមគិតថា Leverage ប្រៀបដូចកែវពង្រីក ដែលពង្រីកទំហំការជួញដូររបស់លោកអ្នកក្នុងទីផ្សារ។ ជាមួយប្រាក់តម្កល់ដំបូងតិចតួច (ហៅថា «Margin» របស់លោកអ្នក) លោកអ្នកអាចគ្រប់គ្រងទីតាំងជួញដូរធំជាងនេះច្រើន។
ឧបមាថាលោកអ្នកមាន $100 សម្រាប់ជួញដូរ។ ជាមួយ Leverage 1:100 លោកអ្នកអាចគ្រប់គ្រងរូបិយប័ណ្ណដែលមានតម្លៃ $10,000។ វាដូចជាការគ្រប់គ្រងដល់ទៅ 100 ដងនៃដើមទុនរបស់លោកអ្នក! ស្ដាប់ទៅល្អមែនទេ? ប៉ុន្តែប្រសិនបើទីផ្សារធ្វើចលនាប្រឆាំងនឹងលោកអ្នក ការខាតបង់ក៏អាចកើនឡើងយ៉ាងឆាប់រហ័សដូចគ្នា។
នេះជារបៀបដែល Leverage ដំណើរការក្នុងការអនុវត្តជាក់ស្ដែង៖
ឧបមាថាលោកអ្នកចង់ទិញភាគហ៊ុនចំនួន 10 ក្នុងតម្លៃ $160 ក្នុងមួយភាគហ៊ុន។ នោះគឺជាការជួញដូរតម្លៃ $1,600។
- ជាមួយ Leverage 1:10៖ លោកអ្នកត្រូវការប្រាក់ផ្ទាល់ខ្លួនត្រឹមតែ $160 ប៉ុណ្ណោះ។
- ប្រសិនបើតម្លៃកើនឡើង $40៖ លោកអ្នកនៅតែទទួលបានប្រាក់ចំណេញ $400។
- ប្រសិនបើតម្លៃធ្លាក់ចុះ $20៖ លោកអ្នកនឹងខាត $200 ដែលអាចជាចំណែកដ៏ធំនៃដើមទុនដំបូងរបស់លោកអ្នក នៅពេលប្រើ Leverage។
Margin៖ ប្រាក់តម្កល់ធានារបស់លោកអ្នក
ដើម្បីប្រើ Leverage លោកអ្នកត្រូវតម្កល់ប្រាក់មួយចំនួនហៅថា Margin។ នេះដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់ឈ្មួញកណ្ដាល ដោយធានាថាលោកអ្នកអាចទូទាត់ការខាតបង់ដែលអាចកើតមាន។
ប្រភេទនៃ Margin៖
- Margin ដែលបានប្រើ៖ ចំនួនទឹកប្រាក់ដែលកំពុងជាប់ក្នុងការជួញដូរដែលកំពុងបើករបស់លោកអ្នក។
- Margin ទំនេរ៖ សមតុល្យទឹកប្រាក់ដែលនៅសល់ ដែលអាចប្រើសម្រាប់ការជួញដូរថ្មី។
Margin call៖ សញ្ញាព្រមាន
ប្រសិនបើការខាតបង់របស់លោកអ្នកកើនឡើង ហើយកម្រិត Margin ធ្លាក់ចុះទាបពេក ឈ្មួញកណ្ដាលរបស់លោកអ្នកអាចចេញ Margin call ដែលជាការព្រមានឱ្យបន្ថែមថវិកា ឬប្រថុយឱ្យការជួញដូររបស់លោកអ្នកត្រូវបានបិទដោយស្វ័យប្រវត្តិ។ ដើម្បីតាមដានស្ថានការណ៍ឱ្យបានល្អ សូមប្រើឧបករណ៍គណនា Margin តាមអ៊ីនធឺណិត ដើម្បីវាយតម្លៃហានិភ័យរបស់លោកអ្នក។
ចំណុចសំខាន់ៗ៖ សូមប្រើ Leverage ដោយប្រុងប្រយ័ត្ន
Leverage អាចផ្លាស់ប្ដូរលទ្ធផលជួញដូររបស់លោកអ្នកយ៉ាងខ្លាំង ប៉ុន្តែវាមិនមែនជាអ្វីដែលទទួលបានដោយងាយស្រួលនោះទេ។ សូមគិតថាវាដូចជាការបើកឡានកីឡា គឺគួរឱ្យរំភើប និងមានកម្លាំងខ្លាំង ប៉ុន្តែតម្រូវឱ្យមានជំនាញ និងការប្រុងប្រយ័ត្ន។
- សូមចាប់ផ្ដើមពីតិចតួច ហើយបង្កើនទំហំជួញដូររបស់លោកអ្នកបន្តិចម្ដងៗ។
- សូមកុំប្រថុយច្រើនជាងចំនួនដែលលោកអ្នកអាចខាតបង់បាន។
- សូមការពារដើមទុនរបស់លោកអ្នកដោយប្រើការបញ្ជា Stop Loss និងការកំណត់ទំហំទីតាំងជួញដូរប្រកបដោយភាពឆ្លាតវៃ។
មុនពេលចាប់ផ្ដើម សូមរៀនពីមូលដ្ឋានជាមួយវគ្គសិក្សាអំពី Forex ឥតគិតថ្លៃ នៅលើ Deriv Academy ឬហាត់ជាមួយគណនីសាកល្បង។ នៅពេលលោកអ្នកស្ទាត់ជំនាញ Leverage ហើយ លោកអ្នកអាចប្រើវាដោយឈ្លាសវៃ ដើម្បីបង្កើនសក្ដានុពលនៃការជួញដូររបស់លោកអ្នកឱ្យអស់ពីលទ្ធភាព!
សូមចូលគណនីនៅ Deriv Academy ដោយប្រើអ៊ីមែល និងពាក្យសម្ងាត់គណនី Deriv របស់លោកអ្នក ដើម្បីចាប់ផ្ដើមរៀនថ្ងៃនេះ!
Quiz
តើនឹងមានអ្វីកើតឡើង ប្រសិនបើកម្រិត Margin របស់លោកអ្នកធ្លាក់ចុះទាបពេក?


