រំលងទៅមាតិកាចម្បង
មេរៀន
5
Deriv MT5 | កម្រិតចាប់ផ្ដើម

ចាប់ផ្ដើមជួញដូរជាមួយ Deriv MT5៖ ប្រភេទនៃការបញ្ជា ផ្នែកទី 1

រយៈពេល
10
នាទី

សូមស្វាគមន៍ការត្រឡប់មកវិញក្នុងវគ្គសិក្សារបស់យើងអំពី Deriv MT5! នៅក្នុងមេរៀននេះ យើងនឹងស្វែងយល់ពីប្រភេទនៃការបញ្ជាផ្សេងៗដែលមាននៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការជួញដូរប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងពីរបៀបដំណើរការនៃការបញ្ជាទាំងនេះគឺចាំបាច់ ព្រោះវាកំណត់ពីរបៀបដែលលោកអ្នកចូល និងចាកចេញពីការជួញដូរ ដែលនាំឱ្យមានឥទ្ធិពលដល់លទ្ធផលនៃការជួញដូររបស់លោកអ្នកទីបំផុត។

‍

ប្រភេទនៃការបញ្ជាដែលមាន

Deriv MT5 ផ្ដល់ជូននូវប្រភេទការបញ្ជាចម្បងពីរគឺ ការបញ្ជាតាមទីផ្សារ និងការបញ្ជារង់ចាំ ដែលនីមួយៗបម្រើតម្រូវការជួញដូរប្លែកៗពីគ្នា ប្រភេទនៃការបញ្ជាកម្រិតខ្ពស់។
‍

ការបញ្ជាតាមទីផ្សារ

ការបញ្ជាតាមទីផ្សារផ្ដោតលើល្បឿន។ នៅពេលលោកអ្នកដាក់ការបញ្ជាតាមទីផ្សារ Deriv MT5 នឹងអនុវត្តវា តាមវេទិកា Deriv MT5 ដោយទិញ ឬលក់ភ្លាមៗតាមតម្លៃទីផ្សារល្អបំផុតដែលមាននាពេលបច្ចុប្បន្ន។ ចំណុចសំខាន់នៅទីនេះគឺល្បឿននៃការអនុវត្ត ដែលមានន័យថាលោកអ្នកប្រហែលជាមិនអាចគ្រប់គ្រងតម្លៃជាក់លាក់ដែលការបញ្ជារបស់លោកអ្នកត្រូវបានបំពេញនោះទេ។

ឧទាហរណ៍៖ ឧបមាថាលោកអ្នកចង់ទិញ EUR/USD ចំនួន 1 lot ក្នុងតម្លៃបច្ចុប្បន្ន $1.1250។ ប្រសិនបើលោកអ្នកអនុវត្តការបញ្ជាតាមទីផ្សារ ប៉ុន្តែតម្លៃប្ដូរទៅជា $1.1252 មុនពេលការបញ្ជាត្រូវបានបំពេញ ការជួញដូររបស់លោកអ្នកនឹងត្រូវអនុវត្តតាមតម្លៃទីផ្សារថ្មី។ នេះបង្ហាញថាការបញ្ជាតាមទីផ្សារអាចធានាការអនុវត្ត ប៉ុន្តែមិនចាំបាច់ធានាតម្លៃទេ ជាពិសេសនៅក្នុងផ្សារដែលមានចលនាលឿន។
‍

ការបញ្ជារង់ចាំ

ការបញ្ជារង់ចាំអនុញ្ញាតឱ្យមានការចូលជួញដូរប្រកបដោយយុទ្ធសាស្ត្រជាងមុន ដោយរង់ចាំឱ្យលក្ខខណ្ឌទីផ្សារជាក់លាក់ត្រូវបានបំពេញ។ ការបញ្ជារង់ចាំមានច្រើនប្រភេទ ដូចខាងក្រោម៖

  1. ការបញ្ជា Buy Limit៖ កំណត់នៅតម្លៃទាបជាងតម្លៃទីផ្សារបច្ចុប្បន្ន។ ការបញ្ជានេះនឹងត្រូវអនុវត្តប្រសិនបើទីផ្សារធ្លាក់ចុះមកដល់តម្លៃនេះ ដែលអនុញ្ញាតឱ្យលោកអ្នកទិញក្នុងអត្រាល្អជាង។
    ‍
  2. ការបញ្ជា Sell Limit៖ កំណត់នៅតម្លៃខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្បន្ន។ ការបញ្ជានេះនឹងដំណើរការប្រសិនបើទីផ្សារឡើងដល់តម្លៃនេះ ដែលអនុញ្ញាតឱ្យលោកអ្នកលក់នៅចំណុចខ្ពស់ជាង។
    ‍
  3. ការបញ្ជា Buy Stop៖ ការបញ្ជានេះត្រូវបានដាក់នៅខាងលើតម្លៃទីផ្សារបច្ចុប្បន្ន ហើយដំណើរការនៅពេលតម្លៃឡើងហួសកម្រិត Stop ដែលបង្ហាញពីនិន្នាការឡើងដែលអាចកើតមាន។
    ‍
  4. ការបញ្ជា Sell Stop៖ ការបញ្ជានេះត្រូវបានកំណត់នៅខាងក្រោមតម្លៃទីផ្សារបច្ចុប្បន្ន ហើយដំណើរការនៅពេលតម្លៃធ្លាក់ចុះក្រោមកម្រិតជាក់លាក់មួយ ដែលបង្ហាញពីនិន្នាការចុះដែលអាចកើតមាន។
    ‍

សេចក្ដីសន្និដ្ឋាន

ក្នុងផ្នែកនេះ យើងបានលើកយកប្រភេទនៃការបញ្ជាចម្បងៗនៅក្នុង Deriv MT5 មកពន្យល់ រួមមានការបញ្ជាតាមទីផ្សារ និងការបញ្ជារង់ចាំ។ ការយល់ដឹងពីរបៀបប្រើប្រាស់ការបញ្ជាទាំងនេះប្រកបដោយប្រសិទ្ធភាព អាចផ្ដល់ឱ្យលោកអ្នកនូវប្រៀបដ៏សំខាន់ក្នុងសកម្មភាពជួញដូររបស់លោកអ្នក។

‍

Quiz

តើអ្វីដែលកំណត់ការបញ្ជាតាមតម្លៃទីផ្សារ ក្នុងការជួញដូរ Forex?

តើបញ្ជា Buy Limit ជាអ្វី?

Analyse markets with AI-powered insights

Explore TradersView
WhatsApp