
Fibonacci retracement ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីកំណត់ចំណុចប្រែទិសដែលអាចកើតមាននៃទីផ្សារ ក្នុង ការវិភាគបច្ចេកទេស។ វាជួយកំណត់ តំបន់គាំទ្រ និងតំបន់ទប់ទល់ សំខាន់ៗ ដោយប្រើសមាមាត្រគណិតវិទ្យាសាមញ្ញ ដែលគេស្គាល់យ៉ាងច្បាស់។ នេះជារបៀបដែលវាដំណើរការ។ មិនចាំបាច់ប្រើគណិតវិទ្យាកម្រិតខ្ពស់ទេ។
តើលេខ Fibonacci មានអ្វីពិសេស?
លេខ Fibonacci ជាស៊េរីលេខគណិតវិទ្យា ដែលលេខនីមួយៗជាផលបូកនៃលេខពីរមុនវា។ ឧទាហរណ៍៖ 0, 1, 1, 2, 3, 5, 8, 13, 21… ហើយបន្តដូច្នេះរហូត។
លំនាំនេះលេចឡើងគ្រប់ទីកន្លែងក្នុងធម្មជាតិ ចាប់ពីខ្សែវង់នៃសំបកខ្យង រហូតដល់របៀបរៀបចំគ្រាប់ផ្កាថ្ងៃ។ សមាមាត្រទាំងនេះក៏លេចឡើងក្នុងឥរិយាបថតម្លៃទីផ្សារដែរ ដែលបង្ហាញពីភាពជាក់លាក់គួរឱ្យចាប់អារម្មណ៍ក្នុងការអនុវត្តជាក់ស្ដែង។
របៀបដែលកម្រិត Fibonacci retracement ដំណើរការ
ឧបករណ៍ Fibonacci retracement បង្កើតកម្រិតផ្ដេកនៅត្រង់ភាគរយសំខាន់ៗ ផ្អែកលើចលនាតម្លៃមួយ ដើម្បីជួយទស្សន៍ទាយតំបន់គាំទ្រ ឬតំបន់ទប់ទល់។ កម្រិតសំខាន់ៗទាំងនោះគឺ៖
- 0% (ចំណុចចាប់ផ្ដើមនៃនិន្នាការ)
- 23.6%
- 38.2%
- 50% (មិនមែនជាលេខ Fibonacci ជាផ្លូវការទេ ប៉ុន្តែអ្នកជួញដូរចូលចិត្តវា)
- 61.8% (សមាមាត្រមាស ឬហៅថាលេខវេទមន្ត)
- 78.6%
- 100% (ចុងបញ្ចប់នៃនិន្នាការ)
នេះជារបៀបអនុវត្តជាក់ស្ដែង។ សូមស្វែងរកចលនាតម្លៃធំមួយ (ឡើង ឬចុះ) ហើយកម្រិត retracement នឹងជួយទស្សន៍ទាយថា តម្លៃអាចឈប់ដកដង្ហើម ឬប្រែទិសនៅត្រង់ណា។

ការមើលឃើញកម្រិត Fibonacci ក្នុងការអនុវត្តជាក់ស្ដែង
ឧបមាថា តម្លៃរបស់ទ្រព្យសកម្ម ឡើងយ៉ាងលឿនពី $100 ទៅ $200។ ប្រសិនបើវា retrace ពោលគឺធ្លាក់ត្រឡប់មកវិញ លោកអ្នកអាចរំពឹងថាមានតំបន់គាំទ្រនៅជុំវិញកម្រិត Fibonacci សំខាន់ៗ។ ឧទាហរណ៍ retracement 50% មានន័យថាតម្លៃអាចធ្លាក់ចុះដល់ $150 មុនពេលងើបឡើងវិញ។
កម្រិតខុសគ្នាមានន័យខុសគ្នា៖
- 23.6% - 38.2%៖ Retracement តិចតួច ដែលតែងកើតមានក្នុងនិន្នាការខ្លាំង។
- 50% - 61.8%៖ តំបន់សំខាន់ដែលតម្លៃតែងតែឈប់ស្ងៀម ឬប្រែទិស។
- 78.6% - 100%៖ ការធ្លាក់ត្រឡប់មកវិញកាន់តែជ្រៅ ដែលមានតំបន់ប្រែទិសដែលអាចកើតមាន។

របៀបប្រើ Fibonacci retracement ក្នុងការជួញដូរ
លោកអ្នកអាចចូលប្រើឧបករណ៍ Fibonacci បានដោយផ្ទាល់នៅក្នុង Deriv MT5 ក្រោមម៉ឺនុយ «បញ្ចូល»។

វិធីប្រើកម្រិត Fibonacci retracement៖
- ជាមួយកម្រិតគាំទ្រ/ទប់ទល់៖ ប្រសិនបើកម្រិត Fibonacci មួយស្របនឹងចំណុចខ្ពស់/ទាបពីមុន តំបន់នោះកាន់តែមានសារៈសំខាន់។
- ជាមួយ Moving Average៖ ការ retrace ទៅកាន់ Moving Average (ដូចជា MA 50 ថ្ងៃ) អាចបញ្ជាក់ពីការប្រែទិស។
- ជាមួយលំនាំ Candlestick៖ ទៀន bullish engulfing នៅជិតកម្រិត 61.8%? នោះជាសញ្ញាដ៏ខ្លាំង។
- ឆ្លងកាត់ Timeframe៖ សូមពង្រីកទិដ្ឋភាពឱ្យទូលាយ ដើម្បីមើលកម្រិតសំខាន់ៗ ដែលអ្នកជួញដូរធំៗអាចកំពុងតាមដាន។
- ជាមួយ RSI ឬ Stochastics៖ Oversold នៅកម្រិត Fibonacci សំខាន់? នោះអាចជាសញ្ញាទិញ។
Quiz
ភាគហ៊ុនមួយឡើងពី $50 ទៅ $100។ តើកម្រិត retracement 50% ស្ថិតនៅត្រង់ណា?


