រំលងទៅមាតិកាចម្បង

ការជួញដូរតាមកម្រិតគាំទ្រ និងកម្រិតទប់ទល់៖ ស្ទាត់ជំនាញលើគំរូក្រាហ្វ

6
នាទីក្នុងការអាន
ក្រាហ្វដែលមានបន្ទាត់តម្លៃរលាក់ឡើងចុះរវាងបន្ទាត់ទប់ទល់ពណ៌ក្រហម និងបន្ទាត់គាំទ្រពណ៌បៃតង បង្ហាញពីគំរូក្រាហ្វនៃការជួញដូរ។

ធ្លាប់មានអារម្មណ៍ថាទីផ្សារនិយាយជាពាក្យប្រស្នាទេ? ដំណឹងល្អគឺ ទីផ្សារពិតជានិយាយដូច្នោះមែន ប៉ុន្តែពាក្យប្រស្នាទាំងនោះគឺជាគំរូក្រាហ្វ គំរូ Candlestick!

រឿងល្អបំផុតគឺ លោកអ្នកមិនចាំបាច់ជាអ្នកពូកែគណិតវិទ្យា ឬជាគ្រូជំនាញខាងការជួញដូរដើម្បីមើលឃើញគំរូទាំងនេះទេ។ ភ្នែករបស់លោកអ្នកត្រូវបានបង្កើតឡើងតាមធម្មជាតិដើម្បីស្វែងរកគំរូ ដូច្នេះសូមយកជំនាញនោះមកប្រើ! ប៉ុន្តែមុននឹងចូលទៅកាន់គំរូទាំងនេះ សូមនិយាយអំពីធាតុផ្សំមូលដ្ឋានរបស់វាជាមុន គឺបន្ទាត់និន្នាការនៃកម្រិតគាំទ្រ និងកម្រិតទប់ទល់។

‍

បន្ទាត់និន្នាការ៖ ឆ្អឹងខ្នងនៃគំរូក្រាហ្វ

បន្ទាត់និន្នាការគឺគ្រាន់តែជាបន្ទាត់ដែលភ្ជាប់ចំណុចតម្លៃសំខាន់ៗលើក្រាហ្វ ដូចជាតម្លៃបើកក្នុងរយៈពេលមួយសប្ដាហ៍ ឬមួយខែ។ សូមគិតថាវាជាមគ្គុទ្ទេសក៍ដែលជួយឱ្យអ្នកជួញដូរមើលឃើញចលនាតម្លៃដែលអាចកើតមាន។ ពេលណាតម្លៃកាត់ឆ្លងបន្ទាត់នេះ គេហៅថា Breakout ដែលជាសញ្ញាបង្ហាញថានិន្នាការថ្មីអាចកំពុងបង្កើតឡើង។

A candlestick chart displaying a trend line

‍

កម្រិតគាំទ្រ និងកម្រិតទប់ទល់ គឺជាបន្ទាត់និន្នាការដែលអ្នកជួញដូរប្រើច្រើនបំផុត។

‍

កម្រិតគាំទ្រ និងកម្រិតទប់ទល់៖ របាំងមើលមិនឃើញរបស់ទីផ្សារ

កម្រិតគាំទ្រ និងកម្រិតទប់ទល់ ដើរតួដូចជារបងមើលមិនឃើញ ដែលតម្លៃពិបាកនឹងទម្លុះកាត់។

An illustration of support and resistance indicators.

‍

  • កម្រិតគាំទ្រ៖ កម្រិតតម្លៃដែលនិន្នាការធ្លាក់ចុះឈប់ ឬងើបត្រឡប់ឡើងវិញ។ សូមស្រមៃថាអ្នកជួញដូរប្រញាប់ចូលទិញទ្រព្យសកម្មនៅពេលវាមានតម្លៃថោក ដែលបញ្ឈប់តម្លៃមិនឱ្យធ្លាក់ចុះបន្ថែមទៀត។
    ‍
  • កម្រិតទប់ទល់៖ កម្រិតតម្លៃដែលនិន្នាការឡើងថយល្បឿន ឬត្រឡប់ទិសដៅ។ នេះជាកន្លែងដែលអ្នកជួញដូរចាប់ផ្ដើមលក់ ដែលរារាំងតម្លៃមិនឱ្យឡើងខ្ពស់ជាងនេះ។
    ‍

សូមធ្វើឱ្យវាកាន់តែច្បាស់ជាមួយឧទាហរណ៍មួយ៖

សូមស្រមៃថាតម្លៃមាសបានធ្លាក់ចុះជាច្រើនថ្ងៃ។ នៅត្រឹម $50 ក្នុងមួយក្រាម អ្នកទិញបានចូលមកយ៉ាងច្រើន ជំរុញតម្លៃឱ្យឡើងវិញ។ កម្រិត $50 នោះក្លាយជាកម្រិតគាំទ្រ។

ឥឡូវនេះ ឧបមាថាមាសឡើងដល់ $100 ក្នុងមួយក្រាម។ អ្នកជួញដូរមួយចំនួនដែលខកខានឱកាសទិញនៅពេលតម្លៃធ្លាក់ សម្រេចថាដល់ពេលលក់ហើយ។ ការផ្គត់ផ្គង់លើសតម្រូវការ ហើយតម្លៃឈប់ឡើង។ កម្រិត $100 នោះឥឡូវជាកម្រិតទប់ទល់។

តម្លៃតែងតែលោតឡើងចុះរវាងកម្រិតទាំងនេះ ហើយបង្កើតបានជានិន្នាការ។ ប៉ុន្តែនៅពេលវាទម្លុះកម្រិតគាំទ្រ ឬកម្រិតទប់ទល់ និន្នាការថ្មីដ៏ខ្លាំងអាចនឹងលេចឡើង ហើយនេះជាពេលដែលឱកាសបើកចំហសម្រាប់អ្នកជួញដូរ!

‍

ឧបករណ៍គូរ៖ សៀវភៅគូរឌីជីថលរបស់លោកអ្នកសម្រាប់ការជួញដូរ

ដើម្បីមើលឃើញនិន្នាការ លោកអ្នកត្រូវគូរបន្ទាត់គាំទ្រ និងបន្ទាត់ទប់ទល់លើក្រាហ្វតម្លៃរបស់លោកអ្នក។ នោះជាកន្លែងដែលឧបករណ៍គូរមានប្រយោជន៍! វេទិកាជួញដូរភាគច្រើន រួមទាំង Deriv Trader ផ្ដល់ឧបករណ៍ជាច្រើនប្រភេទដើម្បីជួយលោកអ្នកគូរបន្ទាត់និន្នាការ។

A list of drawing tools available on the Deriv Trader platform.

‍

គន្លឹះ៖ ប្រសិនបើលោកអ្នកទើបចាប់ផ្ដើម ឧបករណ៍ Line គឺជាមិត្តល្អបំផុតរបស់លោកអ្នក។ វាជាវិធីងាយស្រួលបំផុតក្នុងការគូរបន្ទាត់និន្នាការ និងចាប់ផ្ដើមកំណត់គំរូ។

នេះជាឧទាហរណ៍នៃបន្ទាត់និន្នាការគាំទ្រ និងទប់ទល់ ដែលបង្កើតដោយប្រើឧបករណ៍ Line លើក្រាហ្វ Candlestick ETH/USD ក្នុង Deriv Trader៖

Support and resistance trend lines created with the Line drawing tool on an ETH/USD candlestick chart in Deriv Trader.

‍

ប្រែក្លាយបន្ទាត់និន្នាការទៅជាយុទ្ធសាស្ត្រជួញដូរ យុទ្ធសាស្ត្រជួញដូរ

ការដឹងពីកម្រិតគាំទ្រ និងកម្រិតទប់ទល់តែម្យ៉ាងក៏អាចផ្ដល់ប្រៀបដល់លោកអ្នកបានហើយ ប៉ុន្តែការផ្សំវាជាមួយគំរូក្រាហ្វ អាចធ្វើឱ្យការព្យាករណ៍របស់លោកអ្នកកាន់តែមានភាពច្បាស់លាស់! ការមើលឃើញគំរូមួយបានលឿន អាចជួយលោកអ្នកទស្សន៍ទាយចលនាតម្លៃដែលអាចកើតមាន ហើយធ្វើសកម្មភាពឱ្យស្របតាម។

ហេតុអ្វីមិនសាកល្បងជំនាញរបស់លោកអ្នកទៅ? សូមបើកគណនីសាកល្បង Deriv ហើយចាប់ផ្ដើមហាត់គូរបន្ទាត់និន្នាការ និងកំណត់គំរូក្នុងពេលវេលាជាក់ស្ដែង ដោយមិនប្រថុយប្រាក់ពិត។ 

សូមជួញដូរប្រកបដោយសុភមង្គល!

‍

Quiz

តើមុខងារចម្បងនៃកម្រិតគាំទ្រ និងកម្រិតទប់ទល់នៅលើតារាងការជួញដូរគឺជាអ្វី?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp