រំលងទៅមាតិកាចម្បង
មេរៀន
6
និស្សន្ទវត្ថុ | កម្រិតចាប់ផ្ដើម

វេទិកាជួញដូរ Dtrader

រយៈពេល
8
នាទី


នៅក្នុងមេរៀននេះ យើងនឹងស្វែងយល់អំពីរបៀបអនុវត្តការជួញដូរប្រកបដោយប្រសិទ្ធភាពដោយប្រើវេទិកា Deriv Trader។ ការយល់ដឹងអំពីរបៀបប្រើប្រាស់វេទិកានេះនឹងជួយឱ្យលោកអ្នកទាញយកអត្ថប្រយោជន៍ពេញលេញពីឧបករណ៍ និងធនធានជួញដូរដែលមានជូនលោកអ្នក។
‍

ការណែនាំអំពី Deriv Trader

Deriv Trader ត្រូវបានរចនាឡើងជាពិសេសដើម្បីសម្រួលដល់ការជួញដូរលើផលិតផលផ្ទាល់ខ្លួនដ៏ចម្រុះរបស់ Deriv។ វាត្រូវបានរៀបចំឡើងសម្រាប់អ្នកជួញដូរគ្រប់កម្រិតបទពិសោធន៍ ដោយផ្ដល់ចំណុចប្រទាក់ងាយស្រួលប្រើសម្រាប់អ្នកចាប់ផ្ដើមដំបូង ព្រមទាំងឧបករណ៍កម្រិតខ្ពស់សម្រាប់អ្នកជួញដូរដែលមានបទពិសោធន៍។
‍

លក្ខណៈពិសេសសំខាន់ៗរបស់ Deriv Trader

  1. បរិយាកាសជួញដូរដែលអាចកែសម្រួលបាន៖ សូមកែសម្រួលវេទិកាឱ្យស័ក្តិសមនឹងចំណូលចិត្តជួញដូររបស់លោកអ្នក ដែលធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏បត់បែនខ្ពស់សម្រាប់អនុវត្តយុទ្ធសាស្ត្ររបស់លោកអ្នក។
    ‍
  2. ឧបករណ៍គូសតារាងកម្រិតខ្ពស់៖ សូមប្រើប្រាស់ចន្លោះពេលតារាងផ្សេងៗ ចាប់ពី Tick នីមួយៗរហូតដល់ទៀនប្រចាំថ្ងៃ ដើម្បីមើលឃើញចលនាតម្លៃប្រកបដោយប្រសិទ្ធភាព។ វេទិកានេះក៏មានសំណុំសូចនាករ និងឧបករណ៍គូសយ៉ាងពេញលេញ ដែលអនុញ្ញាតឱ្យទទួលបានការយល់ដឹងដ៏មានតម្លៃ និងការកត់សម្គាល់តាមបំណង។
    ‍
  3. ទ្រព្យសកម្មដែលមានជាច្រើនប្រភេទ៖ Deriv Trader ផ្ដល់ការចូលប្រើទ្រព្យសកម្មជាង 50 រួមទាំង Forex សន្ទស្សន៍ភាគហ៊ុន និងទំនិញ ក្នុងម៉ោងទីផ្សារធម្មតា។ លើសពីនេះ រូបិយប័ណ្ណគ្រីបតូ និងសន្ទស្សន៍សំយោគរបស់ Deriv អាចជួញដូរបាន 24 ម៉ោងក្នុងមួយថ្ងៃ។
    ‍
  4. ប្រភេទការជួញដូរ និងរយៈពេល៖ វេទិកាគាំទ្រប្រភេទការជួញដូរជាច្រើន ដែលសមស្របនឹងកម្រិតស្ម័គ្រចិត្តទទួលហានិភ័យ និងរចនាប័ទ្មជួញដូរខុសៗគ្នា។ លោកអ្នកអាចជ្រើសរើសរយៈពេលជួញដូរដែលអាចកែសម្រួលបាន ចាប់ពីត្រឹមតែ 1 វិនាទី រហូតដល់ 365 ថ្ងៃ ដែលអនុញ្ញាតឱ្យប្រើយុទ្ធសាស្ត្រជួញដូរទាំងរយៈពេលខ្លី និងរយៈពេលវែង។
    ‍

ការចាប់ផ្ដើមនៅលើ Deriv Trader

ដើម្បីចាប់ផ្ដើមប្រើ Deriv Trader៖

  1. សូមចូលគណនីទៅកាន់ Deriv Trader Hub៖ បន្ទាប់ពីចូលគណនីរួច សូមជ្រើសរើស «Deriv Trader» ដើម្បីចូលប្រើវេទិកា។
    ‍
  2. សូមបើកតារាង៖ ដើម្បីបើកតារាងនៃទ្រព្យសកម្មជាក់លាក់មួយ សូមចុចលើទ្រព្យសកម្មដែលលោកអ្នកចង់ជួញដូរ ពីបង្អួចតាមដានទីផ្សារ។
    ‍
  3. សូមបន្ថែមសូចនាករ៖ សូមបញ្ចូលសូចនាករបច្ចេកទេស ដោយចុចលើរូបតំណាង «បន្ថែមសូចនាករ» នៅលើរបារឧបករណ៍។ សូមជ្រើសរើសពីសូចនាករជាច្រើនប្រភេទ ដើម្បីជួយក្នុងការវិភាគបច្ចេកទេសរបស់លោកអ្នក។
    ‍

ការគ្រប់គ្រងការជួញដូររបស់លោកអ្នក

Deriv Trader បង្ហាញយ៉ាងច្បាស់អំពីប្រាក់សំណងដែលអាចទទួលបានមុនពេលអនុវត្តការជួញដូរ ដែលជួយឱ្យលោកអ្នកវាយតម្លៃហានិភ័យរបស់លោកអ្នកបានប្រកបដោយប្រសិទ្ធភាព៖

  • ប្រាក់ដើមទុន និងប្រាក់សំណង៖ លោកអ្នកអាចជ្រើសរើសប្រាក់ចំណេញ ឬការខាតបង់ដែលអាចកើតមានពីការជួញដូរ ជាប្រាក់ដើមទុន ដែលជាការដាក់ចំនួនទឹកប្រាក់ជាក់លាក់ទៅក្នុងការជួញដូរ ឬជាប្រាក់សំណង ដែលជាការកំណត់ប្រាក់ចំណេញដែលអាចទទួលបាន ហើយឱ្យវេទិកាបង្ហាញប្រាក់ដើមទុនដែលត្រូវការ។
    ‍
  • លក្ខណៈពិសេសគ្រប់គ្រងហានិភ័យ៖ សម្រាប់ប្រភេទការជួញដូរដូចជា Multipliers Deriv Trader ផ្ដល់ឧបករណ៍បន្ថែមដូចជាជម្រើស «Take Profit» និង «Stop Loss» ដើម្បីជួយគ្រប់គ្រងការជួញដូរប្រកបដោយប្រសិទ្ធភាព។
    ‍

ការរុករកនៅលើវេទិកា

ការរុករកនៅក្នុងវេទិកា Deriv Trader មានភាពសាមញ្ញ។ របារម៉ឺនុយខាងលើផ្ដល់ការចូលប្រើយ៉ាងងាយស្រួលទៅកាន់ផ្នែកសំខាន់ៗ៖

  • របាយការណ៍៖ បង្ហាញការជួញដូរដែលកំពុងបើក តារាងប្រាក់ចំណេញ និងរបាយការណ៍គណនីរបស់លោកអ្នក។
    ‍
  • Cashier៖ សម្រួលការដាក់ប្រាក់ ការដកប្រាក់ និងការផ្ទេរប្រាក់។
    ‍
  • ការកំណត់គណនី៖ គ្រប់គ្រងប្រូហ្វាល់ ពាក្យសម្ងាត់ និងស្ថានភាពសុវត្ថិភាពរបស់លោកអ្នក។
    ‍
  • ព័ត៌មានគណនី៖ បង្ហាញគណនីពិត និងគណនីសាកល្បងទាំងអស់របស់លោកអ្នក រួមជាមួយសមតុល្យរបស់គណនីទាំងនោះ។
    ‍

នៅក្នុងម៉ឺនុយផ្នែកខាងក្រោម លោកអ្នកអាចរកឃើញព័ត៌មានទូទៅ និងការកំណត់ដូចជា៖

  • កាលបរិច្ឆេទ និង GMT៖ តាមដានម៉ោងទីផ្សារ។
    ‍
  • ជជែកផ្ទាល់៖ ការគាំទ្រអតិថិជនភ្លាមៗ។
    ‍
  • មជ្ឈមណ្ឌលជំនួយ៖ ចូលមើលសំណួរដែលសួរញឹកញាប់ និងគន្លឹះសម្រាប់ការជួញដូរប្រកបដោយទំនួលខុសត្រូវ។
    ‍

សេចក្ដីសន្និដ្ឋាន

សរុបមក វេទិកា Deriv Trader ផ្ដល់លក្ខណៈពិសេសជួញដូរដ៏មានអានុភាព និងអាចកែសម្រួលបាន ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការជួញដូរជាក់លាក់របស់លោកអ្នក។ នៅពេលដែលលោកអ្នកស្ទាត់ជំនាញលើវេទិកានេះ លោកអ្នកនឹងត្រៀមខ្លួនបានល្អដើម្បីអនុវត្តការជួញដូរដោយទំនុកចិត្ត និងប្រកបដោយប្រសិទ្ធភាព។

យើងសូមណែនាំឱ្យលោកអ្នកចាប់ផ្ដើមជាមួយគណនីសាកល្បងឥតគិតថ្លៃ ដើម្បីអនុវត្ត និងកែលម្អយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក ដោយប្រើឧបករណ៍ដែលមាននៅលើ Deriv Trader។ នៅក្នុងមេរៀនបន្ទាប់ យើងនឹងស្វែងយល់អំពីគំរូតារាង និងប្រូហ្វាល់ ដើម្បីជួយលោកអ្នកបង្កើនប្រសិទ្ធភាពនៃកន្លែងធ្វើការជួញដូររបស់លោកអ្នកបន្ថែមទៀត។ សូមអរគុណដែលបានចូលរួមមេរៀននេះ ហើយសូមជូនពរឱ្យលោកអ្នកជួញដូរដោយរីករាយ!

Quiz

តើមុខងារចម្បងរបស់វេទិកា Deriv Trader គឺជាអ្វី?

តើ Deriv Trader ផ្ដល់មុខងារសំខាន់អ្វីខ្លះសម្រាប់ការកំណត់បរិយាកាសជួញដូររបស់លោកអ្នកតាមតម្រូវការ?

តើ Deriv Trader ជួយគ្រប់គ្រងហានិភ័យដូចម្ដេច?

Analyse markets with AI-powered insights

Explore TradersView
WhatsApp