រំលងទៅមាតិកាចម្បង
មេរៀន
5
និស្សន្ទវត្ថុ | កម្រិតចាប់ផ្ដើម

ទិដ្ឋភាពទូទៅនៃទ្រព្យសកម្មមូលដ្ឋាននៅលើ Deriv

រយៈពេល
3
នាទី


ក្នុងបរិបទនៃការជួញដូរនិស្សន្ទវត្ថុ ការយល់ដឹងអំពីទ្រព្យសកម្មមូលដ្ឋាន ការជួញដូរនិស្សន្ទវត្ថុ គឺមានសារៈសំខាន់ខ្លាំងសម្រាប់យុទ្ធសាស្ត្រជួញដូរប្រកបដោយប្រសិទ្ធភាព។ មេរៀននេះនឹងពង្រឹងគោលគំនិតដែលបានណែនាំក្នុងវីដេអូ ដោយផ្ដល់ការពិនិត្យស៊ីជម្រៅលើទ្រព្យសកម្មមូលដ្ឋានផ្សេងៗដែលមានសម្រាប់ជួញដូរនិស្សន្ទវត្ថុនៅលើ Deriv វេទិកាជួញដូរ Deriv រួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងសន្ទស្សន៍យោងពិសេសៗ។ ការយល់ដឹងអំពីទ្រព្យសកម្មទាំងនេះនឹងជួយលោកអ្នកធ្វើការសម្រេចចិត្តជួញដូរប្រកបដោយការយល់ដឹង ដែលស័ក្តិសមនឹងចំណូលចិត្ត និងកម្រិតទទួលយកហានិភ័យរបស់លោកអ្នក។
‍

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានសម្រាប់ការជួញដូរនិស្សន្ទវត្ថុ

Deriv ផ្ដល់ជូននូវទ្រព្យសកម្មហិរញ្ញវត្ថុជាច្រើនប្រភេទសម្រាប់ជួញដូរនិស្សន្ទវត្ថុ។ ភាពចម្រុះនេះផ្ដល់ឱ្យអ្នកជួញដូរនូវភាពបត់បែនក្នុងការទាញយកប្រយោជន៍ពីឱកាសទីផ្សារនៅទូទាំងថ្នាក់ទ្រព្យសកម្មផ្សេងៗគ្នា៖

  • គូ Forex សំខាន់ៗ៖ រួមមានគូរូបិយប័ណ្ណពេញនិយមដូចជា EUR/USD GBP/USD និង USD/JPY។ ការជួញដូរនិស្សន្ទវត្ថុលើគូ Forex សំខាន់ៗ ជាទូទៅផ្ដល់សន្ទនីយភាពខ្ពស់ និង Spread ទាប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកជួញដូរជាច្រើន។
    ‍
  • សន្ទស្សន៍ភាគហ៊ុន៖ និស្សន្ទវត្ថុសន្ទស្សន៍អនុញ្ញាតឱ្យអ្នកជួញដូរទស្សន៍ទាយពីលទ្ធផលនៃក្រុមភាគហ៊ុនមួយ។ ការជួញដូរសន្ទស្សន៍ភាគហ៊ុនអាចផ្ដល់ការយល់ដឹងអំពីនិន្នាការទីផ្សារទូលំទូលាយ និងកាត់បន្ថយហានិភ័យដែលទាក់ទងនឹងភាគហ៊ុននីមួយៗ។
    ‍
  • រូបិយប័ណ្ណគ្រីបតូ៖ ជាមួយនឹងការរីកចម្រើននៃរូបិយប័ណ្ណឌីជីថល Deriv ផ្ដល់ឱកាសជួញដូរនិស្សន្ទវត្ថុលើរូបិយប័ណ្ណគ្រីបតូពេញនិយមដូចជា Bitcoin និង Ethereum។ និស្សន្ទវត្ថុទាំងនេះអនុញ្ញាតឱ្យអ្នកជួញដូរចូលរួមក្នុងទីផ្សារដែលមានភាពប្រែប្រួលខ្ពស់នេះ ដោយមិនចាំបាច់កាន់កាប់កម្មសិទ្ធិផ្ទាល់។
    ‍
  • ទំនិញ៖ ទំនិញដូចជាមាស ប្រេង និងផលិតផលកសិកម្ម ផ្ដល់ឱ្យអ្នកជួញដូរនូវមធ្យោបាយបន្ថែមសម្រាប់ការទស្សន៍ទាយ និងការការពារហានិភ័យប្រឆាំងនឹងការប្រែប្រួលសេដ្ឋកិច្ច។ និស្សន្ទវត្ថុដែលផ្អែកលើទំនិញអាចមានប្រសិទ្ធភាពជាពិសេសក្នុងលក្ខខណ្ឌទីផ្សារចម្រុះ។
    ‍

ការយល់ដឹងអំពីសន្ទស្សន៍យោង

Deriv ក៏ផ្ដល់ជូននូវសន្ទស្សន៍យោងពិសេសៗ ដែលចម្លងឥរិយាបថទីផ្សារជាក់លាក់ និងផ្ដល់ឱកាសជួញដូរខុសប្លែកពីគ្នា៖

  1. សន្ទស្សន៍សំយោគ៖ សន្ទស្សន៍ទាំងនេះក្លែងធ្វើលក្ខខណ្ឌទីផ្សារជាក់ស្ដែង ដោយប្រើម៉ាស៊ីនបង្កើតលេខចៃដន្យដែលមានសុវត្ថិភាព។ វាផ្ដល់ឱ្យអ្នកជួញដូរនូវចលនាតម្លៃជាបន្តបន្ទាប់ ដែលមានប្រយោជន៍សម្រាប់យុទ្ធសាស្ត្រជួញដូរផ្សេងៗ ដោយគ្មានភាពមិនអាចទាយទុកជាមុនដូចនៅក្នុងទីផ្សារប្រពៃណី។
    ‍
  2. Basket indices៖ សន្ទស្សន៍ទាំងនេះតាមដានលទ្ធផលនៃបណ្ដុំទ្រព្យសកម្ម ដោយផ្ដល់ការប៉ះពាល់ទៅនឹងលទ្ធផលរួមរបស់ក្រុមមួយ ជាជាងពឹងផ្អែកលើទ្រព្យសកម្មតែមួយ។ ឧទាហរណ៍ Gold Basket វាស់តម្លៃរបស់មាសធៀបនឹងរូបិយប័ណ្ណសកលចំនួនប្រាំ។ ការធ្វើពិពិធកម្មនេះជួយបែងចែកហានិភ័យ និងអាចបង្កើនស្ថិរភាពក្នុងការជួញដូរ។
    ‍
  3. Volatility indices៖ សន្ទស្សន៍ទាំងនេះឆ្លុះបញ្ចាំងពីការប្រែប្រួលតម្លៃនៅកម្រិតភាពប្រែប្រួលដែលបានកំណត់ទុកជាមុន និងផ្ដល់ឱ្យអ្នកជួញដូរនូវឱកាសទាញយកប្រយោជន៍ពីចលនាដែលមានលំនាំជាប់លាប់។ ជម្រើសលើសន្ទស្សន៍ទាំងនេះអាចទាក់ទាញ ដោយសារទម្រង់ហានិភ័យមានរចនាសម្ព័ន្ធ និងជួរភាពប្រែប្រួលត្រូវបានកំណត់ច្បាស់លាស់។
    ‍
  4. សន្ទស្សន៍ Jump៖ ជាទម្រង់មួយផ្សេងទៀតនៃ Volatility indices សន្ទស្សន៍ Jump មានលក្ខណៈពិសេសគឺការលោតតម្លៃធំជាងធម្មតាតាមកាលកំណត់ ជាមធ្យមម្ដងរៀងរាល់ 20 នាទី។ លក្ខណៈនេះផ្ដល់ឱ្យអ្នកជួញដូរនូវឱកាសពិសេសក្នុងការរកប្រាក់ចំណេញពីចលនាទីផ្សារភ្លាមៗ។
    ‍
  5. សន្ទស្សន៍ Crash និងសន្ទស្សន៍ Boom៖ ស័ក្តិសមសម្រាប់អ្នកជួញដូរដែលស្វែងរកការទាញយកប្រយោជន៍ពីការប្តូរតម្លៃភ្លាមៗ សន្ទស្សន៍ Crash ឡើងជាលំដាប់មុនពេលធ្លាក់ចុះយ៉ាងខ្លាំងភ្លាមៗ ចំណែកសន្ទស្សន៍ Boom ធ្លាក់ចុះជាលំដាប់រហូតដល់ឡើងខ្ពស់យ៉ាងខ្លាំង។ សន្ទស្សន៍ទាំងនេះផ្ដល់ឱកាសជួញដូរដោយផ្អែកលើលំនាំឥរិយាបថទីផ្សារដែលរំពឹងទុក។
    ‍
  6. សន្ទស្សន៍ Step៖ ដូចដែលឈ្មោះបានបង្ហាញ សន្ទស្សន៍ Step ផ្លាស់ទីតាមកម្រិតបន្ថែម ឬជំហានដែលបានកំណត់ ដែលបង្កើតបរិយាកាសជួញដូរដែលអាចទាយទុកជាមុនបាន។ ជំហាននីមួយៗមានតម្លៃថេរ ដែលធ្វើឱ្យវាទាក់ទាញសម្រាប់យុទ្ធសាស្ត្រទាំងរយៈពេលខ្លី និងរយៈពេលវែង។
    ‍
  7. សន្ទស្សន៍ Daily Reset៖ ប្រភេទនេះរួមមានសន្ទស្សន៍ដែលក្លែងធ្វើទីផ្សារឡើង ឬធ្លាក់ក្នុងរយៈពេល 24 ម៉ោង (ឧទាហរណ៍ Bull Market Index និង Bear Market Index)។ សន្ទស្សន៍ទាំងនេះត្រូវបានកំណត់ឡើងវិញទៅតម្លៃមូលដ្ឋាននៅដើមថ្ងៃជួញដូរនីមួយៗ ដែលផ្ដល់ភាពអាចទាយទុកជាមុនបានកាន់តែប្រសើរនូវនិន្នាការប្រចាំថ្ងៃ។
    ‍

សារៈសំខាន់នៃការយល់ដឹងអំពីទ្រព្យសកម្មមូលដ្ឋាន

ការយល់ដឹងច្បាស់លាស់អំពីទ្រព្យសកម្មមូលដ្ឋានគឺចាំបាច់សម្រាប់អ្នកជួញដូរគ្រប់រូបដែលចង់ទទួលបានជោគជ័យក្នុងការជួញដូរនិស្សន្ទវត្ថុនៅលើ Deriv។ ការយល់ដឹងអំពីភាពចម្រុះនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងសន្ទស្សន៍យោងពិសេសៗ នឹងផ្ដល់ឱ្យលោកអ្នកនូវចំណេះដឹងចាំបាច់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងកែសម្រួលយុទ្ធសាស្ត្រជួញដូររបស់លោកអ្នកឱ្យមានប្រសិទ្ធភាព។ នៅពេលលោកអ្នកបន្តរៀនអំពីនិស្សន្ទវត្ថុ និងការប្រើប្រាស់ផ្សេងៗរបស់វា សូមបន្តប្ដេជ្ញាចិត្តហ្វឹកហាត់ជំនាញរបស់លោកអ្នក ដើម្បីដំណើរការជួញដូរដែលទទួលបានជោគជ័យ។

Quiz

ហេតុអ្វីបានជា Basket indices មានប្រយោជន៍សម្រាប់ការគ្រប់គ្រងហានិភ័យ?

តើនិស្សន្ទវត្ថុប្រភេទណាដែលអនុញ្ញាតឱ្យអ្នកជួញដូរប៉ាន់ស្មានអំពីទិសដៅទូទៅនៃក្រុមគូ Forex ឬទំនិញ?

តើសន្ទស្សន៍ Jump ខុសគ្នាពី Volatility indices ស្ដង់ដារយ៉ាងដូចម្ដេច?

Analyse markets with AI-powered insights

Explore TradersView
WhatsApp