ការជ្រើសរើសភាពប្រែប្រួលដែលសមស្រប
នៅក្នុងការជួញដូរ ភាពប្រែប្រួលសំដៅលើកម្រិតនៃការប្រែប្រួលតម្លៃរបស់ទ្រព្យសកម្មមួយក្នុងអំឡុងពេលជាក់លាក់មួយ។ វាជាសូចនាករសំខាន់នៃការប្រែប្រួលរបស់ទីផ្សារ និងជាកត្តាចាំបាច់ក្នុងការវាយតម្លៃហានិភ័យ។ ភាពប្រែប្រួលខ្ពស់មានន័យថា តម្លៃរបស់ទ្រព្យសកម្មអាចផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេលខ្លី ដែលអាចនាំឱ្យមានចំណេញ ឬខាតបង់ដ៏ច្រើន។ ផ្ទុយទៅវិញ ភាពប្រែប្រួលទាបបង្ហាញពីបរិយាកាសតម្លៃដែលមានស្ថិរភាពជាង ជាមួយនឹងចលនាតម្លៃតិចតួច។ ការយល់ដឹងអំពីភាពប្រែប្រួលគឺជាគន្លឹះក្នុងការរុករក និងជួញដូរប្រកបដោយប្រសិទ្ធភាពនៅក្នុងផ្សារនានា។
Volatility Indices តំណាងឱ្យកម្រិតផ្សេងៗនៃចលនាតម្លៃទាំងនេះ ហើយត្រូវបានរចនាឡើងដើម្បីឆ្លើយតបនឹងរបៀបជួញដូរខុសៗគ្នា។ មេរៀននេះនឹងផ្ដល់ការយល់ដឹងអំពីលក្ខណៈរបស់ Volatility Indices ចំណុចដែលអ្នកជួញដូរគួរពិចារណា និងយុទ្ធសាស្ត្រជាក់ស្ដែងសម្រាប់ការជួញដូរប្រកបដោយប្រសិទ្ធភាព។
លក្ខណៈរបស់ Volatility Indices
Deriv ផ្ដល់ជូននូវ Volatility Indices ជាច្រើនប្រភេទ ដែលនីមួយៗត្រូវបានកំណត់ដោយភាគរយនៃភាពប្រែប្រួលរបស់វា ដែលកំណត់ពីការប្រែប្រួលតម្លៃដែលរំពឹងទុក។ ខណៈដែល Volatility indices ស្តង់ដារមានចលនាតម្លៃ (ចំណុច Tick) រៀងរាល់ 2 វិនាទី Deriv ក៏ផ្ដល់ជូននូវសន្ទស្សន៍មួយចំនួនដែលមានភាពប្រែប្រួលដូចគ្នា ប៉ុន្តែមានចំណុច Tick ត្រូវបានបង្កើតរៀងរាល់វិនាទីផងដែរ។ លោកអ្នកអាចសម្គាល់សន្ទស្សន៍ទាំងនេះបានតាមរយៈ (1s) ដែលបង្ហាញនៅក្នុងនិមិត្តសញ្ញា។
ខាងក្រោមនេះជាឧទាហរណ៍ពេញនិយមមួយចំនួន ជាមួយនឹងការពន្យល់លម្អិតអំពីកម្រិតភាពប្រែប្រួលរបស់ពួកវា៖
- Volatility 10 Index៖ ជាមួយនឹងភាពប្រែប្រួល 10% សន្ទស្សន៍នេះសមស្របសម្រាប់អ្នកជួញដូរដែលស្វែងរកស្ថិរភាព និងចលនាតម្លៃតូចៗ ដែលធ្វើឱ្យវាល្អឥតខ្ចោះសម្រាប់អ្នកចាប់ផ្ដើមដំបូង ឬអ្នកដែលចូលចិត្តបរិយាកាសជួញដូរដែលអាចទាយទុកជាមុនបានច្រើនជាង។
- Volatility 25 Index៖ ដោយផ្ដល់ចលនាខ្ពស់ជាងបន្តិចបើធៀបនឹង 10 Index Volatility 25 Index ធ្វើឱ្យមានតុល្យភាពរវាងហានិភ័យ និងផលចំណេញ។ វាអនុញ្ញាតឱ្យអ្នកជួញដូរទទួលបានបទពិសោធន៍សកម្មភាពច្រើនជាងបន្តិច ខណៈដែលនៅតែរក្សាបាននូវកម្រិតស្ថិរភាពមួយ។
- Volatility 100 Index៖ សន្ទស្សន៍នេះមានភាពប្រែប្រួល 100% ដែលតំណាងឱ្យទិដ្ឋភាពទីផ្សារដែលពិបាកទាយទុកជាមុនជាង។ វាផ្ដល់ផលចំណេញដែលអាចទទួលបានខ្ពស់ ប៉ុន្តែហានិភ័យដែលអមមកជាមួយធ្វើឱ្យវាសមស្របសម្រាប់អ្នកជួញដូរដែលមានបទពិសោធន៍ និងអាចគ្រប់គ្រងយុទ្ធសាស្ត្រជួញដូរដ៏អង់អាចបាន។
- Volatility 150 Index៖ ដោយមានភាពប្រែប្រួលខ្លាំងបំផុតត្រឹម 150% សន្ទស្សន៍នេះសមស្របសម្រាប់អ្នកជួញដូរដែលរីកចម្រើនក្នុងបរិយាកាសដែលមានល្បឿនលឿន និងហានិភ័យខ្ពស់ជាង។ ទោះបីជាវាផ្ដល់ឱកាសសម្រាប់ចំណេញដ៏ច្រើនក៏ដោយ ក៏វាមានលទ្ធភាពនៃការខាតបង់ដ៏ច្រើនផងដែរ ដែលតម្រូវឱ្យមានយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យដ៏រឹងមាំ។




ការវាយតម្លៃរបៀបជួញដូរ និងកម្រិតការទទួលយកហានិភ័យរបស់លោកអ្នក
នៅពេលជ្រើសរើស Volatility Index វាសំខាន់ណាស់ក្នុងការពិចារណាអំពីរបៀបជួញដូរ និងកម្រិតការទទួលយកហានិភ័យផ្ទាល់ខ្លួនរបស់លោកអ្នក៖
- ឆន្ទៈទទួលយកហានិភ័យ៖ តើលោកអ្នកសប្បាយចិត្តជាមួយនឹងការប្រែប្រួលតម្លៃយ៉ាងខ្លាំងដែរឬទេ ឬលោកអ្នកចូលចិត្តចលនាដែលអាចទាយទុកជាមុនបានច្រើនជាង? ឆន្ទៈទទួលយកហានិភ័យរបស់លោកអ្នកនឹងមានឥទ្ធិពលយ៉ាងខ្លាំងលើការជ្រើសរើសសន្ទស្សន៍របស់លោកអ្នក។
- បទពិសោធន៍ជួញដូរ៖ អ្នកចាប់ផ្ដើមដំបូងអាចយល់ថាមានប្រយោជន៍ក្នុងការចាប់ផ្ដើមជាមួយសន្ទស្សន៍ដែលមានភាពប្រែប្រួលទាប ដូចជា Volatility 10 Index ដើម្បីស្គាល់ពីឌីណាមិចរបស់ទីផ្សារ។ ម្យ៉ាងវិញទៀត អ្នកជួញដូរដែលមានបទពិសោធន៍អាចស្វែងរក Volatility 75 ឬ 100 Indices ដែលមានភាពអង់អាចជាង ដោយមានគោលបំណងទទួលបានផលចំណេញខ្ពស់ជាង។
- ផ្នត់គំនិតជាយុទ្ធសាស្ត្រ៖ សូមវាយតម្លៃថា តើលោកអ្នកមានឆន្ទៈលះបង់ពេលវេលា និងកម្លាំងប៉ុន្មានក្នុងការតាមដាន និងវិភាគការជួញដូរ។ សន្ទស្សន៍ដែលមានភាពប្រែប្រួលខ្ពស់អាចតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការសម្រេចចិត្តរហ័សច្រើនជាង ខណៈដែលសន្ទស្សន៍ដែលមានភាពប្រែប្រួលទាបអាចអនុញ្ញាតឱ្យមានវិធីសាស្ត្រជួញដូរដែលសម្រាកស្រួលជាង។
យុទ្ធសាស្ត្រជួញដូរជាក់ស្ដែងសម្រាប់ Volatility Indices
Volatility Index នីមួយៗសមស្របនឹងយុទ្ធសាស្ត្រជួញដូរខុសៗគ្នា ដោយផ្អែកលើលក្ខណៈភាពប្រែប្រួលរបស់វា ប៉ុន្តែនេះគឺជាការអនុវត្តល្អៗមួយចំនួនសម្រាប់អ្នកដែលចង់ជួញដូរ Volatility Indices៖
- ការប្រើប្រាស់ Stop Loss៖ នៅក្នុងផ្សារដែលមានភាពប្រែប្រួលខ្ពស់ដូចជា Volatility 75 ឬ 100 ការប្រើប្រាស់ Stop Loss គឺជាការអនុវត្តដ៏ល្អ។ ឧបករណ៍នេះជួយកាត់បន្ថយការខាតបង់ដែលអាចកើតមាន ដោយបិទទីតាំងដោយស្វ័យប្រវត្តិនៅពេលដែលវាឈានដល់កម្រិតតម្លៃជាក់លាក់មួយ។
- ការតាមនិន្នាការ៖ សម្រាប់សន្ទស្សន៍ដូចជា Volatility 50 និង 100 សូមពិចារណាអនុវត្តយុទ្ធសាស្ត្រតាមនិន្នាការ។ វាពាក់ព័ន្ធនឹងការវិភាគចលនារបស់ទីផ្សារ ដើម្បីកំណត់និន្នាការ និងដាក់ការជួញដូរតាមទិសដៅនៃនិន្នាការទាំងនោះ។
- ការបែងចែកភាពចម្រុះ៖ ការបែងចែកការជួញដូររបស់លោកអ្នកទៅលើ Volatility Indices ច្រើនអាចជួយគ្រប់គ្រងហានិភ័យ។ ឧទាហរណ៍ ការមានទីតាំងទាំងនៅលើ Volatility 10 Index និង Volatility 150 Index អនុញ្ញាតឱ្យលោកអ្នកធ្វើឱ្យមានតុល្យភាពនៃហានិភ័យ ខណៈពេលទាញយកប្រយោជន៍ពីកម្រិតចលនាទីផ្សារផ្សេងៗគ្នា។
Quiz
តើភាពប្រែប្រួលត្រូវបានកំណត់និយមន័យយ៉ាងដូចម្ដេចក្នុងបរិបទនៃការជួញដូរ?
តើលក្ខណៈអ្វីដែលធ្វើឱ្យ Volatility 10 Index ស័ក្តិសមសម្រាប់អ្នកជួញដូរដែលប្រុងប្រយ័ត្ន?
ហេតុអ្វីបានជាអ្នកជួញដូរគួរប្រើការបញ្ជា Stop Loss នៅក្នុងផ្សារដែលមានភាពប្រែប្រួលខ្លាំង?


