រំលងទៅមាតិកាចម្បង
មេរៀន
9
Volatility Indices | អ្នកចាប់ផ្ដើមដំបូង

ការគ្រប់គ្រងហានិភ័យនៅពេលជួញដូរ Volatility Indices

រយៈពេល
3
នាទី

ការជួញដូរ Volatility Indices Volatility Indices ឱ្យទទួលបានជោគជ័យ តម្រូវឱ្យមានការយល់ដឹងស៊ីជម្រៅអំពីការគ្រប់គ្រងហានិភ័យ។ ដោយសារតម្លៃមានការប្រែប្រួលជាធម្មតា វាមានសារៈសំខាន់ណាស់សម្រាប់អ្នកជួញដូរក្នុងការអនុវត្តយុទ្ធសាស្ត្រមានប្រសិទ្ធភាព យុទ្ធសាស្ត្រជួញដូរ ដែលការពារដើមទុនរបស់ពួកគេ ទន្ទឹមនឹងការបង្កើនប្រាក់ចំណេញដែលអាចទទួលបាន។ មេរៀននេះនឹងស្វែងយល់អំពីបច្ចេកទេស ឧបករណ៍ និងចំណុចដែលត្រូវពិចារណាសំខាន់ៗអំពីការគ្រប់គ្រងហានិភ័យ ដែលរៀបចំជាពិសេសសម្រាប់អ្នកជួញដូរថ្មីដែលជួញដូរ Volatility Indices។

ការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យគឺជាដំណើរការកំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងហានិភ័យដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ផតហ្វូលីយ៉ូជួញដូររបស់លោកអ្នក។ សម្រាប់ Volatility Indices ដែលអាចមានការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស ការគ្រប់គ្រងហានិភ័យត្រឹមត្រូវកាន់តែមានសារៈសំខាន់ថែមទៀត។ ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពអាចជួយឱ្យអ្នកជួញដូរ៖

  • រក្សាដើមទុន៖ ការការពារដើមទុនជួញដូររបស់លោកអ្នកគឺចាំបាច់សម្រាប់ជោគជ័យរយៈពេលវែង។ តាមរយៈការកាត់បន្ថយការខាតបង់ដោយការគ្រប់គ្រងហានិភ័យប្រកបដោយយុទ្ធសាស្ត្រ លោកអ្នកអាចបន្តជួញដូរបាន ទោះបីជាការជួញដូរមួយចំនួនមិនដំណើរការតាមការរំពឹងទុកក៏ដោយ។
    ‍
  • លើកកម្ពស់ការសម្រេចចិត្ត៖ ការមានផែនការគ្រប់គ្រងហានិភ័យច្បាស់លាស់ជួយឱ្យលោកអ្នកធ្វើការសម្រេចចិត្តជួញដូរដោយប្រើហេតុផល ជាជាងដោយអារម្មណ៍។ វិធីសាស្ត្រដែលមានវិន័យនេះជួយលើកកម្ពស់ភាពស្របគ្នានៃយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក។
    ‍
  • បង្កើនសមាមាត្រផលចំណេញធៀបនឹងហានិភ័យ៖ តាមរយៈការគ្រប់គ្រងហានិភ័យរបស់លោកអ្នកឱ្យមានប្រសិទ្ធភាព លោកអ្នកអាចរៀបចំខ្លួនសម្រាប់ឱកាសដែលផ្ដល់សមាមាត្រផលចំណេញធៀបនឹងហានិភ័យល្អប្រសើរ។ យុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យលោកអ្នកទទួលបានអត្ថប្រយោជន៍ពីការជួញដូរដែលរកប្រាក់ចំណេញ ទន្ទឹមនឹងការកម្រិតការខាតបង់ដែលអាចកើតមាន។
    ‍

ឧបករណ៍គ្រប់គ្រងហានិភ័យសំខាន់ៗសម្រាប់ការជួញដូរ Volatility Indices

ដើម្បីគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាពនៅពេលជួញដូរ Volatility Indices សូមពិចារណាដាក់បញ្ចូលឧបករណ៍ខាងក្រោមទៅក្នុងយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក៖

  1. ការបញ្ជា Stop Loss៖ ការកំណត់ការបញ្ជា Stop Loss (SL) មានសារៈសំខាន់ណាស់នៅក្នុងទីផ្សារដែលមានភាពប្រែប្រួលខ្ពស់។ ការបញ្ជា Stop Loss នឹងបិទជំនួញរបស់លោកអ្នកដោយស្វ័យប្រវត្តិ នៅពេលតម្លៃទ្រព្យសកម្មឈានដល់កម្រិតដែលបានកំណត់ ដែលជួយឱ្យលោកអ្នកកម្រិតការខាតបង់ដែលអាចកើតមាន។ សូមសម្រេចចិត្តលើកម្រិត SL ដែលសមស្រប ដោយពិចារណាអំពីភាពប្រែប្រួលនៃសន្ទស្សន៍ដែលកំពុងជួញដូរ។ សម្រាប់សន្ទស្សន៍ដែលមានភាពប្រែប្រួលខ្ពស់ជាង អាចត្រូវការកម្រិត Stop Loss ធំជាង ដើម្បីជៀសវាងការត្រូវបិទដោយស្វ័យប្រវត្តិដោយសារការប្រែប្រួលតម្លៃធម្មតា។
    ‍
  2. ការបញ្ជា Take Profit៖ ដូចដែលការបញ្ជា Stop Loss ការពារពីការខាតបង់ដែរ ការបញ្ជា Take Profit (TP) ធានាប្រាក់ចំណេញនៅពេលទីផ្សារផ្លាស់ទីក្នុងទិសដៅដែលមានប្រយោជន៍ដល់លោកអ្នក។ ការកំណត់កម្រិត TP ទុកជាមុនអនុញ្ញាតឱ្យលោកអ្នកទទួលយកប្រាក់ចំណេញដោយមានវិន័យ ដោយមិនប្រឈមនឹងហានិភ័យនៃការប្រែទិសដៅរបស់ទីផ្សារ។
    ‍
  3. សមាមាត្រហានិភ័យធៀបនឹងផលចំណេញ៖ ការគណនាសមាមាត្រហានិភ័យធៀបនឹងផលចំណេញសម្រាប់ការជួញដូរនីមួយៗ ជួយវាយតម្លៃថាតើវាសមនឹងបើកជំនួញឬអត់។ សមាមាត្រដែលបានណែនាំជាទូទៅគឺ 1:2 ឬខ្ពស់ជាងនេះ មានន័យថាប្រាក់ចំណេញដែលអាចទទួលបានគួរមានទំហំពីរដងនៃការខាតបង់ដែលអាចកើតមាន។ នេះអនុញ្ញាតឱ្យលោកអ្នកបង្កើនប្រាក់ចំណេញអតិបរមា ទន្ទឹមនឹងការកម្រិតផលប៉ះពាល់នៃការជួញដូរដែលខាតទៅលើដើមទុនសរុបរបស់លោកអ្នក។
    ‍

ការកំណត់ទំហំជំនួញ៖ សមាសធាតុសំខាន់នៃការគ្រប់គ្រងហានិភ័យ

ការកំណត់ទំហំជំនួញសំដៅលើការកំណត់ចំនួនដើមទុនដែលត្រូវបែងចែកសម្រាប់ការជួញដូរជាក់លាក់មួយ ដោយផ្អែកលើសមតុល្យទឹកប្រាក់នៃគណនីសរុប និងកម្រិតនៃការទទួលយកហានិភ័យរបស់លោកអ្នក។ ការកំណត់ទំហំជំនួញប្រកបដោយប្រសិទ្ធភាពធានាថាលោកអ្នកមិនប្រថុយដើមទុនច្រើនពេកលើការជួញដូរណាមួយឡើយ ដូច្នេះជួយកាត់បន្ថយហានិភ័យនៃការខាតបង់ធ្ងន់ធ្ងរ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រកំណត់ទំហំជំនួញមួយចំនួន៖

  1. ចំនួនទឹកប្រាក់ដុល្លារថេរ៖ សូមកំណត់ចំនួនទឹកប្រាក់ដុល្លារថេរដែលលោកអ្នកសុខចិត្តប្រថុយក្នុងមួយការជួញដូរ។ វិធីសាស្ត្រនេះរក្សាហានិភ័យរបស់លោកអ្នកឱ្យស្មើគ្នាក្នុងការជួញដូរច្រើនដង ហើយរក្សាដើមទុនសរុបរបស់លោកអ្នក។
    ‍
  2. ភាគរយនៃគណនី៖ សូមបែងចែកភាគរយជាក់លាក់មួយនៃសមតុល្យទឹកប្រាក់គណនីសរុបរបស់លោកអ្នកសម្រាប់ការជួញដូរនីមួយៗ។ ឧទាហរណ៍ ប្រសិនបើសមតុល្យទឹកប្រាក់គណនីរបស់លោកអ្នកគឺ $2,000 ហើយកម្រិតនៃការទទួលយកហានិភ័យរបស់លោកអ្នកគឺ 1% លោកអ្នកនឹងប្រថុយ $20 ក្នុងមួយការជួញដូរ។ វិធីសាស្ត្រនេះកែសម្រួលដោយស្វ័យប្រវត្តិនៅពេលសមតុល្យទឹកប្រាក់គណនីរបស់លោកអ្នកផ្លាស់ប្ដូរ ដែលរក្សាហានិភ័យរបស់លោកអ្នកឱ្យសមាមាត្រនឹងដើមទុន។
    ‍
  3. ការកំណត់ទំហំផ្អែកលើភាពប្រែប្រួល៖ សូមប្រើសូចនាករភាពប្រែប្រួល ដូចជា Average True Range (ATR) ដើម្បីកំណត់ទំហំជំនួញ។ ឧទាហរណ៍ ប្រសិនបើ ATR 14 ថ្ងៃសម្រាប់ Volatility 50 Index មានតម្លៃ $5 លោកអ្នកអាចកម្រិតហានិភ័យរបស់លោកអ្នកត្រឹមមួយឯកតា ATR ក្នុងមួយការជួញដូរ ដែលនឹងជួយរក្សាកម្រិតនៃការប៉ះពាល់ឱ្យស្របតាមចលនាតម្លៃធម្មតារបស់សន្ទស្សន៍។
    ‍

ការវាយតម្លៃ និងការកែសម្រួលយុទ្ធសាស្ត្ររបស់លោកអ្នកជាបន្តបន្ទាប់

ទីផ្សារសម្រាប់ Volatility Indices មានភាពប្រែប្រួលជានិច្ច ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃ និងកែសម្រួលយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់លោកអ្នកជាប្រចាំ។ ការតាមដានលទ្ធផលជួញដូររបស់លោកអ្នកអនុញ្ញាតឱ្យលោកអ្នកកំណត់ថាអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ដែលជួយឱ្យលោកអ្នកកែលម្អវិធីសាស្ត្ររបស់លោកអ្នកតាមពេលវេលា។ លើសពីនេះ ការប្រើគណនី Demo ដើម្បីអនុវត្តយុទ្ធសាស្ត្រផ្សេងៗអាចជួយឱ្យលោកអ្នកកសាងទំនុកចិត្ត និងជំនាញក្នុងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដោយមិនប្រថុយដើមទុនពិតប្រាកដ។

‍

Quiz

តើអត្ថប្រយោជន៍ចម្បងនៃការប្រើប្រាស់ការបញ្ជា Stop Loss នៅពេលជួញដូរ Volatility indices គឺជាអ្វី?

ហេតុអ្វីបានជាសំខាន់ក្នុងការកំណត់សមាមាត្រហានិភ័យ-ផលចំណេញ នៅពេលជួញដូរ?

តើសមាមាត្រហានិភ័យ និងផលចំណេញណាដែលត្រូវបានណែនាំជាទូទៅ ដែលអ្នកជួញដូរគួរមានគោលដៅឱ្យបាន?

Analyse markets with AI-powered insights

Explore TradersView
WhatsApp