ការយល់ដឹងអំពីភាពប្រែប្រួល
Volatility indices ដែលផ្ដល់ជូនដោយ Deriv ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីកម្រិតផ្សេងៗនៃភាពប្រែប្រួលនៃទីផ្សារ ដោយផ្ដល់ឱកាសឱ្យអ្នកជួញដូរសម្របយុទ្ធសាស្ត្ររបស់ខ្លួនឱ្យស្របតាមកម្រិតនៃការទទួលយកហានិភ័យ។ ឧបករណ៍សំយោគទាំងនេះអនុញ្ញាតឱ្យលោកអ្នកប៉ាន់ស្មានអំពីចលនាតម្លៃ ដោយមិនរងឥទ្ធិពលពីសក្ដានុពលទីផ្សារបែបប្រពៃណី ដែលធ្វើឱ្យការយល់ដឹងអំពីភាពប្រែប្រួលមានសារៈសំខាន់ចំពោះភាពជោគជ័យក្នុងការជួញដូរ។ ដូចមហាសមុទ្រដែលមានទាំងសមុទ្រស្ងប់ និងព្យុះ ផ្សារក៏មានភាពប្រែប្រួលឡើងចុះដូចគ្នា ដែលជះឥទ្ធិពលដល់ចលនាតម្លៃ និងយុទ្ធសាស្ត្រជួញដូរ។
ធម្មជាតិនៃភាពប្រែប្រួល
ភាពប្រែប្រួលជាគោលគំនិតដ៏សំខាន់មួយក្នុងការជួញដូរ ដែលសំដៅលើកម្រិតនៃការប្រែប្រួលតម្លៃរបស់ទ្រព្យសកម្មតាមពេលវេលា។ វាដើរតួជារង្វាស់បង្ហាញថា តម្លៃរបស់ទ្រព្យសកម្មអាចឡើងឬចុះកម្រិតណា ដូចជាមហាសមុទ្រដែលអាចមានចាប់ពីរលកស្រាលៗរហូតដល់ព្យុះសង្ឃរា។ ការយល់ដឹងអំពីភាពប្រែប្រួលជួយអ្នកជួញដូរឱ្យទាយទុកជាមុនអំពីចលនាទីផ្សារ ដែលអនុញ្ញាតឱ្យគ្រប់គ្រងហានិភ័យបានប្រសើរជាងមុន។
នៅពេលពិចារណាអំពីរបៀបជួញដូររបស់លោកអ្នក វាជារឿងចាំបាច់ក្នុងការវាយតម្លៃថា លោកអ្នកឆ្លើយតបយ៉ាងណាចំពោះលក្ខខណ្ឌទីផ្សារផ្សេងៗ។ តើលោកអ្នកស្រួលជួញដូរក្នុងបរិយាកាសមានស្ថិរភាពជាង ឬត្រៀមខ្លួនទទួលយកបញ្ហាប្រឈមនៃភាពប្រែប្រួលខ្ពស់? Volatility indices របស់ Deriv អនុញ្ញាតឱ្យលោកអ្នកកែសម្រួលបទពិសោធន៍ជួញដូរតាមកម្រិតនៃការទទួលយកហានិភ័យផ្ទាល់ខ្លួន ដោយមានជម្រើសសម្រាប់ទាំងយុទ្ធសាស្ត្រជួញដូរបែបប្រុងប្រយ័ត្ន និងបែបហ៊ានប្រថុយ។
ការប្រៀបធៀប Volatility indices
Deriv ផ្ដល់ជូន Volatility indices ជាច្រើន ដែលនីមួយៗត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីកម្រិតផ្សេងៗនៃការប្រែប្រួលតម្លៃ។ ឧទាហរណ៍ Volatility 10 index តំណាងឱ្យបរិយាកាសជួញដូរដែលស្ងប់ស្ងាត់ជាង ជាមួយចលនាតម្លៃតូចជាង (ភាពប្រែប្រួលប្រហែល 10%)។ សន្ទស្សន៍នេះស័ក្ដិសមជាងសម្រាប់អ្នកជួញដូរដែលចូលចិត្តបទពិសោធន៍ជួញដូរមិនសូវច្របូកច្របល់។ ផ្ទុយទៅវិញ Volatility 100 index តំណាងឱ្យភាពប្រែប្រួលខ្ពស់ជាង (ប្រហែល 100%) ដែលបង្ហាញពីការប្រែប្រួលតម្លៃធំជាង សម្រាប់អ្នកជួញដូរដែលស្ម័គ្រចិត្តទទួលហានិភ័យច្រើនជាង ដើម្បីទទួលបានផលចំណេញដែលអាចខ្ពស់ជាង។
ក្រៅពីនេះ ក៏មានសន្ទស្សន៍ផ្សេងទៀតដែលមានកម្រិតភាពប្រែប្រួលខុសៗគ្នា ចាប់ពី 10 ដល់ 250%។ ការជ្រើសរើស Volatility index ណាមួយដើម្បីជួញដូរ អាស្រ័យលើកម្រិតនៃការទទួលយកហានិភ័យរបស់លោកអ្នកផ្ទាល់។ ប្រសិនបើលោកអ្នកពេញចិត្តនឹងស្ថិរភាព និងហានិភ័យទាប សន្ទស្សន៍ដែលមានភាពប្រែប្រួលទាបអាចសមស្របជាង។ ប៉ុន្តែសម្រាប់អ្នកដែលមានជំនាញក្នុងការគ្រប់គ្រងការប្រែប្រួលនៃទីផ្សារ ការជួញដូរសន្ទស្សន៍ដែលមានភាពប្រែប្រួលខ្ពស់អាចនាំឱ្យមានផលចំណេញដែលអាចខ្ពស់ជាង ទោះបីជាមានហានិភ័យកើនឡើងក៏ដោយ។
សេចក្ដីសន្និដ្ឋាន
ការយល់ដឹងអំពីធម្មជាតិនៃភាពប្រែប្រួលមានសារៈសំខាន់ណាស់នៅពេលជួញដូរ Volatility indices របស់ Deriv។ មិនថាលោកអ្នកចូលចិត្តជួញដូរក្នុងស្ថានភាពស្ងប់ស្ងាត់ ឬហ៊ានប្រឈមនឹងស្ថានភាពច្របូកច្របល់ក៏ដោយ សន្ទស្សន៍ទាំងនេះផ្ដល់លទ្ធភាពឱ្យលោកអ្នកកែសម្រួលយុទ្ធសាស្ត្រជួញដូរតាមកម្រិតនៃការទទួលយកហានិភ័យរបស់លោកអ្នក។ តាមរយៈការជ្រើសរើសសន្ទស្សន៍ដែលសមស្រប លោកអ្នកអាចបង្កើនសក្តានុពលនៃការរកប្រាក់ចំណេញ ព្រមទាំងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ យើងសូមលើកទឹកចិត្តលោកអ្នកឱ្យស្វែងយល់អំពី Volatility indices នៅលើ Deriv ហើយជ្រើសរើសសន្ទស្សន៍ដែលស្របនឹងរបៀបជួញដូររបស់លោកអ្នក ដើម្បីឱ្យបទពិសោធន៍ជួញដូរកាន់តែមានផលចំណេញ។
Quiz
តើភាពប្រែប្រួលវាស់វែងអ្វីនៅក្នុងបរិបទទីផ្សារ?
តើ Volatility Index មួយណាតំណាងឱ្យបរិយាកាសនៃការជួញដូរដែលស្ងប់ស្ងាត់ជាង?
តើភាពប្រែប្រួលខ្ពស់ជះឥទ្ធិពលយ៉ាងដូចម្ដេចទៅលើចំណេញនិងខាតដែលអាចកើតមាន?


