រំលងទៅមាតិកាចម្បង

មគ្គុទ្ទេសក៍អំពីថ្លៃសេវា ការជួញដូរបែបចម្លង ឬ Copy Trading របស់ cTrader

4
នាទីក្នុងការអាន
ផ្ទាំងឌីជីថលបង្ហាញថ្លៃសេវា ការជួញដូរបែបចម្លង ឬ Copy Trading របស់ cTrader និងស្ថិតិ ដែលតំណាងឱ្យការបំបែកតម្លៃសម្រាប់អ្នកជួញដូរដែលប្រើវេទិកានេះ។

ការយល់ដឹងអំពីថ្លៃសេវាគឺជាគន្លឹះក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីមុខងារ ការជួញដូរបែបចម្លង ឬ Copy Trading របស់ cTrader។ មិនថាលោកអ្នកជាអ្នកផ្ដល់យុទ្ធសាស្ត្រ ឬជាអ្នកជួញដូរបែបចម្លងដែលចម្លងយុទ្ធសាស្ត្រជួញដូរក៏ដោយ ការដឹងពីរបៀបដែលថ្លៃសេវាដំណើរការនឹងជួយលោកអ្នកឱ្យរៀបចំផែនការបានប្រសើរជាងមុន និងចៀសវាងការភ្ញាក់ផ្អើល។ សូមមើលប្រភេទថ្លៃសេវាផ្សេងៗ និងរបៀបដែលថ្លៃសេវាទាំងនោះត្រូវបានអនុវត្ត។


ប្រភេទថ្លៃសេវារបស់ cTrader

យុទ្ធសាស្ត្រខ្លះអាចចម្លងបានដោយឥតគិតថ្លៃ ខណៈដែលយុទ្ធសាស្ត្រខ្លះទៀតគិតថ្លៃសេវាផ្អែកលើលទ្ធផល ការគ្រប់គ្រង និងបរិមាណជួញដូរ។ នេះជារបៀបដែលថ្លៃសេវានីមួយៗដំណើរការ៖

  • ថ្លៃសេវាលទ្ធផល (អតិបរមា 30%)៖ ភាគរយនៃប្រាក់ចំណេញសុទ្ធ ដែលគណនាដោយប្រើគំរូ High-Water Mark (HWM)។ លោកអ្នកបង់ថ្លៃសេវានេះតែនៅពេលដែលគណនីរបស់លោកអ្នកឈានដល់ចំណុចខ្ពស់បំផុតថ្មីនៃប្រាក់ចំណេញប៉ុណ្ណោះ។ ឧទាហរណ៍៖ ប្រសិនបើគណនីរបស់លោកអ្នកកើនពី 10,000 EUR ទៅ 12,000 EUR ថ្លៃសេវានឹងត្រូវអនុវត្តលើប្រាក់ចំណេញ 2,000 EUR។ ប្រសិនបើគណនីធ្លាក់ចុះក្រោយមក នឹងមិនមានការគិតថ្លៃសេវាបន្ថែមទៀតទេ រហូតដល់គណនីលើសពី 12,000 EUR។
    ‍
  • ថ្លៃសេវាគ្រប់គ្រង (អតិបរមា 10%)៖ ភាគរយប្រចាំថ្ងៃនៃ equity របស់គណនីលោកអ្នក។ ថ្លៃសេវានេះត្រូវបានបូកបន្ថែមជារៀងរាល់ថ្ងៃ ហើយបង្ហាញនៅក្នុងកំណត់ត្រាប្រតិបត្តិការរបស់លោកអ្នក។
    ‍
  • ថ្លៃសេវាបរិមាណ (អតិបរមា $10 ក្នុងមួយលាន)៖ ថ្លៃសេវាក្នុងមួយលាននៃបរិមាណដែលបានចម្លង ដែលត្រូវអនុវត្តលើការជួញដូរទាំងពេលបើក និងពេលបិទ។ លោកអ្នកអាចតាមដានថ្លៃសេវានេះបាននៅក្នុងប្រវត្តិប្រតិបត្តិការ។


ឧទាហរណ៍៖ ថ្លៃសេវាក្នុងការអនុវត្តជាក់ស្ដែង

ឧបមាថាលោកអ្នកបែងចែក $1,000 ដើម្បីចម្លងយុទ្ធសាស្ត្រមួយដែលគិតថ្លៃសេវាដូចខាងក្រោម៖

ប្រភេទថ្លៃសេវា ថ្លៃសេវារបស់យុទ្ធសាស្ត្រ ឧទាហរណ៍នៃការគណនា
លទ្ធផល 10% ប្រសិនបើលោកអ្នកទទួលបានប្រាក់ចំណេញ $700 ថ្លៃសេវាគឺ $70
ការគ្រប់គ្រង 5% ក្នុងមួយឆ្នាំ $50 ក្នុងមួយឆ្នាំ ឬ $0.14 ក្នុងមួយថ្ងៃ
បរិមាណ $5 ក្នុងមួយលាន សម្រាប់ 1 lot នៃ EUR/USD ថ្លៃសេវាគឺផ្អែកលើបរិមាណជួញដូរ

‍

កន្លែងស្វែងរកព័ត៌មានលម្អិតអំពីថ្លៃសេវា

  • មុនពេលចម្លងយុទ្ធសាស្ត្រមួយ លោកអ្នកអាចមើលថ្លៃសេវាទាំងអស់បាន ដោយចុចចាប់ផ្ដើមចម្លង។
    ‍
  • បន្ទាប់ពីចម្លងរួច សូមពិនិត្យផ្ទាំង «ប្រតិបត្តិការ» សម្រាប់ថ្លៃសេវាលទ្ធផល និងថ្លៃសេវាគ្រប់គ្រង។
    ‍
  • ផ្ទាំង «ប្រវត្តិ» កត់ត្រាថ្លៃសេវាបរិមាណ ហើយផ្ទាំង «ប៉ូស៊ីស្យុង» បង្ហាញថ្លៃសេវាបរិមាណណាដែលមិនទាន់កើតឡើងជាក់ស្ដែង។
    ‍
Copy trading dashboard showing a 146.75% performance gain with no open positions and a “Start Copying” option in green.
Tabs showing “Positions,” “History,” and “Transactions,” with “Positions” marked zero and “Transactions” currently selected.


សម្រាប់អ្នកផ្ដល់យុទ្ធសាស្ត្រ

ក្នុងនាមជាអ្នកផ្ដល់យុទ្ធសាស្ត្រ លោកអ្នកអាចគ្រប់គ្រងរចនាសម្ព័ន្ធថ្លៃសេវារបស់លោកអ្នកក្នុងដែនកំណត់ដែលបានអនុញ្ញាត។ លោកអ្នកអាចធ្វើការផ្លាស់ប្ដូរបានលុះត្រាតែគ្មានអ្នកជួញដូរកំពុងចម្លងយុទ្ធសាស្ត្ររបស់លោកអ្នកប៉ុណ្ណោះ។ ថ្លៃសេវាដែលប្រមូលបានពីអ្នកជួញដូរបែបចម្លងនឹងត្រូវដាក់ចូលគណនីរបស់លោកអ្នក ហើយបំប្លែងទៅជារូបិយប័ណ្ណនៃគណនីរបស់លោកអ្នក។


ការទូទាត់ថ្លៃសេវា៖

  • ថ្លៃសេវាប្រចាំខែ។ អ្នកជួញដូរត្រូវបានគិតថ្លៃនៅថ្ងៃទី 1 នៃខែនីមួយៗ ហើយអ្នកផ្ដល់យុទ្ធសាស្ត្រទទួលបានប្រាក់ទូទាត់ភ្លាមៗ។
    ‍‍
  • លក្ខខណ្ឌនៃការកាត់ថ្លៃសេវា។ ថ្លៃសេវាអាចត្រូវបានកាត់ប្រសិនបើយុទ្ធសាស្ត្រត្រូវបានបញ្ឈប់ អ្នកជួញដូរឈប់ចម្លង ឬអ្នកជួញដូរដកប្រាក់។

‍

ចាប់ផ្ដើមថ្ងៃនេះ

ការយល់ដឹងអំពីរចនាសម្ព័ន្ធថ្លៃសេវារបស់ cTrader Copy ជួយឱ្យលោកអ្នកធ្វើការសម្រេចចិត្តជួញដូរបានឆ្លាតវៃជាងមុន។ មិនថាលោកអ្នកចម្លងយុទ្ធសាស្ត្រ ឬផ្ដល់យុទ្ធសាស្ត្រក៏ដោយ តម្លាភាពនៃថ្លៃសេវាជួយបង្កើនប្រាក់ចំណេញឱ្យបានអតិបរមា។ ចង់អនុវត្តដោយគ្មានហានិភ័យឬ? 

សូមបើកគណនីសាកល្បងឥតគិតថ្លៃថ្ងៃនេះ ហើយស្វែងយល់អំពី cTrader Copy!

‍

Quiz

តើកម្រៃសម្រាប់ប្រតិបត្តិការអតិបរមាដែលអ្នកផ្ដល់យុទ្ធសាស្ត្រអាចគិតគឺប៉ុន្មាន?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp