រំលងទៅមាតិកាចម្បង

ច្រកចូល Deriv MT5 របស់លោកអ្នក៖ Market Watch ផ្ទាំងគ្រប់គ្រងការជួញដូរផ្ទាល់ខ្លួនរបស់លោកអ្នក

5
នាទីក្នុងការអាន
ផ្ទាំងគ្រប់គ្រងការជួញដូរ Deriv MT5 បង្ហាញ Market Watch ក្រាហ្វ និងសូចនាករ ដោយរំលេចឧបករណ៍សំខាន់ៗសម្រាប់ការវិភាគ CFD និងការសម្រេចចិត្តជួញដូរ

ចូរយើងស្វែងយល់អំពី Market Watch ជាមជ្ឈមណ្ឌលជួញដូរផ្ទាល់ខ្លួនរបស់លោកអ្នកនៅលើ Deriv MT5។ សូមគិតថាវាជាផ្ទាំងគ្រប់គ្រងរបស់លោកអ្នក ដែលលោកអ្នកអាចតាមដានចលនាតម្លៃ វិភាគទ្រព្យសកម្ម និងធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់ក្នុងពេលវេលាជាក់ស្ដែង។

យើងផ្ដោតលើទែមីណាល់កុំព្យូទ័រ Deriv MT5 ដែលមានមុខងារពេញលេញ ប៉ុន្តែកុំបារម្ភ។ គោលការណ៍សំខាន់ៗនៅតែដូចគ្នា ទោះលោកអ្នកប្រើកំណែវេប ឬកំណែទូរសព្ទចល័តក៏ដោយ!

‍

Market Watch៖ មជ្ឈមណ្ឌលជួញដូរគ្រប់ដំណោះស្រាយរបស់លោកអ្នក

Market Watch បង្ហាញតម្លៃក្នុងពេលវេលាជាក់ស្ដែងសម្រាប់ទ្រព្យសកម្មទាំងអស់ដែលលោកអ្នកអាចជួញដូរនៅលើ Deriv MT5។ ទ្រព្យសកម្មទាំងនោះរួមមាន Forex ភាគហ៊ុន ទំនិញ និងសន្ទស្សន៍យោងរបស់ Deriv។ សូមគិតថាវាដូចជាផ្ទាំងបង្ហាញតម្លៃភាគហ៊ុនដែលរចនាឡើងសម្រាប់ស្ទីលជួញដូររបស់លោកអ្នក។
‍

ការស្វែងយល់ Market Watch៖ មុខងារសំខាន់ៗ

ផ្ទាំងនិមិត្តសញ្ញាផ្ទាល់ខ្លួន៖ ម៉ឺនុយជួញដូររបស់លោកអ្នក

នេះជាអ្វីដំបូងដែលលោកអ្នកនឹងឃើញនៅពេលបើក Market Watch។ វាជាបញ្ជីឧបករណ៍ទាំងអស់ដែលលោកអ្នកអាចជួញដូរ ដូចជាម៉ឺនុយនៅភោជនីយដ្ឋាន ប៉ុន្តែជំនួសឱ្យម្ហូបអាហារ លោកអ្នកជ្រើសរើសផ្សារ! លោកអ្នកក៏អាច៖

  • បន្ថែម ឬលុបឧបករណ៍ តាមចំណាប់អារម្មណ៍ជួញដូររបស់លោកអ្នក។
    ‍
  • ប្ដូរជួរឈរតាមបំណង ដើម្បីបង្ហាញទិន្នន័យមានតម្លៃ ដូចជា Spread (ភាពខុសគ្នារវាងតម្លៃទិញ និងតម្លៃលក់)។
    ‍

ផ្ទាំងព័ត៌មានលម្អិត៖ ការស្វែងយល់ស៊ីជម្រៅ

មុនពេលចាប់ផ្ដើមជួញដូរ សូមពិនិត្យមើលផ្ទាំង ព័ត៌មានលម្អិត។ ផ្ទាំងនេះផ្ដល់ព័ត៌មានសំខាន់ៗអំពីឧបករណ៍ជាក់លាក់មួយ រួមមាន៖

  • តម្លៃបើក និង តម្លៃបិទ
    ‍
  • ចំណុចខ្ពស់បំផុត និងទាបបំផុតប្រចាំថ្ងៃ
    ‍
  • ទិន្នន័យទីផ្សារផ្សេងទៀត ដើម្បីជួយលោកអ្នកក្នុងការរៀបចំយុទ្ធសាស្ត្រ

‍

ផ្ទាំងការជួញដូរ៖ ដល់ពេលធ្វើចលនារបស់លោកអ្នក

នេះជាកន្លែងដែលលោកអ្នកអនុវត្តការជួញដូរ។ សូមបញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់ជួញដូរ ចុចទិញ ឬលក់ នោះលោកអ្នកនឹងចូលទីផ្សារភ្លាម! លោកអ្នកក៏អាចមើលជាមុននូវប្រាក់ចំណេញ ឬការខាតបង់ដែលអាចកើតមាន មុនពេលបញ្ជាក់។


ផ្ទាំង Tick៖ ផ្លូវលឿន

ផ្ទាំង Tick ជាជម្រើសសម្រាប់អ្នកជួញដូរដែលពូកែតាមចលនាលឿន។ វាបង្ហាញការប្ដូរតម្លៃយ៉ាងលឿន (Tick) សម្រាប់ឧបករណ៍ដែលលោកអ្នកបានជ្រើសរើស ដូចជាកំពុងមើលចង្វាក់បេះដូងរបស់ទីផ្សារក្នុងពេលវេលាជាក់ស្ដែង។


ព័ត៌មានលម្អិតនៃនិមិត្តសញ្ញា៖ ស្គាល់ទ្រព្យសកម្មរបស់លោកអ្នក

ចង់ស្វែងយល់កាន់តែស៊ីជម្រៅទៀតទេ? ព័ត៌មានលម្អិតនៃនិមិត្តសញ្ញាផ្ដល់ព័ត៌មានបន្ថែម ដូចជា៖

‍

តើលោកអ្នកត្រៀមខ្លួនស្វែងយល់ Deriv MT5 ហើយឬនៅ?

ឥឡូវនេះ លោកអ្នកបានដឹងពីរបៀបប្រើ Market Watch ហើយ សូមចូលគណនីដើម្បីស្វែងយល់អំពីវានៅក្នុងគណនីសាកល្បងរបស់លោកអ្នកនៅថ្ងៃនេះ។

ចង់ដឹងបន្ថែមទៀតទេ? សូមចូលរួមវគ្គសិក្សា Deriv MT5 ឥតគិតថ្លៃណាមួយនៅលើ Deriv Academy ដើម្បីស្វែងយល់យុទ្ធសាស្ត្រជួញដូរ និងមុខងារវេទិកាបន្ថែមទៀត។ សូមប្រើផ្ទាំង ការជួញដូរ៖ គ្រាន់តែបញ្ចូលចំនួនទឹកប្រាក់ជួញដូររបស់លោកអ្នក ជ្រើសរើសទិញ ឬលក់ រួចបញ្ជាក់ការបញ្ជារបស់លោកអ្នក។

‍

‍

Quiz

លោកអ្នកចង់ពិនិត្យមើលតម្លៃខ្ពស់បំផុត និងទាបបំផុតប្រចាំថ្ងៃ។ តើលោកអ្នកគួរបើកផ្ទាំងមួយណា?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp