ការប្រើប្រាស់វត្ថុសម្រាប់បង្កើនការវិភាគក្រាហ្វ
ក្រាហ្វគឺជាឧបករណ៍សំខាន់សម្រាប់អ្នកជួញដូរដែលប្រើវេទិកា Deriv MT5 ដែលអនុញ្ញាតឱ្យមើលឃើញចលនាតម្លៃ និងនិន្នាការតាមពេលវេលា។ ក្នុងមេរៀននេះ យើងនឹងលើកយកមូលដ្ឋានគ្រឹះនៃប្រភេទវត្ថុដែលមាននៅលើក្រាហ្វ បន្ទាប់មកជាមេរៀនវីដេអូស្វែងយល់ពីវត្ថុវិភាគដែលមានភាពចម្រុះជាងនេះនៅក្នុង Deriv MT5 ការប្រើប្រាស់របស់វត្ថុទាំងនោះ និងរបៀបប្រើវាឱ្យមានប្រសិទ្ធភាព ដើម្បីបង្កើនយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក។
ទិដ្ឋភាពទូទៅនៃវត្ថុវិភាគ
វត្ថុនៅក្នុង Deriv MT5 គឺជាឧបករណ៍ក្រាហ្វិកដែលលោកអ្នកអាចដាក់លើក្រាហ្វរបស់លោកអ្នក ដើម្បីសម្គាល់កម្រិតតម្លៃសំខាន់ៗ កំណត់អត្តសញ្ញាណនិន្នាការ និងកត់ចំណាំព័ត៌មានសំខាន់ៗ។ មានឧបករណ៍វិភាគខុសៗគ្នាសរុបចំនួន 44 ដែលរួមមានរូបរាង បន្ទាត់និន្នាការ ឧបករណ៍ Fibonacci និងឧបករណ៍ Gann ជាដើម។ មិនដូចសូចនាករបច្ចេកទេសដែលបង្កើតទិន្នន័យផ្អែកលើចលនាតម្លៃទេ វត្ថុក្រាហ្វិកទាំងនេះផ្ដល់លក្ខណៈប្រើដៃផ្ទាល់ ដែលអនុញ្ញាតឱ្យអ្នកជួញដូរវិភាគក្រាហ្វតាមរយៈការមើលឃើញ។
ដើម្បីចូលប្រើឧបករណ៍វិភាគទាំងនេះ សូមចូលទៅកាន់ម៉ឺនុយ «Insert» ហើយដាក់ទស្សន៍ទ្រនិចលើជម្រើស «Objects»។ នៅទីនេះ លោកអ្នកនឹងឃើញបញ្ជីពេញលេញនៃឧបករណ៍ដែលមាន ដែលអាចជួយបង្កើនការវិភាគក្រាហ្វរបស់លោកអ្នក។

ប្រភេទវត្ថុសំខាន់ៗសម្រាប់ការវិភាគក្រាហ្វ
នេះគឺជាវត្ថុវិភាគសំខាន់ៗមួយចំនួនដែលលោកអ្នកអាចប្រើនៅក្នុង Deriv MT5 ដើម្បីបង្កើនការវិភាគក្រាហ្វរបស់លោកអ្នក៖
- បន្ទាត់៖
- បន្ទាត់ផ្ដេក៖ ប្រើដើម្បីសម្គាល់កម្រិតតម្លៃសំខាន់ៗ ដូចជាតំបន់គាំទ្រ និងតំបន់ទប់ទល់ ដែលជួយអ្នកជួញដូរកំណត់ចំណុចបញ្ច្រាសដែលអាចកើតមាន។
- បន្ទាត់បញ្ឈរ៖ ដាក់នៅចន្លោះពេលជាក់លាក់ ដើម្បីរំលេចកាលបរិច្ឆេទសំខាន់ៗ
- ឬព្រឹត្តិការណ៍នៅលើក្រាហ្វ ដែលជួយកំណត់ពេលវេលាជួញដូររបស់លោកអ្នកឱ្យមានប្រសិទ្ធភាព។
- បន្ទាត់និន្នាការ៖ តភ្ជាប់ចំណុចតម្លៃសំខាន់ៗ ដើម្បីបង្ហាញពីទិសដៅ និងកម្លាំងនៃនិន្នាការ។ បន្ទាត់ទាំងនេះមានសារៈសំខាន់ក្នុងការកំណត់ថា និន្នាការកំពុងបន្ត ឬកំពុងបញ្ច្រាស។
- បន្ទាត់ផ្ដេក៖ ប្រើដើម្បីសម្គាល់កម្រិតតម្លៃសំខាន់ៗ ដូចជាតំបន់គាំទ្រ និងតំបន់ទប់ទល់ ដែលជួយអ្នកជួញដូរកំណត់ចំណុចបញ្ច្រាសដែលអាចកើតមាន។
- ឆានែល៖
- ឆានែលចម្ងាយស្មើ៖ ផ្សំឡើងដោយបន្ទាត់និន្នាការស្របគ្នាពីរ ឆានែលទាំងនេះជួយឱ្យមើលឃើញចលនាតម្លៃក្នុងដែនកំណត់ជាក់លាក់ ដែលអនុញ្ញាតឱ្យលោកអ្នកកំណត់និន្នាការស៊ីមេទ្រី និងចំណុចទម្លុះដែលអាចកើតមាន។
- Andrews' Pitchfork៖ ឧបករណ៍ដែលប្រើបន្ទាត់ស្របគ្នាចំនួនបីដែលគូរចេញពីចំណុចខ្ពស់ ឬទាបសំខាន់ ដើម្បីវាស់វែងកម្រិតគាំទ្រ និងកម្រិតទប់ទល់ដែលអាចកើតមាន។
- ឆានែលចម្ងាយស្មើ៖ ផ្សំឡើងដោយបន្ទាត់និន្នាការស្របគ្នាពីរ ឆានែលទាំងនេះជួយឱ្យមើលឃើញចលនាតម្លៃក្នុងដែនកំណត់ជាក់លាក់ ដែលអនុញ្ញាតឱ្យលោកអ្នកកំណត់និន្នាការស៊ីមេទ្រី និងចំណុចទម្លុះដែលអាចកើតមាន។
- ឧបករណ៍ Gann និង Fibonacci៖
- បន្ទាត់ Gann៖ តំណាងឱ្យមុំ 45 ដឺក្រេ ជួយឱ្យមើលឃើញទំនាក់ទំនងរវាងតម្លៃ និងពេលវេលា ព្រមទាំងបង្ហាញថាទីផ្សារស្ថិតក្នុងនិន្នាការកើនឡើង ឬថយចុះ។
- ឧបករណ៍ Fibonacci Retracement៖ ឧបករណ៍នេះជួយកំណត់កម្រិតបញ្ច្រាសដែលអាចកើតមាន ដោយសម្គាល់កម្រិត Fibonacci សំខាន់ៗក្នុងចលនាតម្លៃមួយ ដែលផ្ដល់ការយល់ដឹងអំពីកន្លែងដែលការកែតម្រូវតម្លៃអាចកើតឡើង។
- បន្ទាត់ Gann៖ តំណាងឱ្យមុំ 45 ដឺក្រេ ជួយឱ្យមើលឃើញទំនាក់ទំនងរវាងតម្លៃ និងពេលវេលា ព្រមទាំងបង្ហាញថាទីផ្សារស្ថិតក្នុងនិន្នាការកើនឡើង ឬថយចុះ។
- ឧបករណ៍ Elliott Wave៖ ប្រើសម្រាប់កំណត់វដ្តទីផ្សារ រលកជំរុញ និងរលកកែតម្រូវ ដោយផ្ដល់ការយល់ដឹងដ៏មានតម្លៃអំពីចលនាតម្លៃ និងនិន្នាការនាពេលអនាគត។
ការកែសម្រួល និងការគ្រប់គ្រងវត្ថុ
លោកអ្នកអាចកែសម្រួលរូបរាងរបស់វត្ថុនៅក្នុង Deriv MT5 ដើម្បីឱ្យស្របតាមបទពិសោធន៍គូរក្រាហ្វរបស់លោកអ្នក៖
- ការចូលទៅកាន់ Properties៖ សូមចុចខាងស្ដាំលើវត្ថុណាមួយ ហើយជ្រើសរើស «Properties» ដើម្បីកែសម្រួលការកំណត់មូលដ្ឋាន ដូចជាពណ៌ ទទឹង និងរចនាប័ទ្ម។ សូមកែសម្រួលវត្ថុនីមួយៗឱ្យបង្ហាញបានច្បាស់លាស់ ស្របតាមយុទ្ធសាស្ត្រវិភាគរបស់លោកអ្នក។
- ការបន្ថែម និងកែប្រែវត្ថុ៖ វត្ថុសាមញ្ញៗដូចជាបន្ទាត់ផ្ដេកអាចបន្ថែមបានដោយចុចតែមួយដង ខណៈវត្ថុស្មុគស្មាញជាងនេះ ដូចជាបន្ទាត់និន្នាការ និងឆានែល តម្រូវឱ្យមានចំណុចបញ្ជាច្រើន។ បន្ទាប់ពីបង្កើតវត្ថុហើយ លោកអ្នកអាចអូសវាទៅទីតាំងដែលចង់បាន ឬប្ដូរទំហំវាបានយ៉ាងងាយស្រួល។
- ការលុបវត្ថុ៖ ដើម្បីដកវត្ថុចេញពីក្រាហ្វរបស់លោកអ្នក សូមចុចខាងស្ដាំលើវត្ថុនោះ ហើយជ្រើសរើស «Delete» ឬចុចគ្រាប់ចុច Backspace លើក្ដារចុចរបស់លោកអ្នក។ ប្រសិនបើលោកអ្នកធ្វើខុស លោកអ្នកអាចប្រើជម្រើស «Undo Delete»។
- ការរៀបចំក្រាហ្វច្រើន៖ Deriv MT5 អនុញ្ញាតឱ្យលោកអ្នកធ្វើការជាមួយក្រាហ្វច្រើនក្នុងពេលតែមួយ។ លោកអ្នកអាចរៀបចំក្រាហ្វទាំងនេះតាមចំណូលចិត្តរបស់លោកអ្នកតាមរយៈម៉ឺនុយ «Windows»។
សេចក្ដីសន្និដ្ឋាន៖ ការបង្កើនការជួញដូររបស់លោកអ្នកជាមួយវត្ថុ
ការស្ទាត់ជំនាញក្នុងការប្រើវត្ថុវិភាគនៅក្នុង Deriv MT5 មានសារៈសំខាន់ក្នុងការបង្កើនសមត្ថភាពជួញដូររបស់លោកអ្នក។ តាមរយៈការយល់ដឹងអំពីវត្ថុផ្សេងៗដែលមាន ការប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់តម្រូវការវិភាគជាក់លាក់របស់លោកអ្នក និងការកែសម្រួលក្រាហ្វរបស់លោកអ្នក លោកអ្នកអាចបង្កើនការវិភាគបច្ចេកទេសរបស់លោកអ្នកបានយ៉ាងច្រើន។ នៅពេលលោកអ្នកមានវឌ្ឍនភាពក្នុងដំណើរជួញដូររបស់លោកអ្នក សូមបន្ត
Quiz
តើឧបករណ៍មួយណាត្រូវបានប្រើដើម្បីកំណត់កម្រិតតម្លៃសំខាន់ៗ ដូចជាកម្រិតគាំទ្រ និងកម្រិតទប់ទល់?
តើបន្ទាត់ Gann ជាអ្វី?
តើលោកអ្នកអាចកែសម្រួលវត្ថុក្រាហ្វិកនៅក្នុង Deriv MT5 ដោយរបៀបណា?


