ការប្រើប្រាស់ក្រាហ្វឱ្យស្ទាត់ជំនាញក្នុង Deriv MT5
ការប្រើប្រាស់ក្រាហ្វឱ្យស្ទាត់ជំនាញក្នុង Deriv MT5
ក្រាហ្វគឺជាឧបករណ៍សំខាន់សម្រាប់អ្នកជួញដូរដែលប្រើវេទិកា Deriv MT5 វេទិកា Deriv MT5 ព្រោះក្រាហ្វអនុញ្ញាតឱ្យមើលឃើញចលនាតម្លៃតាមពេលវេលា។ មេរៀននេះនឹងបន្ថែមលើព័ត៌មានដែលមាននៅក្នុងវីដេអូ ដោយពិនិត្យមើលប្រភេទក្រាហ្វ Timeframe និងជម្រើសកែសម្រួលផ្សេងៗដែលមាននៅក្នុង Deriv MT5។ ការយល់ដឹងអំពីរបៀបប្រើក្រាហ្វឱ្យមានប្រសិទ្ធភាពនឹងជួយបង្កើនការវិភាគបច្ចេកទេស និងលទ្ធផលជួញដូរទាំងមូលរបស់លោកអ្នក។
ប្រភេទក្រាហ្វក្នុង Deriv MT5
Deriv MT5 ផ្ដល់ជូនក្រាហ្វសំខាន់ៗចំនួនបីប្រភេទ ដែលឆ្លើយតបនឹងរបៀបវិភាគខុសៗគ្នា៖
- ក្រាហ្វបន្ទាត់៖ ជាប្រភេទក្រាហ្វសាមញ្ញបំផុត ដែលភ្ជាប់តម្លៃបិទក្នុងរយៈពេលជាក់លាក់មួយដោយបន្ទាត់បន្តគ្នា។ ក្រាហ្វនេះផ្ដល់ទិដ្ឋភាពច្បាស់លាស់អំពីនិន្នាការទូទៅ ហើយត្រូវបានប្រើជាញឹកញាប់សម្រាប់ការវាយតម្លៃចលនាតម្លៃដោយមើលភ្លាមៗ។
- ក្រាហ្វរបារ៖ ក្រាហ្វរបារបង្ហាញព័ត៌មានលម្អិតជាងក្រាហ្វបន្ទាត់។ របារនីមួយៗបង្ហាញតម្លៃបើក តម្លៃខ្ពស់បំផុត តម្លៃទាបបំផុត និងតម្លៃបិទ សម្រាប់រយៈពេលជាក់លាក់មួយ។ បន្ទាត់បញ្ឈរនៃរបារបង្ហាញជួរតម្លៃ ខណៈដែលសញ្ញាដេកតំណាងឱ្យតម្លៃបើក និងតម្លៃបិទ។ ទម្រង់នៃការបង្ហាញនេះផ្ដល់ការយល់ដឹងអំពីភាពប្រែប្រួលនៃទីផ្សារ និងចលនាតម្លៃ។
- ក្រាហ្វ Candlestick៖ ក្រាហ្វ Candlestick បង្ហាញទិន្នន័យតម្លៃតាមរបៀបដែលមើលឃើញខុសប្លែកពីគេ ដោយមានព័ត៌មានដូចក្រាហ្វរបារ ប៉ុន្តែមានទិដ្ឋភាពរូបភាពកាន់តែទាក់ទាញ។ Candlestick នីមួយៗមានតួដែលបង្ហាញតម្លៃបើក និងតម្លៃបិទ រួមជាមួយសរសៃ (wick) ដែលបង្ហាញតម្លៃខ្ពស់បំផុត និងតម្លៃទាបបំផុត។ ពណ៌របស់ Candlestick បង្ហាញថា ទីផ្សារបានឡើង ឬចុះក្នុងរយៈពេលនោះ។ ក្រាហ្វប្រភេទនេះត្រូវបានគេពេញនិយមជាពិសេស ដោយសារអាចបង្ហាញពីសន្ទុះទីផ្សារ និងការប្រែទិសដៅ។



Timeframe៖ ឧបករណ៍ជួញដូរដ៏សំខាន់
Timeframe ដែលលោកអ្នកជ្រើសរើសសម្រាប់ក្រាហ្វមានសារៈសំខាន់ណាស់ ព្រោះវាកំណត់រយៈពេលដែលចលនាតម្លៃត្រូវបានបង្ហាញ។ Deriv MT5 ផ្ដល់ជូន Timeframe ចំនួន 21 ខុសៗគ្នា ចាប់ពីមួយនាទី (M1) រហូតដល់មួយខែ (MN)។
ការជ្រើសរើស Timeframe ភាគច្រើនអាស្រ័យលើរបៀបជួញដូររបស់លោកអ្នក៖
- ការជួញដូររយៈពេលខ្លី (Scalping និង Day Trading)៖ អ្នកជួញដូរដែលផ្ដោតលើចលនាតម្លៃរយៈពេលខ្លី ដូចជាអ្នកជួញដូរ Scalping និង Day Trading អាចប្រើ Timeframe ទាប (M1 ដល់ M15) ដើម្បីទទួលបានប្រាក់ចំណេញលឿនពីការប្រែប្រួលតម្លៃតិចតួច។
- Swing Trading៖ អ្នកជួញដូរដែលប្រើវិធីសាស្ត្ររយៈពេលមធ្យម ប្រហែលជាចូលចិត្ត Timeframe ដូចជា M30, H1 ឬ H4 ដើម្បីវិភាគនិន្នាការ និងសកម្មភាពតម្លៃក្នុងរយៈពេលវែងជាងមុន។
- អ្នកជួញដូរដែលតាមរកការជួញដូររយៈពេលវែង ជាធម្មតាប្រើក្រាហ្វប្រចាំថ្ងៃ (D1) ឬប្រចាំសប្ដាហ៍ (W1) ដើម្បីកំណត់និន្នាការទូទៅរបស់ទីផ្សារ និងវិភាគកម្រិតតម្លៃសំខាន់ៗ។
ការប្ដូររវាង Timeframe ក្នុង Deriv MT5 គឺងាយស្រួលណាស់។ អ្នកជួញដូរអាចប្រើរបារឧបករណ៍ ម៉ឺនុយ «Charts» ឬគ្រាន់តែចុចកណ្ដុរស្ដាំលើក្រាហ្វ ដើម្បីជ្រើសរើស Timeframe ដែលចង់បាន។

ការកែសម្រួលក្រាហ្វរបស់លោកអ្នក
ការកែសម្រួលក្រាហ្វក្នុង Deriv MT5 អនុញ្ញាតឱ្យលោកអ្នកកែសម្រួលរូបរាង និងមុខងារនៃក្រាហ្វ ឱ្យស័ក្តិសមជាងមុនទៅនឹងចំណូលចិត្តជួញដូររបស់លោកអ្នក៖
- លក្ខណសម្បត្តិក្រាហ្វ៖ សូមចុចកណ្ដុរស្ដាំលើក្រាហ្វ ហើយជ្រើសរើស «Properties» ឬចុច F8 ដើម្បីបើកម៉ឺនុយដែលលោកអ្នកអាចកែសម្រួលការកំណត់ផ្សេងៗ។ នៅក្នុងផ្ទាំង «Common» លោកអ្នកអាចជ្រើសរើសរវាងក្រាហ្វបន្ទាត់ ក្រាហ្វរបារ ឬក្រាហ្វ Candlestick បើកដំណើរការ «Chart Shift» សម្រាប់ការអាប់ដេតភ្លាមៗ និងប្រើជម្រើសកំណត់មាត្រដ្ឋានយ៉ាងជាក់លាក់។
- ជម្រើសបង្ហាញ៖ នៅក្រោមផ្ទាំង «Show» លោកអ្នកអាចកែសម្រួលព័ត៌មានដែលត្រូវបង្ហាញលើក្រាហ្វ រួមមានឈ្មោះនិមិត្តសញ្ញាជួញដូរ Timeframe បន្ទាត់ OHLC និងការបង្ហាញបន្ទាត់ Bid និង Ask។
- ឈុតពណ៌៖ នៅក្នុងផ្ទាំង «Colors» លោកអ្នកអាចជ្រើសរើសបន្សំពណ៌ដែលចូលចិត្តសម្រាប់ធាតុផ្សេងៗនៃក្រាហ្វ។ មិនថាលោកអ្នកចូលចិត្តផ្ទៃខាងក្រោយងងឹតជាមួយ Candlestick ពណ៌ភ្លឺ ឬស្បែកធីមភ្លឺក៏ដោយ លទ្ធភាពកែសម្រួលឈុតពណ៌ជួយឱ្យក្រាហ្វកាន់តែងាយអាន។
ជាងនេះទៅទៀត លោកអ្នកអាចរៀបចំក្រាហ្វច្រើនតាមតម្រូវការជួញដូររបស់លោកអ្នក។ គ្រាន់តែប្រើម៉ឺនុយ «Windows» ដើម្បីជ្រើសរើសប្រភេទការរៀបចំដែលលោកអ្នកចូលចិត្ត សម្រាប់ការមើលប្រកបដោយប្រសិទ្ធភាពបំផុត។
សេចក្ដីសន្និដ្ឋាន៖ ការលើកកម្ពស់ការជួញដូររបស់លោកអ្នកដោយប្រើក្រាហ្វឱ្យមានប្រសិទ្ធភាព
ការប្រើប្រាស់ក្រាហ្វក្នុង Deriv MT5 ឱ្យស្ទាត់ជំនាញគឺចាំបាច់ណាស់ សម្រាប់ការបង្កើនសមត្ថភាពជួញដូររបស់លោកអ្នក។ តាមរយៈការយល់ដឹងអំពីប្រភេទក្រាហ្វផ្សេងៗ ការប្រើ Timeframe ដែលស័ក្តិសម និងការកែសម្រួលទិដ្ឋភាពបង្ហាញ លោកអ្នកអាចបង្កើនការវិភាគបច្ចេកទេសរបស់លោកអ្នកបានយ៉ាងច្រើន។ នៅពេលលោកអ្នកមានវឌ្ឍនភាពក្នុងដំណើរជួញដូររបស់លោកអ្នក សូមបន្តកែលម្អជំនាញប្រើក្រាហ្វ ហើយអនុវត្តអ្វីដែលលោកអ្នករៀនសូត្រ ដើម្បីធ្វើការសម្រេចចិត្តជួញដូរប្រកបដោយការយល់ដឹង។
Quiz
តើតារាងប្រភេទណាក្នុង Deriv MT5 ដែលតភ្ជាប់តម្លៃបិទតាមពេលវេលាដោយប្រើបន្ទាត់បន្តគ្នា?
តើគោលបំណងនៃការប្រើប្រាស់ timeframe ផ្សេងៗគ្នាក្នុងការជួញដូរគឺជាអ្វី?
តើអ្នកជួញដូរអាចកែសម្រួលគំនូសតាងរបស់ពួកគេនៅក្នុង Deriv MT5 យ៉ាងដូចម្តេច?


