រំលងទៅមាតិកាចម្បង
មេរៀន
1
Deriv MT5 | កម្រិតចាប់ផ្ដើម

ណែនាំអំពី Deriv MT5

រយៈពេល
6
នាទី

សូមស្វាគមន៍មកកាន់មេរៀនណែនាំរបស់យើងអំពី Deriv MT5! វេទិកានេះត្រូវបានរចនាឡើងដើម្បីជាទីកន្លែងដំបូងសម្រាប់ការជួញដូរ Contracts for Difference (CFD) ដែលអនុញ្ញាតឱ្យលោកអ្នកប៉ាន់ស្មានអំពីចលនាតម្លៃនៃទ្រព្យសកម្មមូលដ្ឋានផ្សេងៗ។ ក្នុងមេរៀននេះ យើងនឹងបង្ហាញអំពីមុខងារសំខាន់ៗ និងអត្ថប្រយោជន៍របស់ Deriv MT5 ដើម្បីជួយលោកអ្នកចាប់ផ្ដើមដំណើរជួញដូរ។

‍

ទិដ្ឋភាពទូទៅនៃ Deriv MT5

Deriv MT5 ត្រូវបានបង្កើតឡើងលើវេទិកា MetaTrader 5 ដ៏ល្បីល្បាញ ដែលមានកេរ្តិ៍ឈ្មោះខ្ពស់ខាងចំណុចប្រទាក់ងាយស្រួលប្រើ និងសមត្ថភាពជួញដូរកម្រិតខ្ពស់។ វេទិកានេះបំពាក់ឱ្យអ្នកជួញដូរនូវឧបករណ៍គូសតារាងដ៏មានអានុភាព និងសូចនាករបច្ចេកទេសជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យពួកគេវិភាគនិន្នាការទីផ្សារ និងធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់អំពីការជួញដូររបស់ពួកគេ។
‍

មុខងារសំខាន់ៗរបស់ Deriv MT5

  1. បទពិសោធន៍ងាយស្រួលប្រើ៖ Deriv MT5 ត្រូវបានរចនាឡើងឱ្យងាយយល់ និងត្រង់ៗ។ លោកអ្នកនឹងឃើញថាងាយស្រួលក្នុងការប្រើប្រាស់ ដែលអនុញ្ញាតឱ្យលោកអ្នករៀនពីរបៀបជួញដូរបានយ៉ាងឆាប់រហ័ស និងចាប់ផ្ដើមក្នុងផ្សារ។
    ‍
  2. ការវិភាគទីផ្សារដ៏មានតម្លៃ៖ តារាងកម្រិតខ្ពស់ និងសូចនាករបច្ចេកទេសដែលមាននៅលើ Deriv MT5 ផ្ដល់នូវការយល់ដឹងសំខាន់ៗអំពីចលនាទីផ្សារ។ ឧបករណ៍ទាំងនេះជួយលោកអ្នកកំណត់អត្តសញ្ញាណនិន្នាការ និងព្យាករអំពីការវិវត្តតម្លៃដែលអាចកើតមាន ដែលជួយឱ្យលោកអ្នកធ្វើការសម្រេចចិត្តជួញដូរបានកាន់តែឆ្លាតវៃ។
    ‍
  3. ជម្រើសជួញដូរចម្រុះ៖ វេទិកានេះផ្ដល់ឧបករណ៍ជួញដូរជាច្រើនប្រភេទ រួមមានរូបិយប័ណ្ណដ៏ពេញនិយម ភាគហ៊ុន ទំនិញ និងសន្ទស្សន៍យោង។ ការជ្រើសរើសដ៏ទូលំទូលាយនេះអនុញ្ញាតឱ្យលោកអ្នករកឃើញឱកាសដែលស្របនឹងយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក។
    ‍
  4. បទពិសោធន៍ដែលអាចកែសម្រួលបាន៖ មនុស្សម្នាក់ៗមានគោលដៅ និងរចនាប័ទ្មជួញដូរផ្ទាល់ខ្លួន។ Deriv MT5 ទទួលស្គាល់ចំណុចនេះដោយផ្ដល់ប្រភេទគណនីផ្សេងៗ ដើម្បីឆ្លើយតបនឹងចំណូលចិត្ត និងតម្រូវការជួញដូររបស់បុគ្គលម្នាក់ៗ។
    ‍

ប្រភេទគណនីដែលមាននៅលើ Deriv MT5

នៅពេលជួញដូរលើ Deriv MT5 លោកអ្នកមានជម្រើសគណនីជាច្រើន ដែលនីមួយៗត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការជួញដូរខុសៗគ្នា៖

  • គណនី Standard៖ គណនីដែលអាចប្រើប្រាស់បានច្រើនបែបយ៉ាង សមស្របសម្រាប់ទាំងអ្នកចាប់ផ្ដើមដំបូង និងអ្នកជួញដូរមានបទពិសោធន៍ ដោយផ្ដល់ Spread និងថ្លៃ Swap ប្រកួតប្រជែង។ គណនីនេះគាំទ្រឧបករណ៍ជាច្រើនប្រភេទ ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់គ្រប់ការប្រើប្រាស់។
    ‍
  • គណនី Swap-Free៖ សមស្រប់បំផុតសម្រាប់យុទ្ធសាស្ត្រជួញដូររយៈពេលវែង គណនីនេះលុបបំបាត់ថ្លៃ Swap ពេលយប់ ដែលអនុញ្ញាតឱ្យលោកអ្នកកាន់ទីតាំងបានក្នុងរយៈពេលយូរ ដោយមិនមានការចំណាយបន្ថែម។
    ‍
  • គណនី Zero Spread៖ គណនីនេះផ្ដល់កម្រៃជើងសារជួញដូរថេរ ដែលធ្វើឱ្យមានតម្លាភាពអំពីការចំណាយលើការជួញដូររបស់លោកអ្នក។ វាមានប្រយោជន៍ជាពិសេសសម្រាប់អ្នកជួញដូរ Scalping និងអ្នកជួញដូរក្នុងថ្ងៃ ដែលចង់គេចពីផលប៉ះពាល់នៃ Spread ដែលប្រែប្រួល។
    ‍
  • គណនី Financial៖ គណនីនេះផ្ដោតលើការជួញដូរក្នុងផ្សារហិរញ្ញវត្ថុ ដោយផ្ដល់ការចូលប្រើ Spread ទាបបំផុតដែលមាន ដែលធ្វើឱ្យវាសមស្របបំផុតសម្រាប់អ្នកជួញដូរប្រេកង់ខ្ពស់។
    ‍
  • គណនីមាស៖ គណនីនេះអនុញ្ញាតឱ្យជួញដូរមាស និងលោហធាតុមានតម្លៃ ដោយមាន Spread តូចជាង ដើម្បីបង្កើនតម្លៃអតិបរមាសម្រាប់អ្នកជួញដូរក្នុងទីផ្សារនេះ។
    ‍
  • គណនី Financial STP៖ ដោយមិនមានកម្រៃជើងសារ និងមាន Spread ធំជាង គណនីនេះផ្ដល់ការចូលរួមក្នុងទីផ្សារដោយផ្ទាល់ ដោយគ្មានថ្លៃជួញដូរបន្ថែម ដែលធ្វើឱ្យវាសមស្របសម្រាប់យុទ្ធសាស្ត្រជួញដូរចម្រុះ។
    ‍

សេចក្ដីសន្និដ្ឋាន

សរុបមក Deriv MT5 គឺជាវេទិកាដ៏ទូលំទូលាយដែលឆ្លើយតបនឹងតម្រូវការជួញដូរផ្សេងៗ ទោះលោកអ្នកទើបចាប់ផ្ដើម ឬចង់ពង្រឹងយុទ្ធសាស្ត្រជួញដូររបស់លោកអ្នកក៏ដោយ។ ជាមួយចំណុចប្រទាក់ងាយស្រួលប្រើ ឧបករណ៍កម្រិតខ្ពស់ និងប្រភេទគណនីជាច្រើន លោកអ្នកអាចកែសម្រួលបទពិសោធន៍ជួញដូរឱ្យស្របនឹងគោលដៅផ្ទាល់ខ្លួនរបស់លោកអ្នក។

នៅពេលលោកអ្នករៀបចំចូលប្រើ Deriv MT5 សូមចងចាំថា ការយល់ដឹងអំពីមុខងាររបស់វេទិកា និងជម្រើសគណនី នឹងផ្ដល់មូលដ្ឋានរឹងមាំសម្រាប់ការជួញដូររបស់លោកអ្នក។ សូមរង់ចាំមេរៀនបន្ទាប់របស់យើង ដែលយើងនឹងណែនាំលោកអ្នកអំពីរបៀបចូលប្រើ Deriv MT5 ពីកុំព្យូទ័រ ទូរសព្ទ ឬកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់លោកអ្នក! សូមជួញដូរឱ្យបានជោគជ័យ!

‍

‍

Quiz

តើ Deriv MT5 ត្រូវបានប្រើសម្រាប់អ្វីជាចម្បង?

តើប្រភេទគណនីណាដែលលុបបំបាត់កម្រៃ Swap ពេលយប់?

តើគណនី Zero Spread ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

Analyse markets with AI-powered insights

Explore TradersView
WhatsApp