រំលងទៅមាតិកាចម្បង
មេរៀន
9
Deriv MT5 | កម្រិតចាប់ផ្ដើម

ចាប់ផ្ដើមជួញដូរជាមួយ Deriv MT5៖ ប្រអប់ឧបករណ៍ ផ្នែកទី 1

រយៈពេល
10
នាទី

សូមស្វាគមន៍ការត្រឡប់មកវិញក្នុងវគ្គសិក្សារបស់យើងអំពី Deriv MT5! នៅក្នុងមេរៀននេះ យើងនឹងស្វែងយល់អំពីប្រអប់ឧបករណ៍ Deriv MT5 ដែលជាមុខងារដ៏មានប្រសិទ្ធភាព រចនាឡើងដើម្បីជួយលោកអ្នកគ្រប់គ្រង តាមដាន និងពិនិត្យមើលសកម្មភាពជួញដូររបស់លោកអ្នកឱ្យមានប្រសិទ្ធភាព។ ការយល់ដឹងអំពីឧបករណ៍ដែលមានសម្រាប់លោកអ្នក នឹងជួយបង្កើនបទពិសោធន៍ជួញដូរ និងការសម្រេចចិត្តរបស់លោកអ្នក។


ទិដ្ឋភាពទូទៅនៃប្រអប់ឧបករណ៍

ប្រអប់ឧបករណ៍ក្នុង Deriv MT5 មានសារៈសំខាន់សម្រាប់អ្នកជួញដូរនៅលើវេទិកា Deriv MT5 ដោយផ្ដល់ឧបករណ៍ និងព័ត៌មានផ្សេងៗដែលគាំទ្រការសម្រេចចិត្តជួញដូរប្រកបដោយការយល់ដឹង។ ផ្ទាំងនីមួយៗក្នុងប្រអប់ឧបករណ៍មានគោលបំណងផ្សេងៗគ្នា និងផ្ដល់មុខងារប្លែកៗពីគ្នា។
‍

ផ្ទាំងជួញដូរ

សូមចាប់ផ្ដើមជាមួយផ្ទាំងជួញដូរ។ ផ្នែកសំខាន់នេះបង្ហាញព័ត៌មានសំខាន់ៗអំពីជំហរជួញដូររបស់លោកអ្នក រួមទាំងការជួញដូរដែលកំពុងបើក ការបញ្ជាទិញដែលកំពុងរង់ចាំ និងព័ត៌មានលម្អិតនៃគណនី ដូចជា៖

  • Symbol៖ បង្ហាញពីឧបករណ៍ជួញដូរសម្រាប់ការជួញដូរដែលកំពុងបើក ឬការបញ្ជាដែលកំពុងរង់ចាំរបស់លោកអ្នក។
    ‍
  • Ticket៖ លេខសម្គាល់តែមួយគត់សម្រាប់ការបញ្ជា ឬជំហរនីមួយៗ។
    ‍
  • Time៖ បង្ហាញពីពេលវេលាដែលជំហរត្រូវបានបើក ឬការបញ្ជាដែលកំពុងរង់ចាំត្រូវបានដាក់។
    ‍
  • Type៖ បង្ហាញថាតើការបញ្ជាជា Buy, Sell, Buy Stop, Sell Stop ឬប្រភេទផ្សេងទៀត។
    ‍
  • Volume៖ សំដៅលើទំហំនៃការជួញដូររបស់លោកអ្នក ដែលបានកំណត់ជា lot ឬជាឯកតា។
    ‍
  • Price៖ បង្ហាញតម្លៃបច្ចុប្បន្នដែលការជួញដូររបស់លោកអ្នកបើក ឬតម្លៃគោលដៅសម្រាប់ការបញ្ជាដែលកំពុងរង់ចាំ។
    ‍
  • Stop Loss (S/L)៖ បង្ហាញកម្រិត Stop Loss របស់លោកអ្នក ប្រសិនបើបានកំណត់ ហើយនៅទទេ ប្រសិនបើមិនបានកំណត់។
    ‍
  • Take Profit (T/P)៖ បង្ហាញកម្រិត Take Profit ប្រសិនបើលោកអ្នកបានកំណត់ បើមិនដូច្នោះទេ ប្រអប់នេះក៏នៅទទេដែរ។
    ‍
  • Current Price៖ ឆ្លុះបញ្ចាំងពីតម្លៃទីផ្សារបច្ចុប្បន្នរបស់ឧបករណ៍របស់លោកអ្នក។
    ‍
  • Value៖ តំណាងឱ្យតម្លៃទីផ្សារនៃជំហររបស់លោកអ្នក ដែលគណនាដោយផ្អែកលើតម្លៃបច្ចុប្បន្ន និងទំហំកិច្ចសន្យា។
    ‍
  • Swap៖ បង្ហាញពីថ្លៃហិរញ្ញប្បទានពេលយប់ណាមួយ ដែលអាចត្រូវបានគិតសម្រាប់ការកាន់ជំហរ។
    ‍
  • Profit៖ បង្ហាញពីប្រាក់ចំណេញ ឬការខាតបង់ដែលកំពុងប្រែប្រួលសម្រាប់ជំហរដែលកំពុងបើករបស់លោកអ្នក។
    ‍
  • Change៖ ឆ្លុះបញ្ចាំងពីភាគរយនៃការផ្លាស់ប្ដូរតម្លៃទ្រព្យសកម្ម ចាប់តាំងពីជំហរត្រូវបានបើក។
    ‍
  • Comment៖ កំណត់ចំណាំស្រេចចិត្តដែលអាចបន្ថែមទៅក្នុងការបញ្ជារបស់លោកអ្នក ដោយមានកំណត់ត្រឹម 31 តួអក្សរ។
    ‍

ការកែប្រែជំហរ និងការដាក់ប្រាក់

នៅក្នុងផ្ទាំងជួញដូរ លោកអ្នកអាចកែប្រែ ឬបិទជំហរ ឬការបញ្ជាដែលកំពុងរង់ចាំបានដោយផ្ទាល់ ដោយចុចកណ្ដុរខាងស្ដាំលើការបញ្ជា រួចជ្រើសរើស «Modify or Delete»។ ម្យ៉ាងទៀត ការចុចពីរដងលើការបញ្ជានឹងបើកផ្ទាំងព័ត៌មានលម្អិតនៃការបញ្ជាសម្រាប់ធ្វើការកែប្រែ។ ដើម្បីបិទជំហរដោយចុចតែម្ដង សូមចុចប៊ូតុង «X» នៅខាងស្ដាំបំផុតនៃជួរការបញ្ជា។

ជាងនេះទៅទៀត លោកអ្នកក៏អាចដាក់ប្រាក់ចូលគណនីជួញដូរ Deriv MT5 របស់លោកអ្នកបានដោយផ្ទាល់ពីផ្ទាំងជួញដូរ។ សូមចុចប៊ូតុង «+» នៅខាងស្ដាំបំផុតនៃជួរព័ត៌មានគណនីរបស់លោកអ្នក ដើម្បីបើក Deriv Cashier ដែលលោកអ្នកអាចដាក់ប្រាក់បានដោយសុវត្ថិភាព តាមវិធីបង់ប្រាក់ដែលលោកអ្នកពេញចិត្ត។

តាមរយៈការកែសម្រួលព័ត៌មានដែលបង្ហាញក្នុងផ្ទាំងជួញដូរ លោកអ្នកអាចបង្កើនបទពិសោធន៍ជួញដូររបស់លោកអ្នក។ ការចុចកណ្ដុរខាងស្ដាំលើក្បាលជួរឈរណាមួយ អនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់ម៉ឺនុយ «Columns» ដែលលោកអ្នកអាចបន្ថែម ឬលុបជួរឈរ ដោយផ្អែកលើព័ត៌មានដែលពាក់ព័ន្ធបំផុតនឹងយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក។
‍

សេចក្ដីសន្និដ្ឋាន

នៅក្នុងផ្នែកទី 1 នៃមេរៀនអំពីប្រអប់ឧបករណ៍ Deriv MT5 នេះ យើងបានស្វែងយល់អំពីផ្ទាំងជួញដូរ និងមុខងារផ្សេងៗរបស់វា ដែលជួយលោកអ្នកគ្រប់គ្រងសកម្មភាពជួញដូររបស់លោកអ្នក។ ការយល់ដឹងអំពីឧបករណ៍នេះមានសារៈសំខាន់សម្រាប់ការជួញដូរប្រកបដោយប្រសិទ្ធភាព និងការបង្កើនភាពជោគជ័យរបស់លោកអ្នកក្នុងទីផ្សារ។

សូមតាមដានមេរៀនបន្ទាប់ ដែលយើងនឹងស្វែងយល់កាន់តែស៊ីជម្រៅអំពីមុខងារផ្សេងទៀតក្នុងប្រអប់ឧបករណ៍ Deriv MT5! សូមជូនពរឱ្យលោកអ្នកជួញដូរបានជោគជ័យ!

‍

Quiz

តើផ្ទាំង Trade បង្ហាញព័ត៌មានអ្វីខ្លះ?

តើលោកអ្នកអាចកែប្រែ ឬបិទការជួញដូរដែលកំពុងបើកនៅក្នុងផ្ទាំងជួញដូរ (Trade Tab) ដោយរបៀបណា?

តើប៊ូតុង «+» នៅក្នុងផ្ទាំងជួញដូរមានមុខងារអ្វី?

Analyse markets with AI-powered insights

Explore TradersView
WhatsApp