រំលងទៅមាតិកាចម្បង
មេរៀន
3
Deriv MT5 | កម្រិតចាប់ផ្ដើម

ចាប់ផ្ដើមជួញដូរជាមួយ Deriv MT5៖ Market Watch

រយៈពេល
8
នាទី

សូមស្វាគមន៍ការត្រឡប់មកវិញក្នុងវគ្គសិក្សារបស់យើងអំពី Deriv MT5! ក្នុងមេរៀននេះ យើងនឹងស្វែងយល់អំពី Market Watch ដែលជាមុខងារសំខាន់ជួយលោកអ្នកក្នុងការរុករកផ្សារ Forex និងផ្សារជួញដូរប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងពីរបៀបប្រើប្រាស់ Market Watch នឹងជួយបង្កើនសមត្ថភាពរបស់លោកអ្នកក្នុងការតាមដានចលនាតម្លៃ និងធ្វើការសម្រេចចិត្តជួញដូរដោយមានព័ត៌មានគ្រប់គ្រាន់។

‍

តើ Market Watch ជាអ្វី?

Market Watch គឺជាកន្លែងដែលលោកអ្នកអាចរកឃើញតម្លៃបន្តផ្ទាល់សម្រាប់ឧបករណ៍ទាំងអស់ដែលមានសម្រាប់ជួញដូរនៅលើ Deriv MT5 វេទិកា Deriv MT5 រួមមានរូបិយប័ណ្ណ ភាគហ៊ុន ទំនិញ ឧបករណ៍ជួញដូរ និងច្រើនទៀត។ សូមចាត់ទុកវាជាបញ្ជីតាមដានផ្ទាល់ខ្លួនរបស់លោកអ្នក ដែលអនុញ្ញាតឱ្យលោកអ្នកតាមដានអ្វីៗទាំងអស់ដែលលោកអ្នកចាប់អារម្មណ៍បានយ៉ាងងាយស្រួលពីទីតាំងតែមួយ។
‍

មុខងារសំខាន់ៗរបស់ Market Watch

  1. ផ្ទាំង Symbols៖ ផ្ទាំងនេះជាអ្វីដំបូងដែលលោកអ្នកនឹងឃើញនៅពេលចូលទៅកាន់ Market Watch។ វាបង្ហាញបញ្ជីឧបករណ៍ជួញដូរទាំងអស់ដែលមាន។ ដើម្បីកែសម្រួលបញ្ជីនេះ សូមចុចខាងស្ដាំក្នុងផ្ទាំង Symbols រួចជ្រើសរើស «Symbols» ដើម្បីបើកបង្អួច Symbols។ ពីទីនោះ សូមចូលទៅកាន់ «Specifications» ដើម្បីមើល បន្ថែម ឬដកឧបករណ៍ចេញពីបញ្ជីតាមដានរបស់លោកអ្នក។ លោកអ្នកអាចរក្សាបញ្ជីតាមដានឱ្យទាន់សម័យដោយជ្រើសរើស «Show Symbol» សម្រាប់ឧបករណ៍ដែលលោកអ្នកចង់បន្ថែម ឬ «Hide Symbol» សម្រាប់ឧបករណ៍ដែលលោកអ្នកចង់ដកចេញ។
    ‍
  2. Bars និង Ticks៖ នៅក្នុង Market Watch លោកអ្នកអាចប្តូររវាងទិដ្ឋភាព «Bars» និង «Ticks» ៖
    • Bars៖ ទិដ្ឋភាពនេះបង្ហាញចលនាតម្លៃជា Bar ក្នុងរយៈពេលដែលបានជ្រើសរើស (ឧទាហរណ៍ 1 នាទី ម្ដងក្នុងមួយម៉ោង ឬម្ដងក្នុងមួយថ្ងៃ)។ តាមរយៈការវិភាគតម្លៃបើក តម្លៃខ្ពស់បំផុត តម្លៃទាបបំផុត និងតម្លៃបិទក្នុងមួយ Bar នីមួយៗ លោកអ្នកអាចទទួលបានការយល់ដឹងអំពីនិន្នាការទីផ្សារ ភាពប្រែប្រួល និងកម្រិតគាំទ្រ និងកម្រិតទប់ទល់សំខាន់ៗ។
      ‍
    • Ticks៖ មុខងារនេះបង្ហាញការផ្លាស់ប្តូរតម្លៃនីមួយៗតាមរយៈពេលដែលលោកអ្នកបានជ្រើសរើស ដែលអនុញ្ញាតឱ្យលោកអ្នកតាមដានការប្រែប្រួលតម្លៃម្ដងមួយនាទីៗ។
      ‍
  3. ការបន្ថែមឧបករណ៍៖ ដើម្បីបន្ថែមឧបករណ៍ទាំងអស់ដែលមានទៅក្នុងបញ្ជីតាមដានរបស់លោកអ្នកបានយ៉ាងរហ័ស សូមចុចខាងស្ដាំក្នុងផ្ទាំង Symbols រួចជ្រើសរើសជម្រើស «Show All»។ សកម្មភាពនេះអនុញ្ញាតឱ្យលោកអ្នកតាមដានឧបករណ៍ទាំងអស់បានយ៉ាងងាយស្រួល។
    ‍
  4. ការកែសម្រួលជួរឈរ៖ លោកអ្នកអាចកែសម្រួលបញ្ជីតាមដានរបស់លោកអ្នកឱ្យបង្ហាញព័ត៌មានលម្អិតបន្ថែមរួមជាមួយតម្លៃ។ ឧទាហរណ៍ ប្រសិនបើលោកអ្នកចង់មើល Spread ជាមួយតម្លៃ សូមចុចខាងស្ដាំនៅកន្លែងណាក៏បាននៅក្នុងផ្ទាំង Symbols រំកិលទស្សន៍ទ្រនិចលើ «Columns» រួចជ្រើសរើស «Spread»។ ការកែសម្រួលនេះជួយឱ្យលោកអ្នកមើលឃើញព័ត៌មានដែលពាក់ព័ន្ធបំផុតនឹងយុទ្ធសាស្ត្រជួញដូររបស់លោកអ្នក។
    ‍
  5. ផ្ទាំង Details៖ ផ្ទាំង Details ផ្ដល់ព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយអំពីឧបករណ៍ដែលបានជ្រើសរើស រួមទាំងទិន្នន័យសំខាន់ៗដូចជា តម្លៃបើក និងតម្លៃបិទ តម្លៃខ្ពស់បំផុត និងទាបបំផុតប្រចាំថ្ងៃ និងព័ត៌មានជួញដូរពាក់ព័ន្ធផ្សេងទៀត ដែលជួយដល់ដំណើរការវិភាគ និងការសម្រេចចិត្តរបស់លោកអ្នក។
    ‍
  6. ផ្ទាំង Trading៖ ផ្ទាំងនេះធ្វើឱ្យដំណើរការបើកប៉ូស៊ីសិនកាន់តែងាយស្រួល។ លោកអ្នកអាចបញ្ចូលទំហំជួញដូរដែលលោកអ្នកចង់បាន និងជ្រើសរើសទិសដៅដែលលោកអ្នកចង់ជួញដូរ។ វាផ្ដល់ព័ត៌មានចាំបាច់ទាំងអស់សម្រាប់ការអនុវត្តការជួញដូររបស់លោកអ្នកប្រកបដោយប្រសិទ្ធភាព។
    ‍
  7. ផ្ទាំង Ticks៖ ផ្នែកនេះបង្ហាញទិន្នន័យចំណុច Tick ពេលវេលាជាក់ស្ដែងសម្រាប់ឧបករណ៍ដែលបានជ្រើសរើស ដោយបង្ហាញតម្លៃ Bid និង Ask សម្រាប់ចំណុច Tick នីមួយៗ។ នេះមានប្រយោជន៍ជាពិសេសសម្រាប់អ្នកជួញដូរដែលប្រើ scalping ឬយុទ្ធសាស្ត្ររយៈពេលខ្លីផ្សេងទៀត ដែលពឹងផ្អែកលើចលនាតម្លៃរហ័ស។
    ‍
  8. Symbol Specification៖ ដើម្បីចូលមើលព័ត៌មានលម្អិតអំពីឧបករណ៍ជួញដូរនីមួយៗ សូមចុចខាងស្ដាំក្នុងផ្ទាំង Symbols, Details ឬ Trading រួចជ្រើសរើស «Specification» ពីម៉ឺនុយបរិបទ។ នៅទីនេះ លោកអ្នកនឹងឃើញព័ត៌មានអំពីទំហំកិច្ចសន្យា តម្លៃចំណុច Tick អត្រា Swap ម៉ោងជួញដូរ និងលក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត។

សេចក្ដីសន្និដ្ឋាន

ឥឡូវនេះ លោកអ្នកបានស្គាល់មុខងារផ្សេងៗរបស់ Market Watch និងរបៀបប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពហើយ សូមពិចារណាចូលគណនីសាកល្បង Deriv MT5 របស់លោកអ្នកដើម្បីអនុវត្ត។ សូមកែសម្រួលបញ្ជីតាមដានរបស់លោកអ្នកជាមួយឧបករណ៍ដែលលោកអ្នកចាប់អារម្មណ៍បំផុត ហើយស្គាល់ពីតម្លៃពេលវេលាជាក់ស្ដែង និងព័ត៌មានទីផ្សារដ៏មានតម្លៃ។

ការប្រើប្រាស់ Market Watch នឹងជួយបង្កើនសកម្មភាពជួញដូររបស់លោកអ្នកយ៉ាងខ្លាំង ដោយអនុញ្ញាតឱ្យលោកអ្នកធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់ផ្អែកលើទិន្នន័យទីផ្សារគ្រប់ជ្រុងជ្រោយ។ សូមរង់ចាំតាមដានមេរៀនបន្ថែមទៀត ហើយសូមជួញដូរប្រកបដោយភាពរីករាយ!

‍

Quiz

តើមុខងារសំខាន់របស់លក្ខណៈពិសេស Market Watch នៅក្នុង Deriv MT5 គឺជាអ្វី?

តើលោកអ្នកអាចកំណត់ឧបករណ៍ដែលបង្ហាញនៅក្នុងផ្ទាំង Symbols តាមតម្រូវការរបស់លោកអ្នកដោយរបៀបណា?

តើលោកអ្នកអាចរកឃើញព័ត៌មានប្រភេទណាខ្លះនៅក្នុងផ្ទាំងព័ត៌មានលម្អិត?

Analyse markets with AI-powered insights

Explore TradersView
WhatsApp