នៅទីនេះ លោកអ្នកនឹងឃើញលក្ខខណ្ឌដែលទាក់ទងជាក់លាក់ទៅនឹងភ្នាក់ងារទូទាត់ (Payment Agents) របស់យើង។ លក្ខខណ្ឌទាំងនេះគួរអានជាមួយនឹងលក្ខខណ្ឌទូទៅសម្រាប់ដៃគូអាជីវកម្ម (“លក្ខខណ្ឌទូទៅ”)។ ពាក្យណាមួយដែលបានកំណត់និយមន័យនៅក្នុងលក្ខខណ្ឌទាំងនេះ នឹងមានអត្ថន័យដូចដែលបានផ្ដល់ឱ្យនៅក្នុងលក្ខខណ្ឌទូទៅ។
1. ការផ្ដល់សេវាកម្ម
1.1. ប្រសិនបើលោកអ្នកជាភ្នាក់ងារទូទាត់ដែលបានអនុម័ត លោកអ្នកអាចផ្ដល់សេវាកម្មសម្រួលដល់ការផ្ទេរមូលនិធិ ឬការទូទាត់ចូល និងចេញពីគណនី Deriv សម្រាប់អតិថិជនរបស់យើង (“សេវាកម្មទូទាត់”)។
1.2. លោកអ្នកមិនត្រូវផ្ដល់វិធីសាស្ត្រទូទាត់ដល់អតិថិជនណាដែលរស់នៅក្នុងប្រទេសដែលយើងមិនទទួលយកអតិថិជន ឬមិនផ្ដល់សេវារបស់យើងនោះឡើយ។ សូមទាក់ទងមកយើងតាម businesspartners@deriv.com ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម។
1.3. ដោយអនុលោមតាមប្រការ 1.2 លោកអ្នកអាចផ្ដល់វិធីសាស្ត្រទូទាត់ដល់អតិថិជនរបស់យើងដែលចង់ដាក់ប្រាក់ ឬដកប្រាក់នៅលើគេហទំព័ររបស់ Deriv និងអតិថិជនដែលចង់ប្រើប្រាស់វិធីសាស្ត្រទូទាត់ដែលមិនមានក្នុងបណ្ដាញជម្រើសដែលបានចុះបញ្ជីនៅលើគេហទំព័ររបស់យើង។ ប្រសិនបើលោកអ្នកចង់ផ្ដល់វិធីសាស្ត្រទូទាត់របស់លោកអ្នកដល់អតិថិជនដែលរស់នៅក្រៅយុត្តាធិការដែលលោកអ្នកកំពុងប្រតិបត្ដិការ លោកអ្នកត្រូវស្នើសុំ និងទទួលបានការយល់ព្រមពីយើងសិន ដោយផ្ញើអ៊ីមែលទៅកាន់ businesspartners@deriv.com ឬតាមរយៈ live chat ។
1.4. លោកអ្នកត្រូវធានាថា អតិថិជនម្នាក់ៗដាក់ប្រាក់ជាមួយយើងតាមរយៈវិធីសាស្ត្រទូទាត់របស់លោកអ្នក ស្របតាមជំហានដូចខាងក្រោម៖
1.4.1. អតិថិជនដាក់ប្រាក់ជាមួយលោកអ្នក ដោយប្រើវិធីសាស្ត្រទូទាត់ដែលអតិថិជន និងលោកអ្នកបានព្រមព្រៀងគ្នា
1.4.2. លោកអ្នកទទួលបានចំនួនប្រាក់ដែលបានដាក់ និងធ្វើការដាក់ប្រាក់ចំនួនស្មើគ្នាទៅក្នុងគណនីភ្នាក់ងារទូទាត់របស់លោកអ្នក និង
1.4.3. លោកអ្នកផ្ទេរចំនួនប្រាក់ដែលបានដាក់ពីគណនីភ្នាក់ងារទូទាត់របស់លោកអ្នកទៅកាន់គណនី Deriv របស់អតិថិជន។
1.5. លោកអ្នកត្រូវធានាថា អតិថិជនម្នាក់ៗធ្វើការដកប្រាក់តាមរយៈវិធីសាស្ត្រទូទាត់របស់លោកអ្នក ស្របតាមជំហានដូចខាងក្រោម៖
1.5.1. អតិថិជនស្នើសុំដកប្រាក់ចេញពីគណនី Deriv របស់ខ្លួន។
1.5.2. យើងផ្ទេរចំនួនប្រាក់ដកដែលបានស្នើសុំដោយស្វ័យប្រវត្តិពីគណនី Deriv របស់អតិថិជនទៅកាន់គណនីភ្នាក់ងារទូទាត់របស់លោកអ្នក។ ប្រសិនបើគណនីរបស់អតិថិជនត្រូវការផ្ទៀងផ្ទាត់ ដោយមូលហេតុណាមួយ សេចក្ដីស្នើសុំដកប្រាក់នោះនឹងមិនអាចដំណើរការបានទេ រហូតដល់ដំណើរការផ្ទៀងផ្ទាត់ដែលតម្រូវបានបញ្ចប់ និង
1.5.3. លោកអ្នកផ្ទេរចំនួនប្រាក់ដកដែលបានស្នើសុំទៅឲ្យអតិថិជន ដោយប្រើវិធីសាស្ត្រទូទាត់ដែលលោកអ្នក និងអតិថិជនបានព្រមព្រៀងគ្នា។
1.6. យើងរក្សាសិទ្ធិផ្អាក ឬបញ្ចប់វិធីសាស្ត្រទូទាត់របស់លោកអ្នក និង/ឬគណនី Deriv របស់លោកអ្នក ក្នុងករណីមានជម្លោះដែលមិនទាន់ដោះស្រាយ ពាក្យបណ្ដឹង និងការរំលោភប្រើប្រាស់សេវារបស់យើង ប្រសិនបើកំហុសកើតចេញពីលោកអ្នក។
2. កាតព្វកិច្ចរបស់លោកអ្នក
2.1. យើងរក្សាសិទ្ធិដកហូតឋានៈជាភ្នាក់ងារទូទាត់របស់លោកអ្នក ប្រសិនបើលោកអ្នកមិនបំពេញតម្រូវការបរិមាណប្រតិបត្ដិការរបស់យើង។
2.2. លោកអ្នកត្រូវធ្វើការត្រួតពិនិត្យតាមដានលើអតិថិជនរបស់លោកអ្នក។ យើងអាចសុំលោកអ្នកនៅពេលណាមួយ ឲ្យផ្ដល់ព័ត៌មាន និងឯកសារទាំងអស់ ឬមួយចំនួនដែលពាក់ព័ន្ធនឹងអតិថិជនរបស់លោកអ្នក សម្រាប់គោលបំណងនៃច្បាប់ បទប្បញ្ញត្ដិ ឬបម្រាមប្រឆាំងការលាងលុយ ឬការប្រឆាំងហិរញ្ញប្បទានភេរវកម្មដែលយើងត្រូវអនុវត្តតាម។
2.3. លោកអ្នកទទួលខុសត្រូវក្នុងការធានាថា ប្រាក់ណាមួយដែលបានដាក់ទៅក្នុងគណនីភ្នាក់ងារទូទាត់របស់លោកអ្នក ដែលទាក់ទងនឹងការដាក់ប្រាក់ ឬដកប្រាក់របស់អតិថិជនណាមួយដែលធ្វើឡើងតាមរយៈលោកអ្នក (ដូចបានរៀបរាប់ក្នុងប្រការ 1) ត្រូវបានផ្ទេរទៅកាន់គណនី Deriv ត្រឹមត្រូវសម្រាប់អតិថិជននោះ។
2.4. លោកអ្នកត្រូវដាក់សេចក្ដីបដិសេធដែលមើលឃើញបានយ៉ាងច្បាស់ និងនៅជាអចិន្ត្រៃយ៍នៅលើវេទិកាផ្សព្វផ្សាយរបស់លោកអ្នក (ឧទាហរណ៍៖ គេហទំព័រ ទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រឹត្តិប័ត្រព័ត៌មានតាមអ៊ីមែល) ដោយមានខ្លឹមសារដូចខាងក្រោម៖
«Deriv មិនមានទំនាក់ទំនងជាដៃគូជាមួយភ្នាក់ងារទូទាត់ណាមួយឡើយ។ អតិថិជនធ្វើការជាមួយភ្នាក់ងារទូទាត់ ដោយទទួលខុសត្រូវលើហានិភ័យដោយខ្លួនឯង។ សូមណែនាំអតិថិជនឲ្យពិនិត្យមើលលិខិតសញ្ញាបត្របញ្ជាក់ភ្នាក់ងារទូទាត់ និងភាពត្រឹមត្រូវនៃព័ត៌មានទាក់ទងនឹងពួកគេ (នៅលើ Deriv.com ឬកន្លែងផ្សេង) មុនពេលប្រើប្រាស់សេវារបស់ពួកគេ។»
ប្រសិនបើមានការកំណត់ចំនួនអក្សរ លោកអ្នកអាចប្រើប្រាស់កំណែខ្លីដូចខាងក្រោមជំនួសវិញបាន៖
«Deriv មិនមានទំនាក់ទំនងជាមួយភ្នាក់ងារទូទាត់ប្រាក់ទេ។ អតិថិជនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការផ្ទៀងផ្ទាត់លិខិតបញ្ជាក់ និងព័ត៌មានពាក់ព័ន្ធណាមួយ មុននឹងធ្វើការជាមួយពួកគេ»
ការមិនបង្ហាញសេចក្ដីបដិសេធនេះឱ្យឃើញច្បាស់ និងជាប់លាប់ អាចបណ្ដាលឱ្យមានការបញ្ឈប់ស្ថានភាពភ្នាក់ងារទូទាត់ប្រាក់របស់លោកអ្នក។
2.5. លោកអ្នកមិនអាចដកប្រាក់ពីគណនីភ្នាក់ងារទូទាត់ប្រាក់របស់លោកអ្នក ឬតាមរយៈ Deriv P2P បានឡើយ លើកលែងតែយើងសម្រេចលើកលែងជាករណីពិសេសតាមការសម្រេចចិត្តផ្ទាល់របស់យើង។
2.6. លោកអ្នកមិនអាចប្រើប្រាស់គណនីភ្នាក់ងារទូទាត់ប្រាក់របស់លោកអ្នកសម្រាប់ការជួញដូរ ក្នុងកាលៈទេសៈណាមួយឡើយ។
2.7. លោកអ្នកមិនអាចផ្ទេរប្រាក់ពីគណនីភ្នាក់ងារទូទាត់ប្រាក់របស់លោកអ្នកទៅភ្នាក់ងារទូទាត់ប្រាក់ផ្សេងទៀតបានឡើយ លើកលែងតែយើងសម្រេចលើកលែងជាករណីពិសេសតាមការសម្រេចចិត្តផ្ទាល់របស់យើង។
3. ភ្នាក់ងារទូទាត់ Premium
3.1. ការផ្ដល់ និងការដកហូតស្ថានភាពភ្នាក់ងារទូទាត់ប្រាក់ប្រភេទ «premium» គឺស្ថិតនៅក្រោមការសម្រេចចិត្តផ្ទាល់របស់ក្រុមហ៊ុនតែមួយគត់។
3.2. ស្ថានភាពភ្នាក់ងារទូទាត់ប្រាក់ប្រភេទ «premium» ផ្ដល់សិទ្ធិឱ្យលោកអ្នកប្រើប្រាស់មុខងារបន្ថែមមួយចំនួនដែលយើងកំណត់។