រំលងទៅមាតិកាចម្បង

Deriv (BVI) Ltd

កំណែ៖R26|03
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖6 មេសា 2024

ឯកសារនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងលោកអ្នក និង Deriv ហើយគួរអានជាមួយនឹងលក្ខខណ្ឌប្រើប្រាស់ទូទៅរបស់យើង សម្រាប់អតិថិជន (“លក្ខខណ្ឌទូទៅ”)។ ពាក្យណាមួយដែលបានកំណត់និយមន័យនៅក្នុងលក្ខខណ្ឌបន្ថែមទាំងនេះ នឹងមានអត្ថន័យដូចដែលបានផ្ដល់ឱ្យនៅក្នុងលក្ខខណ្ឌទូទៅ។

‍

1. សេចក្ដីផ្ដើម

‍

1.1. លក្ខខណ្ឌបន្ថែមទាំងនេះអនុវត្តចំពោះអតិថិជនទាំងអស់ដែលមានគណនីជាមួយ Deriv (BVI) Ltd។

‍

1.2. ប្រសិនបើមានភាពមិនស៊ីគ្នា ឬភាពខុសគ្នារវាងលក្ខខណ្ឌបន្ថែមទាំងនេះ និង/ឬឯកសារផ្សេងទៀតដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង លក្ខខណ្ឌបន្ថែមទាំងនេះនឹងត្រូវយកជាគោលសម្រាប់គណនីរបស់លោកអ្នកជាមួយ Deriv (BVI) Ltd។

‍

1.3. Deriv (BVI) Ltd. មានអាជ្ញាប័ណ្ណក្រោម Securities and Investment Business Act ដើម្បីធ្វើសេវាកម្មវិនិយោគ ហើយត្រូវបានអនុញ្ញាត និងគ្រប់គ្រងដោយ British Virgin Islands Financial Services Commission (“BVIFSC”)។

‍

2. ការគ្រប់គ្រងថវិការបស់លោកអ្នក

‍

2.1. យើងអាចប្រើប្រាស់ប្រាក់របស់លោកអ្នកដើម្បីបំពេញកាតព្វកិច្ចដែលយើងទទួលបន្ទុកក្នុងការដាក់ប្រាក់កក់ ការកែសម្រួល ឬការទូទាត់ការជួញដូរនិស្សន្ទវត្ថុរបស់លោកអ្នក។

‍

2.2. យើងរក្សាទុកថវិការបស់លោកអ្នកនៅក្នុងគណនីធនាគារដែលផ្ដាច់ដោយឡែកពីគណនីប្រតិបត្តិការរបស់យើង។ ក្នុងករណីក្ស័យធន យើងមានការរៀបចំកម្ចីរវាងយើងនិងក្រុមហ៊ុនមេរបស់យើង ដែលនឹងធានាគ្របដណ្ដប់យ៉ាងហោចណាស់លើបំណុលទាំងឡាយណាដែលជំពាក់ចំពោះអតិថិជន។

‍

3. ការអនុវត្តការបញ្ជាទិញ

‍

3.1. ស្របតាមលក្ខខណ្ឌអាជ្ញាប័ណ្ណរបស់យើង យើងនឹងក្លាយជាដៃគូក្នុងការជួញដូររបស់លោកអ្នក។ យើងនឹងធ្វើការជាភ្នាក់ងារជំនួសលោកអ្នកនៅពេលយើងអនុវត្តការបញ្ជារទិញ-លក់របស់លោកអ្នក ឬធ្វើការជាដៃគូភាគីផ្ទាល់ ដែលយើងនឹងជាទីកន្លែងអនុវត្តតែមួយគត់សម្រាប់ការជួញដូរទាំងអស់។

‍

3.2. នៅពេលមានការបញ្ជារទិញ ឬលក់ឧបករណ៍ជួញដូរណាមួយនៅលើគណនី Deriv MT5 របស់លោកអ្នក ការបញ្ជារបស់លោកអ្នកអាចត្រូវបញ្ជូនទៅកាន់អ្នកផ្ដល់សន្ទនីយភាព ដែលផ្ដល់សេវាកម្មដល់យើង។

‍

4. សំណួរទូទៅ

‍

4.1. ប្រសិនបើលោកអ្នកមានការសាកសួរទាក់ទងនឹងគណនីជួញដូររបស់លោកអ្នកជាមួយ Deriv (BVI) Ltd. លោកអ្នកអាចទាក់ទងមកយើងតាមរយៈមជ្ឈមណ្ឌលជំនួយ របស់យើង ឬដោយការជជែកជាមួយអ្នកតំណាងម្នាក់តាមរយៈការជជែកផ្ទាល់។

‍

4.2. យើងប្ដេជ្ញាដោះស្រាយសំណួររបស់លោកអ្នកឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ហើយសូមថ្លែងអំណរគុណចំពោះការអត់ធ្មត់របស់លោកអ្នកក្នុងការអនុញ្ញាតឱ្យយើងមានពេលវេលាដើម្បីដោះស្រាយបញ្ហានេះ។

‍

4.3. ប្រសិនបើយើងមិនអាចដោះស្រាយសំណួររបស់លោកអ្នកបាន ឬលោកអ្នកមានអារម្មណ៍ថាចម្លើយតបរបស់យើងមិនគាប់ចិត្ត លោកអ្នកអាចដាក់ពាក្យតវ៉ាផ្លូវការមកយើង ដោយធ្វើតាមដំណើរការដែលបានពន្យល់នៅក្នុងផ្នែក «ការតវ៉ា» ខាងក្រោម។

‍

5. ការតវ៉ា

‍

5.1. ប្រសិនបើលោកអ្នកចង់ដាក់ពាក្យតវ៉ាទាក់ទងនឹងសេវាកម្មរបស់យើង លោកអ្នកអាចផ្ញើព័ត៌មានលម្អិតទាក់ទងនឹងការតវ៉ារបស់លោកអ្នកមកយើងតាមរយៈ complaints@deriv.com។ យើងនឹងស៊ើបអង្កេតលើការសាកសួររបស់លោកអ្នក ហើយផ្ញើចម្លើយតបចុងក្រោយទៅលោកអ្នកក្នុងរយៈពេល 15 ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការតវ៉ានោះ។

‍

5.2. ប្រសិនបើការតវ៉ារបស់លោកអ្នកមានលក្ខណៈសំខាន់ (សូមមើលខាងក្រោម) ហើយយើងមិនបានដោះស្រាយការតវ៉ារបស់លោកអ្នកឱ្យបានគាប់ចិត្តក្នុងរយៈពេល 3 ខែ គិតចាប់ពីថ្ងៃទទួលបានការតវ៉ារបស់លោកអ្នក លោកអ្នកអាចបញ្ជូនការតវ៉ារបស់លោកអ្នកទៅ BVIFSC។

‍

5.3. យោងតាមផ្នែក 69B(1) នៃ Regulatory Code ការតវ៉ាមួយត្រូវបានចាត់ទុកថាមានលក្ខណៈសំខាន់ នៅពេលដែលវាអះអាងពីករណីមួយ ឬច្រើនដូចខាងក្រោម៖

‍

5.3.1. ការបំពានច្បាប់គ្រប់គ្រង

‍

5.3.2. ការប្រព្រឹត្ដិអាក្រក់ ការអនុវត្តមិនត្រឹមត្រូវ ឬភាពមិនសមរម្យពីសំណាក់អ្នកកាន់អាជ្ញាប័ណ្ណ ឬអ្នកដឹកនាំ និយោជិត ឬភ្នាក់ងារម្នាក់របស់ខ្លួន

‍

5.3.3. ការធ្វើឡើងវិញ ឬការកើតឡើងម្ដងទៀតនៃបញ្ហាដែលធ្លាប់បានតវ៉ារួចមកហើយ (ទោះជាសំខាន់ឬក៏អត់)។ ឬ

‍

5.3.4. ករណីដែលអ្នកតវ៉ាបានទទួលរង ឬអាចទទួលរងនូវការខាតបង់ផ្នែកហិរញ្ញវត្ថុ ដែលមានលក្ខណៈសារវន្ដទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

‍

WhatsApp