រំលងទៅមាតិកាចម្បង

តើការគណនាកម្រៃជើងសារសម្រាប់ការជួញដូរនៅលើគណនី Deriv MT5 Financial គណនាយ៉ាងដូចម្តេច?

សម្រាប់អតិថិជនថ្មីម្នាក់ៗដែលអ្នកណែនាំ ហើយបានបញ្ចប់ការជួញដូរលើកដំបូងនៅលើ Deriv ចន្លោះថ្ងៃទី 15 ខែមេសា ដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2026 អ្នកនឹងទទួលបានបន្ថែម $3 លើសពីកម្រៃជើងសារធម្មតារបស់អ្នក។ មិនមានកម្រិតអប្បបរមាទេ — រាល់ការជួញដូរលើកដំបូងទាំងអស់ត្រូវបានរាប់បញ្ចូល។

កម្រៃជើងសារ = (ទំហំជួញដូរគិតជា USD) × (អត្រាកម្រៃជើងសារ) ÷ 100,000

ដើម្បីគណនាទំហំជួញដូរគិតជា USD៖

ទំហំជួញដូរគិតជា USD = (ទំហំគិតជា lot) × (ទំហំកិច្ចសន្យា) × (តម្លៃប្រតិបត្តិ) × (អត្រាប្ដូរទៅជា USD)

ឧទាហរណ៍នៃការគណនាជាមួយ EUR/USD

ឧបមាថា៖

  • លោកអ្នកបានជួញដូរ EUR/USD ចំនួន 1 lot
  • កិច្ចសន្យានីមួយៗ = 100,000 units (ទំហំកិច្ចសន្យា Forex ស្តង់ដារ)
  • តម្លៃបច្ចុប្បន្នគឺ 1.10
  • អត្រាប្ដូរប្រាក់ = 1 (ដោយសារវាគិតជា USD)
  • អត្រាកម្រៃជើងសារ (មួយភាគី) គឺ $10 ក្នុងរាល់ 100,000 USD ដែលបានជួញដូរ

របៀបគណនា

1. ស្វែងរកទំហំជួញដូរគិតជា USD៖

1 (lot) × 100,000 (ទំហំកិច្ចសន្យា) × 1.10 (តម្លៃ) × 1 (អត្រា USD) = 10,000 USD

ដូច្នេះ ទំហំជួញដូរសរុប = 110,000 USD

2. អនុវត្តរូបមន្តកម្រៃជើងសារ៖

កម្រៃជើងសារ= (110,000 × 10) ÷ 100,000 = 11 USD

ដូច្នេះ កម្រៃជើងសារ $11 ក្នុងមួយភាគី

3. ប្រសិនបើលោកអ្នកបើក និងបិទការជួញដូរ (round trade)៖

11×2 = 22

កម្រៃជើងសារសរុប $22

នៅតែត្រូវការជំនួយមែនទេ?

WhatsApp