តើកម្រៃជើងសារសម្រាប់ការជួញដូរនៅលើ Deriv cTrader ត្រូវបានគណនាយ៉ាងដូចម្តេច?
សម្រាប់អតិថិជនថ្មីម្នាក់ៗដែលអ្នកណែនាំ ហើយបានបញ្ចប់ការជួញដូរលើកដំបូងនៅលើ Deriv ចន្លោះថ្ងៃទី 15 ខែមេសា ដល់ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2026 អ្នកនឹងទទួលបានបន្ថែម $3 លើសពីកម្រៃជើងសារធម្មតារបស់អ្នក។ មិនមានកម្រិតអប្បបរមាទេ — រាល់ការជួញដូរលើកដំបូងទាំងអស់ត្រូវបានរាប់បញ្ចូល។
កម្រៃជើងសារ = (ទំហំជួញដូរគិតជា USD) × (អត្រាកម្រៃជើងសារ) ÷ 100,000
ដើម្បីគណនាទំហំជួញដូរគិតជា USD៖
ទំហំជួញដូរគិតជា USD = (ទំហំគិតជា lot) × (ទំហំកិច្ចសន្យា) × (តម្លៃប្រតិបត្តិ) × (អត្រាប្ដូរទៅជា USD)
ឧទាហរណ៍នៃការគណនាជាមួយ BTC/USD
សន្មតថា៖
- លោកអ្នកបានជួញដូរ 1 lot នៃ BTC/USD
- កិច្ចសន្យានីមួយៗ = Bitcoin 1
- តម្លៃបច្ចុប្បន្នគឺ 60,000 USD
- អត្រាប្ដូរ = 1 (ដោយសារវាគិតជា USD)
- អត្រាកម្រៃជើងសារ (ម្ខាង) គឺ $10 ក្នុងរាល់ 100,000 USD ដែលបានជួញដូរ
វិធីគណនា៖
1. រកទំហំជួញដូរគិតជា USD៖
1 (lot) × 1 (ទំហំកិច្ចសន្យា) × 60,000 (តម្លៃ) × 1 (អត្រា USD) = 60,000 USD
ដូច្នេះ ទំហំជួញដូរសរុប = 60,000 USD
2. អនុវត្តរូបមន្តកម្រៃជើងសារ៖
កម្រៃជើងសារ= (60,000 × 10) ÷ 100,000 = 6 USD
ដូច្នេះ កម្រៃជើងសារ $6 ក្នុងមួយភាគី
3. ប្រសិនបើលោកអ្នកបើក និងបិទការជួញដូរ (round trade)៖
6×2 = 12
កម្រៃជើងសារសរុប $12