រំលងទៅមាតិកាចម្បង

Deriv អបអរខួបអនុស្សាវរីយ៍ 26 ឆ្នាំ ដោយទទួលបានពានរង្វាន់ទាំង 2 នៅក្នុងពិព័រណ៍ Forex Expo Dubai

14 តុលា 2025
Deriv អបអរខួបអនុស្សាវរីយ៍ 26 ឆ្នាំ ដោយទទួលបានពានរង្វាន់ទាំង 2 នៅក្នុងពិព័រណ៍ Forex Expo Dubai
  • Deriv ត្រូវបានគេដាក់ឈ្មោះជា វេទិកាជួញដូរអនឡាញដែលមានភាពច្នៃប្រឌិតបំផុត (Global 2025)
  • លោកស្រី Joanna Frendo ប្រធានផ្នែកហានិភ័យ និងអនុលោមភាពកំពូល ទទួលបានការទទួលស្គាល់ Women in Forex ចំពោះភាពជាអ្នកដឹកនាំគំរូ

ទីក្រុង Dubai ប្រទេស UAE ថ្ងៃទី 14 ខែតុលា ឆ្នាំ 2025– Deriv ដែលជាក្រុមហ៊ុនផ្ដល់សេវាជួញដូរអនឡាញឈានមុខគេពិភពលោក បានប្រកាសពីជ័យជម្នះទាំង 2 ក្នុងពិព័រណ៍ Forex Expo Dubai 2025 ដោយទទួលបានពានរង្វាន់ វេទិកាជួញដូរអនឡាញដែលមានភាពច្នៃប្រឌិតបំផុត (Global, 2025) ចំណែកឯលោកស្រី Joanna Frendo បានទទួលឋានៈដ៏មានកិត្យានុភាព ប្រធានផ្នែកអនុលោមភាព និងហានិភ័យប្រចាំឆ្នាំ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Women in Forex Awards ដែលប្រព្រឹត្តទៅនៅក្នុងពិព័រណ៍ Forex Expo Dubai។

កិត្តិយសទាំងនេះសម្គាល់ឱ្យឃើញពីបេតិកភណ្ឌ 26 ឆ្នាំរបស់ Deriv និងបញ្ជាក់ពីការផ្ដោតលើការច្នៃប្រឌិតផលិតផល និងអភិបាលកិច្ចដ៏តឹងរ៉ឹង។

ការច្នៃប្រឌិតកំណត់និយមន័យថ្មីនៃឧត្តមភាពក្នុងការជួញដូរ

ពានរង្វាន់វេទិការបស់ Deriv បង្ហាញពីការលើកកម្ពស់ជាបន្តបន្ទាប់ទាំងល្បឿន ភាពងាយស្រួលប្រើប្រាស់ និងឧបករណ៍សម្រាប់ដៃគូ។ ការធ្វើបច្ចុប្បន្នភាពថ្មីៗរួមមានការបើកដំណើរការ ការជួញដូរបែបចម្លង ឬ Copy Trading នៅលើ MT5 និងការពង្រីក កម្មវិធី Master Partner ទៅលើប្រភេទចំណេញបន្ថែម និងជម្រើស។ ភាពរីកចម្រើនទាំងនេះទទួលបានការគាំទ្រពីការប្រើប្រាស់ AI ប្រកបដោយវិចារណញាណនៅគ្រប់ដំណាក់កាលនៃការសាកល្បង ការគាំទ្រ និងប្រតិបត្តិការ ដែលជួយឱ្យមានការចេញផ្សាយលឿនជាងមុន ដោយមិនប៉ះពាល់ដល់ភាពជឿទុកចិត្តបាន ឬការអនុលោមភាព។ ក្រុមហ៊ុនអនុវត្ត AI ដោយមានការត្រួតពិនិត្យពីមនុស្ស និងច្បាប់ការពារច្បាស់លាស់ ដើម្បីផ្ដល់អត្ថប្រយោជន៍ដែលសំខាន់សម្រាប់អតិថិជន និងដៃគូ។

«ក្រុមការងាររបស់យើងផ្ដោតយ៉ាងសកម្មលើការធ្វើឱ្យការជួញដូរកាន់តែសាមញ្ញ លឿន និងងាយស្រួលចូលប្រើប្រាស់» លោក Prakash Bhudia ប្រធានផ្នែកជួញដូរ និងកំណើននៅ Deriv បានមានប្រសាសន៍ថា។ «ការទទួលស្គាល់នេះបញ្ជាក់ពីវឌ្ឍនភាពដែលយើងកំពុងសម្រេចបាន និងជំរុញទឹកចិត្តយើងឱ្យបន្តផ្ដល់ការកែលម្អដែលសំខាន់បំផុតសម្រាប់អតិថិជន និងដៃគូរបស់យើង»។

ភាពជាអ្នកដឹកនាំផ្នែកអនុលោមភាព៖ លោកស្រី Joanna Frendo ទទួលបានកិត្តិយសចំពោះការជំរុញកំណើនប្រកបដោយទំនួលខុសត្រូវ

ពានរង្វាន់របស់លោកស្រី Joanna ទទួលស្គាល់ភាពជាអ្នកដឹកនាំជាងពីរទសវត្សរ៍ក្នុងការកសាងក្របខណ្ឌអនុលោមភាពសកលភាព និងប្រព័ន្ធការពារការលួចលាស់ដែលជួយជំរុញកំណើនប្រកបដោយទំនួលខុសត្រូវ។ ចំណុចសំខាន់ថ្មីៗ ក្រោមការទទួលខុសត្រូវរបស់លោកស្រី គឺការទទួលបានអាជ្ញាបណ្ណពី អាជ្ញាធរមូលបត្រ និងទំនិញនៃ UAE (SCA) ដែលពង្រឹងវត្តមានដែលត្រូវបានគ្រប់គ្រងរបស់ក្រុមហ៊ុន និងអនុញ្ញាតឱ្យមានសេវាកម្មដែលស្របតាមតំបន់នៅក្នុងប្រទេស UAE។

«ខ្ញុំមានកិត្តិយសចំពោះការទទួលស្គាល់នេះ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ក្រុមការងារអនុលោមភាព និងហានិភ័យទាំងមូលរបស់យើង» លោកស្រី Joanna Frendo ប្រធានផ្នែកហានិភ័យ និងអនុលោមភាពកំពូលនៅ Deriv បានមានប្រសាសន៍ថា។ «ការត្រួតពិនិត្យដ៏រឹងមាំ និងអាចសម្របទៅតាមស្ថានភាពគឺជាគ្រឹះនៃការច្នៃប្រឌិត និងការជឿទុកចិត្តពីអតិថិជន ហើយអាជ្ញាបណ្ណ UAE SCA ថ្មីរបស់យើង គឺជាឧទាហរណ៍ច្បាស់លាស់មួយដែលបង្ហាញពីការអនុវត្តជាក់ស្ដែងនេះ»។

ជារួមមក ពានរង្វាន់ទាំងនេះពង្រឹងឱ្យឃើញពីទីតាំងរបស់ Deriv ជាអ្នកនាំមុខគេក្នុងវិស័យជួញដូរអនឡាញ ដោយផ្សារភ្ជាប់ការច្នៃប្រឌិតជាមួយនឹងភាពស្មោះត្រង់ក្នុងការអនុលោមតាមបទបញ្ញត្តិ និងភាពជាអ្នកដឹកនាំទីផ្សារ។ សមិទ្ធផលទាំងនេះបង្ហាញពីទិសដៅយុទ្ធសាស្ត្ររបស់ Deriv ដោយផ្ដោតលើដំណោះស្រាយដែលជំរុញដោយ AI មានសុវត្ថិភាព និងការពង្រីកទីផ្សារប្រកបដោយទំនួលខុសត្រូវ ដើម្បីកំណត់ទិសដៅជំពូកថ្មីនៃហិរញ្ញវត្ថុឌីជីថល។

ដើម្បីដឹងបន្ថែមអំពីសេវាកម្មរបស់ Deriv សូមទាញយកកម្មវិធី Deriv នៅលើ Play Store និង App Store។

ចែករំលែកអត្ថបទ
WhatsApp