Deriv ត្រូវបានគេបោះឆ្នោតជ្រើសរើសជា «ឈ្មួញកណ្ដាលប្រចាំឆ្នាំ» ដោយ FinanceFeeds Awards

ក្រុមហ៊ុនឈ្មួញកណ្ដាលពហុទ្រព្យសកម្មអន្តរជាតិ Deriv បានដណ្ដើមបានចំណងជើង «ឈ្មួញកណ្ដាលប្រចាំឆ្នាំ» នៅក្នុងពិធីប្រគល់រង្វាន់ FinanceFeeds Awards ដែលទទួលស្គាល់ និងលើកកម្ពស់ម៉ាកយីហោដែលមានការអនុវត្តល្អបំផុតនៅក្នុងវិស័យជួញដូរអនឡាញ។
ជ័យជម្នះនៃរង្វាន់នេះកើតចេញពីភាពជោគជ័យរបស់ Deriv ក្នុងការផ្ដល់បទពិសោធន៍ជួញដូរកំពូលជូនអ្នកជួញដូរគ្រប់កម្រិត។ ដោយផ្ដល់ជូននូវផលបត្រចម្រុះ និងបច្ចេកវិទ្យាទំនើបបំផុត វេទិកាជួញដូររបស់ក្រុមហ៊ុនដែលងាយស្រួលប្រើមានទ្រព្យសកម្មអាចជួញដូរបានជាង 200 មុខ គ្របដណ្ដប់លើ Forex ភាគហ៊ុននិងសន្ទស្សន៍ មូលនិធិអេធីអេហ្វ រូបិយប័ណ្ណគ្រីបតូ ទំនិញ និងសន្ទស្សន៍យោងផ្ដាច់មុខរបស់ខ្លួន។
សន្ទស្សន៍សំយោគរបស់ Deriv ត្រាប់តាមចលនា និងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុជាក់ស្ដែងនៅក្នុងពិភពលោក ដោយផ្ដល់ជូនអត្ថប្រយោជន៍ពិសេសតាមរយៈភាពមិនរងផលប៉ះពាល់ពីព្រឹត្តិការណ៍ជាក់ស្ដែងនានា។ ជម្រើសដ៏ទូលំទូលាយនេះផ្ដល់នូវកន្លែងសាកល្បងសម្រាប់អ្នកជួញដូរក្នុងការសាកល្បង រៀន និងរីកចម្រើន។
ក្នុងពេលជាមួយគ្នានេះ Deriv ស្វាគមន៍អ្នកជួញដូរគ្រប់ប្រភេទ មិនថាលោកអ្នកជាអ្នកចូលថ្មីកំពុងសាកល្បងជួញដូរអនឡាញ ឬជាអ្នកជំនាញដែលស្វែងរកឱកាសជួញដូរចម្រុះនោះទេ ពួកគេអាចឆ្លើយតបនឹងតម្រូវការរបស់លោកអ្នកបាន។ ហើយចំពោះថ្លៃដើម ពួកគេផ្ដល់ជូននូវថ្លៃជួញដូរដែលមានការប្រកួតប្រជែង និងថ្លៃសេវាក្រៅពីការជួញដូរដែលមានលក្ខណៈប្រកួតប្រជែងល្អនៅក្នុងឧស្សាហកម្មនេះ។ ជាងនេះទៀត ពួកគេបានទទួលចំណាត់ថ្នាក់កំពូលៗ លើមាត្រដ្ឋានផ្សេងៗ។ ឈ្មួញកណ្ដាលនេះក៏ផ្ដល់ជូននូវលក្ខខណ្ឌសមស្របសម្រាប់យុទ្ធសាស្ត្រជួញដូរ រចនាប័ទ្ម និងផលបត្រពហុទ្រព្យសកម្មចម្រុះគ្នា។
Deriv មិនមែនដំណើរការតែនៅផ្នែកណាមួយនៃពិភពលោកនោះទេ ក្រុមហ៊ុននេះមានអាជ្ញាបណ្ណដែលគ្របដណ្ដប់លើយុត្តាធិការផ្សេងៗគ្នា។ ពួកគេបានទទួលការអនុម័តពីអាជ្ញាធរគ្រប់គ្រងសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសដូចជា ម៉ាល់ត៍ វ៉ានូអាទូ ឡាប័ន និងកោះវឺជិនអង់គ្លេស។ ប្រសិនបើលោកអ្នកចង់ដឹងបន្ថែមអំពីស្ថានភាពគ្រប់គ្រងរបស់ក្រុមហ៊ុននេះនៅផ្នែកផ្សេងទៀតនៃពិភពលោក លោកអ្នកអាចស្វែងយល់លម្អិតអំពីការគ្រប់គ្រង។
ឈ្មួញកណ្ដាលនេះបានបង្កើតប្រភេទគណនីដ៏ងាយស្រួលមួយហៅថា «Deriv» ដែលដូចជាកន្លែងសម្រាប់គ្រប់តម្រូវការទាំងអស់។ គណនីនេះបើកផ្លូវទៅកាន់វេទិកាដូចជា Deriv Trader SmartTrader Deriv Bot និង Deriv GO។ គោលបំណងគឺ ដើម្បីផ្ដល់ឱកាសដល់អ្នកជួញដូរទទួលបានលក្ខខណ្ឌជួញដូរប្រកួតប្រជែងដោយគ្មានភាពរអាក់រអួលអ្វីឡើយ។ ហើយពួកគេបានធ្វើបានល្អ ប្រភេទគណនីរបស់ពួកគេសាកសមនឹងអ្នកជួញដូរគ្រប់ទំហំ កម្រិតទទួលយកហានិភ័យ និងរចនាប័ទ្មជួញដូរផ្សេងៗគ្នា។
ប៉ុន្ដែនេះមិនមែនទាំងអស់នោះទេ។ Deriv ក៏ផ្ដល់ជូននូវគណនីសាកល្បងផងដែរ ដែលផ្ទុកទៅដោយមូលនិធិនិម្មិត។ វាជាផ្លូវដ៏ល្អឥតខ្ចោះសម្រាប់អ្នកជួញដូរថ្មីក្នុងការអភិវឌ្ឍជំនាញរបស់ពួកគេដោយគ្មានហានិភ័យពិតប្រាកដណាមួយឡើយ។{លក្ខខណ្ឌជួញដូរ ផលិតផល និងវេទិកាអាចខុសគ្នា អាស្រ័យលើប្រទេសដែលលោកអ្នករស់នៅ។}
សម្រង់ពី FinanceFeeds៖
«សូមអបអរសាទរដល់ Deriv និងអ្នកឈ្នះទាំងអស់នៃពិធីប្រគល់រង្វាន់ FinanceFeeds Awards ឆ្នាំនេះ! លោកអ្នកទាំងអស់គ្នាបានបង្ហាញឲ្យឃើញថា លោកអ្នកពិតជាល្អបំផុតនៅក្នុងឧស្សាហកម្មជួញដូរសកល។ មិនត្រឹមតែធ្វើឲ្យអតិថិជនថ្មីដែលមានសក្ដានុពលចាប់អារម្មណ៍ប៉ុណ្ណោះទេ ពួកគេថែមទាំងនឹងពង្រឹងទំនាក់ទំនងជាមួយអតិថិជនបច្ចុប្បន្នរបស់លោកអ្នកទៀតផង។ ការប្ដេជ្ញាចិត្តរបស់ Deriv ក្នុងការធ្វើឲ្យការជួញដូរអនឡាញមានលក្ខណៈប្រជាធិបតេយ្យ និងធ្វើឲ្យវាអាចចូលដំណើរការបានសម្រាប់គ្រប់គ្នាគ្រប់ទីកន្លែង បានធ្វើឲ្យយើងទទួលបានចំណងជើងដ៏មានកិត្យានុភាព «ឈ្មួញកណ្ដាលប្រចាំឆ្នាំ»។ ឈ្មួញកណ្ដាលនេះគឺជាស្តង់ដារពិតប្រាកដសម្រាប់ភាពជោគជ័យ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ពួកគេចំពោះការច្នៃប្រឌិត ភាពងាយស្រួលចូលដំណើរការ និងការគាំទ្រអតិថិជនដ៏ល្អឥតខ្ចោះ។»
សម្រង់ពី Deriv៖
«នៅ Deriv ការផ្ដោតសំខាន់របស់យើងគឺដើម្បីផ្ដល់អំណាចដល់អ្នកជួញដូរគ្រប់កម្រិតជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ទ្រព្យសកម្មចម្រុះ និងធនធានអប់រំ។ ការឈ្នះរង្វាន់ឈ្មួញកណ្ដាលប្រចាំឆ្នាំនេះ គឺជាការអបអរសាទរភាពច្នៃប្រឌិត ការបង្កើតថ្មី ប្រសិទ្ធភាព និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះរបស់យើង។ យើងកំពុងពង្រឹងកម្លាំងទាំងនេះបន្ថែមទៀត ហើយនឹងបន្ដវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដើម្បីផ្ដល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដ៏ល្អបំផុតក្នុងថ្នាក់។»
ជាមួយនឹងប្រវត្តិដែលមានតាំងពីឆ្នាំ 1999 Deriv បានពង្រឹងឋានៈជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មនេះ។ បេសកកម្មរបស់ក្រុមហ៊ុនគឺច្បាស់លាស់៖ ធ្វើឲ្យការជួញដូរអនឡាញមានលក្ខណៈប្រជាធិបតេយ្យ និងធ្វើឲ្យវាអាចចូលដំណើរការបានសម្រាប់គ្រប់គ្នាគ្រប់ទីកន្លែង។ គំនិតនេះជំរុញឲ្យ Deriv ស្វែងរកដំណោះស្រាយថ្មីៗ និងបច្ចេកវិទ្យាទំនើបបំផុតដែលសាកសមទាំងសម្រាប់អ្នកវិនិយោគថ្មី និងអ្នកជួញដូរជំនាញ។
ស្នូលនៃភាពជោគជ័យរបស់ Deriv គឺការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្ដល់ជូននូវផលបត្រទ្រព្យសកម្មចម្រុះ និងវេទិកាងាយស្រួលប្រើប្រាស់។ ភាពងាយស្រួលចូលដំណើរការនេះពង្រីកដល់ចំណុចប្រទាក់កម្មវិធី (API) របស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកអភិវឌ្ឍបង្កើតកម្មវិធី និងគេហទំព័រផ្ទាល់ខ្លួននៅលើវេទិការបស់ឈ្មួញកណ្ដាលនេះ។
ទោះជាយ៉ាងណា Deriv មិនមែនផ្ដោតតែលើលេខនោះទេ។ ពួកគេផ្ដល់តម្លៃខ្ពស់ដល់គុណតម្លៃដូចជា តម្លាភាព ការធ្វើការជាក្រុម និងសមត្ថភាព។ គុណតម្លៃទាំងនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈការិយាល័យសកលចំនួន 20 របស់ពួកគេនៅក្នុងប្រទេសចំនួន 16 ដោយធានាថាក្រុមគាំទ្រពហុភាសារបស់ពួកគេនៅទីនោះជានិច្ច 24 ម៉ោងសម្រាប់អ្នកជួញដូរទូទាំងពិភពលោក។
ការអប់រំក៏ជាផ្នែកដ៏សំខាន់មួយនៃលក្ខណៈពិសេសរបស់ Deriv ផងដែរ ដោយសារពួកគេជឿជាក់ក្នុងការផ្ដល់ចំណេះដឹងចាំបាច់ដល់អ្នកជួញដូរ ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយព័ត៌មាន។ ពួកគេពិតជាចង់ឲ្យអ្នកជួញដូររបស់ពួកគេទទួលបានជោគជ័យ ដូច្នេះពួកគេផ្ដល់ជូននូវធនធានអប់រំជាច្រើន ដូចជាវីដេអូ និងអត្ថបទនានា។
គុណតម្លៃទាំងនេះជំរុញឲ្យមានការទុកចិត្ត និងទំនុកចិត្តក្នុងចំណោមអតិថិជន និងដៃគូក្នុងឧស្សាហកម្មផងដែរ ដែលបានជាមូលហេតុចុងក្រោយនាំមកនូវចំណងជើងដ៏មានកិត្យានុភាព «ឈ្មួញកណ្ដាលប្រចាំឆ្នាំ» នៅក្នុងពិធីប្រគល់រង្វាន់ FinanceFeeds Awards។
អំពី Deriv
Deriv គឺជាឈ្មួញកណ្ដាលដែលមានការបង្កើតឡើងយ៉ាងល្អ និងទទួលបានការគោរពយ៉ាងខ្ពស់ ដែលផ្ដល់នូវអ្វីគ្រប់យ៉ាងដែលមនុស្សម្នាក់អាចរំពឹងទុកបានពីឈ្មួញកណ្ដាលសេវាកម្មពេញលេញមួយ ចាប់ពី FX រហូតដល់រូបិយប័ណ្ណគ្រីបតូ។
Deriv ក៏ត្រូវបានចាត់ទុកថាមានសុវត្ថិភាពសម្រាប់ការជួញដូរ ជាមួយនឹងប្រវត្តិប្រតិបត្តិការដ៏យូរអង្វែង និងកេរ្តិ៍ឈ្មោះដ៏ល្អឥតខ្ចោះ។ នៅ Deriv មានជួរទ្រព្យសកម្ម វេទិកាជួញដូរ សមត្ថភាពជួញដូរឥតគិតថ្លៃ និងឧបករណ៍ស្រាវជ្រាវផ្ដាច់មុខយ៉ាងទូលំទូលាយ។