អបអរខួប 25 ឆ្នាំ៖ ការជឿទុកចិត្ត សេវាកម្ម និងការបង្កើតថ្មីបន្តជំរុញអនាគតរបស់ Deriv

- Deriv កំណត់គោលដៅឆ្ពោះទៅការពង្រីកអាជីវកម្មទូទាំងពិភពលោក ការបង្កើតថ្មី និងយុគសម័យថ្មីនៃភាពជាអ្នកដឹកនាំ ខណៈកំពុងអបអរខួបគម្រប់មួយភាគបួននៃសតវត្សដ៏សំខាន់មួយនេះ។
- មានការដាក់ឲ្យដំណើរការក្របខណ្ឌ CSR ថ្មី ដើម្បីបម្រើសហគមន៍ទាំងក្នុងស្រុក និងពិភពលោក តាមរយៈគម្រោងផ្អែកលើសកម្មភាពដែលអាចពង្រីក និងនិរន្តរភាពបាន។
ថ្ងៃទី 15 ខែតុលា ឆ្នាំ 2024 ទីក្រុង Cyberjaya ប្រទេស Malaysia – Deriv ដែលជាក្រុមហ៊ុនឈ្មួញកណ្ដាលល្បីឈ្មោះមួយក្នុងឧស្សាហកម្មហិរញ្ញវត្ថុ កំពុងអបអរខួបគម្រប់ 25 ឆ្នាំរបស់ខ្លួននៅថ្ងៃនេះ ដែលជាការសម្គាល់ដល់កំណើន និងភាពជាអ្នកដឹកនាំឧស្សាហកម្មរយៈពេលមួយភាគបួននៃសតវត្ស។ ចំណុចសំខាន់នេះកើតឡើងបន្ទាប់ពីការវិវឌ្ឍន៍គួរឲ្យរំភើបជាច្រើនសម្រាប់ក្រុមហ៊ុន រួមមានម៉ូដែលភាពជាអ្នកដឹកនាំរួមថ្មី ការបើកការិយាល័យថ្មីនៅ UK និង Senegal និងពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។
Deriv បានលូតលាស់ក្លាយជាអ្នកដឹកនាំពិភពលោកក្នុងឧស្សាហកម្មជួញដូរអនឡាញ ដែលបច្ចុប្បន្នបម្រើដល់អតិថិជនជាង 2.5 លាននាក់ទូទាំងពិភពលោក និងមានបរិមាណជួញដូរប្រចាំខែលើសពី 650 ពាន់លាន USD។ ការប្ដេជ្ញាចិត្តលើការបង្កើតថ្មីរបស់ក្រុមហ៊ុន បានធ្វើឲ្យមានការណែនាំវេទិកាជួញដូរថ្មីៗ ប្រភេទទ្រព្យសម្បត្ដិចម្រុះ និងធនធានអប់រំដ៏ទូលំទូលាយ។

លោក Jean-Yves Sireau ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Deriv ជាមួយលោក Rakshit Choudhary ជានាយកប្រតិបត្តិរួម
«ថ្ងៃនេះជាថ្ងៃដ៏ធំមួយសម្រាប់ Deriv។ នៅពេលខ្ញុំសម្លឹងមើលថយក្រោយទៅមើលពីកម្រិតកំណើន និងសមិទ្ធផលដែលយើងសម្រេចបាននាពេលកន្លងមក ចាប់តាំងពីយើងចាប់ផ្ដើមនាពេល 25 ឆ្នាំមុន មានមោទនភាពយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់យើង» លោក Jean-Yves Sireau បានមានប្រសាសន៍ដូច្នេះ។ «នេះគឺជាអ្វីដែលបន្តធ្វើឲ្យយើងផ្ដោតលើគ្រប់អ្វីដែល Deriv ចង់សម្រេចក្នុងរយៈពេល 25 ឆ្នាំខាងមុខ។
បច្ចេកវិទ្យា ជាពិសេសឧបករណ៍ AI និងស្វ័យប្រវត្តិកម្ម នឹងបន្តជាកត្តាសំខាន់ក្នុងការធ្វើឲ្យប្រតិបត្ដិការរបស់ Deriv ធន់ចំពោះអនាគត សម្រាប់ឆ្នាំ 2025 និងបន្តទៀត។ ការផ្ដោតសំខាន់គឺនៅលើការធ្វើឲ្យប្រព័ន្ធមានសុវត្ថិភាពកាន់តែខ្ពស់ ការការពារទិន្នន័យអតិថិជន និងការអនុលោមតាមបទបញ្ញត្ដិឲ្យបានទៀងទាត់។ ការបង្កើតថ្មីទាំងនេះនឹងបន្តផ្ដល់ឲ្យអតិថិជននូវបទពិសោធន៍ល្អបំផុតដែលអាចធ្វើទៅបាន ដោយធានាថា Deriv នៅតែមានភាពប្រកួតប្រជែងក្នុងពិភពឌីជីថលដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។
ចំណុចសំខាន់ៗពីឆ្នាំខួប 25 ឆ្នាំរបស់ Deriv៖
- ការអនុម័តម៉ូដែលភាពជាអ្នកដឹកនាំពីរនាក់៖ Deriv បានធ្វើការផ្លាស់ប្ដូរដ៏ធំមួយក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន ដោយដំឡើងឋានៈលោក Rakshit Choudhary ពីតំណែង COO ទៅជានាយកប្រតិបត្ដិរួម ភ្ជាប់ជាមួយស្ថាបនិករបស់ Deriv គឺលោក Jean-Yves Sireau។ ការផ្លាស់ប្ដូរជាយុទ្ធសាស្ត្រនេះ បានប្រើប្រាស់ភាពខ្លាំង និងបទពិសោធន៍ចម្រុះខុសៗគ្នារបស់អ្នកដឹកនាំទាំងពីរនាក់ ដើម្បីកែលម្អការសម្រេចចិត្តសំខាន់ៗសម្រាប់ក្រុមហ៊ុន ខណៈដែលខ្លួនកំពុងពង្រឹងយុទ្ធសាស្ត្រកំណើនរបស់ខ្លួនបន្ថែមទៀត។
- ឆ្នាំ 2024 ក្លាយជាឆ្នាំនៃជ័យលាភីពានរង្វាន់៖ ដើម្បីពង្រឹងភាពជោគជ័យរបស់ខ្លួន Deriv បានទទួលពានរង្វាន់សម្រាប់ផលិតផលរបស់ខ្លួន រួមមាន «កម្មវិធីសម្ព័ន្ធភាពល្អបំផុតនៃឆ្នាំ» នៅឯពិព័រណ៍ Forex Expo Dubai ថ្មីៗនេះ «សេវាកម្មគាំទ្រអតិថិជនល្អបំផុត» នៅឯពានរង្វាន់ Global Forex Awards និង «ឈ្មួញកណ្ដាលគួរឲ្យទុកចិត្ដបំផុត» និង «បទពិសោធន៍ជួញដូរល្អបំផុត (LATAM)» នៅឯពានរង្វាន់ Ultimate Fintech Global Awards 2024។
- ការទទួលស្គាល់ចំពោះការវិនិយោគលើធនធានមនុស្ស៖ Deriv ត្រូវបានទទួលស្គាល់ជានិយោជិកកំពូល ដោយទទួលបានការទទួលស្គាល់ដ៏មានកិត្យានុភាព រួមមានវិញ្ញាបនបត្រ «Investors in People Platinum» និង «Great Place to Work» នៅទូទាំងការិយាល័យចំនួនប្រាំពីរ ត្រូវបានដាក់ឈ្មោះជាមួយ «កន្លែងធ្វើការល្អបំផុត™ ប្រទេស Cyprus ឆ្នាំ 2024» និង «កន្លែងធ្វើការល្អបំផុត™ ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងធានារ៉ាប់រង ឆ្នាំ 2024» នៅ UK។
- ការពង្រីកការិយាល័យពិភពលោក៖ Deriv បានបើកការិយាល័យទីពីរនៅ UK (ទីក្រុង London) ព្រមទាំងបង្កើតការិយាល័យថ្មីមួយនៅ Rwanda។
«ការត្រូវបានទទួលស្គាល់ចំពោះការប្ដេជ្ញាចិត្ដរបស់យើងលើការជឿទុកចិត្ដ និងសេវាកម្មក្នុងឆ្នាំខួប 25 ឆ្នាំនេះ មានអត្ថន័យយ៉ាងពិសេស» លោក Rakshit Choudhary នាយកប្រតិបត្ដិរួមរបស់ Deriv បានមានប្រសាសន៍ដូច្នេះ។ ជាមួយនឹងការផ្ដោតយ៉ាងមុតមាំលើការពង្រីកអាជីវកម្មទូទាំងពិភពលោក បុគ្គលិករបស់យើង និងតម្លៃរបស់យើង នឹងបន្ដដឹកនាំយើងក្នុងបេសកកម្មធ្វើឲ្យការជួញដូរអាចចូលដំណើរការបានសម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង។»
ការប្ដេជ្ញាចិត្ដចំពោះអនាគតនិរន្តរភាព
ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដចំពោះអនាគត Deriv បានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ទំនួលខុសត្រូវសង្គម។ គោលបំណងរបស់ខ្លួនគឺគាំទ្រគម្រោងដែលរួមចំណែកដល់និរន្តរភាពពិភពលោក និងសុខុមាលភាពសហគមន៍។

Deriv ឧបត្ថម្ភបេសកកម្ម Patagonia របស់ Kahuna កាលពីខែមករា ឆ្នាំ 2024
គម្រោងនានានៅឆ្នាំ 2024 រួមមាន៖
- ជួយTECHO ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញនាំដឹកនាំដោយយុវជននៅទីក្រុង Asunción ប្រទេស Paraguay ដែលផ្ដោតលើដំណោះស្រាយលំនៅដ្ឋានសម្រាប់សហគមន៍ទាំងឡាយ
- សហការជាមួយDuHope ដែលជាអង្គការក្រៅរដ្ឋាភិបាលនៅ Rwanda ជួយស្ត្រីដែលត្រូវការជំនួយ
- គាំទ្រPuttinu Cares ដែលជាក្រុមគាំទ្រកុមារកើតមហារីកនៅ Malta
- គាំទ្រដំណើរទស្សនកិច្ច Kahuna Patagonia ដែលបញ្ចូលគ្នារវាងសកម្មភាពផ្សងព្រេង ជាមួយការស្រាវជ្រាវវិទ្យាសាស្ត្រ និងបរិស្ថាន។
«លើសពីឆ្នាំ 2024 Deriv នឹងពង្រីកគម្រោងទំនួលខុសត្រូវសង្គមរបស់ខ្លួនទូទាំងតំបន់ដែលខ្លួនប្រតិបត្ដិការ។ យើងប្ដេជ្ញាចិត្ដបង្កើតអនាគតកាន់តែប្រសើរ ធ្វើឲ្យមានផលប៉ះពាល់វិជ្ជមាន ដោយបម្រើសហគមន៍ទាំងក្នុងស្រុក និងពិភពលោក តាមរយៈគម្រោងផ្អែកលើសកម្មភាពដែលអាចពង្រីក និងនិរន្តរភាពបាន» លោក Sireau បានបន្ថែម។
សម្លឹងទៅអនាគត៖ រៀបចំសម្រាប់ 25 ឆ្នាំខាងមុខ
ខណៈដែល Deriv សម្លឹងមើលថយក្រោយទៅប្រវត្ដិសាស្ត្រដ៏អស្ចារ្យរបស់ខ្លួន ក្រុមហ៊ុននេះបានត្រៀមខ្លួនរួចរាល់ ដើម្បីបន្ដជំរុញព្រំដែនថ្មីៗសម្រាប់រយៈពេល 25 ឆ្នាំខាងមុខ និងបន្ដទៀត។ ជាមួយនឹងម៉ូដែលភាពជាអ្នកដឹកនាំធន់ចំពោះអនាគត ការផ្ដោតលើអតិថិជនជាស្នូល និងទស្សនវិស័យលើការបង្កើតថ្មី Deriv កំពុងស្ថិតក្នុងទីតាំងល្អសម្រាប់យុគសម័យថ្មីនៃកំណើន។
អំពី Deriv
អស់រយៈពេល 25 ឆ្នាំមកហើយ Deriv បានប្ដេជ្ញាចិត្ដធ្វើឲ្យការជួញដូរអនឡាញអាចចូលដំណើរការបានសម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង។ ក្រុមហ៊ុននេះត្រូវបានទុកចិត្ដដោយអ្នកជួញដូរជាង 2.5 លាននាក់ទូទាំងពិភពលោក ផ្ដល់ជូននូវប្រភេទការជួញដូរយ៉ាងទូលំទូលាយ និងមានទ្រព្យសម្បត្ដិជាង 300 ប្រភេទនៅទូទាំងទីផ្សារដ៏ពេញនិយម លើវេទិកាជួញដូរងាយស្រួលប្រើ ដែលទទួលបានពានរង្វាន់ជាច្រើន។ ការប្ដេជ្ញាចិត្ដរបស់ក្រុមហ៊ុនលើការបង្កើតថ្មី និងការពេញចិត្ដរបស់អតិថិជន បានធ្វើឲ្យទទួលបានកិត្ដិយសជាច្រើន រួមទាំងពានរង្វាន់ «សេវាកម្មអតិថិជនល្អបំផុត» ថ្មីៗនេះនៅឯ Global Forex Awards។