Deriv ពង្រីកវិសាលភាពពិភពលោកដោយបើកការិយាល័យថ្មី 7 កន្លែង

Deriv ដែលជាឈ្មួញជើងសាផ្សារអនឡាញធំជាងគេបំផុតមួយរបស់ពិភពលោក បានបើកការិយាល័យថ្មី 7 កន្លែងនៅទូទាំងពិភពលោកក្នុងឆ្នាំ 2022 ដើម្បីពង្រីកវិសាលភាព និងទាញយកសក្ដានុពលពីអ្នកជំនាញពូកែដែលមានពាសពេញពិភពលោក។
នៅក្នុងពិភពនៃការជួញដូរហិរញ្ញវត្ថុដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការផ្លាស់ប្ដូរគឺពិតជាកើតមានឡើងជាដាច់ខាត។ ក្រុមហ៊ុនជួញដូរត្រូវតែសម្របខ្លួនទៅនឹងបរិយាកាសហិរញ្ញវត្ថុដែលកំពុងវិវត្តន៍ និងច្នៃប្រឌិតភ្លាមៗ។ Deriv តែងតែជាឈ្មួញជើងសាដែលមានសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរជានិច្ច។ ឆ្នាំមុនគឺជាឆ្នាំនៃភាពជោគជ័យ និងការពង្រីកសម្រាប់ក្រុមហ៊ុន ដែលឆ្លុះបញ្ចាំងតាមរយៈការបើកការិយាល័យថ្មី 7 កន្លែងនៅទូទាំងពិភពលោក។
ទីតាំងការិយាល័យថ្មីរបស់ Deriv មានចាប់ពីប្រទេសវ៉ាទូទូនៅភាគខាងកើត រហូតដល់កោះកៃម៉ាននៅភាគខាងលិច ហើយលាតសន្ធឹងលើទ្វីប 3។ Deriv បានបើកការិយាល័យថ្មី 2 កន្លែងនៅអាស៊ី 2 កន្លែងនៅអឺរ៉ុប និងម្យ៉ាងៗនៅអាមេរិកខាងត្បូង អូសេអានី និងតំបន់ការាបៀន។

ប្រទេសសិង្ហបុរី និងទីក្រុងអាម៉ាន់ ប្រទេសហ្សកដានី បានក្លាយជាការិយាល័យថ្មីបំផុតរបស់ Deriv នៅអាស៊ី។ ទីក្រុងរែដ្ឌីង ចក្រភពអង់គ្លេស និងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ គឺជាកន្លែងបន្ថែមនៅអឺរ៉ុបសម្រាប់ទីកន្លែងធ្វើការរបស់ Deriv។ ការិយាល័យថ្មីមួយបានបង្កើតឡើងនៅទីក្រុងស៊ូដាដែលអេស្ទេ ប្រទេសប៉ារ៉ាហ្គាយ ដែលធ្វើឱ្យវាក្លាយជាទីកន្លែងធ្វើការទីពីររបស់ក្រុមហ៊ុននៅក្នុងប្រទេសនោះ បន្ថែមពីលើអាសយដ្ឋានដែលមានស្រាប់នៅទីក្រុងអាសុនស្យុង។ ទីក្រុងហ្សកតោន កោះកៃម៉ាន និងទីក្រុងផតវីឡា ប្រទេសវ៉ាទូទូ គឺជាទីកន្លែងធ្វើការផ្សេងទៀតរបស់ Deriv ក្នុងឆ្នាំ 2022។
ការបន្ថែមចុងក្រោយបំផុតនេះធ្វើឱ្យចំនួនការិយាល័យសរុបរបស់ Deriv កើនឡើងដល់ 20 កន្លែងនៅ 16 ប្រទេស ហើយនឹងជួយឱ្យក្រុមហ៊ុនឈានទៅដល់អតិថិជនថ្មីៗនៅទីតាំងកាន់តែច្រើន ខណៈដែលខ្លួនកំពុងសម្លឹងទៅការក្លាយជាអ្នកផ្ដល់សេវាជួញដូរលេខ 1 របស់ពិភពលោក។
ដោយសារតែការពង្រីកវិសាលភាពទូទាំងពិភពលោក Deriv មានគោលបំណងទាញយកសក្ដានុពលពីអ្នកមានទេពកោសល្យដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានទូទាំងពិភពលោក និងផ្ដល់ឱ្យបុគ្គលិករបស់ខ្លួននូវឧបករណ៍ល្អបំផុតដើម្បីបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ពួកគេ ដែលនឹងអាចឱ្យពួកគេចូលរួមចំណែកដល់ការលូតលាស់ និងភាពជោគជ័យរបស់ក្រុមហ៊ុន។ ទីតាំង Deriv មួយចំនួនបានទទួលការបញ្ជាក់ជា «ទីកន្លែងធ្វើការល្អបំផុត» សម្រាប់ឆ្នាំ 2022 ដោយ Great Place to Work® (GPTW)។
លោក Jean-Yves Sireau នាយកប្រតិបត្តិរបស់ Deriv បានមានប្រសាសន៍ថា៖ «នៅ Deriv យើងជឿថាទេពកោសល្យមិនត្រូវបានកំណត់ដោយទីតាំងភូមិសាស្ត្រនោះទេ។ ការិយាល័យថ្មី 7 កន្លែងរបស់យើងបានអនុញ្ញាតឱ្យយើងស្វែងយល់ទីផ្សារថ្មី — ដែលខ្លះនៅក្នុងប្រទេសមិនប្រើភាសាអង់គ្លេស — និងជ្រើសរើសអ្នកជំនាញដែលមានគុណភាពដើម្បីជួយយើងសម្រេចគោលដៅរបស់យើងក្នុងឆ្នាំ 2023។ យើងកំពុងពង្រីកវិសាលភាពរបស់យើងដោយបន្ថែមផលិតផល និងសេវាកម្មថ្មី ហើយកំណត់ឱ្យវាសមស្របទៅនឹងតម្រូវការក្នុងតំបន់ ខណៈដែលយើងបញ្ចូលប្រព័ន្ធរបស់យើងជាមួយឧបករណ៍ភាសា AI រួមទាំង Amazon Translate»។
លោកបានបន្ថែមថា៖ «ការជ្រើសរើសបុគ្គលិកនៅការិយាល័យថ្មីរបស់យើងបានជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសរបស់យើង បន្ថែមជំនាញឯកទេស និងបង្កើតឯកសារអប់រំដែលសមស្របតាមតំបន់សម្រាប់អ្នកជួញដូរនៅលើវេទិការបស់យើង»។
ក្នុងឆ្នាំ 2023 Deriv នឹងសម្លឹងទៅការបន្ថែមបុគ្គលិកថ្មីនៅការិយាល័យថ្មីបំផុតរបស់ខ្លួន និងបន្ថែមទៅលើកម្លាំងពលកម្មអន្តរជាតិ និងពហុវប្បធម៌ដែលមានស្រាប់ — ដែលបច្ចុប្បន្នមានចំនួនជាង 1,200 នាក់ — ខណៈដែលខ្លួនមានគោលបំណងក្លាយជាអ្នកផ្ដល់សេវាជួញដូរលេខ 1 របស់ពិភពលោក។ ប្រសិនបើលោកអ្នកចង់ចូលរួមជាផ្នែកមួយនៃក្រុមការងារដែលជោគជ័យ និងកំពុងលូតលាស់យ៉ាងឆាប់រហ័សនេះ សូមពិនិត្យមើលឱកាសការងារដែលកំពុងបើកទទួលនៅ Deriv។
អំពី Deriv
ចាប់ផ្ដើមដំណើររបស់ខ្លួនក្នុងឆ្នាំ 1999 បេសកកម្មរបស់ Deriv គឺដើម្បីធ្វើឱ្យការជួញដូរអនឡាញអាចចូលប្រើប្រាស់បានសម្រាប់អ្នករាល់គ្នា និងគ្រប់ទីកន្លែង។ ផលិតផលរបស់ Deriv រួមមានវេទិកាជួញដូរងាយស្រួលប្រើ ទ្រព្យសកម្មដែលអាចជួញដូរបានជាង 200 (នៅក្នុងផ្សារដូចជា Forex ភាគហ៊ុន និងរូបិយប័ណ្ណគ្រីបតូ) ប្រភេទនៃការជួញដូរពិសេសៗ និងផ្សេងទៀត។ ជាមួយបុគ្គលិកច្រើនជាង 1,200 នាក់នៅការិយាល័យសកលចំនួន 20 ដែលមានទូទាំង 16 ប្រទេស Deriv ខិតខំប្រឹងប្រែងផ្ដល់បរិយាកាសការងារដ៏ល្អបំផុត ដែលរួមមានវប្បធម៌ការងារជាវិជ្ជមាន ការដោះស្រាយបញ្ហារបស់បុគ្គលិកបានទាន់ពេលវេលា ការអបអរសាទរនូវសមិទ្ធផល និងការធ្វើគំនិតផ្ដួចផ្ដើមផ្សេងៗដើម្បីជំរុញស្មារតីរបស់ពួកគេ។
ទំនាក់ទំនងសារព័ត៌មាន Aleksandra Zuzic aleksandra@deriv.com
រូបថតភ្ជាប់ជាមួយសេចក្ដីប្រកាសនេះអាចរកបាននៅ https://www.globenewswire.com/NewsRoom/AttachmentNg/c41b1ae9-345e-4315-a55e-62d7dc21ad3a
