Deriv ចាប់ផ្ដើមដំណើរ CSR ដែលមានគោលបំណងច្បាស់លាស់

ទីក្រុង CYBERJAYA ប្រទេសម៉ាឡេស៊ី ថ្ងៃទី 12 ខែតុលា ឆ្នាំ 2023 (GLOBE NEWSWIRE)-- Deriv ក្រុមហ៊ុនជួញដូរអនឡាញឈានមុខគេដែលមានវត្តមានជាសកលលាតសន្ធឹងលើការិយាល័យចំនួន 20 កំពុងពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះការទទួលខុសត្រូវសង្គមសាជីវកម្ម (CSR)។ តាមរយៈកម្មវិធី CSR របស់ខ្លួនដែលមានឈ្មោះថា «Deriv Life» ក្រុមហ៊ុននេះប្ដេជ្ញាបង្កើតភាពខុសគ្នាដ៏ពិតប្រាកដចំពោះសង្គម និងបរិស្ថាន ដែលជំរុញដោយអារម្មណ៍រួមនៃគោលបំណង។ ក្នុងការប្ដេជ្ញាចិត្តចំពោះការទទួលខុសត្រូវសង្គមសាជីវកម្ម (CSR) ថ្មីៗនេះ Deriv បានឧបត្ថម្ភជើងសិប្បនិម្មិតដល់ដំរីកូនអាយុតិចជាងគេនៅប្រទេសម៉ាឡេស៊ីដែលជើងត្រូវកាត់ទម្លាក់។ លោកស្រី Seema Hallon ប្រធានផ្នែកធនធានមនុស្សនៃ Deriv បានបញ្ជាក់ថា៖ «វិធីសាស្ត្ររបស់យើងចំពោះ CSR មិនមែនគ្រាន់តែជាការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ វាត្រូវបានចាក់ឫសចូលទៅក្នុងអត្តសញ្ញាណនៃអង្គភាពរបស់យើង។ យើងមើលឃើញ Deriv Life ជាវេទិកាមួយសម្រាប់គាំទ្រគោលបំណងដែលស្របនឹងតម្លៃរបស់យើង និងជំនឿផ្ទាល់ខ្លួនរបស់សមាជិកគ្រប់រូបក្នុងគ្រួសារ Deriv។ វាគឺជាសកម្មភាពរួមគ្នា ក្នុងការបង្កើតភាពខុសគ្នាដ៏ពិតប្រាកដ»។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ Deriv បានចាប់ផ្ដើមគំនិតផ្ដួចផ្ដើមជាច្រើនដែលមានឥទ្ធិពលខ្លាំង រួមទាំងការឧបត្ថម្ភក្រុមមួយក្នុងការប្រណាំង 4L Trophy ដែលបានរៃអង្គាសមូលនិធិ និងផ្ដល់សម្ភារសិក្សាចាំបាច់ដល់កុមារខ្វះខាតនៅប្រទេសម៉ារ៉ុក។ គំនិតផ្ដួចផ្ដើមទាំងនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់ Deriv ចំពោះ CSR ជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណ និងគោលបំណងរបស់ខ្លួន។ ដោយសហការជាមួយក្រុមហ៊ុនផលិតសិប្បនិម្មិតមួយនៅប្រទេសម៉ាឡេស៊ី Deriv បានរចនាជើងសិប្បនិម្មិតទំនើបបំផុតសម្រាប់ Ellie ដំរីអាយុ 7 ឆ្នាំដែលបាត់បង់ជើងមុខនៅអាយុមួយឆ្នាំ។ ត្រូវបានផលិតយ៉ាងម៉ត់ចត់ពីសរសៃកាបូន (carbon fibre) ដ៏ធន់ និងមានមូលដ្ឋាន ethylene vinyl acetate (EVA) ដ៏រឹងមាំ សិប្បនិម្មិតប្រកបដោយភាពច្នៃប្រឌិតនេះមិនត្រឹមតែទ្រទ្រង់ទម្ងន់ដ៏ច្រើនរបស់ Ellie ប៉ុណ្ណោះទេ ថែមទាំងជួយកែលម្អជំហានដើរធម្មជាតិរបស់វាយ៉ាងសំខាន់ផងដែរ។ លោក Yarham Hadeng អ្នករចនា បានមានប្រសាសន៍ថា៖ «ការឧបត្ថម្ភរបស់ Deriv ធ្វើឲ្យការលើកកម្ពស់ដ៏សំខាន់នេះទៅជាការពិតកើតឡើង ហើយយើងមានមោទនភាពក្នុងការចូលរួមជាផ្នែកមួយនៃដំណើរដ៏អស្ចារ្យនៃការជាសះស្បើយរបស់ Ellie»។ បុគ្គលិកដ៏ប្ដេជ្ញាចិត្តរបស់ Deriv កំពុងចូលរួមយ៉ាងសកម្មក្នុងការពង្រីកកិច្ចខិតខំប្រឹងប្រែង CSR ទូទាំងការិយាល័យសកលរបស់ក្រុមហ៊ុន ដោយផ្ដោតជាពិសេសលើការដោះស្រាយតម្រូវការក្នុងមូលដ្ឋាន និងជំរុញផលប៉ះពាល់វិជ្ជមានទាំងផ្នែកសង្គម និងបរិស្ថាន។ ក្រុមហ៊ុនទទួលស្គាល់ថា CSR ដែលមានប្រសិទ្ធភាពគឺជាដំណើរមួយដែលកំពុងបន្តវិវត្តន៍ជារៀងរហូត ដែលឆ្លុះបញ្ចាំងពីផ្លូវនៃការច្នៃប្រឌិត និងកំណើនផ្ទាល់ខ្លួនរបស់ Deriv។ តាមពាក្យសម្ដីរបស់លោក Jean-Yves Sireau នាយកប្រតិបត្តិរបស់ Deriv៖ «CSR នៅ Deriv តំណាងឲ្យការប្ដេជ្ញាចិត្តរយៈពេលវែងចំពោះការទទួលខុសត្រូវសង្គម និងការធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង។ គោលដៅរបស់យើងគឺជំរុញការផ្លាស់ប្ដូរប្រកបដោយចីរភាព ខណៈដែលយើងបន្តដំណើរទៅមុខ ដោយមានទិសដៅពីគោលបំណងរួមរបស់យើង»។
ដើម្បីស្វែងយល់បន្ថែម សូមចូលមើលDeriv Life និងគេហទំព័ររបស់ក្រុមហ៊ុន។
អំពី Deriv
អស់រយៈពេលជាង 2 ទសវត្សរ៍មកហើយ Deriv បានប្ដេជ្ញាធ្វើឲ្យការជួញដូរអនឡាញងាយស្រួលចូលដំណើរការសម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង។ ក្រុមហ៊ុនផ្ដល់ជូននូវប្រភេទនៃការជួញដូរយ៉ាងទូលំទូលាយ និងមានទ្រព្យសកម្មជាង 200 ប្រភេទ គ្របដណ្ដប់ទីផ្សារដូចជា Forex ភាគហ៊ុន និងរូបិយប័ណ្ណគ្រីបតូ នៅលើវេទិកាជួញដូរងាយស្រួលប្រើប្រាស់របស់ខ្លួន។ ជាមួយនឹងបុគ្គលិកជាង 1,300 នាក់នៅទូទាំងពិភពលោក Deriv បានបង្កើតបរិយាកាសការងារដែលផ្ដោតលើសុខុមាលភាពបុគ្គលិក អបអរសាទរចំពោះសមិទ្ធផល និងលើកទឹកចិត្តដល់ការរីកចម្រើនវិជ្ជាជីវៈ។
ទំនាក់ទំនងកាសែត Aleksandra Zuzic aleksandra@deriv.com