Deriv តែងតាំងលោក Rotimi Akinyele ជានាយកបច្ចេកវិទ្យាកំពូល ដើម្បីដឹកនាំយុទ្ធសាស្ត្រវិស្វកម្មផ្អែកលើ AI ជាស្នូល

ទីក្រុង Dubai ថ្ងៃទី 22 ខែតុលា ឆ្នាំ 2026 – Deriv ដែលជាក្រុមហ៊ុនឈានមុខគេពិភពលោកផ្នែកការជួញដូរអនឡាញ បានតែងតាំងលោក Rotimi Akinyele ជានាយកបច្ចេកវិទ្យាកំពូល (CTO)។ លោកបានចូលរួមជាមួយក្រុមហ៊ុននេះនៅខែកក្កដា ឆ្នាំ 2024 ក្នុងតួនាទីជាអនុប្រធានផ្នែកសន្តិសុខ ហើយចាប់តាំងពីពេលនោះមក លោកបានទទួលបន្ទុកកាន់តែទូលំទូលាយនៅទូទាំងអាជីវកម្ម។
ក្នុងតួនាទីជា CTO លោក Rotimi នឹងដឹកនាំអង្គភាពវិស្វកម្មរបស់ Deriv។ អាទិភាពរបស់លោករួមមានការធ្វើស្វ័យប្រវត្តិកម្មការងារគ្រប់មុខងារ ការកែលម្អស្រទាប់បញ្ញាសិប្បនិម្មិតផ្ទៃក្នុងរបស់ Deriv និងការបង្កើតរង្វិលជុំភ្នាក់ងារដែលអាចកែលម្អខ្លួនឯងសម្រាប់ការអភិវឌ្ឍន៍កម្មវិធី។ ប្រព័ន្ធត្រួតពិនិត្យ និងសន្តិសុខនៅតែជាស្នូលនៃការងារនេះ ខណៈភ្នាក់ងារ AI ទទួលបានសិទ្ធិចូលប្រើប្រាស់ និងទំនួលខុសត្រូវកាន់តែច្រើន។
ពីផ្នែកសន្តិសុខ រហូតដល់ CTO៖ កំណត់ត្រានៃលទ្ធផលជាក់ស្ដែង
ចាប់តាំងពីចូលរួមជាមួយ Deriv លោក Rotimi បានដឹកនាំផ្នែកសន្តិសុខ និងទិន្នន័យ បន្ទាប់មកដឹកនាំការធ្វើស្វ័យប្រវត្តិកម្មលើផ្នែកអនុលោមភាព ទិន្នន័យ និងហិរញ្ញវត្ថុ ហើយថ្មីៗនេះគឺផ្នែកការជួញដូរ និងប្រឆាំងការក្លែងបន្លំ។ ក្នុងដំណើរការទាំងមូលនេះ លោកតែងតែរក្សាសន្តិសុខ និងការគ្រប់គ្រងសិទ្ធិចូលប្រើប្រាស់ជាស្នូលនៃរបៀបដែល Deriv ដាក់ឱ្យប្រើប្រាស់ AI។
មុននឹងចូលរួមជាមួយ Deriv លោកធ្លាប់ជានាយកនៅនាយកដ្ឋានសន្តិសុខព័ត៌មានក្រុមហ៊ុននៃ Dubai Holding ដោយទទួលបន្ទុកសន្តិសុខតាមប្រព័ន្ធអេឡិចត្រូនិចនៅទូទាំងវិស័យបដិសណ្ឋារកិច្ច អចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ប្រព័ន្ធផ្សព្វផ្សាយ និងអប់រំ។ មុននេះទៀត លោកធ្លាប់ជាប្រធានផ្នែកសន្តិសុខព័ត៌មាន និងការបន្តអាជីវកម្មនៅអាជ្ញាធររដ្ឋាភិបាលមួយនៅ Ras Al Khaimah ប្រទេសសហរដ្ឋអារាប់អេមីរ៉ាត់ (UAE)។
លោក Rakshit Choudhary នាយកប្រតិបត្តិនៃ Deriv មានប្រសាសន៍ថា៖ «លោក Rotimi បានលូតលាស់ក្នុងនាទីជាអ្នកដឹកនាំពេញមួយរយៈពេលដែលគាត់បានធ្វើការជាមួយយើង។ ខ្ញុំមានទំនុកចិត្តលើគាត់ក្នុងតួនាទីជា CTO ហើយខ្ញុំសង្ឃឹមថានឹងបានសហការយ៉ាងជិតស្និទ្ធជាមួយគាត់ ដើម្បីកសាង Deriv ឱ្យក្លាយជាក្រុមហ៊ុនផ្អែកលើ AI ជាស្នូល។ នៅពេលយើងបង្កើនកម្រិតស្វ័យប្រវត្តិកម្ម និងផ្ដល់សិទ្ធិចូលប្រើប្រាស់ ព្រមទាំងទំនួលខុសត្រូវដល់ភ្នាក់ងារកាន់តែច្រើន យើងមានប្រព័ន្ធ និងប្រតិបត្តិការកាន់តែច្រើនដែលត្រូវការពារសុវត្ថិភាព។ ប្រព័ន្ធត្រួតពិនិត្យរបស់យើងត្រូវតែជាគ្រឹះនៃរបៀបដែលយើងកសាង។»
លោក Rotimi Akinyele បានបន្ថែមថា៖ «ខ្ញុំមានកិត្តិយសដែលបានទទួលតួនាទីនេះនៅចំណុចសំខាន់មួយសម្រាប់ Deriv។ ក្រុមវិស្វកម្មរបស់យើងបានចំណាយពេលមួយឆ្នាំកន្លងមកដើម្បីផ្លាស់ប្ដូររបៀបដែលយើងកសាង ហើយគោលដៅរបស់ខ្ញុំគឺរក្សាល្បឿននេះ ខណៈធានាថាសន្តិសុខ និងប្រព័ន្ធត្រួតពិនិត្យនឹងលូតលាស់ទៅតាមប្រព័ន្ធនីមួយៗដែលយើងធ្វើស្វ័យប្រវត្តិកម្ម។ ខ្ញុំសង្ឃឹមថានឹងបានធ្វើការជាមួយវិស្វករបស់យើង ដើម្បីសម្រេចបាននូវគោលដៅនេះ។»
ការតែងតាំងនេះឆ្លុះបញ្ចាំងពីវិធីសាស្ត្ររបស់ Deriv ក្នុងការអភិវឌ្ឍអ្នកដឹកនាំពីខាងក្នុង ខណៈកសាងក្រុមហ៊ុនឱ្យក្លាយជាក្រុមហ៊ុនផ្អែកលើ AI ជាស្នូល។ Deriv បានកំណត់គោលដៅធ្វើស្វ័យប្រវត្តិកម្មលំហូរការងារដោយដៃចំនួន 75% ឱ្យបានមុនចុងឆ្នាំ 2026។