
ការយល់ដឹងអំពីសូចនាករភាគហ៊ុន
តើលោកអ្នកធ្លាប់ចង់បានកូដបន្លំសម្រាប់ការជួញដូរទេ? មែនហើយ RSI (Relative Strength Index) និង SMA (Simple Moving Averages) អាចជាអ្វីដែលជិតបំផុតនឹងវា! សូចនាករបច្ចេកទេសដ៏ពេញនិយមទាំងនេះអាចជួយលោកអ្នកកំណត់ពេលដែលត្រូវចូលជួញដូរ សូចនាករបច្ចេកទេស និងពេលដែលត្រូវចាកចេញ។ តោះមើលលម្អិតទាំងអស់គ្នា។
តើ RSI ជាអ្វី?
RSI ជួយកំណត់ថាភាគហ៊ុនមួយស្ថិតក្នុងស្ថានភាពទិញលើសកម្រិត ឬលក់លើសកម្រិត ដែលអាចបង្ហាញពីការប្រែទិសដៅតម្លៃនាពេលខាងមុខ។ វាដំណើរការលើមាត្រដ្ឋានពី 0 ដល់ 100៖
- លើសពី 70? ភាគហ៊ុនអាចត្រូវបានទិញលើសកម្រិត ហើយជិតធ្លាក់ថយក្រោយ។
- ក្រោម 30? ភាគហ៊ុនអាចមានតម្លៃទាបជាងតម្លៃពិត ហើយអាចងើបឡើងវិញ។
- ការកំណត់លំនាំដើម៖ RSI 14 ថ្ងៃ ប៉ុន្តែលោកអ្នកអាចកែតម្រូវវាតាមយុទ្ធសាស្ត្ររបស់លោកអ្នក។
ចុះ SMA វិញ?
SMA ធ្វើឱ្យចលនាតម្លៃរលោង ដែលជួយឱ្យលោកអ្នកមើលឃើញនិន្នាការធំជាង។ SMA ពីរដែលប្រើញឹកញាប់បំផុតគឺ៖
- SMA 50 ថ្ងៃ៖ សូចនាករនិន្នាការរយៈពេលខ្លី
- SMA 200 ថ្ងៃ៖ សូចនាករនិន្នាការរយៈពេលវែង
ល្បិច SMA កាត់គ្នា
តើលោកអ្នកធ្លាប់ឮអំពី golden cross និង death cross ទេ? ពួកវាកើតឡើងនៅពេល៖
- Golden cross៖ SMA 50 ថ្ងៃ ឡើងទៅលើ SMA 200 ថ្ងៃ → សញ្ញា Bullish
- Death cross៖ SMA 50 ថ្ងៃ ធ្លាក់ចុះទៅក្រោម SMA 200 ថ្ងៃ → សញ្ញា Bearish
ហេតុអ្វីបានជាប្រើ RSI និង SMA ជាមួយគ្នា?
RSI និង SMA បំពេញគ្នាបានយ៉ាងល្អក្នុងការកំណត់និន្នាការ និងការប្រែទិសដៅ។ សូចនាករនីមួយៗមានប្រយោជន៍ដោយខ្លួនឯង ប៉ុន្តែនៅពេលប្រើរួមគ្នា វាផ្ដល់ភាពច្បាស់លាស់ជាងច្រើន។
- RSI ប្រាប់លោកអ្នកថាភាគហ៊ុនមួយមានតម្លៃខ្ពស់ពេក ឬជាតម្លៃថោក។
- SMA កាត់គ្នា បង្ហាញពីទិសដៅដែលនិន្នាការកំពុងឆ្ពោះទៅ។
ឧទាហរណ៍ ប្រសិនបើ RSI ក្រោម 30 (លក់លើសកម្រិត) ហើយ SMA 50 ថ្ងៃកាត់ឡើងលើ SMA 200 ថ្ងៃ នោះគឺជាសញ្ញាទិញដ៏ខ្លាំង!

ពេលដែលយុទ្ធសាស្ត្រ RSI និង SMA ដើរតួបានល្អ
រដូវរបាយការណ៍ប្រាក់ចំណេញ
របាយការណ៍ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាចបណ្ដាលឱ្យតម្លៃប្រែប្រួលខ្លាំង។ RSI និង SMA ជួយច្រោះទិន្នន័យរំខានចេញ៖
- RSI បង្ហាញថាភាគហ៊ុនមួយត្រូវបានទិញលើសកម្រិត ឬលក់លើសកម្រិត បន្ទាប់ពីចលនាតម្លៃដែលកើតឡើងដោយសាររបាយការណ៍ប្រាក់ចំណេញ។
- SMA កាត់គ្នាបញ្ជាក់ថាចលនានោះជាផ្នែកមួយនៃនិន្នាការធំជាង ឬគ្រាន់តែជាការរំជើបរំជួលរយៈពេលខ្លី។
ការកែតម្រូវទីផ្សារ
នៅពេលទីផ្សារធ្លាក់ចុះខ្លាំង RSI អាចចង្អុលបង្ហាញភាគហ៊ុនដែលលក់លើសកម្រិត ខណៈដែល SMA បញ្ជាក់ថាតើដល់ពេលត្រូវទិញហើយឬនៅ ឬនិន្នាការធ្លាក់ចុះនេះនឹងបន្តទៀត។
ការរៀបចំការជួញដូរ RSI និង SMA របស់លោកអ្នក
ការរៀបចំ Bullish (ឱកាសទិញ)
- RSI ជិត 30 (លក់លើសកម្រិត)
- SMA 50 ថ្ងៃកាត់ឡើងលើ SMA 200 ថ្ងៃ (golden cross)
ការរៀបចំ Bearish (ឱកាសលក់)
- RSI ជិត 70 (ទិញលើសកម្រិត)
- SMA 50 ថ្ងៃកាត់ចុះក្រោម SMA 200 ថ្ងៃ (death cross)
ឧទាហរណ៍ RSI និង SMA កាត់គ្នា៖ Amazon (AMZN)
ក្រឡេកមើលតារាងភាគហ៊ុនរបស់ Amazon សូមសន្មតថា៖
- SMA 50 ថ្ងៃកាត់ឡើងលើ SMA 200 ថ្ងៃ → ការបញ្ជាក់និន្នាការឡើង
- RSI ជិត 30 → ការប្រែទិសដៅដែលអាចកើតមានពីកម្រិតលក់លើសកម្រិត
សញ្ញាទាំងនេះរួមគ្នាបង្ហាញពីឱកាសទិញមួយ។
ការគ្រប់គ្រងហានិភ័យក្នុងការជួញដូរ RSI និង SMA
ការកំណត់ Stop Loss
- ភាពប្រែប្រួលក្នុងរដូវរបាយការណ៍ប្រាក់ចំណេញ? សូមប្រើ Stop Loss ឱ្យទូលាយជាង (ក្រោមចំណុចចូល 2–3%)។
- ស្ថានភាពធម្មតា? សូមកំណត់ឱ្យតឹងជាង (ក្រោមចំណុចចូល 1–1.5%)។
- សូមពិចារណា Average True Range (ATR) របស់ភាគហ៊ុន ដើម្បីកំណត់កម្រិត Stop Loss ឱ្យឆ្លាតជាងមុន។
គោលដៅប្រាក់ចំណេញ
- ការជួញដូររយៈពេលខ្លី៖ សូមយក Take Profit នៅពេល RSI ជិត 70 ឬពេល SMA កាត់គ្នាចុះខ្សោយ។
- ការជួញដូររយៈពេលវែង៖ សូមកាន់ទុកដរាបណា SMA 50 ថ្ងៃនៅតែលើ SMA 200 ថ្ងៃ ហើយលក់ម្ដងបន្តិចៗនៅពេល RSI ឈានដល់កម្រិតខ្លាំង។
គន្លឹះសំខាន់ៗក្នុងការជួញដូរ
មុនពេលចូលជួញដូរ សូមពិចារណា៖
- ក្របខ័ណ្ឌពេលវេលាច្រើន (តារាងប្រចាំថ្ងៃសម្រាប់និន្នាការ តារាងប្រចាំម៉ោងសម្រាប់ចំណុចចូលជាក់លាក់)
- ស្ថានភាពទីផ្សារ (ទិសដៅទីផ្សារទូទៅ និន្នាការតាមវិស័យ ព័ត៌មានជាក់លាក់ពីភាគហ៊ុន)
- កាលបរិច្ឆេទរបាយការណ៍ប្រាក់ចំណេញ (ដើម្បីជៀសវាងការភ្ញាក់ផ្អើល)
- សន្ទនីយភាពនៃភាគហ៊ុន (បរិមាណខ្ពស់ = ការជួញដូរកាន់តែរលូន)
ចាប់ផ្ដើមសាកល្បងយុទ្ធសាស្ត្រ RSI និង SMA នៅថ្ងៃនេះ យុទ្ធសាស្ត្រជួញដូរ
សូចនាករទាំងនេះមានអានុភាព ប៉ុន្តែដំណើរការបានល្អបំផុតនៅពេលជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយជាង។ សូមអនុវត្តយុទ្ធសាស្ត្រ RSI និង SMA ដោយប្រើគណនីសាកល្បង Deriv ដោយឥតគិតថ្លៃ។ នេះជាមធ្យោបាយដ៏ល្អដើម្បីអភិវឌ្ឍជំនាញរបស់លោកអ្នក មុនពេលជួញដូរដោយប្រើប្រាក់ពិត។
Quiz
តើអ្វីជាការបញ្ជាក់អំពីនិន្នាការកើនឡើង (bullish)?


