
សូមគិតអំពីការកំណត់ទំហំ Position ដូចជាការធានាថាលោកអ្នកមិនដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយ ឬដាក់ដើមទុនទាំងអស់លើការជួញដូរតែមួយ។ នេះជាគោលការណ៍ស្នូលដែលធ្វើឱ្យឱកាសមានតុល្យភាពជាមួយនឹងការការពារ ការគ្រប់គ្រងហានិភ័យ ដើម្បីឱ្យការជួញដូររបស់លោកអ្នកឆ្លាតវៃ និងមានចីរភាព។ លោកអ្នកមិនចង់ជួញដូរធំពេក រហូតបាត់បង់គណនីទាំងមូលដោយសារការជួញដូរមិនល្អតែមួយនោះទេ ប៉ុន្តែក៏មិនចង់ប្រុងប្រយ័ត្នខ្លាំងពេក រហូតខកខានឱកាសពិតប្រាកដដែរ។
ហេតុអ្វីការកំណត់ទំហំ Position មានសារៈសំខាន់
វាប្រៀបដូចជាការគ្រប់គ្រងបរិមាណអាហារសម្រាប់គណនីជួញដូររបស់លោកអ្នក។ លោកអ្នកត្រូវការចំនួនត្រឹមត្រូវសម្រាប់ការជួញដូរនីមួយៗ មិនច្រើនពេក មិនតិចពេក។ នេះជាហេតុផលដែលវាផ្លាស់ប្ដូរស្ថានភាពទាំងស្រុង៖
- សុវត្ថិភាពមុនគេ។ ដាក់ទុនច្រើនពេកលើការជួញដូរតែមួយ? នោះជាផ្លូវលឿនទៅរកការខកចិត្ត។ ការកំណត់ទំហំ Position ជួយឱ្យលោកអ្នកស្ថិតក្នុងទីផ្សារបានយូរជាងមុន។
- ឱកាសរកប្រាក់ចំណេញកាន់តែច្រើន។ សូមបែងចែកហានិភ័យរបស់លោកអ្នកទៅលើការជួញដូរច្រើន ដើម្បីឱ្យទោះបីការជួញដូរខ្លះមិនទៅតាមការរំពឹងទុក ការជួញដូរផ្សេងទៀតអាចជួយទូទាត់បាន។
ការកែតម្រូវតាមភាពប្រែប្រួលនៃទីផ្សារ ភាពប្រែប្រួលនៃទីផ្សារ
ផ្សារមិនផ្លាស់ទីតាមរបៀបដូចគ្នាគ្រប់ពេលទេ។ ខ្លះស្ងប់ ខ្លះទៀតប្រែប្រួលខ្លាំង។ ជួញដូរ Volatility 10 ឬ? លោកអ្នកអាចបើក Position ធំជាងមុនបាន ពីព្រោះតម្លៃផ្លាស់ទីតិចជាង។ ជួញដូរ Volatility 250 ឬ? សូមរំពឹងថាតម្លៃនឹងប្រែប្រួលយ៉ាងលឿន ហើយកែតម្រូវឱ្យសមស្រប។
របៀបជ្រើសរើសទំហំ Position ដែលសមស្រប
គ្មានរូបមន្តវេទមន្តទេ ប៉ុន្តែនេះជាយុទ្ធសាស្ត្ររឹងមាំពីរដែលអ្នកជួញដូរប្រើ៖
- ចំនួនទឹកប្រាក់ថេរ៖ លោកអ្នកប្រថុយចំនួនទឹកប្រាក់កំណត់មួយក្នុងមួយការជួញដូរ ដើម្បីឱ្យអ្វីៗអាចទាយទុកជាមុនបាន។ ឧបមាថាលោកអ្នកសុខចិត្តប្រថុយ $50 ក្នុងមួយការជួញដូរ។ ប្រសិនបើលោកអ្នកទិញ Volatility 50 ក្នុងតម្លៃ $200 ហើយកំណត់ Stop Loss នៅ $195 នោះហានិភ័យរបស់លោកអ្នកក្នុងមួយកុងត្រាគឺ $5។ ដូច្នេះ លោកអ្នកអាចទិញបាន 10 កុងត្រា ($50 / $5 ហានិភ័យក្នុងមួយកុងត្រា = 10 កុងត្រា)។ សាមញ្ញណាស់។
- ភាគរយនៃគណនី៖ វិធីនេះកើនឡើង (ឬថយចុះ) តាមគណនីរបស់លោកអ្នក។ ឧបមាថាលោកអ្នកប្រថុយ 1% នៃគណនី $10,000។ នោះគឺ $100 ក្នុងមួយការជួញដូរ។ ប្រសិនបើកុងត្រានីមួយៗមានហានិភ័យ $5 លោកអ្នកអាចទិញបាន 20 កុងត្រា ($100 / $5 = 20)។ វិធីនេះរក្សាហានិភ័យរបស់លោកអ្នកឱ្យស្ថិតក្នុងការគ្រប់គ្រង នៅពេលសមតុល្យទឹកប្រាក់នៃគណនីរបស់លោកអ្នកផ្លាស់ប្ដូរ។
ការប្រើសូចនាករ ATR
សូចនាករ Average True Range (ATR) ប្រៀបដូចជាឧបករណ៍ចាប់អារម្មណ៍នៃទីផ្សារ។ វាប្រាប់លោកអ្នកថាទ្រព្យសកម្មមួយជាទូទៅផ្លាស់ទីប៉ុន្មានក្នុងរយៈពេលជាក់លាក់មួយ ដែលជួយឱ្យលោកអ្នកកែតម្រូវទំហំ Position។ ATR ធំជាង? ការផ្លាស់ទីដែលអាចកើតមានក៏ធំជាង ដូច្នេះប្រហែលជាគួរបន្ថយទំហំ។ ATR តូចជាង? ទីផ្សារស្ងប់ជាង ដូច្នេះលោកអ្នកអាចបង្កើនទំហំបន្តិច។
សេចក្ដីសន្និដ្ឋាន
ការកំណត់ទំហំ Position មិនមែនគ្រាន់តែជាគំនិតល្អប៉ុណ្ណោះទេ។ វាជាកត្តាចាំបាច់។ វារក្សាហានិភ័យរបស់លោកអ្នកឱ្យស្ថិតក្នុងការគ្រប់គ្រង ហើយផ្ដល់មូលដ្ឋានរឹងមាំដើម្បីឱ្យលោកអ្នកជួញដូរបានឆ្លាតជាងមុន មិនមែនធ្វើការនឿយហត់ជាងមុនទេ។
ត្រៀមខ្លួនដាក់យុទ្ធសាស្ត្រទាំងនេះឱ្យអនុវត្តជាក់ស្ដែងហើយឬនៅ? សូមហ្វឹកហាត់ក្នុងគណនី Demo ដែលគ្មានហានិភ័យ ហើយកសាងទំនុកចិត្តរបស់លោកអ្នកជាមួយវគ្គសិក្សាជួញដូរឥតគិតថ្លៃរបស់យើង។
Quiz
តើហេតុផលចម្បងដែលត្រេដឺរប្រើការកំណត់ទំហំ Position គឺអ្វី?