រំលងទៅមាតិកាចម្បង

យុទ្ធសាស្ត្រកំណត់ទំហំ Position សម្រាប់ការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព

5
នាទីក្នុងការអាន
ជញ្ជីងតុល្យភាពដែលមានកាក់នៅម្ខាង និងតារាងជួញដូរដែលមាននិមិត្តសញ្ញាភាគរយនៅម្ខាងទៀត តំណាងឱ្យការកំណត់ទំហំ Position

ការគ្រប់គ្រងហានិភ័យគឺជាមូលដ្ឋានគ្រឹះនៃការជួញដូរដែលទទួលបានជោគជ័យ ហើយការកំណត់ទំហំ Position ដើរតួនាទីយ៉ាងធំក្នុងការរក្សាដើមទុនជួញដូររបស់លោកអ្នកឱ្យមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកធ្វើបានត្រឹមត្រូវ លោកអ្នកនឹងមានយុទ្ធសាស្ត្រដែលធ្វើឱ្យមានតុល្យភាពរវាងប្រាក់ចំណេញដែលអាចកើតមាន និងហានិភ័យដែលបានគ្រប់គ្រង។


តើការកំណត់ទំហំ Position គឺជាអ្វី ហើយហេតុអ្វីបានជាវាសំខាន់?

ការកំណត់ទំហំ Position កំណត់ថាតើលោកអ្នកបែងចែកដើមទុនប៉ុន្មានសម្រាប់ការជួញដូរនីមួយៗ។ វាជះឥទ្ធិពលដោយផ្ទាល់ទៅលើកម្រិតហានិភ័យរបស់លោកអ្នក ដោយជួយឱ្យលោកអ្នកគ្រប់គ្រងទាំងការខាតបង់ និងប្រាក់ចំណេញដែលអាចកើតមាន។ និយាយឱ្យខ្លី ការកំណត់ទំហំ Position គឺជាគន្លឹះក្នុងការរក្សាសមាមាត្រហានិភ័យទៅនឹងផលចំណេញឱ្យមានសុខភាពល្អ និងការពារដើមទុនរបស់លោកអ្នកក្នុងរយៈពេលវែង។


ការកំណត់ទំហំ Position និងកម្រិតទទួលយកហានិភ័យ

ទំហំ Position របស់លោកអ្នកគួរតែស្របនឹងកម្រិតទទួលយកហានិភ័យផ្ទាល់ខ្លួនរបស់លោកអ្នក។ ពាណិជ្ជករខ្លះមានភាពស្រួលក្នុងការទទួលយកហានិភ័យច្រើនជាមួយទំហំ Position ធំជាង ខណៈពេលដែលអ្នកផ្សេងទៀតចូលចិត្តវិធីសាស្ត្រប្រុងប្រយ័ត្នជាង។ ការស្វែងរកតុល្យភាពត្រឹមត្រូវធានាថា របៀបជួញដូររបស់លោកអ្នកស្របនឹងគោលដៅហិរញ្ញវត្ថុរបស់លោកអ្នក។


បច្ចេកទេសកំណត់ទំហំ Position ដែលពេញនិយម

មានវិធីជាច្រើនដើម្បីកំណត់ទំហំ Position របស់លោកអ្នក។ នេះគឺជាវិធីសាស្ត្រទូទៅបំផុតទាំងបី៖

1. វិធីសាស្ត្រចំនួនទឹកប្រាក់ថេរ

វិធីសាស្ត្រនេះគឺការជួញដូរដោយប្រើចំនួនទឹកប្រាក់ថេរដូចគ្នាក្នុងការជួញដូរនីមួយៗ ដោយមិនគិតពីតម្លៃរបស់ទ្រព្យសកម្មឡើយ។

ឧទាហរណ៍៖ ប្រសិនបើលោកអ្នកសម្រេចជួញដូរ $500 ក្នុងមួយការជួញដូរ លោកអ្នកនឹងបែងចែក $500 ទៅឱ្យ Position នីមួយៗ។ ជាមួយគណនី $10,000 លោកអ្នកអាចធ្វើការជួញដូរបានរហូតដល់ 20 ដងក្នុងទំហំនេះ។


2. វិធីសាស្ត្រផ្អែកលើភាគរយ

វិធីសាស្ត្រនេះកែសម្រួលទំហំ Position របស់លោកអ្នកដោយផ្អែកលើភាគរយនៃសមតុល្យទឹកប្រាក់សរុបក្នុងគណនីរបស់លោកអ្នក។

ឧទាហរណ៍៖ ប្រសិនបើលោកអ្នកកំណត់ទំហំ Position ត្រឹម 5% នៃសមតុល្យទឹកប្រាក់ក្នុងគណនី ហើយមាន $10,000 ការជួញដូរនីមួយៗនឹងមានទំហំ $500។ ប្រសិនបើសមតុល្យទឹកប្រាក់របស់លោកអ្នកកើនដល់ $12,000 ទំហំ Position របស់លោកអ្នកនឹងកើនដល់ $600 (5% នៃ $12,000)។ ប្រសិនបើវាធ្លាក់ដល់ $8,000 វានឹងថយចុះដល់ $400។


3. វិធីសាស្ត្រផ្អែកលើហានិភ័យ

វិធីសាស្ត្រនេះពិចារណាលើកម្រិត Stop Loss របស់លោកអ្នក ដើម្បីធានាថាហានិភ័យអតិបរមាក្នុងមួយការជួញដូររបស់លោកអ្នកនៅតែស្មើគ្នា។

ឧទាហរណ៍៖ ប្រសិនបើលោកអ្នកសុខចិត្តប្រថុយ 1% នៃគណនី $10,000 របស់លោកអ្នក ($100) ហើយ Stop Loss របស់លោកអ្នកទាបជាងតម្លៃចូល 2% លោកអ្នកនឹងគណនាថាត្រូវទិញប៉ុន្មានភាគហ៊ុន ដើម្បីឱ្យការផ្លាស់ប្ដូរ 2% ស្មើនឹងហានិភ័យ $100។

  • ប្រសិនបើភាគហ៊ុនមួយមានតម្លៃ $50 នោះ Stop Loss 2% មានន័យថាតម្លៃធ្លាក់ចុះ $1។
    ‍
  • ដើម្បីកំណត់ហានិភ័យត្រឹម $100 លោកអ្នកចែក $100 នឹង $1 ដែលមានន័យថាលោកអ្នកអាចទិញបាន 100 ភាគហ៊ុន (ទំហំ Position សរុប $5,000)។

វិធីសាស្ត្រនីមួយៗទាំងនេះជួយរក្សាហានិភ័យរបស់លោកអ្នកឱ្យស្ថិតក្រោមការគ្រប់គ្រង និងស្របនឹងយុទ្ធសាស្ត្ររបស់លោកអ្នក។


ការប្រើប្រាស់ភាពប្រែប្រួលដើម្បីកែសម្រួលទំហំ Position

ភាពប្រែប្រួលនៃទីផ្សារអាចជះឥទ្ធិពលដល់ការសម្រេចចិត្តកំណត់ទំហំ Position របស់លោកអ្នក។ ទ្រព្យសកម្មដែលមានភាពប្រែប្រួលខ្ពស់ត្រូវការទំហំ Position តូចជាងដើម្បីកំណត់ហានិភ័យ ខណៈពេលដែលទ្រព្យសកម្មដែលមានភាពប្រែប្រួលទាបអនុញ្ញាតឱ្យមាន Position ធំជាង។ ការតាមដានស្ថានភាពទីផ្សារ និងកែសម្រួលតាមនោះគឺជាវិធីឆ្លាតវៃក្នុងការគ្រប់គ្រងហានិភ័យ។


ការកំណត់ Stop Loss និងគោលដៅប្រាក់ចំណេញ

យុទ្ធសាស្ត្រកំណត់ទំហំ Position ដ៏រឹងមាំរួមមានកម្រិត Stop Loss និងកម្រិតទទួលយកប្រាក់ចំណេញដែលបានកំណត់ច្បាស់លាស់។ សូមប្រើបញ្ជា Stop Loss ដើម្បីកំណត់ហានិភ័យរបស់លោកអ្នក និងប្រើគោលដៅប្រាក់ចំណេញដើម្បីពង្រឹងសមាមាត្រហានិភ័យទៅនឹងផលចំណេញឱ្យមានភាពស្ថិតស្ថេរ។


ការកំណត់ទំហំ Position បែបបម្រែបម្រួល និងបែបថេរ៖ តើបែបណាសមស្របបំផុតសម្រាប់លោកអ្នក?

ពាណិជ្ជករខ្លះចូលចិត្តកែសម្រួលទំហំ Position របស់ពួកគេតាមលក្ខណៈបម្រែបម្រួលដោយផ្អែកលើស្ថានភាពទីផ្សារ ខណៈពេលដែលអ្នកផ្សេងទៀតប្រកាន់ខ្ជាប់នូវទំហំថេរក្នុងគ្រប់ការជួញដូរទាំងអស់។ វិធីសាស្ត្រដែលល្អបំផុតអាស្រ័យលើរបៀបជួញដូររបស់លោកអ្នក និងកម្រិតភាពស្រួលរបស់លោកអ្នកចំពោះហានិភ័យ។


ការសម្របខ្លួនតាមស្ថានភាពទីផ្សារ

ស្ថានភាពទីផ្សារអាចផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ហើយទំហំ Position របស់លោកអ្នកគួរតែសម្របខ្លួនតាមនោះ។ ក្នុងអំឡុងពេលដែលមានភាពប្រែប្រួលខ្ពស់ការកាត់បន្ថយទំហំ Position របស់លោកអ្នកអាចជួយគ្រប់គ្រងហានិភ័យ ចំណែកក្នុងផ្សារដែលស្ងប់ស្ងាត់ជាង លោកអ្នកអាចពិចារណាលើ Position ធំជាងបន្តិច។


គន្លឹះនៃភាពស្ថិតស្ថេរ

មិនថាលោកអ្នកជ្រើសរើសវិធីសាស្ត្រណាក៏ដោយ ភាពស្ថិតស្ថេរគឺមានសារៈសំខាន់ខ្លាំងណាស់។ វិធីសាស្ត្រដែលមានវិន័យក្នុងការកំណត់ទំហំ Position ជួយដកអារម្មណ៍ចេញពីការសម្រេចចិត្តជួញដូររបស់លោកអ្នក ដែលនាំទៅរកលទ្ធផលរយៈពេលវែងកាន់តែមានស្ថេរភាព។

ការកំណត់ទំហំ Position មិនមែនគ្រាន់តែជាការជ្រើសរើសទំហំការជួញដូរដោយចៃដន្យនោះទេ។ វាជាឧបករណ៍គ្រប់គ្រងហានិភ័យដ៏សំខាន់បំផុតមួយក្នុងការជួញដូរ។ ការហាត់ប្រើយុទ្ធសាស្ត្រទាំងនេះក្នុងគណនីសាកល្បងអាចជួយលោកអ្នកស្វែងរកអ្វីដែលសមស្របបំផុតសម្រាប់លោកអ្នក មុនពេលអនុវត្តវាក្នុងការជួញដូរផ្ទាល់។ តើលោកអ្នកត្រៀមខ្លួនសាកល្បងជំនាញរបស់លោកអ្នកហើយឬនៅ?

សូមបើកគណនីជួញដូរសាកល្បងដោយឥតគិតថ្លៃនៅថ្ងៃនេះ ហើយអនុវត្តយុទ្ធសាស្ត្រទាំងនេះជាក់ស្ដែង!

‍

Quiz

ប្រសិនបើសមតុល្យទឹកប្រាក់នៃគណនីរបស់លោកអ្នកកើនឡើង តើទំហំ Position របស់លោកអ្នកនឹងមានការផ្លាស់ប្ដូរយ៉ាងដូចម្ដេច ក្នុងវិធីសាស្ត្រផ្អែកលើភាគរយ?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp