
ការជួញដូរតែងតែបង្កឱ្យមានអារម្មណ៍ឡើងចុះខ្លាំង។ ពេលមួយ លោកអ្នកកំពុងមានអារម្មណ៍រីករាយជាមួយនឹងការជួញដូរមានប្រាក់ចំណេញជាប់ៗគ្នា ហើយពេលបន្ទាប់ លោកអ្នកត្រូវភាពភ័យខ្លាចគ្រប ដោយសារទីផ្សារប្រែប្រួលប្រឆាំងនឹងលោកអ្នក។ ទោះបី ការរកឃើញការជួញដូរល្អ មានសារៈសំខាន់ក៏ដោយ ការគ្រប់គ្រងអារម្មណ៍របស់លោកអ្នកគឺជាកត្តាដែលបែងចែកអ្នកជួញដូរជោគជ័យ យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ចេញពីអ្នកដទៃ។ ភាពវៃឆ្លាតផ្នែកអារម្មណ៍ផ្ដល់ឱកាសឱ្យលោកអ្នកគ្រប់គ្រងភាពភ័យខ្លាច និងចិត្តលោភលន់បានប្រកបដោយប្រសិទ្ធភាព។
តើភាពវៃឆ្លាតផ្នែកអារម្មណ៍មានន័យដូចម្ដេចចំពោះអ្នកជួញដូរ មូលដ្ឋានគ្រឹះនៃចិត្តវិទ្យាក្នុងការជួញដូរ?
ភាពវៃឆ្លាតផ្នែកអារម្មណ៍គឺជាសមត្ថភាពរបស់លោកអ្នកក្នុងការស្គាល់ យល់ និងគ្រប់គ្រងអារម្មណ៍ ទាំងអារម្មណ៍របស់លោកអ្នកផ្ទាល់ និងរបស់អ្នកដទៃ។ ក្នុងការជួញដូរ នេះមានន័យថា រក្សាភាពស្ងប់ស្ងាត់នៅពេលផ្សារមានការប្រែប្រួលខ្លាំង និងចៀសវាងការសម្រេចចិត្តដោយឥតបានពិចារណា ដែលជំរុញដោយភាពភ័យខ្លាច ឬចិត្តលោភលន់។
សូមពិចារណាថា ភាពភ័យខ្លាចអាចនាំឱ្យលោកអ្នកចាកចេញមុនពេលកំណត់។ ផ្ទុយទៅវិញ ចិត្តលោភលន់អាចល្បួងលោកអ្នកឱ្យកាន់ការជួញដូរដែលកំពុងខាតបង់យូរពេក ដោយសង្ឃឹមថានឹងមានការងើបឡើងវិញដ៏អស្ចារ្យដែលមិនដែលមកដល់។ តាមរយៈការបណ្ដុះបណ្ដាលភាពវៃឆ្លាតផ្នែកអារម្មណ៍ លោកអ្នកអាចចៀសផុតពីអន្ទាក់ទាំងនេះ ហើយធ្វើការសម្រេចចិត្តប្រកបដោយហេតុផល និងវិន័យកាន់តែប្រសើរ។
ការកសាងការយល់ដឹងអំពីខ្លួនផ្ទាល់៖ សូមស្គាល់កត្តាជំរុញអារម្មណ៍របស់លោកអ្នក
ជំហានដំបូងក្នុងការស្ទាត់ជំនាញភាពវៃឆ្លាតផ្នែកអារម្មណ៍គឺការយល់ដឹងអំពីខ្លួនផ្ទាល់។ នេះមានន័យថា សូមពិនិត្យឱ្យបានម៉ត់ចត់អំពីរបៀបដែលលោកអ្នកមានប្រតិកម្មចំពោះស្ថានភាពទីផ្សារផ្សេងៗ។
សូមសួរខ្លួនលោកអ្នកថា៖
- តើខ្ញុំច្រើនថប់បារម្ភ ហើយលក់លឿនពេក នៅពេលការជួញដូរមួយធ្វើចលនាប្រឆាំងនឹងខ្ញុំឬទេ?
- តើខ្ញុំក្លាយជាមានទំនុកចិត្តហួសហេតុ ហើយប្រថុយប្រថានដោយមិនចាំបាច់ បន្ទាប់ពីទទួលបានប្រាក់ចំណេញពីរបីដងឬទេ?
ការទទួលស្គាល់គំរូទាំងនេះគឺជាគន្លឹះ។ ប្រសិនបើលោកអ្នកដឹងពីទំនោររបស់ខ្លួន លោកអ្នកអាចខិតខំរក្សាអារម្មណ៍ឱ្យស្ថិតក្នុងការគ្រប់គ្រងបានយ៉ាងសកម្ម។
ការរក្សាអារម្មណ៍ឱ្យស្ថិតក្នុងការគ្រប់គ្រង៖ យុទ្ធសាស្ត្រជាក់ស្ដែង
នៅពេលបានកំណត់អត្តសញ្ញាណកត្តាជំរុញអារម្មណ៍របស់លោកអ្នកហើយ ជំហានបន្ទាប់គឺរៀនពីរបៀបគ្រប់គ្រងកត្តាទាំងនោះ។ នេះជាយុទ្ធសាស្ត្រសាមញ្ញៗមួយចំនួនដែលជួយឱ្យលោកអ្នករក្សាការគ្រប់គ្រង៖
- សូមប្រកាន់ខ្ជាប់តាមផែនការជួញដូរ។ ផែនការច្បាស់លាស់ ជួយលុបបំបាត់ការស្មាន និងការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍។
- សូមប្រើបញ្ជា Stop Loss និង Take Profit។ បញ្ជាទាំងនេះជួយទប់ស្កាត់ការចាកចេញដោយឥតបានពិចារណាដែលផ្អែកលើអារម្មណ៍។
- សូមអនុវត្តសតិ។ សូមផ្អាកបន្តិច ហើយដកដង្ហើមដើម្បីទទួលបានភាពច្បាស់លាស់ឡើងវិញ។
- សូមកត់ត្រាកំណត់ហេតុការជួញដូរ។ ការតាមដានការជួញដូរ និងអារម្មណ៍របស់លោកអ្នកអាចជួយឱ្យស្គាល់គំរូ និងកែលម្អវិន័យ។
វិន័យគឺជាមូលដ្ឋានគ្រឹះនៃសមិទ្ធផលជួញដូរប្រកបដោយភាពស៊ីសង្វាក់គ្នា
វិន័យគឺជាគ្រឿងផ្សំសម្ងាត់ក្នុងការសម្រេចចិត្តជួញដូរប្រកបដោយប្រាជ្ញា និងភាពស៊ីសង្វាក់គ្នា។ នេះជាមូលហេតុដែលវាមានសារៈសំខាន់៖
| ស្ថានភាព | គ្មានវិន័យ | មានវិន័យ |
|---|---|---|
| ការកាត់បន្ថយការខាតបង់ | ដកចេញ Stop Loss ដោយសង្ឃឹមថានឹងងើបឡើងវិញ ដែលនាំឱ្យខាតបង់ធំជាងមុន | ទទួលយកការខាតបង់តិចតួច ហើយបន្តទៅមុខ |
| ការទទួលយកប្រាក់ចំណេញ | បិទការជួញដូរលឿនពេកដោយសារភាពភ័យខ្លាច | ជឿទុកចិត្តលើយុទ្ធសាស្ត្ររបស់លោកអ្នក ហើយអនុញ្ញាតឱ្យប្រាក់ចំណេញបន្តកើនឡើង |
| ការជួញដូរហួសកម្រិត | ចូលជួញដូរដោយចៃដន្យ ដោយគ្មានផែនការ | ប្រកាន់ខ្ជាប់នឹងការជួញដូរដែលបានគិតពិចារណាយ៉ាងល្អ |
អ្នកជួញដូរដែលមានវិន័យជឿទុកចិត្តលើផែនការរបស់ខ្លួន ហើយចៀសវាងការសម្រេចចិត្តដោយឥតបានពិចារណា ទោះបីជាអារម្មណ៍កំពុងឡើងខ្ពស់ក៏ដោយ។
ភាពវៃឆ្លាតផ្នែកអារម្មណ៍មានសារៈសំខាន់ដូចចំណេះដឹងអំពីទីផ្សារដែរ។ តាមរយៈការអភិវឌ្ឍការយល់ដឹងអំពីខ្លួនផ្ទាល់ ការរក្សាអារម្មណ៍ឱ្យស្ថិតក្នុងការគ្រប់គ្រង និងការអនុវត្តវិន័យ លោកអ្នកនឹងរៀបចំខ្លួនសម្រាប់ជោគជ័យក្នុងការជួញដូរក្នុងរយៈពេលវែង។
សូមសាកល្បងភាពធន់នៃអារម្មណ៍របស់លោកអ្នកក្នុងពេលវេលាជាក់ស្ដែងជាមួយ គណនីសាកល្បងជួញដូរឥតគិតថ្លៃ។ សូមមើលថាលោកអ្នកគ្រប់គ្រងការប្រែប្រួលនៃទីផ្សារបានល្អប៉ុណ្ណា ដោយគ្មានហានិភ័យពិតប្រាកដ!
Quiz
ប្រសិនបើលោកអ្នកស្ទាក់ស្ទើរក្នុងការបិទការជួញដូរដែលកំពុងខាតបង់ តើអារម្មណ៍អ្វីទៅដែលទំនងជាកំពុងជះឥទ្ធិពលលើការសម្រេចចិត្តរបស់លោកអ្នក?


