រំលងទៅមាតិកាចម្បង

Bitcoin Altcoin និង Stablecoin៖ តើមានអ្វីខុសគ្នា?

5
នាទីក្នុងការអាន
និមិត្តសញ្ញា Bitcoin Ethereum និង Tether ដែលបង្ហាញពីភាពខុសគ្នារវាងរូបិយប័ណ្ណឌីជីថលទាំងនេះ

Bitcoin មិនចាំបាច់ណែនាំទៀតទេ។ វាជារូបិយប័ណ្ណគ្រីបតូដើមដំបូងគេ ដែលបានចាប់ផ្ដើមអ្វីៗទាំងអស់។ ប៉ុន្តែពិភពគ្រីបតូមិនបានឈប់នៅត្រឹមនោះទេ។ ចាប់តាំងពីពេលនោះមក រូបិយប័ណ្ណឌីជីថលថ្មីៗរាប់ពាន់បានលេចឡើងក្នុងការជួញដូររូបិយប័ណ្ណគ្រីបតូ ដោយនីមួយៗនាំមកនូវអ្វីដែលខុសប្លែកពីគ្នា។ នេះហើយជាកន្លែងដែល Altcoin និង Stablecoin ចូលមកដល់។ 

ចូរយើងពន្យល់ថាតើវាជាអ្វី និងហេតុអ្វីបានជាវាមានសារៈសំខាន់។

Altcoin៖ គូប្រជែងជាច្រើនរបស់ Bitcoin

Altcoin (ខ្លីមកពី «កាក់ជំនួស») សំដៅលើរូបិយប័ណ្ណគ្រីបតូទាំងអស់ក្រៅពី Bitcoin។ Altcoin ដំបូងគេបានលេចឡើងនៅឆ្នាំ 2011 ហើយចាប់តាំងពីពេលនោះមក អ្នកអភិវឌ្ឍបានបង្កើតការកែលម្អ និងនវានុវត្តន៍ផ្សេងៗ ដើម្បីបង្កើតកាក់ដែលលឿនជាង ថោកជាង និងសន្សំថាមពលជាង។ Altcoin ខ្លះដំណើរការលើ blockchain របស់ Bitcoin ចំណែកខ្លះទៀតដូចជា Ethereum មានបណ្ដាញផ្ទាល់ខ្លួនដែលមានលក្ខណៈពិសេស ហើយត្រូវបានរចនាឡើងសម្រាប់គោលបំណងខុសៗគ្នា ដូចជា smart contracts និងកម្មវិធីវិមជ្ឈការ។

តើលោកអ្នកអាចជួញដូរ Altcoin នៅលើ Deriv បានដែរឬទេ?

ពិតជាអាចបាន! អ្នកជួញដូរជាច្រើនចូលចិត្ត Altcoin ដោយសារភាពប្រែប្រួលរបស់វា។ ការប្រែប្រួលតម្លៃធំៗអាចផ្ដល់ឱកាសធំៗ ប៉ុន្តែមានហានិភ័យកើនឡើងផងដែរ។ នៅលើ Deriv លោកអ្នកមិនចាំបាច់ទិញ ឬកាន់កាប់ Altcoin ដើម្បីជួញដូរវាទេ។ មិនថាលោកអ្នកកំពុងជួញដូរ ប្រភេទចំណេញបន្ថែម ឬប្រើ Multipliers ក៏ដោយ លោកអ្នកកំពុងប៉ាន់ស្មានលើចលនាតម្លៃ។ ប្រសិនបើការព្យាករណ៍របស់លោកអ្នកត្រឹមត្រូវ លោកអ្នកនឹងទទួលបានប្រាក់ចំណេញ ដោយមិនចាំបាច់ខ្វល់ខ្វាយអំពីកាបូបឌីជីថល ឬ private keys ឡើយ។

ជាការពិត ហានិភ័យនៅតែជាផ្នែកមួយនៃការជួញដូរ។ យុទ្ធសាស្ត្រជួញដូរដ៏ល្អ ឧបករណ៍គ្រប់គ្រងហានិភ័យដូចជា Stop Loss និងការវិភាគបច្ចេកទេសរឹងមាំ អាចជួយឱ្យលោកអ្នកស្ថិតនៅផ្នែកសុវត្ថិភាពជាង។

Stablecoin៖ ផ្នែកស្ថិរភាពនៃគ្រីបតូ

រូបិយប័ណ្ណគ្រីបតូមិនមែនទាំងអស់សុទ្ធតែប្រែប្រួលខ្លាំងដូចរទេះភ្លើងលើកទេ។ Stablecoin ត្រូវបានរចនាឡើងសម្រាប់ភាពស្ថិរភាព។ តម្លៃរបស់វាត្រូវបានភ្ជាប់នឹងទ្រព្យសកម្មដូចជាដុល្លារអាមេរិក ឬមាស ជាធម្មតាក្នុងសមាមាត្រ 1:1។ នេះមានន័យថា វាមិនសូវងាយប្រឈមនឹងការប្រែប្រួលតម្លៃខ្លាំង ហើយតែងត្រូវបានប្រើសម្រាប់ប្រតិបត្តិការក្នុងពិភពគ្រីបតូ។

ទោះជាយ៉ាងណា Stablecoin មិនមែនគ្មានហានិភ័យទេ។ ការដួលរលំរបស់ Terra ដ៏ល្បីអាក្រក់នៅឆ្នាំ 2022 បានបង្ហាញថា សូម្បីតែទ្រព្យសកម្ម «ស្ថិរភាព» ក៏អាចបាត់បង់តម្លៃក្នុងមួយប៉ព្រិចភ្នែកដែរ។ ដូច្នេះ ទោះបីជាវាអាចមានស្ថិរភាពជាង Bitcoin ឬ Ethereum ក៏ដោយ វានៅតែមានហានិភ័យផ្ទាល់ខ្លួនរបស់វា។

តើលោកអ្នកអាចជួញដូរ Stablecoin នៅលើ Deriv បានដែរឬទេ?

លោកអ្នកអាចជួញដូរ Stablecoin នៅលើ Deriv ដូចដែលលោកអ្នកអាចជួញដូរ Altcoin ដែរ។ ដោយសារ Stablecoin ផ្លាស់ប្ដូរតិចជាងរូបិយប័ណ្ណគ្រីបតូផ្សេងទៀត វាមិនសូវស័ក្ដិសមសម្រាប់ការជួញដូររយៈពេលខ្លីក្នុងមួយថ្ងៃទេ ដោយសារភាពប្រែប្រួលទាប។ ប៉ុន្តែសូម្បីតែការប្រែប្រួលតម្លៃតិចតួចក៏អាចមានតម្លៃដែរ ប្រសិនបើលោកអ្នកជួញដូរក្នុងបរិមាណច្រើន ឬចូលចិត្តភាពប្រែប្រួលទាប។ លើសពីនេះ Deriv អនុញ្ញាតឱ្យលោកអ្នកបើកគណនីគ្រីបតូដោយប្រើ Stablecoin ដែលធ្វើឱ្យវាក្លាយជាជម្រើសមានប្រយោជន៍សម្រាប់ការជួញដូរលើផ្សារផ្សេងទៀតផងដែរ។

Quiz

តើអ្វីដែលធ្វើឱ្យ Stablecoin ខុសពី Altcoin?

សំណួរដែលសួរញឹកញាប់

Analyse markets with AI-powered insights

Explore TradersView
WhatsApp