រំលងទៅមាតិកាចម្បង
មេរៀន
11
Volatility Indices | អ្នកចាប់ផ្ដើមដំបូង

ការកំណត់ទំហំ Position

រយៈពេល
8
នាទី

នៅពេលលោកអ្នកចាប់ផ្ដើមជួញដូរ Volatility indices ការយល់ដឹងអំពីការកំណត់ទំហំ Position ក្លាយជាធាតុផ្សំដ៏សំខាន់នៃយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់លោកអ្នក។ ការកំណត់ទំហំ Position កំណត់ថាតើលោកអ្នកត្រូវបែងចែកដើមទុនជួញដូរចំនួនប៉ុន្មានសម្រាប់ការជួញដូរនីមួយៗ ដើម្បីការពារលោកអ្នកពីការខាតបង់ហួសហេតុ ទន្ទឹមនឹងអនុញ្ញាតឱ្យលោកអ្នកទាញយកប្រយោជន៍ពីឱកាសក្នុងទីផ្សារ។ តាមរយៈការគ្រប់គ្រងដោយប្រុងប្រយ័ត្ននូវចំនួនដើមទុនដែលលោកអ្នកប្រើប្រាស់ លោកអ្នកអាចទប់ទល់នឹងភាពប្រែប្រួលជាប់មកជាមួយសន្ទស្សន៍ទាំងនេះ ដោយមិនប៉ះពាល់ដល់ដើមទុនទាំងមូលរបស់លោកអ្នក។
‍

សារៈសំខាន់នៃការកំណត់ទំហំ Position

ភាពប្រែប្រួលអាចផ្ដល់ទាំងរង្វាន់ដែលអាចទទួលបាន និងហានិភ័យដែលមានស្រាប់។ ការកំណត់ទំហំ Position ជួយលោកអ្នកឱ្យថ្លឹងថ្លែងកត្តាទាំងនេះ តាមរយៈការគ្រប់គ្រងកម្រិតនៃការប៉ះពាល់របស់លោកអ្នកចំពោះទីផ្សារ។ ដោយបែងចែកដើមទុនរបស់លោកអ្នកទៅលើការជួញដូរជាច្រើន លោកអ្នកកាត់បន្ថយហានិភ័យដែលការជួញដូរមួយខាតបង់នឹងប៉ះពាល់យ៉ាងខ្លាំងដល់គណនីរបស់លោកអ្នកទាំងមូល។ ឧទាហរណ៍ ប្រសិនបើលោកអ្នកខាតបង់ក្នុងការជួញដូរមួយ ដើមទុនដែលនៅសល់របស់លោកអ្នកក្នុងការជួញដូរផ្សេងទៀតនឹងនៅតែអនុញ្ញាតឱ្យលោកអ្នកចូលរួមក្នុងទីផ្សារបាន ដែលជួយកាត់បន្ថយលទ្ធភាពនៃការខាតបង់ដ៏ធ្ងន់ធ្ងរ។

នៅពេលពិចារណាអំពី Volatility indices ផ្សេងៗគ្នា លោកអ្នកត្រូវយល់ថា ការជួញដូរដោយប្រើទំហំ Position ដូចគ្នាលើ Volatility 10 និង Volatility 250 ធ្វើឱ្យលោកអ្នកប្រឈមនឹងកម្រិតហានិភ័យខុសគ្នាខ្លាំង។ ភាពប្រែប្រួលខ្ពស់មិនត្រឹមតែបង្ហាញពីសក្ដានុពលនៃផលចំណេញធំជាងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីលទ្ធភាពខាតបង់ធ្ងន់ធ្ងរកើនឡើងផងដែរ។ ដូច្នេះ ការកែសម្រួលទំហំ Position របស់លោកអ្នកឱ្យស្របតាមភាពប្រែប្រួលនៃសន្ទស្សន៍ដែលលោកអ្នកកំពុងជួញដូរ នឹងជួយលោកអ្នកឱ្យសម្រេចបានផលចំណេញដែលចង់បាន ទន្ទឹមនឹងស្ថិតក្នុងដែនកំណត់ហានិភ័យដែលអាចទទួលយកបាន។
‍

យុទ្ធសាស្ត្រកំណត់ទំហំ Position

មិនមានវិធីសាស្ត្រតែមួយគត់សម្រាប់ការកំណត់ទំហំ Position ទេ ប៉ុន្តែមានវិធីសាស្ត្រជាច្រើនដែលអាចណែនាំលោកអ្នកតាមរចនាប័ទ្មជួញដូរ និងកម្រិតការទទួលយកហានិភ័យរបស់លោកអ្នក៖

  1. ចំនួនដុល្លារថេរ៖ សូមកំណត់ចំនួនដុល្លារជាក់លាក់មួយដើម្បីប្រថុយក្នុងការជួញដូរនីមួយៗ ដូចជា $10។ វិធីសាស្ត្រនេះរក្សាហានិភ័យឱ្យស្មើគ្នាក្នុងការជួញដូរជាច្រើន ដែលអាចជួយរក្សាដើមទុនរួមរបស់លោកអ្នក។
    ‍
  2. ភាគរយនៃគណនី៖ សូមកំណត់ភាគរយនៃសមតុល្យទឹកប្រាក់សរុបក្នុងគណនីរបស់លោកអ្នក ដើម្បីប្រថុយក្នុងការជួញដូរនីមួយៗ។ ឧទាហរណ៍ ប្រសិនបើសមតុល្យទឹកប្រាក់ក្នុងគណនីរបស់លោកអ្នកគឺ $2,000 ហើយលោកអ្នកប្រើកម្រិតការទទួលយកហានិភ័យ 1% ការជួញដូរនីមួយៗនឹងប្រថុយ $20។ នៅពេលគណនីរបស់លោកអ្នកកើនឡើង ចំនួននេះនឹងកែសម្រួលតាម។ វិធីសាស្ត្រនេះធ្វើឱ្យកម្រិតនៃការប៉ះពាល់របស់លោកអ្នកស្របតាមទុនដែលលោកអ្នកមាន ហើយមានប្រយោជន៍ជាពិសេសនៅពេលជួញដូរទ្រព្យសកម្មដែលមានភាពប្រែប្រួលខ្ពស់ ដូចជា Volatility 250 Index។
    ‍
  3. ការកំណត់ទំហំផ្អែកលើភាពប្រែប្រួលដោយប្រើ ATR៖ សូចនាករ Average True Range (ATR) វាស់ស្ទង់ចលនាតម្លៃជាមធ្យមរបស់ទ្រព្យសកម្មមួយក្នុងរយៈពេលដែលបានជ្រើសរើស។ ពាណិជ្ជករខ្លះកំណត់ហានិភ័យរបស់ពួកគេត្រឹមមួយឯកតា ATR ក្នុងការជួញដូរនីមួយៗ។ ឧទាហរណ៍ ប្រសិនបើ ATR 14 ថ្ងៃរបស់ Volatility 25 គឺ $8.5 លោកអ្នកនឹងកំណត់ដែនកំណត់ហានិភ័យរបស់លោកអ្នកត្រឹមចំនួននោះ។ វិធីសាស្ត្រនេះរក្សាកម្រិតនៃការប៉ះពាល់របស់លោកអ្នកឱ្យសមាមាត្រទៅនឹងចលនាប្រចាំថ្ងៃធម្មតា ដែលអនុញ្ញាតឱ្យលោកអ្នកកំណត់កម្រិត Take Profit (TP) និង Stop Loss (SL) បានសមស្របជាងមុន ផ្អែកលើស្ថានភាពទីផ្សារ។

    ‍

តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រទាំងនេះ លោកអ្នកអាចបង្កើតក្របខ័ណ្ឌរឹងមាំសម្រាប់ការកំណត់ទំហំ Position ដែលសម្របតាមភាពប្រែប្រួលនៃទីផ្សារ និងតម្រូវការជួញដូរផ្ទាល់ខ្លួនរបស់លោកអ្នក។

‍

សេចក្ដីសន្និដ្ឋាន

សរុបមក ការស្ទាត់ជំនាញក្នុងការកំណត់ទំហំ Position គឺចាំបាច់សម្រាប់ការជួញដូរ Volatility indices ប្រកបដោយចីរភាព។ តាមរយៈការយល់ដឹងអំពីហានិភ័យដែលមានស្រាប់នៃទ្រព្យសកម្មទាំងនេះ និងការអនុវត្តយុទ្ធសាស្ត្រកំណត់ទំហំ Position ប្រកបដោយប្រសិទ្ធភាព លោកអ្នកអាចការពារដើមទុនរបស់លោកអ្នក ទន្ទឹមនឹងបង្កើនប្រសិទ្ធភាពនៃឱកាសរកចំណេញ។ នៅពេលលោកអ្នកស្វែងយល់អំពីយុទ្ធសាស្ត្រដែលបានពិភាក្សាក្នុងមេរៀននេះ សូមចងចាំថា មិនមានវិធីសាស្ត្រតែមួយដែលស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាទេ។ ការកែសម្រួលវិធីសាស្ត្រកំណត់ទំហំ Position របស់លោកអ្នកឱ្យសមស្របនឹងកម្រិតការទទួលយកហានិភ័យ រចនាប័ទ្មជួញដូរ និងស្ថានភាពទីផ្សារ នឹងជួយឱ្យលោកអ្នកជួញដូរបានកាន់តែមានទំនុកចិត្ត។

ឥឡូវនេះ លោកអ្នកមានការត្រៀមខ្លួនកាន់តែប្រសើរ ដើម្បីដំណើរការក្នុងពិភព Volatility indices ប្រកបដោយទំនួលខុសត្រូវ និងយុទ្ធសាស្ត្រ។

‍

Quiz

តើគោលបំណងចម្បងនៃការកំណត់ទំហំ Position ក្នុងការជួញដូរគឺជាអ្វី?

តើវិធីសាស្ត្រកំណត់ទំហំប៉ូស៊ីស្យុងមួយណា ដែលកែសម្រួលតាមការប្រែប្រួលនៃសមតុល្យទឹកប្រាក់នៃគណនី?

តើសូចនាករ Average True Range (ATR) វាស់អ្វី?

Analyse markets with AI-powered insights

Explore TradersView
WhatsApp