រំលងទៅមាតិកាចម្បង
មេរៀន
1
Forex | កម្រិតចាប់ផ្ដើម

ការណែនាំអំពី Forex

រយៈពេល
7
នាទី


សូមស្វាគមន៍មកកាន់ពិភពនៃការជួញដូរប្ដូរប្រាក់បរទេស ដែលជាសមាសធាតុដ៏សំខាន់នៃសេដ្ឋកិច្ចសកល! ទីផ្សារប្ដូរប្រាក់បរទេស គឺជាទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុត និងមានសន្ទនីយភាពខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយមានការជួញដូរជាង 6 ទ្រីលាន USD ជារៀងរាល់ថ្ងៃ ការយល់ដឹងអំពីគូរូបិយប័ណ្ណ។ មេរៀននេះនឹងណែនាំលោកអ្នកអំពីមូលដ្ឋានគ្រឹះនៃការប្ដូរប្រាក់បរទេស សារៈសំខាន់របស់វា និងមូលហេតុដែលវាមានសារៈសំខាន់សម្រាប់ទាំងអ្នកជួញដូរបុគ្គល និងអាជីវកម្ម យុទ្ធសាស្ត្រជួញដូរប្ដូរប្រាក់បរទេស។

ការពន្យល់អំពីទីផ្សារ Forex

ការប្ដូរប្រាក់បរទេសជាមូលដ្ឋានគឺជាទីផ្សារអន្តរជាតិ ដែលរូបិយប័ណ្ណត្រូវបានប្ដូរគ្នា។ សូមគិតថាវាជាទីផ្សារមួយដែលអនុញ្ញាតឱ្យបុគ្គល អាជីវកម្ម និងរដ្ឋាភិបាលទិញ និងលក់រូបិយប័ណ្ណ ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។ ឧទាហរណ៍ ក្រុមហ៊ុនអាមេរិកដែលចង់នាំចូលទំនិញពីប្រទេសចិន ត្រូវការប្រាក់យ័នរបស់ចិនដើម្បីធ្វើការទូទាត់។ ដើម្បីទទួលបានប្រាក់យ័ន ពួកគេនឹងលក់ដុល្លារអាមេរិកនៅក្នុងទីផ្សារប្ដូរប្រាក់បរទេស។

ទីផ្សារប្ដូរប្រាក់បរទេសដំណើរការ 24 ម៉ោងក្នុងមួយថ្ងៃ 5 ថ្ងៃក្នុងមួយសប្ដាហ៍ ដោយសារបណ្ដាញវិមជ្ឈការនៃធនាគារ ឈ្មួញកណ្ដាល និងស្ថាប័នហិរញ្ញវត្ថុ ដែលស្ថិតនៅតាមល្វែងម៉ោងផ្សេងៗគ្នា។ ការជួញដូរចាប់ផ្ដើមនៅទីក្រុង Sydney បន្តទៅទីក្រុង Tokyo ឆ្លងកាត់ទីក្រុង London និងបញ្ចប់នៅទីក្រុង New York។ វដ្តបន្តបន្ទាប់នេះធានាថាអ្នកចូលរួមក្នុងទីផ្សារអាចជួញដូរបានស្ទើរគ្រប់ម៉ោងនៃថ្ងៃ ដែលផ្ដល់ភាពបត់បែនយ៉ាងខ្លាំង។
‍

របៀបដែលការជួញដូរ Forex ដំណើរការ

ការជួញដូរប្ដូរប្រាក់បរទេសពាក់ព័ន្ធនឹងការទស្សន៍ទាយអំពីចលនាតម្លៃនៃគូរូបិយប័ណ្ណ ដូចជា Euro ធៀបនឹងដុល្លារអាមេរិក (EUR/USD) ឬផោនអង់គ្លេសធៀបនឹងយ៉េនជប៉ុន (GBP/JPY)។ អ្នកជួញដូរវិភាគថាតើរូបិយប័ណ្ណមួយទំនងជារឹងមាំ ឬចុះខ្សោយធៀបនឹងរូបិយប័ណ្ណមួយទៀត។ ជាឧទាហរណ៍ ប្រសិនបើលោកអ្នកជឿថា Euro នឹងឡើងតម្លៃធៀបនឹងដុល្លារ លោកអ្នកនឹងទិញគូ EUR/USD។ ប្រសិនបើ Euro រឹងមាំដូចការរំពឹងទុក លោកអ្នកអាចលក់គូនោះក្នុងតម្លៃខ្ពស់ជាងមុន ហើយទទួលបានប្រាក់ចំណេញ។ ផ្ទុយទៅវិញ ប្រសិនបើ Euro ចុះខ្សោយ នោះនឹងមានការខាតបង់។
‍

អត្ថប្រយោជន៍នៃការជួញដូរ Forex

  1. សន្ទនីយភាពខ្ពស់៖ ក្នុងនាមជាទីផ្សារដែលមានសន្ទនីយភាពខ្ពស់បំផុតនៅទូទាំងពិភពលោក ទីផ្សារប្ដូរប្រាក់បរទេសអនុញ្ញាតឱ្យធ្វើប្រតិបត្តិការបានលឿន ដោយមានផលប៉ះពាល់ដល់តម្លៃតិចតួចបំផុត។ នេះមានន័យថាលោកអ្នកអាចចូល និងចាកចេញពីការជួញដូរបានយ៉ាងងាយស្រួល ដែលមានសារៈសំខាន់សម្រាប់ទាំងអ្នកជួញដូររយៈពេលវែង និងរយៈពេលខ្លី។
    ‍
  2. ភាពងាយស្រួលចូលប្រើ 24/5៖ មិនដូចទីផ្សារភាគហ៊ុនដែលមានម៉ោងជួញដូរកំណត់ទេ ទីផ្សារប្ដូរប្រាក់បរទេសបើកស្ទើរតែ 24 ម៉ោងក្នុងមួយថ្ងៃ 5 ថ្ងៃក្នុងមួយសប្ដាហ៍ ដែលអនុញ្ញាតឱ្យលោកអ្នកជួញដូរបានតាមភាពងាយស្រួល និងតាមកាលវិភាគរបស់លោកអ្នក។
    ‍
  3. ឱកាសពង្រីកភាពចម្រុះ៖ ការបញ្ចូលការប្ដូរប្រាក់បរទេសក្នុងផលប័ត្ររបស់លោកអ្នក អាចធ្វើឱ្យទ្រព្យសកម្មរបស់លោកអ្នកមានភាពចម្រុះ និងជួយគ្រប់គ្រងហានិភ័យទូទៅ។
    ‍
  4. សក្ដានុពលនៃការការពារហានិភ័យ៖ ការប្ដូរប្រាក់បរទេសក៏អាចដើរតួជាឧបករណ៍ការពារហានិភ័យ ដើម្បីការពារផលប័ត្ររបស់លោកអ្នកពីការប្រែប្រួលរូបិយប័ណ្ណដែលមិនចង់បាន។ ឧទាហរណ៍ ប្រសិនបើលោកអ្នកកាន់ទុនច្រើនជារូបិយប័ណ្ណ Euro លោកអ្នកអាចជ្រើសរើសលក់ខ្លីគូ EUR/USD ដើម្បីកាត់បន្ថយការខាតបង់ដែលអាចកើតមាន ប្រសិនបើ Euro ចុះខ្សោយ។
    ‍

ដើម្បីចាប់ផ្ដើមជួញដូរក្នុងទីផ្សារប្ដូរប្រាក់បរទេស លោកអ្នកត្រូវមានការយល់ដឹងច្បាស់លាស់អំពីមេកានិចទីផ្សារ បង្កើតយុទ្ធសាស្ត្រជួញដូរដែលអាចទុកចិត្តបាន និងអនុវត្តការគ្រប់គ្រងហានិភ័យប្រកបដោយវិន័យ។ ធនធានជាច្រើន រួមទាំងសម្ភារៈអប់រំ និងគណនីសាកល្បង អាចជួយអ្នកចាប់ផ្ដើមថ្មីឱ្យទទួលបានការយល់ដឹងដ៏មានតម្លៃអំពីឌីណាមិកនៃទីផ្សារ។
‍

សេចក្ដីសន្និដ្ឋាន

សរុបមក ទីផ្សារប្ដូរប្រាក់បរទេសជាទីផ្សារដ៏សកម្ម និងចាំបាច់ ដែលមានផលប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ ជាមួយនឹងសន្ទនីយភាពខ្ពស់ ភាពងាយស្រួលចូលប្រើគ្រប់ម៉ោង និងសក្ដានុពលនៃការពង្រីកភាពចម្រុះ និងការការពារហានិភ័យ Deriv បំពាក់ឱ្យលោកអ្នកនូវឧបករណ៍ចាំបាច់ដើម្បីចាប់ផ្ដើមដំណើរជួញដូរប្ដូរប្រាក់បរទេសរបស់លោកអ្នក។ នៅពេលលោកអ្នកត្រៀមជួញដូរលើវេទិកាផ្សេងៗរបស់យើង ដូចជា Deriv Trader Deriv MT5 Deriv cTrader Deriv GO Deriv X និង Deriv Bot សូមបំពាក់ខ្លួនលោកអ្នកដោយចំណេះដឹង និងយុទ្ធសាស្ត្រ ដើម្បីរុករកព្រំដែនហិរញ្ញវត្ថុដ៏គួរឱ្យរំភើបនេះ។

‍

Quiz

តើទីផ្សារ Forex ជួយសម្រួលអ្វីជាចម្បង?

តើទីផ្សារ Forex ដំណើរការយ៉ាងដូចម្តេចទាក់ទងនឹងម៉ោងជួញដូរ?

តើអត្ថប្រយោជន៍មួយនៃការជួញដូរ Forex បើធៀបនឹងផ្សារផ្សេងទៀតគឺជាអ្វី?

Analyse markets with AI-powered insights

Explore TradersView
WhatsApp