រំលងទៅមាតិកាចម្បង
មេរៀន
6
Forex | កម្រិតចាប់ផ្ដើម

ការបកស្រាយគូ Forex - គូរូបិយប័ណ្ណគោល គូរូបិយប័ណ្ណរង និងគូរូបិយប័ណ្ណកម្រ

រយៈពេល
7
នាទី
ប្រភេទរូបភាព c

‍

សូមស្វាគមន៍មកកាន់មេរៀនមួយទៀតក្នុងការអប់រំអំពីការជួញដូរ Forex របស់លោកអ្នក។ ថ្ងៃនេះ យើងនឹងស្វែងយល់ឱ្យស៊ីជម្រៅអំពីប្រភេទនៃគូរូបិយប័ណ្ណ និងលក្ខណៈពិសេសរបស់ពួកវា។ ការយល់ដឹងអំពីភាពខុសគ្នាទាំងនេះមានសារៈសំខាន់ដើម្បីរុករកទីផ្សារ Forex ប្រកបដោយប្រសិទ្ធភាព និងធ្វើការសម្រេចចិត្តជួញដូរប្រកបដោយការយល់ដឹង។
‍

គូរូបិយប័ណ្ណគោល

គូរូបិយប័ណ្ណគោលគឺជាគូដែលត្រូវបានជួញដូរច្រើនបំផុត និងមានសន្ទនីយភាពខ្ពស់បំផុតនៅក្នុងទីផ្សារ Forex ដែលជាទូទៅពាក់ព័ន្ធនឹងដុល្លារអាមេរិក (USD) រួមជាមួយរូបិយប័ណ្ណរបស់សេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក។ ឧទាហរណ៍នៃគូរូបិយប័ណ្ណគោលមានដូចជា៖

  • EUR/USD (អឺរ៉ូ/ដុល្លារអាមេរិក)
    ‍
  • USD/JPY (ដុល្លារអាមេរិក/យ៉េនជប៉ុន)
    ‍
  • GBP/USD (ផោនអង់គ្លេស/ដុល្លារអាមេរិក)
    ‍
  • USD/CHF (ដុល្លារអាមេរិក/ហ្វ្រង់ស្វីស)
    ‍
  • AUD/USD (ដុល្លារអូស្ត្រាលី/ដុល្លារអាមេរិក)
    ‍

លក្ខណៈពិសេសនៃគូរូបិយប័ណ្ណគោល

  1. សន្ទនីយភាពខ្ពស់៖ គូរូបិយប័ណ្ណគោលមានបរិមាណជួញដូរខ្ពស់ ដែលមានន័យថាលោកអ្នកអាចបើក និងបិទទីតាំងជួញដូរបានយ៉ាងងាយស្រួល ដោយមិនបណ្ដាលឱ្យតម្លៃប្រែប្រួលខ្លាំង។
    ‍
  2. Spread ទាបជាង៖ ភាពខុសគ្នារវាងតម្លៃទិញ និងតម្លៃលក់ជាទូទៅតូចជាង ដែលធ្វើឱ្យថ្លៃដើមនៃការជួញដូរទាបជាង។
    ‍
  3. ស្ថិរភាពសេដ្ឋកិច្ច៖ រូបិយប័ណ្ណពីសេដ្ឋកិច្ចខ្លាំងមាននិន្នាការមានស្ថិរភាពជាង ដែលជួយកាត់បន្ថយហានិភ័យជួញដូរទាំងមូល។ កត្តាសំខាន់ដែលជះឥទ្ធិពលដល់ចលនារបស់គូទាំងនេះគឺភាពខុសគ្នានៃអត្រាការប្រាក់រវាងសេដ្ឋកិច្ចរៀងៗខ្លួន។ អត្រាការប្រាក់ខ្ពស់ជាងនៃរូបិយប័ណ្ណមួយអាចទាក់ទាញលំហូរទុន ដែលអាចបង្កើនតម្លៃរបស់រូបិយប័ណ្ណនោះធៀបនឹងរូបិយប័ណ្ណមួយទៀតក្នុងគូ។
    ‍

គូរូបិយប័ណ្ណរង

គូរូបិយប័ណ្ណរងមិនរួមបញ្ចូលដុល្លារអាមេរិកទេ ប៉ុន្តែពាក់ព័ន្ធនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ ឧទាហរណ៍មាន៖

  • EUR/GBP (អឺរ៉ូ/ផោនអង់គ្លេស)
    ‍
  • EUR/CHF (អឺរ៉ូ/ហ្វ្រង់ស្វីស)
    ‍
  • AUD/JPY (ដុល្លារអូស្ត្រាលី/យ៉េនជប៉ុន)
    ‍

លក្ខណៈពិសេសនៃគូរូបិយប័ណ្ណរង

  • សន្ទនីយភាពទាបជាង៖ ដោយសារសកម្មភាពជួញដូរតិចជាងគូរូបិយប័ណ្ណគោល គូរូបិយប័ណ្ណរងអាចមានជម្រើសចូល និងចេញកំណត់ជាង ដែលអាចនាំឱ្យមានការលំបាកក្នុងការប្រតិបត្តិការជួញដូរ។
    ‍
  • Spread ធំជាង៖ Spread រវាងតម្លៃទិញ និងតម្លៃលក់អាចធំជាង ដែលបង្កើនថ្លៃដើមពាក់ព័ន្ធនឹងការជួញដូរគូទាំងនេះ។
    ‍
  • ភាពប្រែប្រួលខ្ពស់ជាង៖ គូរូបិយប័ណ្ណរងអាចមានការប្រែប្រួលតម្លៃខ្លាំងជាង ដែលធ្វើឱ្យពិបាកទស្សន៍ទាយជាងមុន ហើយផ្ដល់ឱកាសទទួលបានចំណេញ ឬខាតបង់យ៉ាងឆាប់រហ័ស។
    ‍

ឥទ្ធិពលដែលថយចុះនៃដុល្លារអាមេរិកអនុញ្ញាតឱ្យគូរូបិយប័ណ្ណរងមានប្រតិកម្មដោយផ្ទាល់ជាងចំពោះការវិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ដែលផ្ដល់ជាមធ្យោបាយផ្ដោតសម្រាប់ការជួញដូរ។
‍

គូរូបិយប័ណ្ណកម្រ

គូរូបិយប័ណ្ណកម្រ ត្រូវបានបង្កើតឡើងពីរូបិយប័ណ្ណគោលមួយផ្គូផ្គងជាមួយរូបិយប័ណ្ណមកពីសេដ្ឋកិច្ចដែលកំពុងលេចធ្លោ ឬកំពុងអភិវឌ្ឍ។ ឧទាហរណ៍នៃគូរូបិយប័ណ្ណកម្រមាន៖

  • USD/TRY (ដុល្លារអាមេរិក/លីរ៉ាទួរគី)
    ‍
  • EUR/ZAR (អឺរ៉ូ/រ៉ង់អាហ្វ្រិកខាងត្បូង)
    ‍
  • GBP/MXN (ផោនអង់គ្លេស/ពេសូម៉ិកស៊ិក)
    ‍

លក្ខណៈពិសេសនៃគូរូបិយប័ណ្ណកម្រ

  • ផ្សារដែលកំពុងលេចធ្លោ៖ គូរូបិយប័ណ្ណកម្រផ្ដល់ឱកាសចូលរួមជាមួយសេដ្ឋកិច្ចដែលរីកចម្រើនលឿន ដែលអាចផ្ដល់ឱកាសពិសេសសម្រាប់ប្រាក់ចំណេញខ្ពស់ជាង។
    ‍
  • សហសម្ពន្ធទាបជាង៖ គូទាំងនេះច្រើនតែធ្វើចលនាដោយឯករាជ្យពីគូរូបិយប័ណ្ណគោល ដែលអនុញ្ញាតឱ្យមានភាពចម្រុះក្នុងផលប័ត្រជួញដូរ។

ការជួញដូរគូរូបិយប័ណ្ណកម្រអាចទាក់ទាញអ្នកជួញដូរដែលមានបទពិសោធន៍ ប៉ុន្តែវាតម្រូវឱ្យមានការវិភាគស៊ីជម្រៅអំពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ច។ សូមប្រុងប្រយ័ត្នចំពោះហានិភ័យនយោបាយ និងការគ្រប់គ្រងរូបិយប័ណ្ណ ព្រោះកត្តាទាំងនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ចលនារបស់គូរូបិយប័ណ្ណកម្រ។
‍

សេចក្ដីសន្និដ្ឋាន

សម្រាប់អ្នកចាប់ផ្ដើមដំបូង គួរចាប់ផ្ដើមជាមួយគូរូបិយប័ណ្ណគោល ដោយសារស្ថិរភាព និងកម្រិតហានិភ័យទាបជាងរបស់ពួកវា។ នៅពេលលោកអ្នកទទួលបានបទពិសោធន៍ និងទំនុកចិត្តក្នុងជំនាញជួញដូររបស់លោកអ្នក លោកអ្នកអាចស្វែងយល់អំពីគូរូបិយប័ណ្ណរង និងគូរូបិយប័ណ្ណកមរដោយបន្ដិចម្ដងៗ ដែលមានសក្ដានុពលកើនឡើងទាំងប្រាក់ចំណេញ និងការខាតបង់។ សូមស្រាវជ្រាវឱ្យបានហ្មត់ចត់ជានិច្ច និងស្វែងយល់អំពីលក្ខណៈរបស់គូរូបិយប័ណ្ណនីមួយៗ មុនពេលលោកអ្នកសម្រេចចិត្តជួញដូរ។

សូមអរគុណចំពោះការយកចិត្តទុកដាក់ ហើយសូមជួញដូរប្រកបដោយសេចក្ដីរីករាយ!

‍

Quiz

តើអ្វីជាលក្ខណៈកំណត់នៃគូរូបិយប័ណ្ណសំខាន់?

តើអ្វីជាលក្ខណៈរបស់គូរូបិយប័ណ្ណរង?

តើខ្លឹមសារមួយណាខាងក្រោមនេះពិតអំពីគូរូបិយប័ណ្ណ Exotic?

Analyse markets with AI-powered insights

Explore TradersView
WhatsApp