យុទ្ធសាស្ត្រជួញដូរ Breakout អំឡុងព្រឹត្តិការណ៍សេដ្ឋកិច្ច
នៅក្នុងមេរៀននេះ យើងនឹងស្វែងយល់អំពីយុទ្ធសាស្ត្រជួញដូរ Breakout ដែលអាចប្រើបានអំឡុងព្រឹត្តិការណ៍ដែលមានភាពប្រែប្រួលខ្ពស់ ដូចជារបាយការណ៍អតិផរណា ឬការសម្រេចរបស់ធនាគារកណ្ដាលអំពីអត្រាការប្រាក់។ សេចក្ដីប្រកាសសេដ្ឋកិច្ចសំខាន់ៗទាំងនេះអាចធ្វើឱ្យទីផ្សារប្រែប្រួលខ្លាំង ហើយប្រសិនបើមានវិធីសាស្ត្រត្រឹមត្រូវ លោកអ្នកអាចប្រែភាពប្រែប្រួលនេះទៅជាឱកាសជួញដូរ។
ការយល់ដឹងអំពីភាពប្រែប្រួលនៃទីផ្សារ
មិនមែនរាល់សេចក្ដីប្រកាសសេដ្ឋកិច្ចទាំងអស់ធ្វើឱ្យទីផ្សារប្រែប្រួលខ្លាំងនោះទេ។ ភាពប្រែប្រួលតែងតែកើនឡើងយ៉ាងខ្លាំង នៅពេលទិន្នន័យជាក់ស្ដែងខុសពីការរំពឹងទុករបស់ទីផ្សារ ដែលជារឿយៗបង្កឱ្យតម្លៃ Breakout យ៉ាងខ្លាំង។ សេចក្ដីប្រកាសដែលមានឥទ្ធិពលខ្លាំងបំផុតមួយចំនួនរួមមាន៖
- ការសម្រេចអំពីអត្រាការប្រាក់៖ ការសម្រេចរបស់ធនាគារកណ្ដាលលើការដំឡើង ការបន្ថយ ឬការរក្សាអត្រាការប្រាក់។
- របាយការណ៍អតិផរណា៖ វាស់វែងអត្រាដែលកម្រិតតម្លៃទូទៅនៃទំនិញ និងសេវាកម្មកើនឡើង។
- ទិន្នន័យការងារ៖ ផ្ដល់ការយល់ដឹងអំពីសុខភាពនៃសេដ្ឋកិច្ច ផ្អែកលើកម្រិតការងារ។
ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមប្រើប្រតិទិនសេដ្ឋកិច្ច ដែលរាយបញ្ជីសេចក្ដីប្រកាសដែលនឹងមកដល់ និងផលប៉ះពាល់ដែលរំពឹងទុកលើទីផ្សារ។
វិធីសាស្ត្រជួញដូរក្នុងព្រឹត្តិការណ៍ដែលមានភាពប្រែប្រួលខ្ពស់
នៅពេលលោកអ្នកត្រៀមខ្លួនជួញដូរអំឡុងព្រឹត្តិការណ៍ទាំងនេះ សូមអនុវត្តតាមវិធីសាស្ត្រមានរចនាសម្ព័ន្ធដូចខាងក្រោម៖
1. កំណត់កម្រិតគាំទ្រ និងកម្រិតទប់ទល់សំខាន់ៗ កម្រិតគាំទ្រ និងកម្រិតទប់ទល់
មុនសេចក្ដីប្រកាសសេដ្ឋកិច្ច សូមវិភាគតារាងរបស់លោកអ្នក ដើម្បីកំណត់កម្រិតគាំទ្រ និងកម្រិតទប់ទល់ដ៏សំខាន់។ ជំហាននេះមានសារៈសំខាន់ណាស់ ព្រោះកម្រិតទាំងនេះនឹងដឹកនាំការសម្រេចចិត្តជួញដូររបស់លោកអ្នកអំឡុងពេលទីផ្សារប្រែប្រួល។ សូមប្រើឧបករណ៍វិភាគបច្ចេកទេសផ្សេងៗ ដូចជា៖
- Fibonacci Retracements
- Bollinger Bands
- Moving Averages
2. រៀបចំយុទ្ធសាស្ត្រចូលជួញដូររបស់លោកអ្នក
មានវិធីចូលជួញដូរទូទៅពីរដែលគួរពិចារណា៖
- ការចូលតាម Breakout៖ សូមរង់ចាំឱ្យតម្លៃបំបែកលើកម្រិតទប់ទល់ ឬក្រោមកម្រិតគាំទ្រយ៉ាងច្បាស់លាស់ ដែលបង្ហាញពីសន្ទុះទីផ្សារដ៏ខ្លាំង។ វិធីនេះអាចជួយចាប់យកចលនាតម្លៃដ៏ធំ។
- ការចូលតាមការបញ្ជាក់៖ សូមប្រើសូចនាករបរិមាណ ឬសូចនាករសន្ទុះ ដើម្បីបញ្ជាក់ Breakout មុនពេលចូលជួញដូរ។ វិធីសាស្ត្រប្រុងប្រយ័ត្ននេះកាត់បន្ថយហានិភ័យនៃ Breakout មិនពិត។
3. គ្រប់គ្រងហានិភ័យរបស់លោកអ្នក យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ
ការគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវមានសារៈសំខាន់ខ្លាំងក្នុងស្ថានភាពដែលមានភាពប្រែប្រួលខ្ពស់។ ខាងក្រោមនេះជាឧបករណ៍សំខាន់ៗដើម្បីគ្រប់គ្រងហានិភ័យរបស់លោកអ្នកឱ្យមានប្រសិទ្ធភាព៖
- ទំហំទីតាំងជួញដូរ៖ នៅពេលទីផ្សារប្រែប្រួល សូមពិចារណាជួញដូរក្នុងចំនួនតូចជាងមុន ដើម្បីកំណត់កម្រិតហានិភ័យសរុបរបស់លោកអ្នក។
- បញ្ជា Stop Loss៖ សូមដាក់ Stop Loss របស់លោកអ្នកនៅខាងក្រៅកម្រិតគាំទ្រ ឬកម្រិតទប់ទល់បន្តិច ឬហួសពីចំណុច Breakout ដើម្បីការពារពីចលនាតម្លៃមិនអំណោយផល។
- គោលដៅ Take Profit៖ សូមប្រើ Trailing Stop ឬកំណត់គោលដៅប្រាក់ចំណេញជាក់លាក់ ដោយផ្អែកលើជួរប្រែប្រួលជាមធ្យមប្រចាំថ្ងៃរបស់រូបិយប័ណ្ណ ឬសមាមាត្រហានិភ័យទៅនឹងរង្វាន់ដែលលោកអ្នកចង់បាន។
ឧទាហរណ៍៖ ការជួញដូរ EUR/USD អំឡុងរបាយការណ៍អតិផរណា
សូមពិចារណាឧទាហរណ៍ជាក់ស្ដែងមួយ ដោយផ្អែកលើការចេញផ្សាយទិន្នន័យអតិផរណាពីមុន៖
- ឧបមាថាថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2022 ហើយទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិកជិតត្រូវបានចេញផ្សាយ។
- សូមរៀបចំតារាង EUR/USD របស់លោកអ្នក ដោយបន្ថែម Bollinger Bands និងសម្គាល់កម្រិតគាំទ្រ និងកម្រិតទប់ទល់សំខាន់ៗ។
- ប្រសិនបើលោកអ្នកព្យាករថាអតិផរណានឹងលើសពីការរំពឹងទុក លោកអ្នករំពឹងថាដុល្លារអាមេរិកនឹងរឹងមាំឡើង ដែលនាំឱ្យគូ EUR/USD ចុះខ្សោយ។
- សូមដាក់បញ្ជា sell-stop នៅ 1.0565 ក្នុងករណីតម្លៃបំបែកក្រោម Bollinger Band ខាងក្រោម។
- សូមកំណត់ Stop Loss ខាងលើបន្តិចនៅ 1.0580 និង Take Profit នៅ 1.0520 ដែលបង្កើតបានសមាមាត្រហានិភ័យទៅនឹងរង្វាន់ 1:3។
នៅពេលទិន្នន័យអតិផរណាត្រូវបានចេញផ្សាយ ហើយបង្ហាញ 6% ខ្ពស់ជាង 5.9% ដែលរំពឹងទុក ដុល្លារអាមេរិករឹងមាំឡើង ធ្វើឱ្យ EUR/USD ធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យបញ្ជា sell-stop របស់លោកអ្នកដំណើរការ ហើយនៅទីបំផុតឈានដល់គោលដៅ Take Profit របស់លោកអ្នកនៅ 1.0520។
ចំណុចត្រូវពិចារណាចុងក្រោយ
ទោះបីជាការជួញដូរ Breakout ដោយផ្អែកលើព័ត៌មានសេដ្ឋកិច្ចអាចផ្ដល់ផលចំណេញខ្ពស់ក៏ដោយ ក៏សូមកត់សម្គាល់ថា មិនមែនរាល់សេចក្ដីប្រកាសទាំងអស់បង្កើត Breakout ដែលអាចជួញដូរបាននោះទេ។
- ប្រសិនបើទិន្នន័យជាក់ស្ដែងស្របនឹងការរំពឹងទុកយ៉ាងជិតស្និទ្ធ ទីផ្សារប្រហែលជាមិនមានប្រតិកម្មខ្លាំងទេ ដូច្នេះការវិភាគដោយប្រុងប្រយ័ត្នមានសារៈសំខាន់ណាស់។
- អ្នកជួញដូរកម្រិតខ្ពស់តែងតែប្រើការវិភាគច្រើនរយៈពេល (multiple timeframe) ដើម្បីបញ្ជាក់សញ្ញា Breakout ដោយផ្សំសញ្ញារយៈពេលខ្លីជាមួយនិន្នាការរយៈពេលវែង ដើម្បីទទួលបានភាពត្រឹមត្រូវកាន់តែប្រសើរ។
សូមចងចាំថា ការជួញដូរ Breakout ដែលទទួលបានជោគជ័យពឹងផ្អែកលើការគ្រប់គ្រងប្រូបាប៊ីលីតេ ការមានព័ត៌មានគ្រប់គ្រាន់ និងការរក្សាការគ្រប់គ្រងលើហានិភ័យរបស់លោកអ្នក។ សូមហាត់ជួញដូរលើគណនី Demo ដើម្បីសាកល្បងយុទ្ធសាស្ត្រទាំងនេះដោយមិនប្រថុយប្រាក់ពិត ហើយប្រើបទពិសោធន៍ជួញដូររបស់លោកអ្នក ដើម្បីកែលម្អវិធីសាស្ត្ររបស់លោកអ្នក។
Quiz
តើអ្វីជាគោលដៅចម្បងនៅពេលប្រើយុទ្ធសាស្ត្រការជួញដូរ Breakout?
តើការកើនឡើងយ៉ាងខ្លាំងនៃភាពប្រែប្រួលជាទូទៅកើតឡើងក្នុងកាលៈទេសៈណាខ្លះនៅក្នុងទីផ្សារ Forex?
តើអ្នកជួញដូរអាចគ្រប់គ្រងហានិភ័យរបស់ពួកគេយ៉ាងដូចម្ដេច នៅពេលជួញដូរក្នុងអំឡុងព្រឹត្តិការណ៍ដែលមានភាពប្រែប្រួលខ្ពស់?


