រំលងទៅមាតិកាចម្បង
សុវត្ថិភាពគណនី · ការណែនាំ

បង្កើតពាក្យសម្ងាត់រឹងមាំ និងតែមួយគត់

សូមប្រើពាក្យសម្ងាត់ដែលជាកម្មសិទ្ធិរបស់គណនី Deriv របស់លោកអ្នកតែមួយគត់។ សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីធ្វើឱ្យអ្នកដទៃពិបាកចូលប្រើគណនីរបស់លោកអ្នក។

មុនពេលចាប់ផ្ដើម

សូមប្រាកដថាលោកអ្នកអាចចូលប្រើគណនី Deriv របស់លោកអ្នកបាន។ លោកអ្នកក៏អាចប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលអាចទុកចិត្តបានផងដែរ។

ពង្រឹងពាក្យសម្ងាត់របស់លោកអ្នក

ពង្រឹងពាក្យសម្ងាត់របស់លោកអ្នកក្នុង 3 ជំហាន

ប្រសិនបើលោកអ្នកប្រើពាក្យសម្ងាត់ដូចគ្នាលើគណនីផ្សេងៗ ការលេចធ្លាយទិន្នន័យនៅលើសេវាកម្មមួយអាចធ្វើឱ្យគណនីផ្សេងទៀតរបស់លោកអ្នកស្ថិតក្នុងហានិភ័យ។ សូមចាប់ផ្ដើមដោយកំណត់ពាក្យសម្ងាត់ផ្ទាល់ខ្លួនសម្រាប់គណនី Deriv របស់លោកអ្នក។

1

1. បង្កើតពាក្យសម្ងាត់តែមួយគត់

សូមជ្រើសរើសពាក្យសម្ងាត់ដែលមានប្រវែងវែង។ ឃ្លាដែលមានពាក្យចៃដន្យច្រើនងាយចងចាំ ហើយពិបាកទាយជាងពាក្យសម្ងាត់ខ្លីដែលស្មុគស្មាញ។ សូមជៀសវាងឈ្មោះ ថ្ងៃកំណើត និងអ្វីៗដែលលោកអ្នកធ្លាប់ប្រើ ហើយប្រើពាក្យសម្ងាត់ផ្សេងសម្រាប់គណនី MT5 របស់លោកអ្នកផងដែរ។ កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់អាចបង្កើតមួយជូនលោកអ្នកបាន។

2

2. ប្ដូរវានៅក្នុងការកំណត់គណនី Deriv របស់លោកអ្នក

សូមវាយ home.deriv.com ក្នុងកម្មវិធីរុករករបស់លោកអ្នក ចូលគណនី រួចប្ដូរពាក្យសម្ងាត់នៅក្នុងការកំណត់គណនីរបស់លោកអ្នក។

3

3. រក្សាទុកវាដោយសុវត្ថិភាព

សូមកុំចែករំលែកពាក្យសម្ងាត់របស់លោកអ្នកជាមួយនរណាម្នាក់ ឬផ្ញើវាតាមសារ។ សូមពិចារណាប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលអាចទុកចិត្តបាន ដើម្បីរក្សាទុកវាដោយសុវត្ថិភាព ហើយជៀសវាងការរក្សាទុកវានៅលើឧបករណ៍ដែលប្រើរួមគ្នា។

សង្ស័យថាពាក្យសម្ងាត់របស់លោកអ្នកត្រូវបានលេចធ្លាយឬ?

សូមប្ដូរវានៅលើ Deriv ភ្លាមៗ បន្ទាប់មកប្ដូរនៅគេហទំព័រផ្សេងទៀតដែលលោកអ្នកធ្លាប់ប្រើវា។ ប្រសិនបើលោកអ្នកសង្កេតឃើញសកម្មភាពណាមួយលើគណនីរបស់លោកអ្នកដែលលោកអ្នកមិនស្គាល់ សូមទាក់ទងមកយើងភ្លាមៗ។

កំណត់ពាក្យសម្ងាត់ផ្ទាល់ខ្លួនសម្រាប់គណនី Deriv របស់លោកអ្នក

សូមចូលគណនី ហើយធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់របស់លោកអ្នកក្នុងការកំណត់គណនី។ បន្ទាប់មកសូមបើក 2FA ដើម្បីទទួលបានស្រទាប់ការពារទីពីរ។

សំណួរទូទៅ

ត្រូវការជំនួយឬ?

សំណួរទូទៅ

ទេ មិនអាចទេ។ ប្រសិនបើមាននរណាម្នាក់ចូលគណនីមួយបាន ពួកគេក៏អាចចូលគណនីមួយទៀតបានដែរ។ ពាក្យសម្ងាត់អ៊ីមែលរបស់លោកអ្នកមានសារៈសំខាន់ជាងនេះទៅទៀត ព្រោះវាអាចត្រូវបានប្រើដើម្បីកំណត់ឡើងវិញនូវពាក្យសម្ងាត់នៃគណនីផ្សេងៗរបស់លោកអ្នក។

សូមប្រើទាំងពីរ។ ពាក្យសម្ងាត់ដែលមិនស្ទួនគ្នាជួយការពារជំហានចូលគណនីដំបូងរបស់លោកអ្នក ហើយ 2FA បន្ថែមជំហានទីពីរដោយប្រើកូដពីកម្មវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នក។

កំណត់ពាក្យសម្ងាត់ផ្ទាល់ខ្លួនសម្រាប់គណនី Deriv របស់លោកអ្នក

សូមចូលគណនី ហើយធ្វើបច្ចុប្បន្នភាពពាក្យសម្ងាត់របស់លោកអ្នកក្នុងការកំណត់គណនី។ បន្ទាប់មកសូមបើក 2FA ដើម្បីទទួលបានស្រទាប់ការពារទីពីរ។

គ្រប់គ្រងពាក្យសម្ងាត់របស់ខ្ញុំ

ត្រូវការជំនួយឬ?

ក្រុមគាំទ្ររបស់យើងមានជូនលោកអ្នកគ្រប់ម៉ោង 24/7 តាមរយៈការជជែកផ្ទាល់ និង WhatsApp។

WhatsApp