មុនពេលចាប់ផ្ដើម
សូមត្រៀមខ្លួនចូលប្រើគណនីអ៊ីមែលដែលភ្ជាប់ជាមួយ Deriv។ អាស្រ័យលើអ្នកផ្ដល់សេវាអ៊ីមែលរបស់លោកអ្នក លោកអ្នកក៏អាចត្រូវការទូរសព្ទ ឬកម្មវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវផងដែរ។
ការពារអ៊ីមែលរបស់លោកអ្នក
ការពារអ៊ីមែលរបស់លោកអ្នកក្នុង 3 ជំហាន
ប្រអប់សំបុត្រអ៊ីមែលដែលត្រូវបានលួចចូលអាចធ្វើឱ្យគណនីផ្សេងទៀតស្ថិតក្នុងហានិភ័យ។ សូមធ្វើឱ្យអ៊ីមែលរបស់លោកអ្នកមានសុវត្ថិភាពជាមួយអ្នកផ្ដល់សេវាមុនពេលមានបញ្ហាកើតឡើង។ ការរក្សាវាឱ្យមានសុវត្ថិភាពក៏ជួយការពារគណនី Deriv របស់លោកអ្នកផងដែរ។
1.ប្រើពាក្យសម្ងាត់ដាច់ដោយឡែក និងរឹងមាំ
សូមកំណត់ពាក្យសម្ងាត់វែង និងមិនជាន់គ្នាសម្រាប់គណនីអ៊ីមែលរបស់លោកអ្នក ដែលលោកអ្នកមិនប្រើសម្រាប់ Deriv ឬសេវាផ្សេងទៀត។ កម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដែលអាចទុកចិត្តបានអាចជួយលោកអ្នកបង្កើត និងរក្សាទុកវា។
2.បើក 2FA សម្រាប់អ៊ីមែលរបស់លោកអ្នក
សូមបើកកម្មវិធី ឬគេហទំព័រផ្លូវការរបស់អ្នកផ្ដល់សេវាអ៊ីមែលរបស់លោកអ្នក រួចចូលទៅកាន់ការកំណត់សុវត្ថិភាព។ សូមជ្រើសរើស 2FA តាមកម្មវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ប្រសិនបើមាន បន្ទាប់មកធ្វើតាមការណែនាំក្នុងការដំឡើង។
3.ពិនិត្យព័ត៌មានស្ដារគណនី និងការចូលប្រើ
នៅក្នុងការកំណត់សុវត្ថិភាពរបស់អ្នកផ្ដល់សេវាអ៊ីមែល សូមពិនិត្យថាព័ត៌មានស្ដារគណនីជារបស់លោកអ្នក និងទាន់សម័យ។ សូមពិនិត្យឧបករណ៍ និងសម័យដែលបានចូលគណនី ហើយលុបការចូលប្រើដែលមិនស្គាល់ តាមការណែនាំរបស់អ្នកផ្ដល់សេវា។
រកឃើញការចូលប្រើដែលមិនស្គាល់?
សូមធ្វើតាមការណែនាំរបស់អ្នកផ្ដល់សេវាអ៊ីមែលរបស់លោកអ្នក ដើម្បីធានាសុវត្ថិភាព ឬស្ដារប្រអប់សំបុត្រ។ ប្រសិនបើលោកអ្នកគិតថាគណនី Deriv របស់លោកអ្នកអាចរងផលប៉ះពាល់ផងដែរ សូមទាក់ទងមកយើង តាមរយៈជជែកផ្ទាល់ ឬ WhatsApp នៅលើគេហទំព័ររបស់យើង។
ធ្វើឱ្យអ៊ីមែលរបស់លោកអ្នកមានសុវត្ថិភាពឥឡូវនេះ
សូមជ្រើសរើសអ្នកផ្ដល់សេវាអ៊ីមែលរបស់លោកអ្នកខាងក្រោម ដើម្បីទទួលបានការណែនាំអំពីសុវត្ថិភាពជាផ្លូវការ។ ប្រសិនបើលោកអ្នកប្រើអ្នកផ្ដល់សេវាផ្សេង សូមបើកកម្មវិធី ឬគេហទំព័រផ្លូវការរបស់អ្នកផ្ដល់សេវានោះ ហើយស្វែងរកការកំណត់សុវត្ថិភាព។
សម្រាប់អ្នកផ្ដល់សេវាផ្សេង សូមបើកកម្មវិធី ឬគេហទំព័រផ្លូវការរបស់អ្នកផ្ដល់សេវានោះដោយផ្ទាល់។
សំណួរទូទៅ
ត្រូវការជំនួយទេ?
សំណួរទូទៅ
ហេតុអ្វីបានជាគណនីអ៊ីមែលរបស់ខ្ញុំមានសារៈសំខាន់?
តើខ្ញុំអាចរកឃើញការកំណត់សុវត្ថិភាពអ៊ីមែលរបស់ខ្ញុំនៅឯណា?
